អ្នក​វិភាគ​​ថា របប​ក្រុង​ភ្នំពេញ​ដាក់​សម្ពាធ​​ព្រះមហាក្សត្រ តាំង​ពី​​ទ្រង់​​ឡើង​សោយ​រាជ្យ

ដោយ វ៉ែន សុមេធ
2019-10-29
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី

 រូប៖ ហ្វេសប៊ុក​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី


អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ការ​សោយ​រាជ្យ​របស់​ព្រះ​មហាក្សត្រ​ ១៥​ឆ្នាំ​មក​នេះ គឺ​ស្ថិត​​ក្រោម​សម្ពាធ​​លោក ហ៊ុន សែន គ្រប់​ជំហាន ព្រោះ​របប​ក្រុង​ភ្នំពេញ​​​​មិន​ចង់​ឲ្យ​ព្រះ​អង្គ​​ធ្វើ​ព្រះ​រាជ​សកម្មភាព​​ចុះ​ជួប​ប្រជារាស្ត្រ និង​សម្រប​សម្រួល​នយោបាយ​ឡើយ។

អ្នក​វិភាគ​នយោបាយ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅប្រទេស​ហ្វាំងឡង់ លោក គឹម សុខ អះអាង​ថា រយៈ​ពេល​ ១៥​ឆ្នាំ​មក​នេះ ព្រះ​មហាក្សត្រ​​មាន​ព្រះ​រាជ​បំណង​ដាក់​រាជ្យ​ច្រើន​ដង​ហើយ ដោយសារ​​របប​ក្រុង​ភ្នំពេញ​ខ្ទាស់​​ទ្រង់​គ្រប់​ជំហាន។ លោក​​ថា របប​​លោក ហ៊ុន សែន មិន​ចង់​ឲ្យ​ព្រះ​មហាក្សត្រ​ចុះ​ជួប​ប្រជារាស្ត្រ​ ឬ​​ចេញ​​​ព្រះ​ភក្ត្រ​សម្រប​សម្រួល​នយោបាយ​ឡើយ ព្រោះ​ខ្លាច​​​​​​ទ្រង់​កើន​ប្រជាប្រិយភាព ស្រប​ពេល​ពលរដ្ឋ​មិន​ពេញ​ចិត្ត​របប​ក្រុង​ភ្នំពេញ។

អ្នក​វិភាគ​នយោបាយ ​ដែល​រិះគន់​របប​ក្រុង​ភ្នំពេញ​ឥត​សំចៃ​មាត់​រូប​នេះ​ បន្តថា របៀប​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ របស់​ព្រះ​មហាក្សត្រ​ ខុស​ពី​អ្នក​នយោបាយ ព្រោះ​អ្នក​នយោបាយ​ចូលចិត្ត​និយាយ​ច្រើន​ជាង​ធ្វើ​ ចំណែក​ព្រះ​អង្គ តែង​ធ្វើ​លិខិត និង​សម្រប​សម្រួល​ ជាមួយ​របប​ក្រុង​ភ្នំពេញ​ជា​និច្ច​ ដើម្បី​​ដោះស្រាយ​វិបត្តិ​នយោបាយ ក្នុង​រាជ្យ​ព្រះ​អង្គ ១៥​ឆ្នាំ​​កន្លង​មក​នេះ។ លោក ថា ព្រះ​រាជកិច្ច​ ដែល​មាន​ចែង​ក្នុង​ច្បាប់​ គឺ​ព្រះ​អង្គ បាន​បំពេញ​គ្មាន​ចន្លោះ​ទេ តែ​របប​លោក ហ៊ុន សែន​ ទេ ដែល​បដិសេធ លើ​ព្រះ​រាជ្យ​សកម្មភាព​របស់​ព្រះអង្គ​ និង​ដាក់​សម្ពាធ​លើ​ព្រះអង្គ​ជា​រឿយៗ ធ្វើ​ឲ្យ​ព្រះ​អង្គ ឈឺ​ព្រះ​ទ័យ​ រហូត​មក។ លោក​ គឹម សុខ អះអាង​ថា ព្រះ​បាទ​នរោត្តម សីហនុ ជា​អ្នក​ទម្លាយ​ថា ព្រះ​អង្គ សីហមុនី ចង់​ដាក់​រាជ្យ​តាំង​ពី​​ទ្រង់​ឡើង​សោយ​រាជ្យ​ដំបូង​មក​ម្ល៉េះ តែ​ដោយសារ​ព្រះ​បាទ​នរោត្ដម​សីហនុ អង្វរ និង​​ស្នើសុំ​ទ្រង់​ ឲ្យ​គិត​គូរ​ពី​ប្រទេស​ជាតិ ទើប​ព្រះ​អង្គ បន្ត​សោយ​រាជ្យ​ ១៥​ឆ្នាំ​មក​នេះ ។ ឯ​​ការ​សម្រប​សម្រួល​នយោបាយ​ផ្ទៃ​ក្នុង​វិញ ​​ទ្រង់​មិន​បាន​ទម្លាយ​ជា​សាធារណៈ​ទេ គឺ​មាន​តែ​មនុស្ស​ស្និទ្ធ​នឹង​រាជា​និយម​ទើប​ដឹង​រឿង​នេះ៖ «ព្រះ​អង្គ​ជា​ស្ដេច​ស្មោះត្រង់ ហើយ​ប្រឹងប្រែង​ខ្លាំង​ណាស់​។ ក៏​ប៉ុន្តែ​ស្ថិត​ក្រោម​សម្ពាធ​នៃ​អ្នក​នយោបាយ​ ដែល​គេ​គិត​តែ​ពី​អំណាច​របស់​ខ្លួន។ ព្រះ​ករុណា​បច្ចុប្បន្ន​ធ្លាប់​ព្យាយាម​​លាលែង​ពី​រាជ្យ​បល្ល័ង្ក​ច្រើន​ដង​ហើយ។ តាម​ដែល​ខ្ញុំ​ដឹង នៅ​ពេល​ដែល​ព្រះ​ករុណា​ព្រះ​បិតា នរោត្តម សីហនុ ពេល​ដែល​ព្រះ​អង្គ​មាន​ព្រះជន្ម​ ព្រះ​អង្គ​បាន​ទម្លាយ​ថា ​រឿង​នេះ ព្រះ​អង្គ​ជា​អ្នក​ទប់​កុំ​ឲ្យ​ព្រះ​មហាក្សត្រ​បច្ចុប្បន្ន​ ព្រះ​អង្គ​លាលែង។ តាម​ពិត​ព្រះ​អង្គ​មិន​សព្វ​ព្រះ​ហរទ័យ ជា​តួនាទី នឹង​​ព្រះ​មហាក្សត្រ​ទេ។ អ្វី ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហរទ័យ គឺ​បេសកកម្ម​ជួយ​ប្រជា​រាស្ត្រ​ នៅ​ពេល​ដែល​​​ព្រះ​អង្គ​ជួយ​ប្រជារាស្ត្រ​មិន​បាន​ ​តាម​ព្រះ​ទ័យ​របស់​ព្រះ​អង្គ ព្រះ​អង្គ​ធ្លាប់​ព្យាយាម​​លាលែង​ជា​ច្រើន​ដង​ដែរ។ ក៏​ប៉ុន្តែ​បើ​ព្រះ​អង្គ​លាលែង តើ​ស្ថានភាព​ប្រទេស​ជាតិ​នោះ វា​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​កម្រិត​ណា​ទៅ»

លោក គឹម សុខ អះអាង​បែប​នេះ ​ក្នុង​ឱកាស​គម្រប់​ខួប​១៥​ឆ្នាំ​ នៃ​ការ​ឡើង​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ដែល​ព្រះអង្គ​បាន​ឡើង​គ្រង​រាជ្យ កាល​ពី​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០០៤ កន្លង​ទៅ។

ការ​អះអាង​របស់​លោក គឹម សុខ ដែល​ថា ព្រះ​មហាក្សត្រ​ ព្រះករុណា​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​អង្គ​តែង​ចង់​ដាក់​រាជ​នោះ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខាធិការ​ផ្ទាល់​​ព្រះមហាក្សត្រ នរោត្តម សីហនុ​ បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា ព្រះ​មហាក្សត្រ​បច្ចុប្បន្ន​ពិត​ជា​មាន​បំណង​ចង់​ដាក់​រាជ​ប្រាកដ​មែន៖ «ព្រះករុណា​ព្រះ​បរម​រតន​កោដិ​ពេល​នៅ​ពេល​ដែល​ព្រះ​អង្គ​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ​ ​លោក​ឧស្សាហ៍​មាន​ព្រះរាជឱង្ការ​ហើយ​ថា​ កូន​លោក ​ព្រះ​ករុណា​ សីហមុនី លោក​មិន​ចង់​សោយ​រាជ្យ​ប៉ុន្មាន​ទេ​ ហើយ​លោក​ចង់​លាលែង​ប៉ុន្មាន​ដង ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា​ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដិ​លោក​បាន​មាន​ព្រះ​រាជឱង្ការ​ដែរ។ ​ប៉ុន្តែ​ចំពោះ​ខ្ញុំ​ទៅ​វិញ​ ខ្ញុំ​ជា​សាក្សី​ ថា​ មាន​មួយ​ពេលៗ ព្រះករុណា​ព្រះ​បរម​នាថ​ នរោត្តម សីហមុនី​ លោក​ ធុញទ្រាន់​ពេក​ទៅ ​លោក​សព្វ​ព្រះហឫទ័យ​ដាក់​រាជ្យ​នោះ​ដែរ។ មូល​ហេតុ​មកពី​អ្វី​ មក​ពី​មួយ​ពិភព​លោក​ជា​សាក្សី​តាំង​ពី​លោក​គ្រង​រាជ្យ​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០០៤​ ព្រះ​ករុណា​ សីហមុនី​ មិន​ដែល​ចេញ​ព្រះរាជ​សារ​ម្ដង​ទេ»។​​​

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​អំពី​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី​២៨ តុលា ដោយ​សារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​លើក។

ទោះ​ជា​យ៉ាង​ណា ក្នុង​រាជ្យ​ព្រះ​បាទ​ នរោត្តម​ សីហមុនី រយៈ​ពេល ​១៥​ឆ្នាំ​មក​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ប្រើ​ភាសា​ដែល​អ្នក​សង្កេត​ការណ៍​យល់​ថា ជា​ការ​គំរាម និង​ប្រមាថ​ព្រះ​មហាក្សត្រ ២លើក​ហើយ។ កាល​ឆ្នាំ​២០០៥ លោក បាន​ព្រមាន​រំលាយ​​របប​រាជា​និយម​​ចោល បើ​ព្រះ​មហាក្សត្រ​មិន​ព្រម​ឡាយ​ព្រះហស្ត​លេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ព្រំដែន​កម្ពុជា​វៀតណាម។ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៨ លោក ហ៊ុន សែន ប្រមាថ​ព្រះ​មហាក្សត្រ​ម្ដង​ទៀត គឺ​ និយាយ​ក្នុង​ន័យ​ថា ព្រះ​បិតា ព្រះមាតា​ របស់​ព្រះ​មហាក្សត្រ ក៏​លោក​មិន​ព្រឺ​ឆ្អឹង​ខ្នង​ដែរ៖«ជាមួយ​ខ្ញុំ គឺ​កុំ​និយាយ​ឲ្យ​សោះ ឪ​ស្ដេច​ ម៉ែ​ស្ដេច ក៏​ខ្ញុំ​ដាក់​ដែរ»

ក្នុង​រាជ្យ​ព្រះ​បរមនាថ នរោត្តម សីហមុនី រយៈ​ពេល​ ១៥​ឆ្នាំ​នេះ ​កើត​មាន​វិវាទ​នយោបាយ​ធ្ងន់ធ្ងរ​​ជា​ច្រើន​ដង​។​ វិវាទ​ទាំង​នោះ ដូច​​ជា ជម្លោះ​គណបក្ស​កាន់​អំណាច ជាមួយ​គណបក្ស​ សម រង្ស៊ី នៅ​ឆ្នាំ​ក្រោយ​​បោះ​ឆ្នោត ឆ្នាំ​២០០៨ និង​ជម្លោះ​នយោបាយ​ក្រោយ​បោះឆ្នោត​ឆ្នាំ​២០១៣ រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ កាល​ពី​ឆ្នាំ​២០១៤ ​ព្រះ​មហាក្សត្រ​ធ្លាប់​បាន​កោះ​ហៅ ភាគី​ជម្លោះ​នយោបាយ​ចូល​គាល់ ក្នុង​ព្រះ​បរម​រាជវាំង​ ដើម្បី​ដោះ​ស្រាយ​វិវាទ​កាល​ណោះ​​ ប៉ុន្តែ​នៅ​តែ​មិន​ត្រូវរ៉ូវ​គ្នា​ដដែល។ ការ​កោះ​ហៅ​​ចូល​គាល់​​កាល​ណោះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ២០១៤ ដោយ​មាន​តំណាង​ម្ខាង ៣នាក់។

ប្រធាន​​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិញ ក៏​យល់​ថា ព្រះ​មហាក្សត្រ​ស្ថិត​ក្រោម​សម្ពាធ​លោក ហ៊ុន សែន​ ដែរ។ លោក សម រង្ស៊ី ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា ត្រូវ​ការ​ជា​ចាំបាច់​នូវ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ព្រោះ​មិន​អាច​ពឹង​ពាក់​លើ​ការ​សម្រប​សម្រួល​ពី​ព្រះ​មហាក្សត្រ​ទេ ដោយសារ​របប​លោក​ ហ៊ុន សែន បាន​ចាប់​ព្រះ​អង្គ​គំរាម​ រួច​ទៅ​ហើយ៖ «អ្នក​ដែល​រស់​នៅ​លើ​ទឹក​ដី​​ប្រទេស​កម្ពុជា គឺ​ជា​ចំណាប់​ខ្មាំង​របស់​ ហ៊ុន សែន។ សូម្បី​ព្រះ​មហាក្សត្រ​របស់​យើង ក៏​ជា​ចំណាប់​ខ្មាំង​របស់​ ហ៊ុន សែន។ ដូច្នេះ​លោក​អត់​ហ៊ាន​ធ្វើ​អ្វី​ទេ លោក​ខ្លាច​ ហ៊ុន សែន លោក​ចង់​តែ​រក្សា​រាជ្យ​បល្ល័ង្ក​លោក។ ដូច្នេះ​ យើង​ទុក​ព្រះ​អង្គ​មួយ​អន្លើ​ទៅ​ យើង​មិន​អាច​រំពឹង​ព្រះ​មហាក្សត្រ ដែល​ជា​អាយ៉ង​របស់​ ហ៊ុន សែន ដូច​សព្វ​ថ្ងៃ​ទេ»

ក្រោយ​ការ​លើក​ឡើង​នេះ លោក សម​ រង្ស៊ី ត្រូវ​បាន​តុលាការ​របប​លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា ​បាន​ប្រមាថ​ព្រះ​មហាក្សត្រ។

រដ្ឋធម្មនុញ្ញ បាន​ចែង​អំពី​ព្រះរាជ​តួនាទី​ថ្វាយ​ព្រះ​មហាក្សត្រ ជា​អ្នក​ផ្សះផ្សា​ជាតិ ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ បូរាណ​ភាព​ទឹកដី ការ​គោរព​សិទ្ធិ សេរីភាព​របស់​ប្រជាពលរដ្ឋ​ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​ជា​ដើម។ លោក គឹម សុខ ថា របប​ក្រុង​ភ្នំពេញ ចែង​ច្បាប់​ប្រគល់​ព្រះរាជ​តួនាទី​ថ្វាយ​ព្រះ​មហាក្សត្រ​តែ​សម្បក​ទេ ព្រោះ​អំណាច​ពិត​ប្រាកដ ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​មេដឹកនាំ ​របប​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អ្នក​វិភាគ​​ថា របប​ក្រុង​ភ្នំពេញ​ដាក់​សម្ពាធ​​ព្រះមហាក្សត្រ តាំង​ពី​​ទ្រង់​​ឡើង​សោយ​រាជ្យ"

  1. so socheath says:

    ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

  2. Anonymous says:

    YES WE KNEW THAT

  3. so socheath says:

    តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
    ***
    ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
    ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់
    ច្រករបៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
    ឈ្លានពានដណ្តើមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
    បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
    ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជើងការ
    ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
    ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណិជ្ជកម្ម
    កម្ពុជាថៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
    ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
    មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡើយ។
    សង្គ្រាមស៊ីវិល ដែលបានញាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
    ដែលផ្តួចផ្តើមបង្ករឡើងដោយសហរដ្ឋអាមេរិក តាមរយះ
    ពួកអាយ៉ងលន់ណុល និងក្រោយមកតាមរយះរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងសង្គ្រាមប្រឆាំងរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា រដ្ឋកម្ពុជា ហើយដែលរបបប៉ុលពត បានរួមដៃជាមួយពួកប្រតិកិរិយាផ្សេងទៀតនោះ វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានបង្កើនចំនួនរាប់សឹបម៉ឺន សែន លានគ្រាប់ ហើយដែលបានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជាដោយសារគ្រាប់មីនរហូតដល់សព្វថ្ងៃនេះ។
    សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
    ក្បត់ជាតិសមរង្ស៊ី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
    ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វើ ជាតំបន់ស្វយ័ត ជាថ្នូរដូរយកលុយជិត ៣ម៉ឺនដុល្លាក្នុងមួយខែ ដើម្បីបង្កើតជាទីតាំងប្រឆាំងរដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោកនៃការបាត់បង់ជិវិត។
    មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
    តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
    អ្នកណាបានទេ ។
    ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្ស៊ី ត្រូវគឹតឲ្យ
    បានច្បាស់ថា តើការធ្វើសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
    ធ្វើដើម្បីអ្វី ? ។ ឱពុកម្តាយអ្នក ប្តី ឬ ប្រពន្ធ កូនរបស់អ្នក
    អាចប្រឈមនិងការសោកសង្រេងជាមួយភាពល្ងង់ខ្លៅ
    របស់អ្នក ហើយជីវភាពរស់នៅរបស់គ្រួសារ អ្នកក្លាយទៅជាយ៉ាងណា បើពួកអ្នក ដែលជាបង្គោលគ្រួសារបាត់បង់ជិវិតរបួសពិការ ហើយនោះ ។
    តែថាបើអ្នកគឺតថាជ្រុលលង់គំនឹតទៅហើយ អ្នកត្រូវរុញ
    អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដើរមុខ
    ដើរមុនអ្នក ដោយរក្សាចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
    តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា អ្នកប្រហែលអាចមានសុវត្ថិភាពត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
    តើអ្នកដឹងថា គ្រាប់កាំភ្លើងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
    ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។ នោះ ។
    គឹជាទាហានត្រូវយល់ !
    មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !
    ជាការពិតណាស់មានពួកអាល្ងង់ មីល្ងង់ខ្លះ ពេលឃើញ
    សំណេរដាស់តឿនរបស់ខ្ញុំ វាបែរជាថាខ្ញុំមនុស្សខូចខួរក្បាល ។ តែថាសំណេរខ្ញុំមិនអត់ប្រយោជន៍ទេ ។
    ខ្ញុំបានដាស់តឿនអាល្ងង់ខ្លៅ មីល្ងង់ខ្លៅអស់នោះ
    កុំឲ្យមានជំនឿខុសបទ ក្រែងវាជាប់គុក ដែលអាចត្រូវគេបាញ់ងាប់អត់ប្រយោជន៍។
    ម៉ែពួកអ្នកបង្កើតក្បាលពួកអ្នកមកចង់ឃើញអ្នកមានអាយុវែង
    មានជីវភាពរស់នៅសមរម្យថ្លៃថ្នូរដូចគេអែង តែពួកទេដែលមិនប្រឹង ធ្វើឲ្យខ្លួនប្រសើរឡើង ។
    ការតបគុណឱពុក ម្តាយ ជាករណីយកិច្ចរបស់កូនគ្រប់រូប
    មិនថាអ្នកមានអ្នកក្រ ។ តែបើស្ថានភាពដូចអ្នក តើក្តីរំពឹងរបស់ពួកគាត់ក្នុងពេលគាត់ចាស់ជរា តើបានសមប្រាថ្នាទេ ។
    ឯណាទៅពាក្យសន្យា ដែលពួកអ្នកសច្ចារ ថាថែរក្សាពួកគាត់នោះ ? ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង។
    សម្រាប់អ្នកដែលដាក់គំនឹត ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី
    អ្នកគ្រាន់តែជាមនុស្សដែលមានសតិអន់ជាងឆ្កែតែប៉ុណ្ណោះ ។
    ប្រយ័ត្នងាប់តៃហោង !
    ខ្ជិលនិយាយច្រើន ! តែនេះគឺជាពាក្យដាស់តឿន
    ពួកអ្នកជាចុងក្រោយ ។

  4. Anonymous says:

    Veitcong germ so socheat never talking about his veitcong boss killing khmer or aggressive to cambodia’ and never talk about veitcong spread the war to cambodia and never talk about communist king si hak nouk allowed veitcong to stayed in cambodia ‘ Why because so socheat is the veitcong germ and never talk about aggression of veitnam to cambodia ‘ So khmer people must learn history’ king si hak nouk made a mistake and call veitname are crocodile ‘ Remember ‘ Who ever sign&gave Tral Island to Youn hanoi are the traitors ‘