អ្នកឃ្លាំមើល​ថា លោក កឹម សុខា ចេញ​ក្រៅ​ផ្ទះ​ចំណេញ​ជាង​នៅ​ក្នុង​ផ្ទះ

ដោយ សុជីវី
2020-07-20
RFA

លោក កឹម សុខា (រូប​បង់ក​ក្រមា​ខ្នូត​ខៀវ) ប្រធាន​គណបក្សសង្គ្រោះជាតិ ចុះជួបពលរដ្ឋ នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត នៅ​ខែ​កក្កដា ឆ្នាំ​២០២០។

លោក កឹម សុខា (រូប​បង់ក​ក្រមា​ខ្នូត​ខៀវ) ប្រធាន​គណបក្សសង្គ្រោះជាតិ ចុះជួបពលរដ្ឋ នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត នៅ​ខែ​កក្កដា ឆ្នាំ​២០២០។

 រូប​ពី​ហ្វេសប៊ុក​ Kem Sokha


អ្នកឃ្លាំមើល​ថា លោក កឹម សុខា ចេញ​ក្រៅ​ផ្ទះ​ចំណេញ​ជាង​នៅ​ក្នុង​ផ្ទះ និង​ជា​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​។ ការ​លើក​ឡើង​បែបនេះ ខណៈ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​មួយ​ចំនួន ក្នុង​នោះ​មាន ខេត្ត​បន្ទាយមានជ័យ ពោធិ៍សាត់ ត្បូងឃ្មុំ និង​ខេត្ត​សៀមរាប។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​លោក កឹម សុខា បាន​ចូលរួម​ពិធី​បុណ្យ​សព​ម្ដាយក្មេក លោក ហ៊ុន សែន រួចមក ឃើញ​ថា លោក កឹម សុខា បាន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​ច្រើនដង​។ អ្នក​វិភាគ​រូប​នេះ​យល់ថា ការសម្រេចចិត្ត​ចេញ​ក្រៅ​របស់​លោក កឹម សុខា ហាក់​យឹត​ពេល​បន្តិច ប៉ុន្តែ​ជា​ការ​សម្រេចចិត្ត​មួយ​ត្រឹមត្រូវ​។ ទោះ​យ៉ាង​ណា​ក្តី បណ្ឌិត សេង សារី យល់​ថា ទោះ​នេះ​ជា​សិទ្ធិ​របស់​លោក​ក្ដី លោក កឹម សុខា ក៏​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ផ្លូវច្បាប់​ជៀសវាង​មាន​ការ​ចោទប្រកាន់​ណាមួយ​ពី​តុលាការ៖ «ធ្វើ​ឱ្យ​អ្នកគាំទ្រ​ឃើញ​សកម្មភាព​គាត់​(​លោក កឹម សុខា​របស់​គាត់​ផង យ៉ាងហោចណាស់​ឃើញ​គាត់​ដើរ​បាន​ឡើងវិញ ទី​៣ បង្ហាញ​អំពី​បង្ហាញ​ការ​ធ្វើ​ការ​នយោបាយ​បែប​សកម្ម​អហិង្សា​បែប​សកម្ម​ឱ្យ​អ្នកគាំទ្រ​ឃើញ​មុខ​ឃើញ​សកម្មភាព​ទោះបី​សកម្មភាព​ហ្នឹង​មិនមែន​ជា​សកម្មភាព​នយោបាយ​ក៏ដោយ ប៉ុន្តែ​ទស្សនៈ​របស់ខ្ញុំ​ឱ្យ​តែ​អ្នកនយោបាយ​ទោះ​អង្គុយ​ផឹក​កាហេ្វ​ហ្នឹង ក៏​ជា​សកម្មភាព​នយោបាយ​ដែរ»។

អនុប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក មាន ព្រហ្មមុនី យល់​ថា ការ​ចេញ​ក្រៅ​ផ្ទះ​របស់ កឹម សុខា នៅ​រយៈពេល​ចុងក្រោយ​នេះ ក្រៅ​តែពី​ការប្រើប្រាស់​សិទ្ធិ​ដែល​តុលាការ​បាន​កំណត់ គឺ​អាច​ធ្វើ​ឱ្យ​លោក កឹម សុខា មានឱកាស​ជួប​ពលរដ្ឋ​ទូទៅ ឬ​សកម្មជន​របស់​លោក និង​អាច​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​បាន​ឃើញ​វត្តមាន​របស់​លោក។ អ្នកឃ្លាំមើល​រូប​នេះ​យល់ថា ការ​ចេញ​ធ្វើដំណើរ​តាម​បណ្ដា​ខេត្ត​របស់​លោក កឹម សុខា អាច​ចំណេញ​ជាង​ពេល​លោក​នៅតែ​ក្នុង​ផ្ទះ៖ «ប្រជាពលរដ្ឋ​នឹក​គាត់​(​លោក កឹម សុខា​គាត់​នឹក​ប្រជាពលរដ្ឋ​អ៊ីចឹង​ជា​រឿង​របស់​អ្នកនយោបាយ​ហើយ ប៉ុន្តែ​មិនមែន​ជា​សេរីភាព​ធ្វើ​នយោបាយ​ទេ ប៉ុន្តែ​គាត់​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ឃើញ​គាត់​កុំ​ភ្លេច​មុខ​គាត់»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​រង​បទ​ចោទ​ពី​តុលាការ បាន​ធ្វើ​ដំណើរ​ទៅ​មើល​ចម្ការ​មួយ​កន្លែង​នៅ​ខេត្ត​ត្បូងឃ្មុំ ទៅ​សួរ​សុខទុក្ខ​អតីត​សហការី​របស់​លោក​នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ឈ្មោះ ហង់ សំចិត្ត ដែល​កំពុង​មាន​ជំងឺ ហើយ​លោក​ក៏បាន​ទៅ​អុជ​ធូប​បួងសួង​នៅ​រមណីយដ្ឋាន​ឧកញ៉ា​ឃ្លាំងមឿង​ក្នុង​ខេត្ត​ពោធិ៍សាត់ រួច​ក៏​បន្ត​ដំណើរ​ឈៀង​ចូល​មើល​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប ជាដើម។

សកម្មភាព​នៃ​ការ​ធ្វើដំណើរ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ ភាគច្រើន​ត្រូវ​បាន​បង្ហោះ​ចែករំលែក​ដោយ មនុស្ស​ជំនិត​របស់​លោក គឺ លោក មុត ចន្ថា ដែល​ជា​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក កឹម សុខា​។ រួម​ដំណើរ​ជាមួយ​លោក កឹម សុខា មាន​ភរិយា​របស់​លោក ក្រុម​មេធាវី​ការពារ​ក្ដី មន្ត្រី​ជាន់ខ្ពស់​របស់​លោក កឹម សុខា ដូចជា លោក យ៉ែម បុញ្ញឫទ្ធិ ជាដើម​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គេ​ឃើញ​លោក កឹម សុខា ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ អាជីវករ អ្នកធ្វើការ​ផ្នែក​អនាម័យ និង​ឆ្មាំ​ការពារ​ប្រាសាទ​ជាដើម។

មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ម្នាក់ អ្នកស្រី ម៉េង សុភារី ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​១៩ ខែ​កក្កដា ថា ចាប់​តាំង​ពី​តុលាការ​អនុញ្ញាត​ឱ្យ​លោក កឹម សុខា អាច​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​បាន​ពី​ឆ្នាំ​២០១៩​មក យូរៗ​ម្ដង លោក កឹម សុខា បាន​ចេញ​ក្រៅ​ផ្ទះ​ដែរ ប៉ុន្តែ​មិន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ អ្នកស្រី​មេធាវី​បន្ត​ថា ការ​ចេញ​ក្រៅ​ផ្ទះ​លោក កឹម សុខា ពេលនេះ គឺ​លោក​ចង់​ឃើញ​ការរស់នៅ​របស់​ពលរដ្ឋ​និង​ចង់​ស្រូប​យក​ខ្យល់អាកាស​ខាងក្រៅ៖ «ធម្មតា​មនុស្ស​យើង​នៅ​ក្នុង​ផ្ទះ​យូរ គឺ​តប់ប្រមល់​ហើយ​ណាមួយ​គាត់​ចេញ​ក្រៅ​ផ្ទះ មើល​ទេសភាព​មើល​អី​មើល​ជីវភាព​ប្រជាពលរដ្ឋ​ផង ហើយក៏​ចង់​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ​អី​ផង​ដើម្បី​សុខភាព»។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ទាំង​កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី​០២ ឈាន​ចូល​ថ្ងៃ​ទី​០៣ កញ្ញា ឆ្នាំ​២០១៧ ក្នុងពេលដែល​លោក​កំពុង​មាន​អភ័យ​ឯកសិទ្ធិសភា​។ ប៉ុន្តែ​កាល​ពី​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​ក្រុង​ភ្នំពេញ​បានសម្រេច​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​សម្រាប់​លោក កឹម សុខា​។ តុលាការ​បាន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា អាច​ធ្វើ​ដំណើរ​បាន​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​មិន​ឱ្យ​ហួស​ពី​ព្រំប្រទល់​ដែន​របស់​កម្ពុជា​បាន​ឡើយ ហើយក៏​មិន​ឱ្យ​លោក​ធ្វើ​សកម្មភាព​នយោបាយ​បាន​នោះ​ដែរ​។ ក្រៅ​ពី​នេះ តុលាការ​បាន​តម្រូវ​ឱ្យ​លោក​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច។

បន្ទាប់ពី​ទទួល​បាន​សេរីភាព​ខ្លះៗ​ឯកអគ្គរដ្ឋទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ក្នុង​ពិភពលោក​បាន​បណ្ដាក់​គ្នា​ចូល​ជួប​សួរសុខទុក្ខ​ជា​បន្តបន្ទាប់ និង​ទាមទារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក កឹម សុខា និង​ផ្ដល់​សិទ្ធិ​នយោបាយ និង​សេរីភាព​ពេញលេញ​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ។

លោក មុត ចន្ថា បាន​សរសេរ​លើ​ហ្វេសប៊ុក​លោក​ថា លោក​ប្រធាន កឹម សុខា តែងតែ​ផ្សា​ខ្លួន​ភ្ជាប់​ជាមួយ​នឹង​ជីវិត​រស់នៅ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ទោះបី​ស្ថិតនៅ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ឱ្យ​តែ​គាត់​មាន​លទ្ធភាព និង​មាន​ឱកាស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អ្នកឃ្លាំមើល​ថា លោក កឹម សុខា ចេញ​ក្រៅ​ផ្ទះ​ចំណេញ​ជាង​នៅ​ក្នុង​ផ្ទះ"

  1. Anonymous says:

    I do not know what kind of policy you are doing right now but all I know is your nation just about over . in two month you will know what going on . Cambodia still have slime change to survive if Cambodian come together . I have nothing else to say but to pray for this nation that all. WELL you should knew about your own nation history too many uneducated person come up to be gangsters and destroy their own nation without caring their own blood nation . I knew soon this nation will be over because I did not see any one care about it yet. at last I tell you what?? KIM SOKHA can not be GOD as long as he not showing himself to be God like Dr KEM LAY. please read my comment and trying to think a bit be for you saying any thing to me

  2. so socheath says:

    ប្រយ័ត្នគុកម្តងទៀត អត់ថ្ងៃ ចេញវិញទេអាឌឺ កឹម សុខា !
    អញឆ្ងល់ដែរ ! អ្ហែងអាងស្អីគេ ?
    អ្ហែងកុំភ្លេចថា កម្ពុជា ជាប្រទេស មានអធិបតេយ្យ ប្រកបដោយច្បាប់
    តាមរដ្ឋធម្មនុញ្ញជាតិដែលបានកំណត់ ។
    កម្ពុជាមិនអនុញ្ញាតិ ឲ្យមជ្ឍដ្ឋានប្រតិកិរិយាណាមួយ
    មករំលោភលេីអធិបតេយ្យជាតិកម្ពុជាបានទេ ។
    នេះចាំឲ្យច្បាស់អាក្តឆ្កែកឹម សុខា !
    កុំភ្លេច ! អាឡប់
    វាអត់មានអ្នកណា មកជាប់គុកជំនួសអ្ហែងទេ ។
    អ្ហែងចង់ដេកគុក ឬ អ្ហែងចង់នៅក្រៅគុកបណ្តោះអាសន្ន ?

  3. Anonymous says:

    please listening to HUN NAL adviser>> EANG ANG EYKE ANH NENG CHAP ENG DAK KOUK if my boss tell me to do it

  4. so socheath says:

    អាកូនមីកាដួយអាយះស្ញេញ Anonymous អ្ហែងចាំកាលពីដំណាក់កាលមុន
    បោះឆ្នោតជាតិអាណត្តិទី៥ទេ !
    មានមុខអ្ហែងនៅទីនេះដែរ !
    អ្ហែងស្គាល់អញ(cheath)ទេ អាពូជឆ្កែ !
    អ្ហែងមើលខាងក្រោមនេះ !
    cheath
    July 22, 2013 at 7:53 pm
    ហាស ! ហាសអាកូនមីចោរកញ្ចុយសំផឹងអត់កាតឈ្មោះក្តែន-អានេះមុខក្រាសដូចមុខកន្តួយម៉ែវាអញ្ចឹង (កន្តួយម៉ែវារីកស្គាញ មុខវាដូចអញ្ចឹង )

    អានេះបើ និយាយថាវាជាពូជភ្លើ ល្ងង់ខ្លៅ
    ចោលម្សៀតអត់បានការវិញបានត្រូវ
    អានេះចេះធ្វើចោរតាំងពីខាងលួចចម្លងកម្មសិទ្ធបញ្ញាអញ្ចឹងបាត់ទៅហើយហ្នឹង
    ចុះទម្រាំអោយវាធ្វើការកាន់ខាងកន្លែងលុយ អានេះបែបមិនត្រឹមលួចទេ វាប្លន់ខ្លួនវាតែម្តង
    នេះបានហៅអាពូជថោកចោលម្សៀត រៀនសឹកតែក្តឹតខោ មែន !

    ក្ដែន.អាស
    July 22, 2013 at 7:54 pm
    មកពីអាពូជឆ្កែជាតិអ្ហែងតែងកំណាព្យអត់ពូជល្ងង់ខ្លៅភ្លីភ្លើបានអញកែធាក់ក្បាលអ្ហែងខ្លះៗអាងោះ

    ក្ដែន.អាស
    July 22, 2013 at 7:58 pm
    អាកញ្ចាស់cheathកូនមីឆ្កែចុយអាយះកាដួយខ្វោកៗ
    កូនចៅមីចុយម្រ៉ាយអាចុយម្រ៉ាយជាតិកូនចៅមីឆ្កែអត់ពូជពីម្ដាយដល់កូនពីជីដូនដល់ចៅ
    កាដួយយាយម៉ែអាជាតិប្រហោងការហ៊ូអត់មមីស សអ្អុយជាងអាចម៍

    cheath
    July 22, 2013 at 7:59 pm
    បើអ្ហែងចេះជាងអញអ្ហែងសរសេរស្ទីលខ្លួនអ្ហែងម៉ោ អាពូជល្ងង់ក្តែន-អាស
    ថោកយ៉ាងនេះនៅស្រែកថាខ្លួនគ្រាន់បើទៀត
    តែពួកអាបក្សប្រឆាំងសង្គ្រោះជាតិ សម្បូរសុទ្ធតែអាពួកកម្ទេចមនុស្សចោលម្សៀតតែអញ្ចឹងទេ

    Anonymous
    July 22, 2013 at 7:59 pm
    Sorry guys, I can’t stop laughing regarding the joke made by នាយ េឡវ

    cheath
    July 22, 2013 at 8:01 pm
    អានេះភ្លើអត់ចេះជេរអាលីង
    ហាស ! ហាស ម៉េចខឹងចង់ក្អួតឈាមអ្ហីអាពូជចោលម្សៀតអត់បានការ ក្តែន-អាស