នយោបាយ
10 មិនា 2020
ហ៊ុល រស្មី
វីអូអេខ្មែរ

បើរកឃើញថាមានទោសមែននោះ លោក កឹម សុខា នឹងត្រូវយកទៅដាក់នៅមន្ទីរឃុំឃាំងផ្សេងក្រៅពីមន្ទីរឃុំឃាំងត្រពាំងផ្លុង ដែលស្ថិតនៅក្បែរព្រំប្រទល់កម្ពុជា និងវៀតណាម។ នេះជាការលើកឡើងរបស់មេដឹកនាំកម្ពុជាលោក ហ៊ុន សែន។
ភ្នំពេញ — នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានប្រកាសជាសាធារណៈថា ការកាត់ទោសមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា នឹងបន្តដោយគ្មានការប្រែប្រួល ហើយបើរកឃើញថាមានទោសមែននោះ លោកនឹងត្រូវយកទៅឃុំខ្លួនក្នុងពន្ធនាគារផ្សេង ក្រៅពីពន្ធនាគារត្រពាំងផ្លុងដែលនៅក្បែរព្រំប្រទល់កម្ពុជា វៀតណាម។
សវនាការកាត់ទោសលោក កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិ បានកំពុងប្រព្រឹត្តទៅអស់រយៈពេលប្រាំពីរសប្តាហ៍មកហើយ។ កាលពីសប្តាហ៍មុន តុលាការក្រុងភ្នំពេញបានផ្អាកសវនាការ ដោយមិនបានបញ្ជាក់ពីមូលហេតុនៃការផ្អាកសវនាការនោះទេ។ តែសវនាការនឹងបន្តទៀត នៅថ្ងៃទី១១ ខែមីនានេះ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រមួយក្នុងទីក្រុងភ្នំពេញលោក ហ៊ុន សែន បានលើកឡើងពីស្ថានភាពចុងក្រោយនានាពាក់ព័ន្ធនឹងការទប់ស្កាត់ការឆ្លងកូរ៉ូណាវីរុស ឬ Covid-19 និងស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងសេដ្ឋកិច្ចនៅកម្ពុជា ក្នុងពេលដែលកម្ពុជានឹងត្រូវបាត់បង់២០ភាគរយនៃប្រព័ន្ធឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប «អ្វីៗទាំងអស់លើកលែងសព្វាវុធ» ឬហៅកាត់ថា EBA។
ភា្ជប់ជាមួយបញ្ហា EBA នេះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹងមិនស្នើសុំមកវិញនូវចំណែក២០ភាគរយនៃប្រព័ន្ធអនុគ្រោះ EBA នោះទេ ហើយថាកម្ពុជាក៏នឹងមិនធ្វើតាមការទាមទាររបស់សហភាពអឺរ៉ុបកាលពីពេលកន្លងមកដែរ។ លោកបន្ថែមថា កម្ពុជានឹងមិនយកអធិបតេយ្យភាពជាតិខ្លួន ទៅដោះដូរយក«ជំនួយ ឬភាពអនុគ្រោះ» ពីប្រទេសណាមួយ ហើយក៏គ្មានការផ្អាកការកាត់ទោសលោក កឹម សុខា នោះដែរ។
លោក ហ៊ុន សែន ថ្លែងថា៖ «មិនអាចឲ្យអាអ្នកកាត់ទោស អាអ្នកត្រូវជាប់ទោស មិនបានកាត់ទោសនោះទេ ស្អីឯង ដូរមិនដូរ។ អាមុនបោះឆ្នោត ហ្ហែងឃោសនា ដូរមិនដូរហ្ហែងឃោសនាត្រូវហើយ ដូរមិនដូរ ដូរ អាហ្នឹងមុនបោះឆ្នោត តែក្រោយបោះឆ្នោតរួចហើយ ហ្ហែងមកទារដូរ អាហ្នឹងស្អី អាហ្នឹងស្អី។ ផែនការផ្តួលរំលំចុងក្រោយដែលថ្ងៃផ្តាច់ព្រ័ត្រ ២៩ ខែធ្នូ ឆ្នាំ២០១៣ អាហ្នឹងជាស្អី ដែលទីចុងបំផុតនាំដល់មនុស្សស្លាប់ និងរបួស នៅផ្លូវវេងស្រេង អាហ្នឹងជាស្អី អាហ្នឹងជាស្អី គិតមិនឲ្យគេកាត់ហ្អីស្អី ត្រូវតែកាត់»។
លោក ហ៊ុន សែន បញ្ជាក់បន្ថែមថា ការឃុំខ្លួនលោក កឹម សុខា នៅលើកក្រោយនេះ មិនមែននៅពន្ធនាគារត្រពាំងផ្លុងនោះទេ តែនៅកន្លែងផ្សេងដែលលោកមិនបញ្ជាក់។
លោក ហ៊ុន សែន និយាយថា៖ «ហើយម្តងនេះ មិនមែនត្រពាំងផ្លុងទេ ប្រាប់ឲ្យហើយកន្លែងផ្សេង តាសាលក្រមចេញក្រឹបហើយ គឺដាក់ហើយ គ្មានទៅទុកទេ»។
លោក ហ៊ុន សែន ដែលបង់កក្រម៉ាផងនោះ បានព្រមានចំៗដាក់លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប.) ឲ្យឈប់និយាយពីការខាតបង់ចំណែក២០ភាគរយនៃប្រព័ន្ធឋានៈអនុគ្រោះ EBA។ លោកហ៊ុន សែន មានប្រសាសន៍ថា ប្រព័ន្ធឋានៈអនុគ្រោះពន្ធនេះ មុខតែនឹងបាត់បង់ពីកម្ពុជាទៅថ្ងៃអនាគត។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «យើងក៏បានត្រៀមទុកនោះ ពីចម្ងាយសម្រាប់ផលប៉ះពាល់ទៅលើស្អី EBA គេនោះ ២០ភាគរយ កម្ពុជាបញ្ជាក់ច្បាស់ហើយថា កម្ពុជាមិនទៅស្នើសុំអា២០ភាគរយ ត្រឡប់មកវិញទេ សុំអាអ្នកវិភាគ ជាពិសេស អារ៉ុង ឈុននោះ និយាយស្តាប់ឲ្យបាន គេត្រៀមបម្រុងនៅណេះហើយ ឲ្យបាត់ទៅអា២០ភាគរយនោះ កុំទៅខ្វល់»។
លោក រ៉ុង ឈុន ដែលបច្ចុប្បន្នជាប្រធានសភាពសហជីពកម្ពុជា បានឆ្លើយតបភ្លាមៗថា លោក ហ៊ុន សែន កំពុងចាត់វិធានការឆ្លើយតបទៅនឹងការបារម្ភនានាអំពីផលប៉ះពាល់ដែលលោកធ្លាប់លើកឡើងកន្លងមកថា នឹងកើតឡើងមកលើកម្មករ នៅពេលកម្ពុជាអាចប្រឈមនឹងការបាត់បង់ចំណែក២០ភាគរយនៃប្រព័ន្ធឋានៈអនុគ្រោះពន្ធជាស្ថាពរ នៅខែសីហាឆ្នាំ២០២០។
មេដឹកនាំសហជីពរូបនេះយល់ថា រដ្ឋាភិបាលកម្ពុជា គួរបំពេញទៅតាមការទាមទាររបស់សហភាពអឺរ៉ុបក្នុងការកែខៃការគោរពសិទ្ធិមនុស្ស និងនយោបាយ ដែលនឹងមិនធ្វើឲ្យកម្ពុជាបាត់បង់ទាំងស្រុងនូវប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA ទាំងស្រុងនោះទេ។
លោក រ៉ុង ឈុន និយាយថា៖ «ការណ៍ដែលសម្របខ្លួននេះមិនមែនមានន័យថា ទៅលក់អធិបតេយ្យភាពកម្ពុជា ឬមួយឱនក្បាលឲ្យសហភាពអឺរ៉ុបទេ ពីព្រោះយើងបានទទួលលក្ខខណ្ឌពីសហភាពអឺរ៉ុបកន្លងមកហើយ បានជាយើង បានទទួល EBA តាំងពីឆ្នាំ២០០១ រហូតមកដល់ពេលនេះ ចឹងយើងគ្រាន់តែអនុវត្តន៍ អ្វីដែលយើងធ្លាប់អនុវត្តន៍កន្លងមកទៅ ពេលហ្នឹងអា EBA ហ្នឹង វាមិនបាត់បង់ទៅណាទេ»។
ដោយឡែក លោក ផែង ហេង សហមេធាវីការពារក្តីលោក កឹម សុខាមួយរូប មិនមានប្រតិកម្មតបទៅនឹងការថ្លែងរបស់លោកនាយរដ្ឋមន្ត្រីហ៊ុន សែននោះទេ ដោយសារតែនីតិវិធីរបស់តុលាការកំពុងបន្ត។ តែលោកជឿថា កូនក្តីរបស់លោកគឺលោកកឹម សុខា មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។
លោក ផែង ហេង សហមេធាវីមួយរូប ក្នុងចំណោមមេធាវីបួនរូបរបស់លោក កឹម សុខាមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សម្រាប់មេធាវី គឺបានលើកនៅក្នុងសវនាការ ក៏ដូចជាកន្លងមក យើងបានលើកហើយថា វា យើងបានស្នើឲ្យទម្លាក់ចោល កាលចោទប្រកាន់ហ្នឹង ព្រោះថា មិនមានភស្តុតាង និងអង្គហេតុគ្រប់គ្រាន់សម្រាប់ធ្វើការចោទប្រកាន់»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ មុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ត្រូវបានចោទពីបទ «សន្ទិដ្ឋិភាព» ឬរួមគំនិតជាមួយបរទេសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិក បានបដិសេធការចោទប្រកាន់នេះ៕
ស្នៀតថ្មីលើតិថីខូវីដ-19(Covid-19) ឬខូរ៉ូណាវីរុស
(corona virus)របស់ក្រុមប្រឆាំង ដែលចាំបាច់ត្រូវតែកំចាត់ចោល
***
ក្នុងតិថីខូវិដ-19 ប្រទេសកម្ពុជាត្រូវទទួលបានរឿងប្រឌឹតជាច្រើនដើម្បីវាយប្រហារទម្លាក់កំហុសលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រើកាយវិការមនុស្សធម៍ក្នុងការជួយ
សង្គោះមនុស្សគ្រប់ជាតិសាសន៍ជិតបីពាន់នាក់កនៅលើកប៉ាល់វេស្ទើរ៍ដាម ដែរសាត់អណ្តែតអត់កោះត្រើយលើផ្ទៃសមុទ្រខណះស្បៀងអាហារ ទេកសាបសម្រាប់ប្រើប្រាសដែលមាន
នៅលើកប៉ាល់ជិតអស់ បង្ខំឲ្យគ្រប់ជាតិសាសន៍ដែលនៅលើកប៉ាល់អស់សង្ឃឹមស្រែទ្រហ៊ោយំ ក្នុងពេលដែលប្រទេសប្រទេសជាច្រើននៅអាស៊ី និងកោះហ្គាមរបស់អាមេរិក
មិនព្រមឲ្យកប៉ាល់នេះចូលចតស្វែងរកទឹកនិងស្បៀងអាហារដែលក្នុងនោះក៏មានជនជាតិអាមេរិកក៏មានវត្តមាននៅលើកប៉ាល់នោះដែរ ។
សេចក្តីស្លាប់ដោយការដាច់បាយ ដាច់ទឹក បានរង់ចាំពួកគេក្នុងពេលដ៏ខ្លីខាងមុខ។
ដូចនេះសម្រាប់ការស្រេកឃ្លានពួកគេអាចស៊ីសាច់សាកសពមនុស្ស ឬសម្លាប់គ្នាស៊ីដើម្បីរស់
ក៏អាចថាបាន ដែលរឿងនេះប្រាកដណាស់ថាមិនអាចជៀសរួច ប្រសិនបើកប៉ាល់ពួកគេរសាត់លែងមានទិសដៅ ហើយដាច់ស្បៀងអាហារ ។
សម្រាប់កម្ពុជាហ៊ុនសែន គឺជាអ្នកដែលធ្វើឲ្យពួកគេដែលនៅលើកប៉ាល់រស់ នឹងត្រូវបានអ្នកទាំងនោះសាទរទទួលគុណនិងចាំគុណរដ្ឋាភិបាលកម្ពុជាមិនអាចបំភ្លេចបាន ។
ជាទូទៅក្នុងអន្តរជាតិ រាប់ទាំងអង្គការសហប្រជាជាតិផងដែរ បានសម្តែងនូវការកោតស្ញប់ស្ញែងចំពោះនយោបាយមនុស្សធម៏របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច
អគ្គមហាសេនាបតីតេជោហ៊ុនសែន តែវាក៏បានក្លាយជាដុំឆ្អឹងទទឺង ក ពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា ដែលជានិច្ចកាលពួកគេតែងបង្កើតហេតុគ្រប់បែបយ៉ាង
ដើម្បីមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាទាក់ទងនិងបញ្ហាសេរីភាព សិទ្ធិមនុស្ស និងពាក្យថាប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ដើម្បីចោទប្រកាន់រដ្ឋាភិបាល។
ការបរាជ័យលលើផ្លូវ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលពួក ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលប្រកាន់យកបានបង្ខំឲ្យពួកគេប្រើស្នៀតថ្មីលើតិថីខូវីដ-១៩ នោះគឺទម្លាក់កំហុសដាក់លើហ៊ុនសែន ថាជាអ្នកនាំជម្ងឺវីរុសខូរ៉ូណាមកសម្លាប់អាយុជិវិតប្រជាជនកម្ពុជា ។
ការដួលសម្លប់គ្រប់រូបភាពនៅតាមដងផ្លូវ ត្រូវបានកើតឡើងជារៀងរាល់ថ្ងៃ តាមផ្លូវ តាមផ្សារ ហើយត្រូវបានក្រុមអតីតបក្សសង្គ្រោះជាតិ និងក្រុមអ្នកកាសែតត្បាញអាយយកមកចុះផ្សាយព្រោងព្រាតតាមបណ្តាញសង្គមfacebookដែលរឿងបែបនេះ ពីដើមឡើយរឿងបែបនេះ មិនដែលកើត មានសោះ ។ តើវាមិនចម្លែក ផ្តើមដល់ការសង្ស័យចំពោះរឿងហេតុដែលត្រូវបានរៀបចំ ដើម្បីបង្កើតរឿងទេឬ ?
ព្រោះថាអ្នកដឹកនាំរឿង ក្នុងរឿងនេះ ដឹកនាំឆាកសម្តែងហាក់ដូចជាបោកប្រាស ភូតភរមិនគួរឲ្យជឿសោះ។
ពិតហើយវាពិតជារឿងដែលចម្លែកសម្រាប់ពួក ក្រុមជនក្បត់ជាតិសមរង្ស៊ី ដែលខំប្រឹងប្រែងយ៉ាងសកម្មក្នុងការយករឿងvirus corona ដែលជារឿងសកល យកមកទម្លាក់ដាក់បន្ទុក
លើការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតិឲ្យកប៉ាល់ទេសចរណ៍វេស្ទើរ៍ដាម ក្នុងហេតុផលមនុស្សធម៏ កុំឲ្យមនុស្សច្រើនជនជាតិរាប់ពាន់នាក់
ស្លាប់ដោយអត់បាយដែលមានប្រទេសជាច្រើន មិនអនុញ្ញតិឲ្យកបាល់នេះចូតចតក្នុងប្រទេសរបស់ពួកគេ ថាជាការនាំយកនូវvirus corona
ចូលប្រទេសដើម្បីសម្លាប់ប្រជាជនកម្ពុជា ។
មិនមែនcorona កើតតែម៉ាប្រទេស ម៉ាតំបន់ទេ។
ប្រទេសដែលមិនទទួលយកកប៉ាល់វេស្ទើរ៍ដាមឲ្យចូលចតតែបែរបែរជាមានមនុស្សឆ្លង
virus corona មុនកម្ពុជាក្នុងចំនួនច្រើនករណី ក្នុងពេលដែលកម្ពុជា ទើបរកឃើញ
មនុស្សម្នាក់ឆ្លងជម្ងឺនេះពីអ្នកធុរៈកិច្ចជនជាតិជប៉ុន ក្នុងប៉ុន្មានថ្ងៃនេះនៅខេត្តសៀមរាប។
តើវាមានអីភ្ញាក់ផ្អើលទៅ ? ដូចនេះតើចាំបាច់ទេ ដែលពួកនេះខំព្រុសដូចឆ្កែបំពុលសង្គមកម្ពុជា ក្នុងពេលគ្រប់ទ្វីបក្នុងសកលលោកនេះ កំពុងរងផលប៉ះពាល់ពីvirus corona ក្នុងពេលប្រទេសទាំងនោះអត់មានទទួលកប៉ាល់វេស្ទើរ៍ដាម ចូលប្រទេសគេផងនោះ។
នៅចិន មានមានប្រជាជនច្រើន ពាន់លាននាក់។ អ្នកកើត អ្នកឆ្លងជម្ងឺមាន៣-៤ម៉ឹននាក់
តើវាជាស្អីទៅ ? វាស្មើប៉ុន្មានភាគរយនៃប្រជាជនចិនដែលគ្មានជម្ងឺ ?
ហើយជម្ងឺឆ្លងបែបហ្នឹងព្យាបាលមិនជាមែនទេ ?
វាជារឿងកំសត់ណាស់ ដែលកម្ពុជាមានមេដឹកដឹកនាំ ក៏ដូចជាពួកមន្ត្រីអតីតបក្សក្បត់ជាតិ
សង្គ្រោះជាតិ មានកំណើតឮជាជនជាតិខ្មែរ តែបានខិតខំប្រើគ្រប់វិធីដើម្បីបំផ្លាញជាតិ
ខ្លួនឯង ក្នុងបំណងតែមួយគត់ គឺការចង់យកឈ្នះចាញ់បំពេញមហិច្ឆតាស្រេកឃ្លានអំណាចរបស់ពួកគេតែម៉្យាងគត់។
សរុបសេចក្តីមក ពួកនេះ វាក្រាន់តែជំពូកមនុស្សចៃសង្គមដែលមិនត្រូវបានស្វាគមន៍ដោយប្រជាជនកម្ពុជានោះទេ ៕
This country is in the hands of veitcong mafia dictator and his groups and veitcong germs like so socheat ‘ . the people knew that this country is puppet of youn-hanoi and leaded by veitcong dogs ‘
please ask that evil how many Cambodian’s life have he been murder?????????????????????? I’m so sick to see this evil face for so many decade . OH…GOD .. I’m run out of patient right now
សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់ កឹម សុខា៖ «គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ»
(ភ្នំពេញ)៖ សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់ កឹម សុខា កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសួរដេញដោល លើអង្គហេតុនិងអង្គច្បាប់នៅ សាលាដំបូងរាជធានីភ្នំពេញ ដែលបង្ហាញថា កឹម សុខា បានទទួលយកការតតាំងផ្នែកផ្លូវច្បាប់ចំពោះបទចោទប្រកាន់ប្រឆាំងនឹងខ្លួនស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងពេញលេញ ហើយ កឹម សុខា និងបក្ខពួកក៏បានបោះបង់ចោលនូវការញុះញង់តស៊ូតាមដងផ្លូវ ដោយបំពានច្បាប់ដែលពួកគេធ្លាប់តែប្រើប្រាស់ពីអតីតកាល។
សំណុំរឿងក្បត់ជាតិដែលមិនសូវមានចំណាប់អារម្មណ៍ពីសាធារណជន ហើយគ្មានអ្នកគាំទ្រ ឈរហែរហមដូចពីមុននេះត្រូវបានកម្តៅឱ្យឡើងក្តៅ បន្តិចវិញនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០ ក្រោយពីឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោក ប៉ាទ្រិក ម័រហ្វី ដែលទើបតែបញ្ចប់បេសកកម្មនៅសហរដ្ឋអាមេរិក ជួបជាមួយព្រឹទ្ធសមាជិកសភាអាម៉េរិកដែលកាន់ឯកសារទាក់ទងកិច្ចការបរទេសជាមួយកម្ពជា និងសហគមន៍ខ្មែរនៅសហរដ្ឋអាម៉េរិក។ ឯកអគ្គរដ្ឋទូតអាម៉េរិករូបនេះ បានធ្វើសេចក្តីថ្លែងការណ៍ទៅកាន់អ្នកកាសែត ក្រោយខ្លួនបានចូលស្តាប់សវនាការលើសំណុំរឿងក្បត់ជាតិ កឹម សុខា ថា«យើងមានការរំខានចិត្ត ដោយខាងព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើងទាក់ទងនឹងសហរដ្ឋអាមេរិក»។
ភ្លាមៗ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានចេញសេចក្តីប្រកាសថា ឆ្លើយតបនឹងការចោទប្រកាន់របស់អគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្នុងសំណុំរឿងលោក កឹម សុខា ដោយតំណាងអយ្យការបានបំភ្លឺថា «ក្នុងដំណើរការនៃការជំនុំជម្រះក្តី លើសំណុំរឿងពាក់ព័ន្ធ នឹងជនជាប់ចោទ ឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេសតាមបញ្ញត្តិមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា គឺព្រះរាជអាជ្ញាពុំបានចោទប្រកាន់ប៉ះពាល់ទៅលើសហរដ្ឋអាមេរិក រដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយនោះឡើយ ព្រះរាជអាជ្ញា បានចោទប្រកាន់ទៅលើជនជាប់ចោទឈ្មោះ កឹម សុខា ដែលមានអង្គហេតុ អង្គច្បាប់ ព្រមទាំងមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ ទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ»។
ការគូសបញ្ជាក់សាជាថ្មីពីសំណាក់តំណាងអយ្យការនៅពេលនេះនឹងអាចធ្វើឱ្យឯកអគ្គរដ្ឋទូតអាមេរិក ប៉ាទ្រិក ម័រហ្វី យល់ច្បាស់ថា ការមានឈ្មោះ សហរដ្ឋអាម៉េរិកនៅក្នុងសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា គឺមិនមែនរាជរដ្ឋាភិបាលកម្ពុជា មិនមែនគណបក្សប្រជាជនកម្ពុជា មិនមែនប្រជាជនកម្ពុជា មិនមែនព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ប៉ះពាល់ដល់សហរដ្ឋអាម៉េរិក ឡើយ ប៉ុន្តែគឺជនជាប់ចោទ កឹម សុខា ខ្លួនឯងដែលបាននិយាយសារភាពនៅក្នុងឃ្លីបវីដេអូននៅ ប្រទេសអូស្ត្រាលីនៅឆ្នាំ២០១៣ ថាដោយថាអ្វីៗដែលខ្លួនធ្វើ សុទ្ធតែមានការគាំទ្រពីសហរដ្ឋអាម៉េរិកឡើងពេញៗមាត់របស់ខ្លួនដោយមោទនភាព និងគ្មានញញើតអ្វីបន្តិចឡើយ។
កឹម សុខា កាលពីជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានសារភាពថា ខ្លួនធ្វើតាមបញ្ជាសហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដោយយកដូចគំរូប្រទេសយូហ្គោស្លាវី និងសើប៊ី។ កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអធ្រាតថ្ងៃទី៣ ខែកញ្ញាដោយមន្ត្រីនគរបាលយុត្តិធម៌ក្នុងបទល្មើសជាក់ស្តែងដោយអនុលោក តាម ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ខណៈភស្តុតាងដែលសមត្ថកិច្ចប្រមូលបានគឺបង្ហាញឱ្យឃើញច្បាស់អំពីផែនការសម្ងាត់នៃការការក្បត់ជាតិរបស់ កឹម សុខា និងបក្សពួក។ កឹម សុខា បានសារភាពថា ខ្លួនបានធ្វើការជាមួយអាម៉េរិកតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។ ដូច្នេះប្រសិនបើឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា រំខានចិត្តដោយសារតែមានឈ្មោះប្រទេសខ្លួនក្នុងសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា គួរតែឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកស្តីប្រដៅឱ្យ កឹម សុខា ដោយផ្ទាល់ថា ហេតុអ្វីបានជាជនជាប់ចោទរូបនេះ បានភ្ជាប់សហរដ្ឋអាម៉េរិកនឹងសកម្មភាពរបស់ខ្លួន? ឬស្នើឱ្យ កឹម សុខា បង្ហាញភស្តុតាងឱ្យច្បាស់លាស់ថា ចំណុចណាដែលថាសហរដ្ឋអាមេរិក គាំទ្រខ្លួន ផ្តល់អ្នកជំនាញឱ្យមកជួយខ្លួន ហើយថែមទាំង បង្រៀនឱ្យខ្លួនយកគំរូនៃការផ្លាស់ប្តូររបបដឹកនាំ តាមបែបអតីតប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី?
ជាជាងមកឈួលច្រមុះចំពោះតំណាងអយ្យការដែលគ្រាន់តែសាកសួរបន្ថែមលើអ្វីដែល កឹម សុខា បានសារភាព ហើយប្រសិនបើមិនអស់ចិត្តអាចទស្សនាវីដេអូ ភស្តុតាងរយៈពេល១ម៉ោងដែល កឹម សុខា បានដាក់ តើកឹម សុខា ពិតជាបាននិយាយដូច្នេះមែនឬអត់។ ឬមួយក៏ កឹម សុខា និយាយភ្លេចគិតបង្ហាញរឿងពិតចេញមកទាំងអស់ ដោយគ្មានការលាក់ការសម្ងាត់អ្វីសោះដែលនាំឱ្យផែនការដែលបានត្រៀមរៀបចំទុកជាយូរមកហើយនោះ បានបរាជ័យយ៉ាងអាម៉ាស់ និងមិន អាចយកទៅរកស៊ីកន្លែងណាផ្សេងទៀត បានជាមកអាក់អន់ចិត្តជាមួយតំណាងអយ្យការទៅវិញ?
ប្រតិកម្មតបរបស់ឯកអគ្គរដ្ឋទូតអាមេរិកនេះត្រូវបានគេមើលឃើញថា ជាការច្រឡោតខុសចង្វាក់ ហើយអចមកពីចង់ការពារខ្លួន ឬចង់គ្រលាស់ដៃពីអ្វីដែល កឹម សុខា បានលើកឡើង បានជាបញ្ចេញឥរិយាបថបែបបំពានលើប្រព័ន្ធតុលាការនៃរដ្ឋអធិបតេយ្យមួយ និងចេញមុខការពារយ៉ាងដាច់អហង្ការបែបនេះ។ នេះមិនខុសពីពាក្យទំនៀមបុរាណខ្មែរបានលើកឡើងថា «គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ» ទេដឹង?
ប្រសិនបើសហរដ្ឋអាមេរិកចង់ការពារភាពស្អាតស្អំនេះ គួរតែឱ្យ កឹម សុខា បង្ហាញភស្តុតាងឱ្យបានច្បាស់នូវអ្វីដែលខ្លួនបាននិយាយក្នុងវីដេអូភស្តុតាង។ ជនជាប់ចោទ កឹម សុខា ក៏ត្រូវស្វែងរកភស្តុតាងដោះបន្ទុកក្នុងរឿងជាច្រើនទៀត ក្នុងសំណុំរឿងក្បត់ជាតិនេះ ជាពិសេសគឺសកម្មភាពនៅឆ្នាំ ២០១៣ ដែលគណបក្សសង្គ្រោះជាតិនៅពេលនោះដែលមាន សម រង្ស៊ី ជាប្រធាន និងទណ្ឌិត កឹម សុខា ជាអនុប្រធានបានប្រើប្រាស់នយោបាយបង្កចលាចលសង្គមតាមរយៈ ការអុកឡុកលើដំណើរការបោះឆ្នោត និងការបង្កើតឱ្យមានបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត រហូតដល់បង្កហិង្សា។
សកម្មភាពដែលក្រុមគណបក្សប្រឆាំងបានធ្វើនៅពេលនោះ គឺច្បាស់ណាស់ចេញពីការរៀបចំផែនការដ៏ល្អិតល្អន់ ដោយឈរលើមូលដ្ឋាននៃសៀវភៅមគ្គុទ្ទេស បដិវត្តន៍ពណ៌ ដែលរៀបចំឡើង ដោយលោក ជីន សាប មានចំណងជើងថា «ពីរបបផ្តាច់ការមកប្រជាធិបតេយ្យ»។ លោក ជីន សាប ត្រូវបានពិភពលោកស្គាល់ថា ជាអ្នកបង្កើតទ្រឹស្តីនិងវិធីសាស្ត្រនៃការធ្វើបដិវត្តន៍ពណ៌ និងត្រូវបានអនុវត្តនៅតាមបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា ក្រោមរូបភាពញុះញង់ ចលាចល ប៉ុន្តែភ្ជាប់នឹងការប្រើប្រាស់ពាក្យ«អហិង្សា»ជានិច្ច។ ដូច្នេះដើម្បីផ្លាស់ប្តូររបបបានតាមទ្រឹស្តីបដិវត្តន៍របស់ ជីន សាប ក្រុមប្រឆាំងត្រូវនាំគ្នា ផ្សព្វផ្សាយបំភ្លៃថាកម្ពុជា ផ្តាច់ការ គ្មានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាមុនសិន។
អ្វីដែលគេមើលឃើញការលើកឡើងដោយគ្មានសុភវិនិច្ឆ័យរបស់ឯកអគ្គរដ្ឋទូតអាមេរិកថា អយ្យការចោទប្រកាន់សហរដ្ឋអាម៉េរិកគឺគ្រាន់តែជា វីធីសាស្ត្រដើម្បីការពារកេរ្តិ៍ឈ្មោះពីការភ្ជាប់របស់ កឹម សុខាទៅនឹងប្រទេសខ្លួន។
ម្យ៉ាងទៀតវាពិតជាគួរឱ្យអស់សំណើចដែលជន សង្ស័យក្នុងសំណុំរឿងក្បត់ជាតិម្នាក់ដែលពលរដ្ឋកម្ពុជាថា «កឹម សុខា ក្បត់កម្ពុជាហើយ» ត្រូវបានគេលើកតម្កើងទាំងទទឹងទិសថា មានកេរ្តិ៍ឈ្មោះសមនឹងទទួលបាន នៅទូទាំងពិភពលោកថាជាអ្នកគាំទ្រសិទ្ធិ និងសេរី ភាព។ ជាសេរីភាពនិងសិទ្ធិមនុស្ស ដែលប្រើជាខែលដើម្បីគោលដៅបដិវត្តន៍ពណ៌ប៉ុណ្ណោះ។ នៅពេលនេះដំណើរការនីតិវិធីសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា នៅក្នុងដៃតុលាការ គួរតែទុកឱ្យតុលាការធ្វើការងារនេះដោយវិជ្ជាជីវៈ ហើយមាសសុទ្ធមិនខ្លាចភ្លើងមែនទេលោកឯកអគ្គរដ្ឋទូត?
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០