យុទ្ធនាការបញ្ចប់ទិទណ្ឌភាព៖មានអ្នកចុះហត្ថលេខាជាង៣ពាន់នាក់ ប៉ុន្តអ្នកនាំពាក្យ CPP ថា ជារឿងអត់ប្រយោជន៍

កម្ពុជា សង្គម
20/07/2020 – 09:07
ដោយ៖ វណ្ណ សុគន្ធា
RFI

បដានៃយុទ្ធនាការបញ្ចប់ និទណ្ឌភាពដើម្បីយុត្តិធម៌ នៅកម្ពុជា របស់អតីតបក្សប្រឆាំង
បដានៃយុទ្ធនាការបញ្ចប់ និទណ្ឌភាពដើម្បីយុត្តិធម៌ នៅកម្ពុជា របស់អតីតបក្សប្រឆាំង © សហការី

គិត​ដល់​ពេល​នេះ ​យុទ្ធនាការ​ទិទណ្ឌភាព ​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា​របស់​អតីត​បក្ស​ប្រឆាំង​មាន​អ្នក​ចុះ​ហត្ថលេខា​តាម​អនឡាញ​ជាង​៥​ពាន់​៥​រយ​នាក់​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់​មន្រ្តី​ជាន់​ខ្ពស់​អតីត​បក្ស​ប្រឆាំង​ពី​ក្រៅ​ប្រទេស​។ បើ​ទោះ​ជា​មាន​ការ​ចុះ​ហត្ថលេខា​ជា​បន្ត​បន្ទាប់​ក៏ដោយ ​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ​យុទ្ធនាការ​នេះ​ គឺ​គ្មាន​បាន​ការ​អ្វី​នោះ​ទេ ​ពោល​ គឺ​គ្រាន់​តែ​ធ្វើ​ឱ្យ​មាន​តែ​សំឡេង​ប៉ុណ្ណោះ​។

គិតមកដល់ថ្ងៃទី២០ ខែកក្កដានេះ គឺមានរយៈពេល១០ថ្ងៃហើយដែលអតីតបក្សប្រឆាំងបានបើកដំណើរការការចុះហត្ថលេ​ខាលើញត្តិតាមអនឡាញទាមទារឱ្យមានការបញ្ចប់និទណ្ឌភាព ដើម្បីយុត្តិធម៌នៅកម្ពុជា។ លោក អ៊ំ សំអាន មន្រ្តីជាន់ខ្ពស់នៃអតីតបក្សប្រឆាំងបានលើកឡើងឱ្យដឹងថា ក្នុងរយៈពេល១០ថ្ងៃនេះ មានអ្នកចុះហត្ថលេ​ខាលើញត្តិតាមអនឡា​ញចំនួនជាង៣ពាន់៥រយនាក់។ ប៉ុន្តែចំពោះអ្នកចុះហត្ថលេខាលើញត្តិដោយផ្ទាល់នៅក្នុងប្រទេសថៃ និង ប្រទេសមួយចំនួនទៀតវិញ គឺលោក អ៊ំ សំអាន គូសបញ្ជាក់ថា មានចំនួនច្រើនជាងគេ។

អតីតគណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមដំណើរការចុះហត្ថលេខាលើញត្តិទាមទារឱ្យមានការបញ្ចប់និទណ្ឌភាព ដើម្បីយុត្តិធម៌នៅកម្ពុជានេះកាលពីថ្ងៃទី១០ ខែកក្កដា ដែលជាថ្ងៃរំឮកខួប៤ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយដ៏ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា។ បើតាមអតីតបក្សប្រឆាំង យុទ្ធនាការនេះ​ មានគោលបំណងស្វែងរកយុត្តិធម៌ដល់សពលោកបណ្ឌិត កែម ឡី អ្នកស្រី ពិសិដ្ឋ ពីលីកា ដែលជាតារាភាពយន្ត ព្រះ​តេជព្រះគុណសំ ប៊ុនធឿន លោក ជា វិជ្ជា លោក ឈុត វុទ្ធី អ្នកសារព័ត៌មាន សកម្មជននយោបាយ សហជីព និងប្រជាពលរដ្ឋទៀតដែលបានស្លាប់បាត់បង់ជីវិតដោយអយុត្តិធម៌។

ក៏ប៉ុន្តែ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកយុទ្ធនាការនេះថា ជារឿងអត់ប្រយោជន៍ អត់បានការនោះឡើយ។ នេះ ដោយសារតែលោកមើលឃើញថា ការបង្កើតយុទ្ធនាការផ្សេងៗរបស់ក្រុមមន្រ្តីអតីតបក្សប្រឆាំង គឺជានយោបាយស្រមើស្រម៉ៃមិនប្រាកដប្រជា​ និងតែងតែទទួលបរាជ័យគ្រប់ពេ​ល​។ សម្រាប់លោកសុខ ឥសាន ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាពនៅកម្ពុជាបាន លុះត្រាតែលោក សម រង្ស៊ី មន្រ្តីអតីតបក្សប្រឆាំងក៏ដូចជាអ្នករត់ភៀសខ្លន​ទៅរស់នៅក្រៅប្រទេសផ្សេងទៀតត្រូវចូលខ្លួនមកអនុវត្តច្បាប់តាមសាលក្រមរបស់តុលាការកម្ពុជា​។

ចំណែក លោកបណ្ឌិត គិន ភា អ្នកវិភាគនយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាវិញយល់ថា យុទ្ធនាការរបស់អតីតបក្សប្រឆាំងនេះ គឺគ្មានប្រសិទ្ធភាពអ្វីទេ គឺគ្រាន់តែដើម្បីបំពងសំឡេងឱ្យសាធា​រ​​ណជនបានចាប់អារម្មណ៍តែប៉ុណ្ណោះ។ បើតាមលោកគិន ភា យុទ្ធនាការនេះគ្មានសម្ពាធណាមួយឡើយ ខណៈរដ្ឋាភិបាលកម្ពុជាកំពុងតែដោះស្រាយបញ្ហានេះ។ តែយ៉ាងណា លោកគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាគួរតែពិចារណាលើការលើកឡើងរបស់មជ្ឈដ្ឋាននានាចំពោះបញ្ហាបញ្ចប់និទណ្ឌភាពនៅកម្ពុជា បើសិនយោបល់លើកឡើងនោះមិនមែនជាការផ្ចាញ់ផ្ចាល់ ឬ ក្នុងន័យចង់ផ្តួលរំលំរដ្ឋាភិបាល៕

What Next?

Recent Articles

2 Responses to "យុទ្ធនាការបញ្ចប់ទិទណ្ឌភាព៖មានអ្នកចុះហត្ថលេខាជាង៣ពាន់នាក់ ប៉ុន្តអ្នកនាំពាក្យ CPP ថា ជារឿងអត់ប្រយោជន៍"

  1. Anonymous says:

    rising up every one sign that impunity so that ICC can get their hand on this case . do any thing to save your nation when you still have time. soon VIETCONG and this CPP will celebrating another win and win policy of( communist people party ) witch was CPP

  2. Sosocheath says:

    ហែកស្បែកកាដួយម៉ែអ្ហែងឲ្យ
    គេចុះហត្ថលេខាពីលេីទៀត
    ក៏អត់មានអ្នកណាគេឡប់ជាមួយ
    ពួកអាពូជឆ្កែអ្ហែងអស់ហ្នឹងដែរ។
    អញឆែកមេីលក្នុងផេក អាថោកជាងឆ្កែ
    សមរង្សុីរួចហេីយ មានមិនលេីសពី១០០នាក់
    ផងហ្នឹង ។ គឺសុទ្ធតែជាហត្ថលេខាពួកអារួមគំនិតក្បត់ជាតិ
    ដែលរត់ទៅថៃ ។