ដោយ អាស៊ីសេរី
2020-03-10
អាស៊ីសេរី

(ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ

រូប៖ (ឆ្វេង) ហ្វេសប៊ុកលោក ហ៊ុន សែន
ខណៈតុលាការកំពុងដំណើរការក្តី ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ប្រធានបក្សប្រឆាំងរូបនេះដាក់គុកវិញ ក្រោយពេលតុលាការបញ្ចប់ការជម្រះក្ដី និងរកឃើញថាមានទោស។ មន្ត្រីសង្គមស៊ីវិលចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន នេះថា ជាសារនយោបាយបំភិតបំភ័យ និងគ្របសង្កត់កិច្ចការតុលាការ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាថ្មីទៀតថា រដ្ឋាភិបាលរបស់លោកមិនអាចយកអធិបតេយ្យរបស់កម្ពុជាប្ដូរយកការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ដើម្បីមិនកាត់ទោសប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឡើយ។ មេដឹកនាំប្រទេសជិត៤០ឆ្នាំរូបនេះ ហាក់និយាយប្រាប់ទៅតុលាការដោយប្រយោលទៀតថា លោក កឹម សុខា ពិតជាមានទោសមិនអាចប្រកែកបាន ហើយលោកហាក់ថែមទាំងដឹងមុនសេចក្ដីសម្រេចរបស់តុលាការទៀតថា លោក កឹម សុខា និងត្រូវកាត់ឱ្យជាប់ទោស ពីព្រោះលោកបានត្រៀមពន្ធនាគារមួយផ្សេងទៀត ដែលលោក កឹម សុខា មិនដែលធ្លាប់ជាប់នៅពេលកន្លងទៅ៖ «អាមុនបោះឆ្នោតអាឯងឃោសនាដូរមិនដូរ ហ្អែងឃោសនាត្រូវហើយ ដូរមិនដូរ ដូរហ្នឹងមុនបោះឆ្នោត។ តែបោះឆ្នោតរួចហើយហ្អែងមកទារដូរ អាហ្នឹងស្អី?។ ផែនការដែលផ្ដួលរំលំចុងក្រោយ ដែលថ្ងៃផ្ដាច់ព្រ័ត្រទី២៩ ខែធ្នូ ឆ្នាំ២០១៣ អាហ្នឹងជាស្អី? ដែលជាចុងបំផុត នាំដល់មនុស្សស្លាប់នឹងរបួសនៅផ្លូវ វេង ស្រេង អាហ្នឹងជាស្អី?។ គិតមិនឱ្យគេកាត់ទោស ឬស្អី ត្រូវតែកាត់ ហើយម្ដងនេះ មិនមែនគុកត្រពាំងផ្លុងទេ ប្រាប់ឱ្យហើយ គឺកន្លែងផ្សេង។ តែសាលក្រមចេញគ្រឹបហើយ គឺដាក់ហើយ គ្មានទៅទុកទេ»។
អាស៊ីសេរីមិនអាចទាក់ទងសហមេធាវី របស់លោក កឹម សុខា ដើម្បីសុំអត្ថាធិប្បាយជុំវិញការលើកឡើងរបស់លោក ហ៊ុន សែន នេះបានទេនៅថ្ងៃទី១០មីនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែកន្លងទៅសហមេធាវីការពារក្ដីលោក កឹម សុខា ធ្លាប់មានប្រសាសន៍ថា ការចោទប្រកាន់មកលើកូនក្ដីនេះជារឿងអយុត្តិធម៌ និងស្នើតុលាការទម្លាក់ការចោទប្រកាន់នេះ។ ចំណែកការជម្រះក្ដីសំណុំរឿងលោក កឹម សុខា ជាបន្តបន្ទាប់មកនេះមេធាវីលោក អាង ឧត្ដម ធ្លាប់ប្រាប់អាស៊ីសេរីថា បើតុលាការ ឈរលើគោលការណ៍សច្ចៈយុត្តិធម៌ពិតប្រាកដ កូនក្ដីរបស់លោក នឹងត្រូវតុលាការរកឃើញថា គ្មានកំហុសអ្វីទាំងអស់។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចរបបក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលក្រុងភ្នំពេញ។ ប៉ុន្តែអង្គការជាតិនិងអន្តរជាតិ ដែលឃ្លាំមើលនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា មើលឃើញថា ការចាប់ខ្លួន និងចោទប្រកាន់មេបក្សប្រឆាំងនេះ ជារឿងនយោបាយ ដោយសារលោក ហ៊ុន សែន ខ្លាចចាញ់ឆ្នោតកាលពីឆ្នាំ២០១៨ កន្លងទៅ។
ទាក់ទងនឹងការលើកឡើងរបស់លោក ហ៊ុន សែន នេះ ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា លើកឡើងថា នេះគ្រាន់តែជាសារនយោបាយរបស់មេដឹកនាំក្រុងភ្នំពេញ ដើម្បីបំភិតបំភ័យដល់មន្ត្រីគណបក្សប្រឆាំងឱ្យចុះខ្សោយ។ ទោះជាយ៉ាងនេះក្ដី លោកថា សម្ដីរបស់លោក ហ៊ុន សែននេះ បានប៉ះពាល់យ៉ាងខ្លាំងនីតិវិធី និងសេចក្ដីសម្រេចរបស់តុលាការ ធ្វើឱ្យចៅក្រមភ័យខ្លាច បណ្ដាលឱ្យមិនអាចបំពេញការងារតាមវិជ្ជាជីវៈប្រកបដោយយុត្តិធម៌។ ឧទាហរណ៍កន្លងទៅមានករណីមួយចំនួនក្រោយពីលោក ហ៊ុន សែន និយាយ តុលាការក៏ធ្វើតាម ដូចជា ករណីធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សសង្គ្រោះជាតិ និងចាប់ខ្លួនជិត ១០០នាក់ អំឡុងយុទ្ធនាការបង្ក្រាបបក្សប្រឆាំងកាលពីឆ្នាំ២០១៩ ហើយបន្ទាប់មកត្រូវបានដោះលែងភ្លាមៗ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសឱ្យលើកលែងពួកគេវិញនោះ៖ «ហើយអ្វីដែលសំខាន់នោះ មិនមែនទៅលើរឿងលោកនាយករដ្ឋមន្ត្រីអ្នកសម្រេច ឬក៏ប្រកាសអីចឹងទេ វាត្រូវតែមានការសម្រេចពីតុលាការ។ បើសិនជាយើងនិយាយពីប្រទេសនីតិរដ្ឋមែនទែននោះគឺថា ការសម្រេចសេចក្ដី គឺឆន្ទានុសិទ្ធិរបស់តុលាការ។ ដូច្នេះគឺលោក ហ៊ុន សែន មិនគួរណាយករឿងដែលកំពុងតែនៅក្នុងតុលាការយកមកធ្វើអត្ថាធិប្បាយទេ គឺវាមានឥទ្ធិពលណាស់ទៅដល់ស្ថាប័នតុលាការ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលក្រុងភ្នំពេញ នឹងធ្វើឱ្យនយោបាយរបស់កម្ពុជាកាន់តែអាក្រក់ទៅ និងធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ចជាតិ ដោយសារសហភាពអឺរ៉ុបនឹងផ្ដាច់ពន្ធ EBA ជាផ្លូវការនៅពេលដ៏ខ្លីខាងមុខនេះ។ លោក នី សុខា បន្តថា សហភាពអឺរ៉ុបផ្ដាច់ពន្ធ EBA នឹងធ្វើឱ្យកម្ពុជាមានឈ្មោះមិនល្អនៅលើឆាកអន្តរជាតិ ដោយសារតែប្រទេសមួយនេះរំលោភ និងពុំមានប្រជាធិបតេយ្យពេញលេញ ហើយនឹងធ្វើឱ្យអ្នកវិនិយោគទុកមិនចង់មករកស៊ីនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហ៊ុន សែន សុំឱ្យភាគីពាក់ព័ន្ធអនុគ្រោះថែមទៀតដល់កម្មករដែលត្រូវព្យួរពីការងារ
- ប្រវត្តិមេឃុំស្រែគ លោក សៀក មេគង្គ ជាប់ឆ្នោតដំបូងបង្អស់របស់បក្សប្រឆាំងនៅខេត្តស្ទឹងត្រែង
- ពលរដ្ឋមួយចំនួនថា មេឃុំដែលគេលើកបន្តុប មិនសូវបម្រើពលរដ្ឋដិតដល់ទេជាង ២ឆ្នាំនេះ
- យុវជន គង់ រ៉ៃយ៉ា បន្តធ្វើការងារសង្គមនិងរិះគន់រដ្ឋាភិបាលទោះជាប់ពន្ធនាគារពីរដង
- អ្នកវិភាគថា របបក្រុងភ្នំពេញកំពុងអស់ពាក្យដោះសា ព្រោះប្រទេសម៉ាឡេស៊ីមិនប្ដូរជំហរអំពីលទ្ធផលរកឃើញស្ត្រីអាមេរិកពីកប៉ាល់ទេសចរ វ៉េស្ទើដាម មានជំងឺកូវីដ-១៩
- មន្ត្រីការបរទេសកម្ពុជា អះអាងថា មិនទាន់បានការបំភ្លឺពីខាងម៉ាឡេស៊ីនៅឡើយ ជុំវិញការកោះហៅមន្ត្រីទូតម៉ាឡេស៊ី ឲ្យមកបំភ្លឺរឿងមេរោគកូរ៉ូណាថ្មី
- កម្ពុជានៅតែធ្វើសមយុទ្ធយោធានាគមាសជាមួយចិន ទោះចិនមានវិបត្តិជំងឺឆ្លងកូវីដ១៩ ក្តី
- មន្ត្រីសង្គ្រោះជាតិជំរុញឱ្យលោក ហ៊ុន សែន ចូលនិវត្តន៍ បើមិនចង់ឱ្យគេរិះគន់
- ការអនុវត្តច្បាប់នៅកម្ពុជា មិនធានាគោលការណ៍សន្មតជាមុនថាគ្មានទោស
- តំណាងកម្ពុជានៅអ.ស.បទាត់ចោលរបាយការណ៍សហគមន៍អន្តរជាតិរឿងរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ
ស្នៀតថ្មីលើតិថីខូវីដ-19(Covid-19) ឬខូរ៉ូណាវីរុស
(corona virus)របស់ក្រុមប្រឆាំង ដែលចាំបាច់ត្រូវតែកំចាត់ចោល
***
ក្នុងតិថីខូវិដ-19 ប្រទេសកម្ពុជាត្រូវទទួលបានរឿងប្រឌឹតជាច្រើនដើម្បីវាយប្រហារទម្លាក់កំហុសលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រើកាយវិការមនុស្សធម៍ក្នុងការជួយ
សង្គោះមនុស្សគ្រប់ជាតិសាសន៍ជិតបីពាន់នាក់កនៅលើកប៉ាល់វេស្ទើរ៍ដាម ដែរសាត់អណ្តែតអត់កោះត្រើយលើផ្ទៃសមុទ្រខណះស្បៀងអាហារ ទេកសាបសម្រាប់ប្រើប្រាសដែលមាន
នៅលើកប៉ាល់ជិតអស់ បង្ខំឲ្យគ្រប់ជាតិសាសន៍ដែលនៅលើកប៉ាល់អស់សង្ឃឹមស្រែទ្រហ៊ោយំ ក្នុងពេលដែលប្រទេសប្រទេសជាច្រើននៅអាស៊ី និងកោះហ្គាមរបស់អាមេរិក
មិនព្រមឲ្យកប៉ាល់នេះចូលចតស្វែងរកទឹកនិងស្បៀងអាហារដែលក្នុងនោះក៏មានជនជាតិអាមេរិកក៏មានវត្តមាននៅលើកប៉ាល់នោះដែរ ។
សេចក្តីស្លាប់ដោយការដាច់បាយ ដាច់ទឹក បានរង់ចាំពួកគេក្នុងពេលដ៏ខ្លីខាងមុខ។
ដូចនេះសម្រាប់ការស្រេកឃ្លានពួកគេអាចស៊ីសាច់សាកសពមនុស្ស ឬសម្លាប់គ្នាស៊ីដើម្បីរស់
ក៏អាចថាបាន ដែលរឿងនេះប្រាកដណាស់ថាមិនអាចជៀសរួច ប្រសិនបើកប៉ាល់ពួកគេរសាត់លែងមានទិសដៅ ហើយដាច់ស្បៀងអាហារ ។
សម្រាប់កម្ពុជាហ៊ុនសែន គឺជាអ្នកដែលធ្វើឲ្យពួកគេដែលនៅលើកប៉ាល់រស់ នឹងត្រូវបានអ្នកទាំងនោះសាទរទទួលគុណនិងចាំគុណរដ្ឋាភិបាលកម្ពុជាមិនអាចបំភ្លេចបាន ។
ជាទូទៅក្នុងអន្តរជាតិ រាប់ទាំងអង្គការសហប្រជាជាតិផងដែរ បានសម្តែងនូវការកោតស្ញប់ស្ញែងចំពោះនយោបាយមនុស្សធម៏របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច
អគ្គមហាសេនាបតីតេជោហ៊ុនសែន តែវាក៏បានក្លាយជាដុំឆ្អឹងទទឺង ក ពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា ដែលជានិច្ចកាលពួកគេតែងបង្កើតហេតុគ្រប់បែបយ៉ាង
ដើម្បីមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាទាក់ទងនិងបញ្ហាសេរីភាព សិទ្ធិមនុស្ស និងពាក្យថាប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ដើម្បីចោទប្រកាន់រដ្ឋាភិបាល។
ការបរាជ័យលលើផ្លូវ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលពួក ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលប្រកាន់យកបានបង្ខំឲ្យពួកគេប្រើស្នៀតថ្មីលើតិថីខូវីដ-១៩ នោះគឺទម្លាក់កំហុសដាក់លើហ៊ុនសែន ថាជាអ្នកនាំជម្ងឺវីរុសខូរ៉ូណាមកសម្លាប់អាយុជិវិតប្រជាជនកម្ពុជា ។
ការដួលសម្លប់គ្រប់រូបភាពនៅតាមដងផ្លូវ ត្រូវបានកើតឡើងជារៀងរាល់ថ្ងៃ តាមផ្លូវ តាមផ្សារ ហើយត្រូវបានក្រុមអតីតបក្សសង្គ្រោះជាតិ និងក្រុមអ្នកកាសែតត្បាញអាយយកមកចុះផ្សាយព្រោងព្រាតតាមបណ្តាញសង្គមfacebookដែលរឿងបែបនេះ ពីដើមឡើយរឿងបែបនេះ មិនដែលកើត មានសោះ ។ តើវាមិនចម្លែក ផ្តើមដល់ការសង្ស័យចំពោះរឿងហេតុដែលត្រូវបានរៀបចំ ដើម្បីបង្កើតរឿងទេឬ ?
ព្រោះថាអ្នកដឹកនាំរឿង ក្នុងរឿងនេះ ដឹកនាំឆាកសម្តែងហាក់ដូចជាបោកប្រាស ភូតភរមិនគួរឲ្យជឿសោះ។
ពិតហើយវាពិតជារឿងដែលចម្លែកសម្រាប់ពួក ក្រុមជនក្បត់ជាតិសមរង្ស៊ី ដែលខំប្រឹងប្រែងយ៉ាងសកម្មក្នុងការយករឿងvirus corona ដែលជារឿងសកល យកមកទម្លាក់ដាក់បន្ទុក
លើការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតិឲ្យកប៉ាល់ទេសចរណ៍វេស្ទើរ៍ដាម ក្នុងហេតុផលមនុស្សធម៏ កុំឲ្យមនុស្សច្រើនជនជាតិរាប់ពាន់នាក់
ស្លាប់ដោយអត់បាយដែលមានប្រទេសជាច្រើន មិនអនុញ្ញតិឲ្យកបាល់នេះចូតចតក្នុងប្រទេសរបស់ពួកគេ ថាជាការនាំយកនូវvirus corona
ចូលប្រទេសដើម្បីសម្លាប់ប្រជាជនកម្ពុជា ។
មិនមែនcorona កើតតែម៉ាប្រទេស ម៉ាតំបន់ទេ។
ប្រទេសដែលមិនទទួលយកកប៉ាល់វេស្ទើរ៍ដាមឲ្យចូលចតតែបែរបែរជាមានមនុស្សឆ្លង
virus corona មុនកម្ពុជាក្នុងចំនួនច្រើនករណី ក្នុងពេលដែលកម្ពុជា ទើបរកឃើញ
មនុស្សម្នាក់ឆ្លងជម្ងឺនេះពីអ្នកធុរៈកិច្ចជនជាតិជប៉ុន ក្នុងប៉ុន្មានថ្ងៃនេះនៅខេត្តសៀមរាប។
តើវាមានអីភ្ញាក់ផ្អើលទៅ ? ដូចនេះតើចាំបាច់ទេ ដែលពួកនេះខំព្រុសដូចឆ្កែបំពុលសង្គមកម្ពុជា ក្នុងពេលគ្រប់ទ្វីបក្នុងសកលលោកនេះ កំពុងរងផលប៉ះពាល់ពីvirus corona ក្នុងពេលប្រទេសទាំងនោះអត់មានទទួលកប៉ាល់វេស្ទើរ៍ដាម ចូលប្រទេសគេផងនោះ។
នៅចិន មានមានប្រជាជនច្រើន ពាន់លាននាក់។ អ្នកកើត អ្នកឆ្លងជម្ងឺមាន៣-៤ម៉ឹននាក់
តើវាជាស្អីទៅ ? វាស្មើប៉ុន្មានភាគរយនៃប្រជាជនចិនដែលគ្មានជម្ងឺ ?
ហើយជម្ងឺឆ្លងបែបហ្នឹងព្យាបាលមិនជាមែនទេ ?
វាជារឿងកំសត់ណាស់ ដែលកម្ពុជាមានមេដឹកដឹកនាំ ក៏ដូចជាពួកមន្ត្រីអតីតបក្សក្បត់ជាតិ
សង្គ្រោះជាតិ មានកំណើតឮជាជនជាតិខ្មែរ តែបានខិតខំប្រើគ្រប់វិធីដើម្បីបំផ្លាញជាតិ
ខ្លួនឯង ក្នុងបំណងតែមួយគត់ គឺការចង់យកឈ្នះចាញ់បំពេញមហិច្ឆតាស្រេកឃ្លានអំណាចរបស់ពួកគេតែម៉្យាងគត់។
សរុបសេចក្តីមក ពួកនេះ វាក្រាន់តែជំពូកមនុស្សចៃសង្គមដែលមិនត្រូវបានស្វាគមន៍ដោយប្រជាជនកម្ពុជានោះទេ ៕
Veitcong mafia dictator and his groups are the veitcong dogs that never respected constitution and democracy worlds ‘. This country is in the cage of veitcong dogs’ even people talk about corona virus ‘this beast regime jail people without any law’ so this country is in the cage of vetcong dogs ‘ . This veitcong mafia dictator and his groups make up the mafia law and do what ever they wanted to do ‘ what a mafia style’ why Hun-sen interfere with the court?? this court take order from veitcong mafia dictator??? so this veitcong court all are the veitcong dogs’
>> every one from the outside world know every thing about KAMPOUCHEA <>KAMPOUCHEA, please answer what this word mean. a Cambodian born who understood the word came from one of a Cambodian nationalist said ( Cambodian was hungry, act knowledge , and scary ) that was true very true but????????? that right in my whole life I knew and remembers my parent said >>we are bagging all of our children to work hart on education. education was powerful then gold no one can trade education white gold anyway. when children have good education there will be no one can still from them. sorry every one this word already been change . start from POL POT regime witch was HUN NAL came from was change the meaning of good education. starting from 1970 all these jungle fighters said education was the enemy of people . from those day they start to murder who ever had good education . the worse of all was they murder who ever waring classes . only a few who have been escape to outside world right now they are old can not doing any thing . start from 1969 to 2020 all Cambodian still have is>>AH CHESSTU like the animal leader HUN NAL HUN SEN next name CHOUP SAMLAP. we knew there are more of that kind of people and less person we call good education. all though we still have some good education people we still can not depending on them . the reason why?? they have a sickness call scary . I knew some of HUN NAL supporters think I’m a extremist trying to manipulated the true situation in KAMPOUCHEA. there is no Cambodian extremist what so ever. every Cambodian inside the country can see the true situation by themselves to what was happen in KAMPOUCHEA. why I said >>in POL POT was the years zero << in HUN NAL regime is minus zero. is that true every one ?? in POL POT they murder people who had high education but every thing did not lost to that neighboring country like territory, land concession , forest, island, over all was sovereignty that HUN NAL used to speak. not even that right at this moment CHINA came to get the rest after that it will be an empty sell . at last HUN NAL will be gone in hell white some of his follower that destroy his nation. please wake up Cambodian see if I'm speaking is right. at last my massage to KIM SOKHA we Cambodian knew you are a Cambodian nationalist but ?? you swear to Cambodian to serve this nation without condition . what going on right now your party and your followers and SAM RANSY lover seem to be a part. what is the meaning of CRNP ?? C mean CAMBODIA, R mean RECUE , N mean NATIONAL, P mean PARTY . over all we call Cambodian national recue party. did I say it right?? please do not get it wrong like what HUN NAL said AH..CHESSTU
my question is >>why that blind evil did not wanted to fight white SAM RANSY in person ?? why this evil just wanted to shucking KIM SOKHA ‘s blood
សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់ កឹម សុខា៖ «គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ»
(ភ្នំពេញ)៖ សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់ កឹម សុខា កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសួរដេញដោល លើអង្គហេតុនិងអង្គច្បាប់នៅ សាលាដំបូងរាជធានីភ្នំពេញ ដែលបង្ហាញថា កឹម សុខា បានទទួលយកការតតាំងផ្នែកផ្លូវច្បាប់ចំពោះបទចោទប្រកាន់ប្រឆាំងនឹងខ្លួនស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងពេញលេញ ហើយ កឹម សុខា និងបក្ខពួកក៏បានបោះបង់ចោលនូវការញុះញង់តស៊ូតាមដងផ្លូវ ដោយបំពានច្បាប់ដែលពួកគេធ្លាប់តែប្រើប្រាស់ពីអតីតកាល។
សំណុំរឿងក្បត់ជាតិដែលមិនសូវមានចំណាប់អារម្មណ៍ពីសាធារណជន ហើយគ្មានអ្នកគាំទ្រ ឈរហែរហមដូចពីមុននេះត្រូវបានកម្តៅឱ្យឡើងក្តៅ បន្តិចវិញនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០ ក្រោយពីឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោក ប៉ាទ្រិក ម័រហ្វី ដែលទើបតែបញ្ចប់បេសកកម្មនៅសហរដ្ឋអាមេរិក ជួបជាមួយព្រឹទ្ធសមាជិកសភាអាម៉េរិកដែលកាន់ឯកសារទាក់ទងកិច្ចការបរទេសជាមួយកម្ពជា និងសហគមន៍ខ្មែរនៅសហរដ្ឋអាម៉េរិក។ ឯកអគ្គរដ្ឋទូតអាម៉េរិករូបនេះ បានធ្វើសេចក្តីថ្លែងការណ៍ទៅកាន់អ្នកកាសែត ក្រោយខ្លួនបានចូលស្តាប់សវនាការលើសំណុំរឿងក្បត់ជាតិ កឹម សុខា ថា«យើងមានការរំខានចិត្ត ដោយខាងព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើងទាក់ទងនឹងសហរដ្ឋអាមេរិក»។
ភ្លាមៗ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានចេញសេចក្តីប្រកាសថា ឆ្លើយតបនឹងការចោទប្រកាន់របស់អគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្នុងសំណុំរឿងលោក កឹម សុខា ដោយតំណាងអយ្យការបានបំភ្លឺថា «ក្នុងដំណើរការនៃការជំនុំជម្រះក្តី លើសំណុំរឿងពាក់ព័ន្ធ នឹងជនជាប់ចោទ ឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេសតាមបញ្ញត្តិមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា គឺព្រះរាជអាជ្ញាពុំបានចោទប្រកាន់ប៉ះពាល់ទៅលើសហរដ្ឋអាមេរិក រដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយនោះឡើយ ព្រះរាជអាជ្ញា បានចោទប្រកាន់ទៅលើជនជាប់ចោទឈ្មោះ កឹម សុខា ដែលមានអង្គហេតុ អង្គច្បាប់ ព្រមទាំងមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ ទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ»។
ការគូសបញ្ជាក់សាជាថ្មីពីសំណាក់តំណាងអយ្យការនៅពេលនេះនឹងអាចធ្វើឱ្យឯកអគ្គរដ្ឋទូតអាមេរិក ប៉ាទ្រិក ម័រហ្វី យល់ច្បាស់ថា ការមានឈ្មោះ សហរដ្ឋអាម៉េរិកនៅក្នុងសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា គឺមិនមែនរាជរដ្ឋាភិបាលកម្ពុជា មិនមែនគណបក្សប្រជាជនកម្ពុជា មិនមែនប្រជាជនកម្ពុជា មិនមែនព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ប៉ះពាល់ដល់សហរដ្ឋអាម៉េរិក ឡើយ ប៉ុន្តែគឺជនជាប់ចោទ កឹម សុខា ខ្លួនឯងដែលបាននិយាយសារភាពនៅក្នុងឃ្លីបវីដេអូននៅ ប្រទេសអូស្ត្រាលីនៅឆ្នាំ២០១៣ ថាដោយថាអ្វីៗដែលខ្លួនធ្វើ សុទ្ធតែមានការគាំទ្រពីសហរដ្ឋអាម៉េរិកឡើងពេញៗមាត់របស់ខ្លួនដោយមោទនភាព និងគ្មានញញើតអ្វីបន្តិចឡើយ។
កឹម សុខា កាលពីជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានសារភាពថា ខ្លួនធ្វើតាមបញ្ជាសហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដោយយកដូចគំរូប្រទេសយូហ្គោស្លាវី និងសើប៊ី។ កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអធ្រាតថ្ងៃទី៣ ខែកញ្ញាដោយមន្ត្រីនគរបាលយុត្តិធម៌ក្នុងបទល្មើសជាក់ស្តែងដោយអនុលោក តាម ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ខណៈភស្តុតាងដែលសមត្ថកិច្ចប្រមូលបានគឺបង្ហាញឱ្យឃើញច្បាស់អំពីផែនការសម្ងាត់នៃការការក្បត់ជាតិរបស់ កឹម សុខា និងបក្សពួក។ កឹម សុខា បានសារភាពថា ខ្លួនបានធ្វើការជាមួយអាម៉េរិកតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។ ដូច្នេះប្រសិនបើឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា រំខានចិត្តដោយសារតែមានឈ្មោះប្រទេសខ្លួនក្នុងសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា គួរតែឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកស្តីប្រដៅឱ្យ កឹម សុខា ដោយផ្ទាល់ថា ហេតុអ្វីបានជាជនជាប់ចោទរូបនេះ បានភ្ជាប់សហរដ្ឋអាម៉េរិកនឹងសកម្មភាពរបស់ខ្លួន? ឬស្នើឱ្យ កឹម សុខា បង្ហាញភស្តុតាងឱ្យច្បាស់លាស់ថា ចំណុចណាដែលថាសហរដ្ឋអាមេរិក គាំទ្រខ្លួន ផ្តល់អ្នកជំនាញឱ្យមកជួយខ្លួន ហើយថែមទាំង បង្រៀនឱ្យខ្លួនយកគំរូនៃការផ្លាស់ប្តូររបបដឹកនាំ តាមបែបអតីតប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី?
ជាជាងមកឈួលច្រមុះចំពោះតំណាងអយ្យការដែលគ្រាន់តែសាកសួរបន្ថែមលើអ្វីដែល កឹម សុខា បានសារភាព ហើយប្រសិនបើមិនអស់ចិត្តអាចទស្សនាវីដេអូ ភស្តុតាងរយៈពេល១ម៉ោងដែល កឹម សុខា បានដាក់ តើកឹម សុខា ពិតជាបាននិយាយដូច្នេះមែនឬអត់។ ឬមួយក៏ កឹម សុខា និយាយភ្លេចគិតបង្ហាញរឿងពិតចេញមកទាំងអស់ ដោយគ្មានការលាក់ការសម្ងាត់អ្វីសោះដែលនាំឱ្យផែនការដែលបានត្រៀមរៀបចំទុកជាយូរមកហើយនោះ បានបរាជ័យយ៉ាងអាម៉ាស់ និងមិន អាចយកទៅរកស៊ីកន្លែងណាផ្សេងទៀត បានជាមកអាក់អន់ចិត្តជាមួយតំណាងអយ្យការទៅវិញ?
ប្រតិកម្មតបរបស់ឯកអគ្គរដ្ឋទូតអាមេរិកនេះត្រូវបានគេមើលឃើញថា ជាការច្រឡោតខុសចង្វាក់ ហើយអចមកពីចង់ការពារខ្លួន ឬចង់គ្រលាស់ដៃពីអ្វីដែល កឹម សុខា បានលើកឡើង បានជាបញ្ចេញឥរិយាបថបែបបំពានលើប្រព័ន្ធតុលាការនៃរដ្ឋអធិបតេយ្យមួយ និងចេញមុខការពារយ៉ាងដាច់អហង្ការបែបនេះ។ នេះមិនខុសពីពាក្យទំនៀមបុរាណខ្មែរបានលើកឡើងថា «គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ» ទេដឹង?
ប្រសិនបើសហរដ្ឋអាមេរិកចង់ការពារភាពស្អាតស្អំនេះ គួរតែឱ្យ កឹម សុខា បង្ហាញភស្តុតាងឱ្យបានច្បាស់នូវអ្វីដែលខ្លួនបាននិយាយក្នុងវីដេអូភស្តុតាង។ ជនជាប់ចោទ កឹម សុខា ក៏ត្រូវស្វែងរកភស្តុតាងដោះបន្ទុកក្នុងរឿងជាច្រើនទៀត ក្នុងសំណុំរឿងក្បត់ជាតិនេះ ជាពិសេសគឺសកម្មភាពនៅឆ្នាំ ២០១៣ ដែលគណបក្សសង្គ្រោះជាតិនៅពេលនោះដែលមាន សម រង្ស៊ី ជាប្រធាន និងទណ្ឌិត កឹម សុខា ជាអនុប្រធានបានប្រើប្រាស់នយោបាយបង្កចលាចលសង្គមតាមរយៈ ការអុកឡុកលើដំណើរការបោះឆ្នោត និងការបង្កើតឱ្យមានបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត រហូតដល់បង្កហិង្សា។
សកម្មភាពដែលក្រុមគណបក្សប្រឆាំងបានធ្វើនៅពេលនោះ គឺច្បាស់ណាស់ចេញពីការរៀបចំផែនការដ៏ល្អិតល្អន់ ដោយឈរលើមូលដ្ឋាននៃសៀវភៅមគ្គុទ្ទេស បដិវត្តន៍ពណ៌ ដែលរៀបចំឡើង ដោយលោក ជីន សាប មានចំណងជើងថា «ពីរបបផ្តាច់ការមកប្រជាធិបតេយ្យ»។ លោក ជីន សាប ត្រូវបានពិភពលោកស្គាល់ថា ជាអ្នកបង្កើតទ្រឹស្តីនិងវិធីសាស្ត្រនៃការធ្វើបដិវត្តន៍ពណ៌ និងត្រូវបានអនុវត្តនៅតាមបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា ក្រោមរូបភាពញុះញង់ ចលាចល ប៉ុន្តែភ្ជាប់នឹងការប្រើប្រាស់ពាក្យ«អហិង្សា»ជានិច្ច។ ដូច្នេះដើម្បីផ្លាស់ប្តូររបបបានតាមទ្រឹស្តីបដិវត្តន៍របស់ ជីន សាប ក្រុមប្រឆាំងត្រូវនាំគ្នា ផ្សព្វផ្សាយបំភ្លៃថាកម្ពុជា ផ្តាច់ការ គ្មានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាមុនសិន។
អ្វីដែលគេមើលឃើញការលើកឡើងដោយគ្មានសុភវិនិច្ឆ័យរបស់ឯកអគ្គរដ្ឋទូតអាមេរិកថា អយ្យការចោទប្រកាន់សហរដ្ឋអាម៉េរិកគឺគ្រាន់តែជា វីធីសាស្ត្រដើម្បីការពារកេរ្តិ៍ឈ្មោះពីការភ្ជាប់របស់ កឹម សុខាទៅនឹងប្រទេសខ្លួន។
ម្យ៉ាងទៀតវាពិតជាគួរឱ្យអស់សំណើចដែលជន សង្ស័យក្នុងសំណុំរឿងក្បត់ជាតិម្នាក់ដែលពលរដ្ឋកម្ពុជាថា «កឹម សុខា ក្បត់កម្ពុជាហើយ» ត្រូវបានគេលើកតម្កើងទាំងទទឹងទិសថា មានកេរ្តិ៍ឈ្មោះសមនឹងទទួលបាន នៅទូទាំងពិភពលោកថាជាអ្នកគាំទ្រសិទ្ធិ និងសេរី ភាព។ ជាសេរីភាពនិងសិទ្ធិមនុស្ស ដែលប្រើជាខែលដើម្បីគោលដៅបដិវត្តន៍ពណ៌ប៉ុណ្ណោះ។ នៅពេលនេះដំណើរការនីតិវិធីសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា នៅក្នុងដៃតុលាការ គួរតែទុកឱ្យតុលាការធ្វើការងារនេះដោយវិជ្ជាជីវៈ ហើយមាសសុទ្ធមិនខ្លាចភ្លើងមែនទេលោកឯកអគ្គរដ្ឋទូត?
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០