ដោយ ហេង រស្មី
2020-03-10
RFA

លោក កូយ សំអាត ឬ ទេព វីសាល (កណ្ដាល) នៅស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

រូប៖ ហ្វេសប៊ុកស្នងការនគរបាលរាជធានីភ្នំពេញ>
សង្គមស៊ីវិល រិះគន់អាជ្ញាធរដែលចាប់ខ្លួនអ្នកបង្ហោះសាររឿងជំងឺ កូវីដ-១៩
មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកថា ការចាប់ខ្លួនអ្នកលេងហ្វេសប៊ុកម្នាក់ដោយអាជ្ញាធរក្រុងភ្នំពេញរឿងរិះគន់ជំងឺ កូវីត១៩ និងធ្វើអោយប្រជាពលរដ្ឋភ័យខ្លាចមិនហ៊ានបញ្ចេញព័ត៌មានពិត។អាជ្ញាធរមានសមត្ថកិច្ចបានថ្លែងថា វិធានការនេះ ធ្វើឡើងត្រឹមត្រូវតាមច្បាប់ដើម្បីទប់ស្កាត់ការបំពុលព័ត៌មានមិនពិតក្នុងសង្គម។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា ការឃាត់ខ្លួនប្រជាពលរដ្ឋម្នាក់ដោយសារបង្ហោះវីដេអូឃ្លិបរឿងជំងឺ កូវីត១៩ នេះ មិនមែនជាការឆ្លើយតបទៅនឹងអ្វីដែលម្ចាស់វីដេអូឃ្លិប បានលើកឡើងនៅក្នុងបណ្ដាញសង្គមនោះទេ។
លោកមានប្រសាសន៍ថា សមត្ថកិច្ចមិនអាចរារាំងមិនឲ្យចែកចាយព័ត៌មាននៃការផ្ទុះឡើងនៃជំងឺ កូវីត ១៩ នេះបានទេ តែផ្ទុយទៅវិញសមត្ថកិច្ចគួរតែមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានឃើញនៅករណីជំងឺ កូវិត១៩ ទាំងអស់ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរីករាលដាលជាបន្តទៅទៀត៖ «ពីព្រោះអីករណីផ្សេងៗ ដែលកើតឡើងនេះនឹងអាចនឹងកើតមានឡើងករណីផ្សេងៗ ទៀត អាចនឹងមានការភ័យខ្លាច អាចនឹងមិនផ្ដល់ព័ត៌មានហើយអាចនឹងធ្វើឲ្យជំងឺទាំងអស់នេះវាកាន់តែរីករាលដាលឡើងហើយធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពដល់ប្រជាពលរដ្ឋយើង ហើយដែលប្រាសចាកអំពីរដ្ឋធម្មនុញ្ញដែរដែលរដ្ឋាភិបាលគឺជាអ្នកធានាការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្លួន»។
សមត្ថកិច្ចក្រុងភ្នំពេញកាលពីថ្ងៃទី៩ មីនា បានចាប់ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងការបង្ហោះវីឌីអូឃ្លីប តាមបណ្ដាញសង្គមហ្វេសប៊ុកអំពីការឆ្លងជំងឺ កូវីត១៩ ដែលសមត្ថកិច្ចចោទថា ជាការបំពុលសង្គម។
ស្នងការប៉ូលិសក្រុងភ្នំពេញលោក ស ថេត បញ្ជាក់ថា នៅថ្ងៃទី១០ មីនានេះ សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យឈ្មោះ កូយ សំអាត ទៅតុលាការ ដោយចោទប្រកាន់ពីបទ ញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ៍ តាមរយៈការបង្ហោះវីដេអូឃ្លីបរបស់ខ្លួន លើបណ្ដាញសង្គម Facebook អំពីការឆ្លងជំងឺរលាកផ្លូវដង្ហើម Covide19៖ «ពេលដែលយើងឃាត់មកហ្នឹងដោយសារតែគាត់បំផុសធ្វើឲ្យមានការភ័យខ្លាចពីរឿងកូរ៉ូណាហ្នឹង។ បាទបើតាមបញ្ជារបស់លោកព្រះរាជអាជ្ញាហ្នឹង យើងធ្វើការឃាត់សាកសួរហើយគាត់ក៏បានឆ្លើយសារភាពដែរនូវអ្វីដែលគាត់ឡាយនៅមាត់ទន្លេហ្នឹង ហើយប្រហែលជាស្អែកយើងបញ្ជូនទៅតុលាការទៅតាមនីតិវិធី»។
កម្លាំងនគរបាលខណ្ឌមានជ័យ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ សហការ ជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបុរសឈ្មោះ កូយ សំអាត នេះ បន្ទាប់ ពីលោកបានបង្ហោះហ្វេសប៊ុករបស់ខ្លួន ដែលដាក់ឈ្មោះថា Tep Visal ។
ក្នុងវីឌីអូឃ្លីបនេះ លោក កូយ សំអាត ឬ ទេព វីសាល បាននិយាយ អរគុណវៀតណាមដែលរកឃើញករណីជនជាតិជប៉ុនផ្ទុកមេរោគសា COV2 ឬ កូរ៉ូណា បន្ទាប់ពីបុរសរូបនេះចេញពីកម្ពុជា ៖
សំឡេង«បាទជម្រាបសួរបងប្អូនទាំងអស់គ្នា! យើងទាំងអស់គ្នាគួរតែអរគុណយួនទៅ។កុំតែបានយួនស្រែកថានៅប្រទេសកម្ពុជាមាន កូវីត១៩ ឬ ក៏វីរុសកូរ៉ូណាទេ។ កុំអីប្រជាជននៅទូទាំងប្រទេសអត់ដឹងថាប្រទេសកម្ពុជាមានកូវីត១៩ ឬ កូរ៉ូណាទេ។អញ្ចឹងយើងគួរតែអរគុណ យួន។ នេះសំណាងហើយដែលយួនស្រែកថាប្រទេសកម្ពុជាមាន កូវីត១៩ ឬ ក៏កូរ៉ូណាហ្នឹង បើប្រជាជនធម្មតាស្រែកវិញប្រហែលជាតាមចាប់ទៀតហើយ»។
ជនសង្ស័យមានឈ្មោះ កូយ សំអាត ឬ ទេព វីសាល នេះ មានអាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងមានមុខរបរអ្នកលក់ទំនិញតាម Online ផងដែរ។
នាយកនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី ក្នុងពេលផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍អាស៊ីសេរីកាលពីថ្ងៃទី៩ មីនា លោកមានប្រសាសន៍ថា ការចាប់ខ្លួននេះគឺជាការរំលោភទៅលើសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋដែលគ្រាន់តែយល់ឃើញពីការរីករាលដាលនៃជំងឺ កូវីត១៩ ប៉ុណ្ណោះ៖ «ខ្ញុំគិតថាអាជ្ញាធរគួរតែពិនិត្យមើលនឹងពិចារណាឡើងវិញចំពោះវិធានការនេះបាទ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព ប្រាប់ព័ត៌មានក្នុងស្រុកថា អយ្យការនៅទូទាំងប្រទេសនឹងមានវិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតទៅលើអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតទាំងឡាយណាទាក់ទិននឹង កូវីត១៩។
ក្រសួងព័ត៌មានកាលពីថ្ងៃទី៣ មីនា បានចេញសេចក្ដីជូនដំណឹងមួយឲ្យប្រជាពលរដ្ឋបញ្ឈប់ការចែករំលែក រាល់ព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និង មិនបានធ្វើការផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវទាក់ទិននឹងជំងឺកូវិត១៩ ដែលអាចបង្កឲ្យប្រជាពលរដ្ឋភ័យខ្លាច និង ប៉ះពាល់ដល់កិត្តិយសបុគ្គល ក៏ដូចជាគ្រួសារជនរងគ្រោះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនប្រជាពលរដ្ឋម្នាក់ដែលបានបង្ហោះសារតាមបណ្ដាញសង្គមពាក់ព័ន្ធជំងឺ កូវិត១៩
- សាលាឧទ្ធរណ៍គ្រោងបើកសវនាការលើបណ្ដឹងទាស់របស់សកម្មជនបក្សប្រឆាំង លោក គង់ ម៉ាស់ នៅពាក់កណ្ដាលខែមីនា
- តុលាការចោទនាវិកបរទេស ១៦នាក់ ពីបទរំលោភបូរណភាពដែនទឹកកម្ពុជា និងប៉ុនប៉ងរត់ពន្ធទំនិញ
- មេធាវីស្នើចៅក្រមស៊ើបសួរទម្លាក់បទចោទលើមន្ត្រីអង្គការពន្លកខ្មែរ និងអ្នកឃុំប្រមេរ រឿងបង្ខាំងគ្រឿងចក្រក្រុមហ៊ុនចិន
- នគរបាលបញ្ជូននាវិកលើកប៉ាល់ MT-COURAGEOUS ១៦នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីសប្ដាហ៍មុន ទៅតុលាការ
- តុលាការចោទប្រកាន់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរឿងលក់ដីមិនមែនជារបស់ខ្លួន
- សាលក្រមទម្លាក់ចោលបទចោទលើលោក អាឡិច ចូលជាស្ថាពរ
- សាលាឧទ្ធរណ៍គ្រោងប្រកាសសាលដីការឿងអតីតគ្រូបង្រៀន ១១នាក់ ដែលទាមទារក្របខ័ណ្ឌវិញ នៅសប្ដាហ៍ក្រោយ
- មេធាវី៖ ការស៊ើបអង្កេតបន្ថែម ប៉ះពាល់សេរីភាព និងយុត្តិធម៌សម្រាប់អតីតអ្នកយកព័ត៌មានអាស៊ីសេរី
- ការអនុវត្តច្បាប់នៅកម្ពុជា មិនធានាគោលការណ៍សន្មតជាមុនថាគ្មានទោស
ស្នៀតថ្មីលើតិថីខូវីដ-19(Covid-19) ឬខូរ៉ូណាវីរុស
(corona virus)របស់ក្រុមប្រឆាំង ដែលចាំបាច់ត្រូវតែកំចាត់ចោល
***
ក្នុងតិថីខូវិដ-19 ប្រទេសកម្ពុជាត្រូវទទួលបានរឿងប្រឌឹតជាច្រើនដើម្បីវាយប្រហារទម្លាក់កំហុសលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រើកាយវិការមនុស្សធម៍ក្នុងការជួយ
សង្គោះមនុស្សគ្រប់ជាតិសាសន៍ជិតបីពាន់នាក់កនៅលើកប៉ាល់វេស្ទើរ៍ដាម ដែរសាត់អណ្តែតអត់កោះត្រើយលើផ្ទៃសមុទ្រខណះស្បៀងអាហារ ទេកសាបសម្រាប់ប្រើប្រាសដែលមាន
នៅលើកប៉ាល់ជិតអស់ បង្ខំឲ្យគ្រប់ជាតិសាសន៍ដែលនៅលើកប៉ាល់អស់សង្ឃឹមស្រែទ្រហ៊ោយំ ក្នុងពេលដែលប្រទេសប្រទេសជាច្រើននៅអាស៊ី និងកោះហ្គាមរបស់អាមេរិក
មិនព្រមឲ្យកប៉ាល់នេះចូលចតស្វែងរកទឹកនិងស្បៀងអាហារដែលក្នុងនោះក៏មានជនជាតិអាមេរិកក៏មានវត្តមាននៅលើកប៉ាល់នោះដែរ ។
សេចក្តីស្លាប់ដោយការដាច់បាយ ដាច់ទឹក បានរង់ចាំពួកគេក្នុងពេលដ៏ខ្លីខាងមុខ។
ដូចនេះសម្រាប់ការស្រេកឃ្លានពួកគេអាចស៊ីសាច់សាកសពមនុស្ស ឬសម្លាប់គ្នាស៊ីដើម្បីរស់
ក៏អាចថាបាន ដែលរឿងនេះប្រាកដណាស់ថាមិនអាចជៀសរួច ប្រសិនបើកប៉ាល់ពួកគេរសាត់លែងមានទិសដៅ ហើយដាច់ស្បៀងអាហារ ។
សម្រាប់កម្ពុជាហ៊ុនសែន គឺជាអ្នកដែលធ្វើឲ្យពួកគេដែលនៅលើកប៉ាល់រស់ នឹងត្រូវបានអ្នកទាំងនោះសាទរទទួលគុណនិងចាំគុណរដ្ឋាភិបាលកម្ពុជាមិនអាចបំភ្លេចបាន ។
ជាទូទៅក្នុងអន្តរជាតិ រាប់ទាំងអង្គការសហប្រជាជាតិផងដែរ បានសម្តែងនូវការកោតស្ញប់ស្ញែងចំពោះនយោបាយមនុស្សធម៏របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច
អគ្គមហាសេនាបតីតេជោហ៊ុនសែន តែវាក៏បានក្លាយជាដុំឆ្អឹងទទឺង ក ពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា ដែលជានិច្ចកាលពួកគេតែងបង្កើតហេតុគ្រប់បែបយ៉ាង
ដើម្បីមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាទាក់ទងនិងបញ្ហាសេរីភាព សិទ្ធិមនុស្ស និងពាក្យថាប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ដើម្បីចោទប្រកាន់រដ្ឋាភិបាល។
ការបរាជ័យលលើផ្លូវ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលពួក ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលប្រកាន់យកបានបង្ខំឲ្យពួកគេប្រើស្នៀតថ្មីលើតិថីខូវីដ-១៩ នោះគឺទម្លាក់កំហុសដាក់លើហ៊ុនសែន ថាជាអ្នកនាំជម្ងឺវីរុសខូរ៉ូណាមកសម្លាប់អាយុជិវិតប្រជាជនកម្ពុជា ។
ការដួលសម្លប់គ្រប់រូបភាពនៅតាមដងផ្លូវ ត្រូវបានកើតឡើងជារៀងរាល់ថ្ងៃ តាមផ្លូវ តាមផ្សារ ហើយត្រូវបានក្រុមអតីតបក្សសង្គ្រោះជាតិ និងក្រុមអ្នកកាសែតត្បាញអាយយកមកចុះផ្សាយព្រោងព្រាតតាមបណ្តាញសង្គមfacebookដែលរឿងបែបនេះ ពីដើមឡើយរឿងបែបនេះ មិនដែលកើត មានសោះ ។ តើវាមិនចម្លែក ផ្តើមដល់ការសង្ស័យចំពោះរឿងហេតុដែលត្រូវបានរៀបចំ ដើម្បីបង្កើតរឿងទេឬ ?
ព្រោះថាអ្នកដឹកនាំរឿង ក្នុងរឿងនេះ ដឹកនាំឆាកសម្តែងហាក់ដូចជាបោកប្រាស ភូតភរមិនគួរឲ្យជឿសោះ។
ពិតហើយវាពិតជារឿងដែលចម្លែកសម្រាប់ពួក ក្រុមជនក្បត់ជាតិសមរង្ស៊ី ដែលខំប្រឹងប្រែងយ៉ាងសកម្មក្នុងការយករឿងvirus corona ដែលជារឿងសកល យកមកទម្លាក់ដាក់បន្ទុក
លើការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតិឲ្យកប៉ាល់ទេសចរណ៍វេស្ទើរ៍ដាម ក្នុងហេតុផលមនុស្សធម៏ កុំឲ្យមនុស្សច្រើនជនជាតិរាប់ពាន់នាក់
ស្លាប់ដោយអត់បាយដែលមានប្រទេសជាច្រើន មិនអនុញ្ញតិឲ្យកបាល់នេះចូតចតក្នុងប្រទេសរបស់ពួកគេ ថាជាការនាំយកនូវvirus corona
ចូលប្រទេសដើម្បីសម្លាប់ប្រជាជនកម្ពុជា ។
មិនមែនcorona កើតតែម៉ាប្រទេស ម៉ាតំបន់ទេ។
ប្រទេសដែលមិនទទួលយកកប៉ាល់វេស្ទើរ៍ដាមឲ្យចូលចតតែបែរបែរជាមានមនុស្សឆ្លង
virus corona មុនកម្ពុជាក្នុងចំនួនច្រើនករណី ក្នុងពេលដែលកម្ពុជា ទើបរកឃើញ
មនុស្សម្នាក់ឆ្លងជម្ងឺនេះពីអ្នកធុរៈកិច្ចជនជាតិជប៉ុន ក្នុងប៉ុន្មានថ្ងៃនេះនៅខេត្តសៀមរាប។
តើវាមានអីភ្ញាក់ផ្អើលទៅ ? ដូចនេះតើចាំបាច់ទេ ដែលពួកនេះខំព្រុសដូចឆ្កែបំពុលសង្គមកម្ពុជា ក្នុងពេលគ្រប់ទ្វីបក្នុងសកលលោកនេះ កំពុងរងផលប៉ះពាល់ពីvirus corona ក្នុងពេលប្រទេសទាំងនោះអត់មានទទួលកប៉ាល់វេស្ទើរ៍ដាម ចូលប្រទេសគេផងនោះ។
នៅចិន មានមានប្រជាជនច្រើន ពាន់លាននាក់។ អ្នកកើត អ្នកឆ្លងជម្ងឺមាន៣-៤ម៉ឹននាក់
តើវាជាស្អីទៅ ? វាស្មើប៉ុន្មានភាគរយនៃប្រជាជនចិនដែលគ្មានជម្ងឺ ?
ហើយជម្ងឺឆ្លងបែបហ្នឹងព្យាបាលមិនជាមែនទេ ?
វាជារឿងកំសត់ណាស់ ដែលកម្ពុជាមានមេដឹកដឹកនាំ ក៏ដូចជាពួកមន្ត្រីអតីតបក្សក្បត់ជាតិ
សង្គ្រោះជាតិ មានកំណើតឮជាជនជាតិខ្មែរ តែបានខិតខំប្រើគ្រប់វិធីដើម្បីបំផ្លាញជាតិ
ខ្លួនឯង ក្នុងបំណងតែមួយគត់ គឺការចង់យកឈ្នះចាញ់បំពេញមហិច្ឆតាស្រេកឃ្លានអំណាចរបស់ពួកគេតែម៉្យាងគត់។
សរុបសេចក្តីមក ពួកនេះ វាក្រាន់តែជំពូកមនុស្សចៃសង្គមដែលមិនត្រូវបានស្វាគមន៍ដោយប្រជាជនកម្ពុជានោះទេ ៕
Mafia law’ this country have a law only jail people who speak truly ‘ look they catch only small fish and the big fish or their men never catch them because their mafia groups.So this youn-puppet regime keep khmer in their cage ‘all khmer must rise up to fight with this veitcong dogs’