នយោបាយ | ព័ត៌មានជាតិ | អំពើពុករលួយ
លោក សូរ្យ ជ័យឧត្ដម | ២០ កក្កដា ២០២០ | ម៉ោង ១៥:២៣
VOD

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង។
មេដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ត្រូវបានផ្ដល់គោរមងារកិត្តិយសពីព្រះមហាក្សត្រកម្ពុជាកាលពីសប្ដាហ៍កន្លងមកនេះ។
ក្នុងព្រះរាជក្រឹត្យចេញកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ត្រូវបានព្រះមហាក្សត្រសម្ដេចព្រះបាទបរមនាថ នរោត្ដម សីហមុនី ព្រះរាជទានគោរមងារ «កិត្តិនីតិកោសលបណ្ឌិត»។
គោរមងារនេះត្រូវបានព្រះមហាក្សត្រសម្រេចព្រះរាជទានទៅដល់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទៅតាមការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ឱម យ៉ិនទៀង ត្រូវបានរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន តែងតាំងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយចាប់តាំងពីខែឧសភា ឆ្នាំ២០១០មក៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
yes every one in Cambodian communist party CPP is become king there are too many king in this century of AH CHESSTU . WELL I’m waiting when this guy trying to run to the free nation they will pushing them back. I knew soon all Cambodia over sea will buy air ticket to VIETNAME to see their families that left over just like the lower Cambodian land’s person
This beast regime promote only the criminals ‘ because the promoters are criminals too’