ក្រសួង​កសិកម្ម​ចុះ​ MOU​ ជាមួយ​ក្រុមហ៊ុន​ពីរ​ដើម្បី​ផលិត​បន្លែ​​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ

ដោយ សេក បណ្ឌិត
2020-07-20
RFA

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ។

 រូប៖ ហ្វេសប៊ុក​​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ


ក្រសួង​កសិកម្ម​ចុះ​MOU​ជាមួយ​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​សហការ​គ្នា គឺ​ក្រុមហ៊ុន Nippon Express Cambodia និង ក្រុមហ៊ុន យ៉ាម៉ាតូ ហ្គ្រីន (Yamato Green Co., Ltd) ថ្ងៃ​ទី​១៩ ខែ​កក្កដា ដើម្បី​ផលិតកម្ម​បន្លែ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​បម្រើ​ដល់​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស។

ការ​ចុះ MOU នេះ ខណៈ​ផលិត​កសិកម្ម របស់​កសិករ​នៅ​តំបន់​មួយ​ចំនួន​គ្មាន​ទីផ្សារ និង​មានការ​នាំចូល​ពី​ក្រៅ​ប្រទេស​ច្រើន​ដូចជា ប្រទេស​វៀតណាម និង​ថៃ ជាដើម និង​ស្រប​ពេល​ពិភពលោក​កំពុង​ប្រឈម​ខ្លាំង នឹង​បញ្ហា​ជំងឺ​កូវីដ-១៩។

ទំព័រ​ហ្វេសប៊ុក របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សុខុន ចុះផ្សាយ​ថា ក្រសួងកសិកម្ម​ចុះ​MOU​នេះ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​កម្ពុជា​ឱ្យ​ទាន់​សភាពការណ៍​បច្ចុប្បន្ន និង​តម្រូវការ​ទីផ្សារ។

ទំព័រ​ហ្វេសប៊ុក​ដដែល​សរសេរ​ទៀត​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​ដឹកនាំ​សហការី​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​អំពី​ដំណើរការ​អាជីវកម្ម​ផ្នែក​ដឹកជញ្ជូន ឃ្លាំង​ស្តុក ទូ​ត្រជាក់ របស់​ក្រុមហ៊ុន Nippon Express Cambodia ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​ក្រុមហ៊ុន​នេះ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Yamato Green ដែល​បាន​ចូលរួម​សហការ​វិនិយោគ​ដើម្បី​អភិវឌ្ឍ​វិស័យ​ផលិតកម្ម​បន្លែ​នៅ​កម្ពុជា។

លោក វេង សាខុន បាន​បញ្ជាក់​ប្រាប់​តំណាង​ក្រុមហ៊ុន​ក្នុង​ឱកាស​នោះ​ថា វិស័យ​ផលិតកម្ម​បន្លែ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន ដូចជា​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ ទាំង​ខ្នាត​តូច ខ្នាត​ធំ ឃ្លាំង​ស្តុក ទូ​ត្រជាក់ រថយន្ត​ដឹក​បន្លែ​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​ជាដើម។

ប៉ុន្តែ តំណាង ក្រុម ហ៊ុន​ទាំងពីរ គឺ​ក្រុមហ៊ុន Nippon Express Cambodia និង​ក្រុមហ៊ុន Yamato Green បញ្ជាក់​ថា បញ្ហា​ទាំងនេះ ក្រុមហ៊ុន​បាន​ត្រៀម​ទុក​រួចជាស្រេច​អស់ហើយ​ក្នុង​ទិសដៅ​ធ្វើ​ទំនើប​ភាវូបនីយកម្ម​បន្លែ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម ប្រែក្លាយ​ផលិតកម្ម​បែប​លក្ខណ​:​គ្រួសារ ទៅជា​ផលិតកម្ម​បែប​កសិ​-​ឧស្សាហកម្ម ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព និង​សុវត្ថិភាព​តាម​តម្រូវការ​ក្នុង​ស្រុក និង​ការ​នាំ​ចេញ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ក្រសួង​កសិកម្ម​ចុះ​ MOU​ ជាមួយ​ក្រុមហ៊ុន​ពីរ​ដើម្បី​ផលិត​បន្លែ​​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ"

  1. Anonymous says:

    OH GOD let me laughing my ass off just one second pleas……………………….. last year Cambodian grove vegetable no bodies bough it . they rather late it come from those one million years friend .comical vegetable for Cambodian to eat for all of them can die soon so that they can take their land . please look at around you VIETCONG’s accretion is so intent to take over Cambodia right now . let see where all those AH CHESSTU .. CAMBODIA COMMUNIST PARTY will go