ដោយ សន ចាន់រដ្ឋា
2019-10-30
RFA

សកម្មភាពព្យាលបាលជំងឺរបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉េត (Calmette) រាជធានីភ្នំពេញ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។

រូប៖ ហ្វេសប៊ុក Calmette Hospita
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលមួយចំនួន ស្នើសុំថ្នាក់ដឹកនាំ និងមន្ត្រីធំៗ ឱ្យធ្វើជាគំរូព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងប្រទេសកម្ពុជា ហើយឈប់នាំគ្នាទៅក្រៅប្រទេសទៀត។ ការលើក ឡើងនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋដែលតែងតែទៅព្យាបាលនៅ ក្រៅប្រទេស ងាកមកព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងស្រុកវិញ។
ប្រជាពលរដ្ឋ និងសង្គមស៊ីវិល លើកឡើងថា ប្រសិនបើគ្មានកំណែទម្រង់វិស័យសុខាភិបាលឲ្យបានល្អត្រឹមត្រូវ និងគ្មានគំរូភាពពីមន្ត្រីរដ្ឋាភិបាលធំៗ ក្នុងការព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងប្រទេសទេ គឺវិស័យសុខាភិបាលមិនអាចស្តារទំនុកចិត្ត និងការជឿជាក់ពីប្រជាពលរដ្ឋបានឡើយ។
ប្រជាពលរដ្ឋម្នាក់រស់នៅខេត្តសៀមរាប លោក ភ័ណ្ឌ សុខថី រៀបរាប់ថា មូលហេតុដែលប្រជាពល រដ្ឋខ្មែរកាន់តែច្រើនឡើងៗ សម្រុកចេញទៅពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេស ជាពិសេសប្រទេសជិតខាង ព្រោះពួកគេបាត់បង់ជំនឿលើគ្រូពេទ្យក្នុងស្រុក។ លោក មើលឃើញថា ក្រៅពីពិនិត្យ និងព្យាបាលជំងឺគ្មានប្រសិទ្ធិភាពហើយគ្រូពេទ្យមួយចំនួននៅស្រុកខ្មែរ ខ្វះក្រមសីលធម៌ប្រើភាសាគំរោះគំរើយ ខ្វះការយកចិត្តទុកដាក់លើសុខភាពអ្នកជំងឺ ហើយគិតប្រាក់ជាធំ៖ «បើថា យើងគិតថា ឈឺអ៊ីចេះ ស្រាប់តែពេទ្យមួយគេថាយើងឈឺក្រពះ ពោះវៀន ហើយទៅពេទ្យផ្សេងមួយទៀត គេថាមានជំងឺផ្សេង។ ពេទ្យបីបួនថាផ្សេងគ្នាទាំងអស់។ បានន័យថា ពេទ្យអត់ច្បាស់លាស់ដែរ។ ដូច្នេះ ឱ្យគេទុកចិត្តម៉េច បើអត់ច្បាស់លាស់ផង»។
ពលរដ្ឋរូបនេះបន្តថា ប្រជាពលរដ្ឋទូទៅ មិនចង់ចេញទៅព្យាបាលនៅក្រៅប្រទេសនោះទេ ព្រោះត្រូវចំណាយថវិកា និងពេលវេលាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ប៉ុន្តែ ពួកគាត់គ្មានជម្រើសនោះទេ ដើម្បីសុខភាព និងអាយុជីវិត។ លោកស្នើសុំរបបលោក ហ៊ុន សែន ឱ្យពង្រឹងគុណភាពវិស័យសុខាភិបាល ហើយមន្ត្រីធំៗ និងគ្រួសាររបស់ពួកគេទាំងអស់ ត្រូវតែ ធ្វើភាពជាគំរូក្នុងការព្យាបាលជំងឺតាមមន្ទីរពេទ្យនានា ក្នុងស្រុកដែរ ដើម្បីកសាងទំនុកចិត្តជូនប្រជាពលរដ្ឋឡើងវិញ ជាជាងគ្រាន់តែដើរអួតខុសពីការពិតជាក់ស្តែង៖ «ដោយសារពួកគាត់(អ្នកធំ) មិនជឿជាក់ស្រុកខ្មែរហើយទើបទៅរកពេទ្យនៅក្រៅប្រទេសនោះ។ បើគាត់ជឿជាក់គាត់នៅព្យាបាលក្នុងស្រុកហើយ។ បើគាត់ជា អ្នកដឹកនាំក្នុងក្រសួងសុខាភិបាលមួយ ហើយគាត់ចេះពេទ្យទៀត តែគាត់អត់នៅព្យាបាលនៅក្នុងស្រុកដែរ។ ដូច្នេះ បើគាត់នៅតែទៅក្រៅដែរ គឺប្រជាពលរដ្ឋទៅតាមគាត់ដែរហើយ»។
ការលើកឡើងនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមទទួលសេវាសុខាភិបាល ដែលមាននៅក្នុងប្រទេសកម្ពុជាវិញ ព្រោះបច្ចុប្បន្នកម្ពុជា មានមន្ទីរពេទ្យឯកទេសកើនឡើងជាបន្តបន្ទាប់សម្រាប់បម្រើសេវាកម្មព្យាបាលជំងឺជូន ប្រជាពលរដ្ឋ ស្របតាមស្តង់ដារខ្ពស់ មិនចាញ់មន្ទីពេទ្យនៅតាមបណ្តាប្រទេសដទៃនោះទេ។ ការអំ ពាវនាវជាថ្មីនេះ ធ្វើឡើងក្នុងពេលលោក ម៉ម ប៊ុនហេង ចុះពិនិត្យការដ្ឋានសំណង់អគារមជ្ឈមណ្ឌល ពហុឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី២៨ ខែតុលា។
មិនមែនមានតែប្រជាពលរដ្ឋនោះទេដែលចេញទៅពិនិត្យ និងព្យាបាលជំងឺនៅបរទេស ប៉ុន្តែវាជារឿង សាមញ្ញទៅហើយសម្រាប់ក្រុមគ្រួសារមន្ត្រីធំៗ និងគ្រួសារលោក ហ៊ុន សែន ព្រមទាំងមានក្រុមគ្រួសាររបស់មន្ត្រីក្រសួងសុខាភិបាលផងដែរ។ ពេលខ្លះក្រុមគ្រួសារមន្ត្រីគ្រាក់ៗ របស់របបក្រុងភ្នំពេញ មិនមែនចេញទៅព្យាបាលជំងឺធ្ងន់ធ្ងរអ្វីនោះទេ ពោលគឺត្រឹមសម្រាលកូន ក៏ពួកគេនាំគ្នាទៅមន្ទីរពេទ្រនៅបរទេសដែរ។ កាលពីពេលប៉ុន្មានខែមុននេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏បានទៅព្យាបាលបញ្ហគ្រេចស្មានៅប្រទេសសិង្ហបុរី ៤ថ្ងៃដែរ ដែលនាំមានការរិះគន់នៅពេលនោះថា លោក ហ៊ុន សែន មិនបានឲ្យតម្លៃគ្រូពេទ្យស្រុកខ្មែរឡើយ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ការដែលអ្នកដឹកនាំប្រទេស មន្ត្រីរាជការ និងប្រជាពលរដ្ឋ កាន់តែមានចំនួនច្រើនសម្រុកចេញទៅព្យាបាលនៅក្រៅប្រទេសនេះ គឺផ្តើមចេញពីការបាត់បង់ទំនុកចិត្តលើគ្រូពេទ្យខ្មែរ ហើយករណីនេះបានធ្វើឲ្យកម្ពុជាបាត់បង់ចំណូលជាច្រើនទៅបរទេស។ លោកយល់ថា ប្រសិនបើក្រសួងសុខាភិបាល ប្រកូកប្រកាសចង់បង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋឲ្យទទួលសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យក្នុងស្រុកនោះ លុះត្រាតែក្រសួងខំប្រឹងកែលម្អគុណភាពសេវាព្យាបាល តម្លៃសេវា សមរម្យ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យជាដើម។ លើសពីនេះ លោកថា ក្រសួងត្រូវជ្រើសរើសដាក់គ្រូពេទ្យ ដែលមានចំណេះជំនាញច្បាស់លាស់ បញ្ឈប់ការជ្រើសរើសគ្រូពេទ្យតាមបែបបក្ខពួកសែ ស្រឡាយ និងតាមបែបពុករលួយសូកប៉ាន់ជាដើម៖ «រឿងសំខាន់ទី១ ត្រូវគិតអំពីសីលធម៌របស់គ្រូពេទ្យធ្វើម៉េចឲ្យគ្រូពេទ្យព្យាបាលមានសីលធម៌ កុំបំភ័យគេ ដើម្បីយកលុយ ទី២ ត្រូវប្រាប់អំពីស្ថានភាពជំងឺដល់គេ ជាក់ស្តែង។ ទី៣ គ្រូពេទ្យ មិនត្រូវធ្វើខ្លួនដូចជាស្តេចទេ គឺត្រូវធ្វើខ្លួនជាអ្នកផ្តល់សេវាជួយដល់អ្នកជំងឺ»។
លោក យង់ គិមអេង ទទួលស្គាល់ថា ការដែលពលរដ្ឋបាត់បង់ទំនុកចិត្តលើគ្រូពេទ្យក្នុងស្រុកនេះ ក៏ដោយសារតែក្រុមមន្ត្រីធំៗ មិនធ្វើភាពគំរូក្នុងការព្យាបាលជំងឺនៅតាមមន្ទីរពេទ្យក្នុងស្រុក។ លោក សង្កេតឃើញថា សព្វថ្ងៃនេះ មន្ត្រីធំៗ តែងតែទៅព្យាបាលជំងឺសិង្ហបុរី ហើយមន្ត្រីល្មមៗ តែងតែនៅ ព្យាបាលតឹ្រមប្រទេសថៃ និងប្រទេសវៀតណាម៖ «ប្រសិនបើមានមន្ត្រីធំៗ ព្យាបាលនៅក្នុងស្រុក គឺមន្ត្រីសុខាភិបាល ឬគ្រូពេទ្យរបស់យើង គាត់នឹងប្រឹងប្រែងពង្រឹងគុណភាពគ្រប់បែបយ៉ាង។ កាលណាអ្នកធំទៅព្យាបាលក្នុងមន្ទីរពេទ្យ គាត់មើលឃើញខុសឆ្គងកន្លែងណាមិនសមរម្យកន្លែងណា គាត់ផ្តល់យោបល់ក្នុងការកែលម្អលឿនជាងពលរដ្ឋតូចតាចធម្មតា»។
ស្រដៀងគ្នានេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល និងប្រធាន អង្គការវេទិកាអនាគត លោក អ៊ូ វីរៈ បានបង្ហោះសារនៅលើហ្វេសប៊ុកឆ្លើយតបនឹងរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ប្រសិនបើរដ្ឋមន្ត្រីក្រសួងសុខាភិបាលផ្ទាល់ រួមទាំងថ្នាក់ដឹកនាំប្រទេស ព្រមទាំងក្រុមគ្រួសារ អាចធ្វើជាគំរូដោយនាំគ្នាសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក ហើយឈប់ទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅបរទេសនោះ គឺប្រជាពលរដ្ឋខ្មែរប្រាកដជាធ្វើតាមជាពុំខានឡើយ។
ក្រសួងសុខាភិបាលរបស់ថៃ បង្ហាញរបាយការណ៍ថា អតិថិជនពីប្រទេសកម្ពុជាទៅទទួលសេវាពិនិត្យ និងព្យាបាលសុខភាពនៅប្រទេសថៃ គឺនាំមុខគេក្នុងចំណោមប្រទេសចំនួន ៤ ដែលជាសមាជិក ប្រទេស CLMV រួមមាន កម្ពុជា ឡាវ ភូមា និងវៀតណាមដោយក្នុងឆ្នាំ២០១៧ កន្លងទៅ មានប្រជាជនកម្ពុជាចំនួនប្រមាណជាង២២ម៉ឺននាក់ទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសថៃ៕

(សកម្មភាពគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែតពិនិត្យអ្នកជំងឺ។ រូប៖ ហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មករនិងសហជីពប្រតិកម្មចំពោះមន្ត្រីរបបភ្នំពេញរឿងចោទកម្មករធ្វើពុតឈឺកិបកេងលុយរដ្ឋ
- សារៈសំខាន់នៃការពិនិត្យសុខភាពប្រចាំឆ្នាំសម្រាប់បុរស
- ក្រុមការងារ ១០០រាត្រី៖ រដ្ឋាភិបាលអសមត្ថភាពទប់ស្កាត់អាហារគីមីតាមព្រំដែនពីវៀតណាម
- ជប៉ុន ចិន និងកូរ៉េខាងត្បូងជួយពង្រឹងវិស័យសុខាភិបាលកម្ពុជា
- “ការរើសអើងអ្នករស់នៅជាមួយមេរោគអេដស៍ថយចុះខ្លាំង”
- ពលរដ្ឋខ្លះនាំគ្នាហូបសាច់ជ្រូកឡើងវិញ ក្រោយស្ងប់ស្ងាត់ការរីករាលដាលជំងឺប៉េស្តជ្រូក
- មន្ត្រីរបបភ្នំពេញនាំគ្នាហូបជ្រូកខ្វៃឱ្យពលរដ្ឋមើលដើម្បីបំផុសឱ្យទទួលទានសាច់ជ្រូកឡើងវិញ
- របបក្រុងភ្នំពេញដាក់ចេញវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក
- អង្គការ Cambodia Vision នឹងព្យាបាលជំងឺភ្នែក និងត្រចៀកមិនគិតថ្លៃដល់ពលរដ្ឋខ្មែរនៅខេត្តស្វាយរៀងចុងខែតុលា
- ក្រសួងសុខាភិបាលនៅតែបន្តយុទ្ធនាការទប់ទល់ជំងឺគ្រុនឈាមនៅទូទាំងប្រទេស
តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
***
ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់
ច្រករបៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
ឈ្លានពានដណ្តើមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជើងការ
ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណិជ្ជកម្ម
កម្ពុជាថៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡើយ។
សង្គ្រាមស៊ីវិល ដែលបានញាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
ដែលផ្តួចផ្តើមបង្ករឡើងដោយសហរដ្ឋអាមេរិក តាមរយះ
ពួកអាយ៉ងលន់ណុល និងក្រោយមកតាមរយះរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងសង្គ្រាមប្រឆាំងរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា រដ្ឋកម្ពុជា ហើយដែលរបបប៉ុលពត បានរួមដៃជាមួយពួកប្រតិកិរិយាផ្សេងទៀតនោះ វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានបង្កើនចំនួនរាប់សឹបម៉ឺន សែន លានគ្រាប់ ហើយដែលបានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជាដោយសារគ្រាប់មីនរហូតដល់សព្វថ្ងៃនេះ។
សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
ក្បត់ជាតិសមរង្ស៊ី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វើ ជាតំបន់ស្វយ័ត ជាថ្នូរដូរយកលុយជិត ៣ម៉ឺនដុល្លាក្នុងមួយខែ ដើម្បីបង្កើតជាទីតាំងប្រឆាំងរដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោកនៃការបាត់បង់ជិវិត។
មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
អ្នកណាបានទេ ។
ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្ស៊ី ត្រូវគឹតឲ្យ
បានច្បាស់ថា តើការធ្វើសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
ធ្វើដើម្បីអ្វី ? ។ ឱពុកម្តាយអ្នក ប្តី ឬ ប្រពន្ធ កូនរបស់អ្នក
អាចប្រឈមនិងការសោកសង្រេងជាមួយភាពល្ងង់ខ្លៅ
របស់អ្នក ហើយជីវភាពរស់នៅរបស់គ្រួសារ អ្នកក្លាយទៅជាយ៉ាងណា បើពួកអ្នក ដែលជាបង្គោលគ្រួសារបាត់បង់ជិវិតរបួសពិការ ហើយនោះ ។
តែថាបើអ្នកគឺតថាជ្រុលលង់គំនឹតទៅហើយ អ្នកត្រូវរុញ
អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដើរមុខ
ដើរមុនអ្នក ដោយរក្សាចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា អ្នកប្រហែលអាចមានសុវត្ថិភាពត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
តើអ្នកដឹងថា គ្រាប់កាំភ្លើងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។ នោះ ។
គឹជាទាហានត្រូវយល់ !
មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !
ជាការពិតណាស់មានពួកអាល្ងង់ មីល្ងង់ខ្លះ ពេលឃើញ
សំណេរដាស់តឿនរបស់ខ្ញុំ វាបែរជាថាខ្ញុំមនុស្សខូចខួរក្បាល ។ តែថាសំណេរខ្ញុំមិនអត់ប្រយោជន៍ទេ ។
ខ្ញុំបានដាស់តឿនអាល្ងង់ខ្លៅ មីល្ងង់ខ្លៅអស់នោះ
កុំឲ្យមានជំនឿខុសបទ ក្រែងវាជាប់គុក ដែលអាចត្រូវគេបាញ់ងាប់អត់ប្រយោជន៍។
ម៉ែពួកអ្នកបង្កើតក្បាលពួកអ្នកមកចង់ឃើញអ្នកមានអាយុវែង
មានជីវភាពរស់នៅសមរម្យថ្លៃថ្នូរដូចគេអែង តែពួកទេដែលមិនប្រឹង ធ្វើឲ្យខ្លួនប្រសើរឡើង ។
ការតបគុណឱពុក ម្តាយ ជាករណីយកិច្ចរបស់កូនគ្រប់រូប
មិនថាអ្នកមានអ្នកក្រ ។ តែបើស្ថានភាពដូចអ្នក តើក្តីរំពឹងរបស់ពួកគាត់ក្នុងពេលគាត់ចាស់ជរា តើបានសមប្រាថ្នាទេ ។
ឯណាទៅពាក្យសន្យា ដែលពួកអ្នកសច្ចារ ថាថែរក្សាពួកគាត់នោះ ? ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង។
សម្រាប់អ្នកដែលដាក់គំនឹត ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី
អ្នកគ្រាន់តែជាមនុស្សដែលមានសតិអន់ជាងឆ្កែតែប៉ុណ្ណោះ ។
ប្រយ័ត្នងាប់តៃហោង !
ខ្ជិលនិយាយច្រើន ! តែនេះគឺជាពាក្យដាស់តឿន
ពួកអ្នកជាចុងក្រោយ ។