ដោយ សេក បណ្ឌិត
2019-10-30
RFA

ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ

រូប៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ
សកម្មជនគណបក្សប្រឆាំងនៅខេត្តឧត្ដរមានជ័យអះអាងថា អាជ្ញាធរខេត្តនេះកំពុងបង្កើនយុទ្ធនាការបង្ខិតបង្ខំដល់សកម្មជនគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋានឱ្យចូលសារភាពពីទោសកំហុស និងឱ្យឈប់គាំទ្រនយោបាយរបស់លោក សម រង្ស៊ី ដើម្បីជាថ្នូរឱ្យរួចផុតពីការចាប់ចង។ សកម្មជនមួយចំនួន សុខចិត្តរត់ភៀសខ្លួនទៅរកទីមានសុវត្ថិភាពដោយមិនធ្វើតាមបញ្ជារបស់អាជ្ញាធរឡើយ។
សកម្មជនបក្សប្រឆាំងនៅខេត្តឧត្ដរមានជ័យលើកឡើងស្រដៀងគ្នាថា សកម្មជននៅតាមមូលដ្ឋាននៅក្នុងខេត្តនេះ ភាគច្រើននៅតែរឹងមាំដោយស្មោះស្ម័គ្រជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដដែល។
ចៅសង្កាត់រងទី១ សង្កាត់អូស្មាច់ ក្រុងសំរោង ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ញាណ សារុំ ដែលកំពុងភៀសខ្លួននៅកន្លែងមានសុវត្ថិភាពប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៩ តុលាថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីប៉ូលិសខេត្តឧត្ដរមានជ័យ កំពុងធ្វើយុទ្ធនាការបង្ខិតបង្ខំសកម្មជនគណបក្សប្រឆាំងនៅតាមភូមិឱ្យចូលសារភាពពីទោសកំហុស ដែលបានគាំទ្រថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកន្លងមក ដើម្បីជាថ្នូរបានរួចផុតពីការចោទប្រកាន់របស់តុលាការ។ លោកបញ្ជាក់ថា កាលពីថ្ងៃទី២៤ និង២៥ តុលាកន្លងទៅ អភិបាលក្រុងសំរោង និងចៅសង្កាត់អូរស្មាច់ បានបង្ខំឱ្យសកម្មជនជាច្រើននាក់នៅក្នុងស្រុកនេះ ចូលសារភាពពីទោសកំហុស ប៉ុន្តែពួកគេមិនព្រមធ្វើតាមបញ្ជារបស់អាជ្ញាធរនោះទេ ហើយសុខចិត្តនាំគ្នារត់គេចខ្លួនទៅរកទីសុវត្ថិភាព៖ «គេថា បើខ្ញុំទៅសារភាពគេលើកលែងទោសឱ្យបើខ្ញុំមិនសារភាពទេគេ តុលាការនឹងចេញដីកាចាប់ខ្ញុំ។ អ៊ីចឹងខ្ញុំមិនទៅទេ ព្រោះខ្ញុំអត់មានកំហុសអីផង ពួកខ្ញុំអត់មិនមែនជាអ្នកក្បត់ជាតិ លក់ដីលក់ព្រៃ លក់ប្រទេសដូចគេចោទប្រកាន់ទេ»។
លោកបន្តថា សកម្មជនមួយចំនួនដែលបានសារភាពកន្លងមក ដោយសារអាជ្ញាធរបង្ខិតបង្ខំដល់ពួកគាត់ដល់ផ្ទះ ហើយពួកគាត់គ្មានជម្រើសក៏សម្រេចធ្វើតាមបញ្ជារបស់អាជ្ញាធរ ព្រោះប៉ូលិសជាច្រើននាក់ព័ទ្ធជុំវិញពួកគាត់ ហើយគំរាមថាចាប់ដាក់គុកប្រសិនបើមិនព្រមសារភាពនោះ។
រីឯជំទប់ទី២ ឃុំពង្រ ស្រុកចុងកាល់ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក សុខ វិល ដែលកំពុងភៀសខ្លួននៅទីសុវត្ថិភាពដែរនោះ ថ្លែងថា ប៉ូលិសខេត្តឧត្ដរមានជ័យជាច្រើននាក់បានទៅគំរាមគាត់ ឱ្យសារភាពពីទោសកំហុសម្ដងហើយម្ដងទៀត ប៉ុន្តែលោកមិនព្រមធ្វើតាមបញ្ជារបស់ប៉ូលិសនោះទេ ហើយក៏បានរត់គេចខ្លួន។លោកថា លោកគ្មានអ្វីត្រូវសារភាពនោះទេ ព្រោះលោកមិនបានប្រព្រឹត្តខុសច្បាប់ផង៖ «គេប្រាប់ខ្ញុំថាចូលសារភាពទៅរួចខ្លួន គេមានអ្នកណាគេធ្វើកម្មធ្វើពារអីទេ ដោយសារខ្លាចខ្ញុំអូសទាញកម្លាំងពលរដ្ឋនិងសកម្មជនគណបក្សសង្គ្រោះជាតិទៅទទួលលោក សម រង្ស៊ី ។ទោះបីជាយ៉ាងណាក៏ខ្ញុំមិនទៅសារភាព ខ្ញុំមិនអត់ចាញ់ល្បិចកលអាជ្ញាធរទេ ល្បិចបញ្ឆោតចាប់ខ្លួនខ្ញុំ បានជាខ្ញុំរត់គេចខ្លួន»។
លោកបន្តថា មួយរយៈនេះអាជ្ញាធរខេត្តឧត្ដរមានជ័យបង្កើនការគំរាមកំហែងសកម្មជនគណបក្សប្រឆាំងកាន់តែខ្លាំងឡើង ហើយមានរហូតមកទល់ថ្ងៃទី២៩ តុលា មានសកម្មជនប្រមាណ២០នាក់ បានចូលសារភាពតាមការបង្ខិតបង្ខំរបស់អាជ្ញាធរ។
អាស៊ីសេរីមិនទាចទាក់ទងអភិបាលរងខេត្តឧត្ដរមានជ័យ លោក វ៉ាត ប៉ារ៉ានីន និងស្នងការរងនគរបាលខេត្តឧត្ដរមានជ័យទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក ឡឹក សុខា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៩ វិច្ឆិកា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានប្រកាសជាម្ដងហើយម្ដងទៀតថា ក្រុមបក្សប្រឆាំងទាំងឡាយដែលទៅចូលអមដំណើរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិលចូលស្រុក គឺជនក្បត់ជាតិ ហើយសមត្ថកិច្ចនឹងចាប់ពួកគេដាក់គុក។ លោកហ៊ុន សែន បញ្ជាក់ថា ប្រសិនបើសកម្មជនណាចូលសារភាព នោះពួកគេនឹងរួចផុតពីទោស។
អ្នកវិភាគនយោបាយដែលធ្លាប់ជាទីប្រឹក្សារបស់អតីតអនុប្រធានរដ្ឋសភាលោកកឹម សុខា គឺ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា សកម្មជនគណបក្សដែលប៉ូលិសចាប់ខ្លួន និងអ្នកចូលសារភាពកន្លងមកនោះ សុទ្ធតែជាការបង្ខំឱ្យពួកគេសម្ដែងល្ខោនប៉ុណ្ណោះ ពីព្រោះលោកថា សកម្មជនទាំងនោះមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។ លោកកត់សំគាល់ថា ការបង្ខំសកម្មជននេះ គឺជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីទប់ទល់គម្រោងធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ខែវិច្ឆិកាខាងមុខ៖ «នេះជាវិធានការណ៍ ដែលសមស្របជាមួយការរៀបចំច្បាំងទប់ទល់ហ្នឹងបាទ! ហើយជាការឃោសនា ដើម្បីឱ្យមានការចុះចូលមក ដើម្បីឱ្យភាគីម្ខាងទៀតចុះខ្សោយទៅ»។
សកម្មជនបក្សប្រឆាំងដែលរត់ភៀសខ្លួនអះអាងថា ប្រមាណមួយសប្ដាហ៍មកនេះ មានសកម្មជនប្រហែល ២០នាក់ បានរត់ភៀសខ្លួនរកទីសុវត្ថិភាព ដើម្បីត្រៀមកម្លាំងដឹកនាំពលរដ្ឋទៅទទួលថ្នាក់ដឹកគណបក្សសង្គ្រោះជាតិវិលចូលស្រុកនៅពេលខាងមុខ។ ពួកគេបន្តថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅ ក្នុងខេត្តឧត្ដរមានជ័យ ភាគច្រើនចង់ឱ្យលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍តាមច្រកព្រំដែនកម្ពុជាថៃ ដើម្បីងាយស្រួលដល់ពលរដ្ឋតាមព្រំដែនទៅចូលរួមអមដំណើរបានច្រើនកុះករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ភរិយាជនពិការម្នាក់ដែលគាំទ្របក្សប្រឆាំងនៅខេត្តសៀមរាប ស្នើសុំតុលាការដោះលែងប្ដីឲ្យមានសេរីភាព
- របបក្រុងភ្នំពេញពង្រាយយោធា និងសមត្ថកិច្ចប្រដាប់អាវុធល្បាតតាមព្រំដែន ពេលជិតដល់ថ្ងៃកំណត់មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- ខ្មែរនៅអូស្ត្រាលីធ្វើពិធីប្រសិទ្ធិពរជ័យដល់ការវិលចូលស្រុករបស់លោក សម រង្ស៊ី
- បទសម្ភាសន៍ជាមួយលោក អ៊ូ ច័ន្ទឫទ្ធិ ជុំវិញការរៀបចំដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- ភរិយាសកម្មជនបក្សប្រឆាំងខេត្តមណ្ឌលគិរីថា ប៉ូលិសចាប់ស្វាមីដោយអយុត្តិធម៌ និងគ្មានអាវជាប់ខ្លួន
- ចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុន ប្រកាសធ្វើបាតុកម្ម នៅថ្ងៃទី៣ វិច្ឆិកា ដើម្បីកៀរគរ និងគាំទ្រដំណើរមាតុភូមិនិវត្តន៍ លោក សម រង្ស៊ី
- ពលករខ្មែរមួយក្រុមធ្វើការនៅថៃប្ដេជ្ញាទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ
- មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិអះអាងថា កំពុងចរចាជាមួយភាគីថៃ ដើម្បីឲ្យលោក សម រង្ស៊ី ឆ្លងកាត់ទៅកម្ពុជាតាមព្រំដែនថៃ
- ក្រុមយុវជនស្នើរដ្ឋាភិបាល ឱ្យបង្ហាញភាពច្បាស់លាស់រឿងអភិវឌ្ឍន៍តាមបណ្តោយព្រំដែន និងគ្រប់គ្រងព្រំដែនឲ្យរឹងមាំ
- ពលរដ្ឋមួយចំនួនមិនពេញចិត្តនឹងបម្រាមរបស់អភិបាលខេត្តបន្ទាយមានជ័យរឿងមិនឱ្យមន្ត្រីថ្នាក់ក្រោមចេញក្រៅប្រទេស អំឡុងពេលលោក សម រង្ស៊ី វិលត្រឡប់
តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
***
ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់
ច្រករបៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
ឈ្លានពានដណ្តើមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជើងការ
ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណិជ្ជកម្ម
កម្ពុជាថៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡើយ។
សង្គ្រាមស៊ីវិល ដែលបានញាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
ដែលផ្តួចផ្តើមបង្ករឡើងដោយសហរដ្ឋអាមេរិក តាមរយះ
ពួកអាយ៉ងលន់ណុល និងក្រោយមកតាមរយះរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងសង្គ្រាមប្រឆាំងរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា រដ្ឋកម្ពុជា ហើយដែលរបបប៉ុលពត បានរួមដៃជាមួយពួកប្រតិកិរិយាផ្សេងទៀតនោះ វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានបង្កើនចំនួនរាប់សឹបម៉ឺន សែន លានគ្រាប់ ហើយដែលបានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជាដោយសារគ្រាប់មីនរហូតដល់សព្វថ្ងៃនេះ។
សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
ក្បត់ជាតិសមរង្ស៊ី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វើ ជាតំបន់ស្វយ័ត ជាថ្នូរដូរយកលុយជិត ៣ម៉ឺនដុល្លាក្នុងមួយខែ ដើម្បីបង្កើតជាទីតាំងប្រឆាំងរដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោកនៃការបាត់បង់ជិវិត។
មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
អ្នកណាបានទេ ។
ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្ស៊ី ត្រូវគឹតឲ្យ
បានច្បាស់ថា តើការធ្វើសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
ធ្វើដើម្បីអ្វី ? ។ ឱពុកម្តាយអ្នក ប្តី ឬ ប្រពន្ធ កូនរបស់អ្នក
អាចប្រឈមនិងការសោកសង្រេងជាមួយភាពល្ងង់ខ្លៅ
របស់អ្នក ហើយជីវភាពរស់នៅរបស់គ្រួសារ អ្នកក្លាយទៅជាយ៉ាងណា បើពួកអ្នក ដែលជាបង្គោលគ្រួសារបាត់បង់ជិវិតរបួសពិការ ហើយនោះ ។
តែថាបើអ្នកគឺតថាជ្រុលលង់គំនឹតទៅហើយ អ្នកត្រូវរុញ
អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដើរមុខ
ដើរមុនអ្នក ដោយរក្សាចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា អ្នកប្រហែលអាចមានសុវត្ថិភាពត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
តើអ្នកដឹងថា គ្រាប់កាំភ្លើងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។ នោះ ។
គឹជាទាហានត្រូវយល់ !
មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !
ជាការពិតណាស់មានពួកអាល្ងង់ មីល្ងង់ខ្លះ ពេលឃើញ
សំណេរដាស់តឿនរបស់ខ្ញុំ វាបែរជាថាខ្ញុំមនុស្សខូចខួរក្បាល ។ តែថាសំណេរខ្ញុំមិនអត់ប្រយោជន៍ទេ ។
ខ្ញុំបានដាស់តឿនអាល្ងង់ខ្លៅ មីល្ងង់ខ្លៅអស់នោះ
កុំឲ្យមានជំនឿខុសបទ ក្រែងវាជាប់គុក ដែលអាចត្រូវគេបាញ់ងាប់អត់ប្រយោជន៍។
ម៉ែពួកអ្នកបង្កើតក្បាលពួកអ្នកមកចង់ឃើញអ្នកមានអាយុវែង
មានជីវភាពរស់នៅសមរម្យថ្លៃថ្នូរដូចគេអែង តែពួកទេដែលមិនប្រឹង ធ្វើឲ្យខ្លួនប្រសើរឡើង ។
ការតបគុណឱពុក ម្តាយ ជាករណីយកិច្ចរបស់កូនគ្រប់រូប
មិនថាអ្នកមានអ្នកក្រ ។ តែបើស្ថានភាពដូចអ្នក តើក្តីរំពឹងរបស់ពួកគាត់ក្នុងពេលគាត់ចាស់ជរា តើបានសមប្រាថ្នាទេ ។
ឯណាទៅពាក្យសន្យា ដែលពួកអ្នកសច្ចារ ថាថែរក្សាពួកគាត់នោះ ? ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង។
សម្រាប់អ្នកដែលដាក់គំនឹត ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី
អ្នកគ្រាន់តែជាមនុស្សដែលមានសតិអន់ជាងឆ្កែតែប៉ុណ្ណោះ ។
ប្រយ័ត្នងាប់តៃហោង !
ខ្ជិលនិយាយច្រើន ! តែនេះគឺជាពាក្យដាស់តឿន
ពួកអ្នកជាចុងក្រោយ ។