ដោយ ទីន ហ្សាការីយ៉ា
2020-07-20
RFA

លោក រុន ចន្ធី ជាយុវជនគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង ដែលបង្ខំចិត្តរត់ភៀសខ្លួនទៅ ប្រទេសថៃ។

រូប៖ ហ្វេសប៊ុក Ron Chanty
គ្រួសាររបស់សកម្មជនបក្សប្រឆាំងម្នាក់ រស់នៅសង្កាត់អូរចារ ខេត្តបាត់ដំបង ស្នើសុំកិច្ចការពារសុវត្ថិភាពពីសមាគមការពារសិទ្ធិមនុស្សអាដហុក នៅថ្ងៃទី២០ ខែកក្កដា បន្ទាប់ពីអះអាងថា មានអាជ្ញាធរមូលដ្ឋាន និងមានមន្ត្រីកងរាជអាវុធហត្ថគំរាមគំហែងដល់សុវត្ថិភាពពួកគេ។ មន្ត្រីការពារសិទ្ធិមនុស្សអាដហុក យល់ថា ទង្វើរបស់អាជ្ញាធរ គឺជាការរំលោភច្បាប់ និងរំលោភសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងលោក រុន ចន្ធី គឺលោកស្រី រ៉ើន រៀម រៀបរាប់ថា លោកស្រីមាន ការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ក្រោយពេលមានមន្ត្រីកងរាជអាវុធ ៣នាក់ បានទៅតូបលក់បន្លែរបស់លោកស្រីក្នុងផ្សារបឹងឈូក ស្ថិតក្នុងក្រុងបាត់ដំបង និងបានចង្អុលមុខហើយនិយាយថា ប្រសិនបើប្ដីលោកស្រី ហ៊ានវិលចូលកម្ពុជាវិញ នឹងមិនមានសេរីភាពឡើយ។ លោកស្រីបញ្ជាក់ថា សកម្មភាពគំរាមនេះ កើតឡើងកាលពីដើមខែកក្កដា ហើយលោកស្រី ទើបតែដាក់បណ្ដឹងស្នើសុំឲ្យសមាគមការពារសិទ្ធិមនុស្សអាដហុក ជួយតាមដាននិងឃ្លាំមើលសុវត្ថិភាព គ្រួសារលោកស្រីនៅថ្ងៃទី២០ ខែកក្កដា។ប្រពន្ធសកម្មជនបក្សបក្សប្រឆាំងរូបនេះ បន្តថា ការគំរាមកំហែងលើគ្រួសារលោកស្រីនេះ មិនមែនជាលើកទីមួយនោះទេ គឺកន្លងមក អាជ្ញាធរមូលដ្ឋាន តែងតែជិះម៉ូតូឃ្លាំមើលផ្ទះ និងធ្លាប់ប្រើមនុស្សឲ្យចូលឆែកក្នុងផ្ទះលោកស្រី ដើម្បីស្វែងរកប្តីលោកស្រី ដោយសារពួកគេសង្ស័យថា ប្តីលោកស្រី អាចវិលមកសម្ងំរស់នៅក្នុងផ្ទះឡើងវិញ ក្រោយរត់ភៀសខ្លួនទៅប្រទេសថៃ៖ «គាត់មកហើយនិយាយថា ប្តីចែឯងបើហ៊ានមកវិញ ខ្ញុំឲ្យអាត្រែតហើយ។ខ្ញុំសួរអាត្រែតនឹងមិចវិញ? ហើយគាត់ឆ្លើយថា ឲ្យតែមក បើមកដឹងតែអាត្រែតហើយ ដែលមានន័យថា បើមក គាត់ចាប់ប្ដីខ្ញុំប៉ាដោយ»។
លោក រុន ចន្ធី គឺជាយុវជនគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង បានបង្ខំចិត្តរត់ភៀសខ្លួនទៅ ប្រទេសថៃ ដោយរស់នៅបែកបាក់ប្រពន្ធ និងកូន ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ ដើម្បីគេចចេញពី ការតាមចាប់ខ្លួនក្រោមហេតុផលនយោបាយរបស់អាជ្ញាធរ បន្ទាប់ពីលោកធ្វើយុទ្ធនាការគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។ លោក រុន ចន្ធី ថ្លែងប្រាប់អាស៊ីសេរីពីប្រទេសថៃថា សកម្មភាពគំរាមកំហែងគ្រួសាររបស់លោកនេះ គឺកើតមានជាញឹកញាប់ បន្ទាប់ពីលោកបង្ហោះសារព្រមទាំងបញ្ចេញមតិពាក់ព័ន្ធនឹងរឿងនយោបាយតាមបណ្ដាញសង្គមហ្វេសប៊ុកជាមួយសកម្មជននិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ ទោះយ៉ាង លោកយល់ថា សកម្មភាពរបស់លោក គឺគ្រាន់តែប្រើប្រាស់នូវសិទ្ធិសេរីភាពដែលមាននៅក្នុងច្បាប់ ជាតិ និងអន្តរជាតិ៖ «នេះគឺជាសកម្មភាពគំរាមតែម្ដង ព្រោះខ្ញុំមួយរយៈចុងក្រោយនេះ ខ្ញុំធ្វើសកម្មភាពឡាយតាមហ្វេសប៊ុកច្រើនដូចជាតាមផែករបស់អ្នកប្រយុទ្ធ ឬក្រុម អ្នករាយការណ៍ពិសេស ដូចជាវាយប្រហាររិះគន់រដ្ឋាភិបាលចំៗ តែម្តង»។
ឆ្លើយតបចំពោះការចោទបរកាន់នេះ មេភូមិអូរចារ លោក អ៊ុន សូភី ថ្លែងថា លោក មិនបានដឹងរឿង ករណីអាជ្ញាធរមូលដ្ឋាន ឬមានមន្ត្រីកងរាជអាវុធហត្ថ គំរាមកំហែងដល់គ្រួសារលោក រុន ចន្ធី នោះទេ៖ «ខ្ញុំនៅធ្វើការក្នុងភូមិ ខ្ញុំមិនដែលដឹងរឿងអ៊ីចឹងៗ ផង។ អារឿងរើសអើងបក្សនយោបាយឯណា អាហ្នឹងវាជារឿងសិទ្ធិសេរីភាពរបស់គេ ហើយខ្ញុំមិនដឹងរឿងអាចឹងៗ ទេ ហើយរឿងអាវុធហត្ថនោះ ក៏មិនពាក់ព័ន្ធអីជាមួយខ្ញុំដែរ អារឿងគំរាមកំហែង អារឿងប្រើពាក់សម្ដីអី ខ្ញុំក៏មិនដែលដឹងដែរ។សុំទោសទៅចុះ»។
ចំណែកស្នងការនគរបាលខេត្តបាត់ដំបង លោក អ៊ុច សុខុន មិនអាចធ្វើអត្ថាធិប្បាយលើរឿងនេះទេ ដោយប្រាប់ថា លោកជាប់រវល់ប្រជុំ។ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ថ្លែងថា លោក បាន ទទួលបណ្តឹងរបស់គ្រួសារលោក រុន ចន្ធី រួចហើយ និងពិនិត្យមើលលើករណីមួយនេះ។ លោកយល់ថា ទង្វើរបស់អាជ្ញាធរគឺជាការគំរាមកំហែងផ្នែកនយោបាយ។ ទោះយ៉ាងណា លោកពិនិត្យឃើញថា ផ្អែកតាមអ្វីដែលលោក រុន ចន្ធី បង្ហោះនិងនិយាយតាមបណ្ដាញសង្គម ហ្វេសប៊ុកនោះ គឺជាសេរីភាពនៃការបញ្ចេញមតិស្របតាមច្បាប់ ដូច្នេះអាជ្ញាធរ គួរតែបញ្ឈប់ការយាយី ឬការគំរាមកំហែងលើគ្រួសារសកម្មជនបក្សប្រឆាំងជាបន្ទាន់៖«ប្រសិនបើរឿងនេះជារឿងពិត គឺជារឿងអំពើខុសច្បាប់របស់អាជ្ញាធរព្រោះអ្នកដែលប្រព្រឹត្តគឺប្តីមិនមែនប្រពន្ធទេ ដូច្នេះហេតុអីទើបមកធ្វើការគំរាមកំហែង ប្រពន្ធទៅវិញ ។នេះគឺជាការគំរាមកំហែងដល់គ្រួសាររបស់លោក រុន ចន្ធី»។
មន្ត្រីសិទ្ធិមនុស្ស កត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំ២០២០ មក សកម្មភាពធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះ បានកក្រើកឡើងវិញ ដោយគិតមកដល់ពេលនេះ មានសកម្ម ជនបក្សប្រឆាំងចំនួន ១៧នាក់ហើយ ត្រូវអាជ្ញាធរបានចាប់ខ្លួនដាក់ក្នុងពន្ធនាគារ។ ក្នុងនោះ មានស កម្មជនបក្សប្រឆាំងនៅខេត្តបាត់ដំបងពីរនាក់ ទើបត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ។ ពួកគេត្រូវបានចោទប្រកាន់ដូចៗ គ្នាពីបទរួមគំនិតក្បត់ ញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ។ ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ព្រួយបារម្ភថា ការបន្តកើនឡើងនូវអំពើរំលោភសិទ្ធិមនុស្សនិងសិទ្ធិនយោបាយនេះ នឹងអាចធ្វើឲ្យសហភាពអឺរ៉ុប នឹងសម្រេចអនុវត្តដកប្រព័ន្ធ អនុគ្រោះពន្ធ EBA ២០ភាគរយជាផ្លូវការពីកម្ពុជា នៅថ្ងៃទី១២ ខែសីហា ខាងមុខ ដែលប៉ះពាល់ប្រយោជន៍ជាតិ និងប្រយោជន៍ពលរដ្ឋធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក កឹម សុខា ចង់ជួប ចង់ស្តាប់ និងចង់និយាយឆ្លើយឆ្លងសួរសុខទុក្ខជាមួយពលរដ្ឋបន្តទៀត
- អ្នកឃ្លាំមើលថា លោក កឹម សុខា ចេញក្រៅផ្ទះចំណេញជាងនៅក្នុងផ្ទះ
- សកម្មជនបក្សប្រឆាំងម្នាក់នៅបាត់ដំបងបារម្ភពីសុវត្ថិភាព ក្រោយទទួលលិខិតកោះហៅសាកសួរ
- សាច់ញាតិសកម្មជនបក្សប្រឆាំងតវ៉ានៅមុខតុលាការក្រុងភ្នំពេញជាលើកទី៥ ទាមទារឱ្យដោះលែងអ្នកទោសនយោបាយ
- អ្នកឃ្លាំមើលថា ការធ្វើសមយុទ្ធរួមគ្នាវាងកម្ពុជា ឡាវ និងវៀតណាម មិនមែនជាការចាំបាច់គួរធ្វើក្នុងពេលនេះទេ
- ស្ត្រីភៀសខ្លួននយោបាយម្នាក់ប្ដេជ្ញាយកជីវិតចុងក្រោយធ្វើនយោបាយ ព្រោះចង់ឃើញការផ្លាស់ប្ដូរនៅកម្ពុជា
- ប្រពន្ធសកម្មជនបក្សប្រឆាំងមួយចំនួនធ្លាក់ខ្លួនឈឺ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបដោយហិង្សាពេលតវ៉ាឱ្យតុលាការដោះលែងប្ដី
- “ការបញ្ជាទិញរថយន្តធុនធំសម្រាប់វិស័យយោធាក្នុងស្ថានភាពបច្ចុប្បន្ន គឺជាការខ្ជះខ្ជាយថវិកា”
- ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិ គាំទ្រយុទ្ធនាការបញ្ចប់និទណ្ឌភាព ដើម្បីយុត្តិធម៌នៅកម្ពុជា
- បក្សប្រឆាំងបង្កើតគណៈកម្មាធិការព្រំដែននិងអន្តោប្រវេសន៍ ខណៈព្រំដែនកម្ពុជារងការយាយីពីវៀតណាមជាថ្មី
សុំការការពារ ពីពួក អាសិទ្ធិមនុស្ស
ការពារចោរហ្នឹង ?
វាមានអំណាចស្អីវា ?
ក្រែងពួក អាសិទ្ធិមនុស្សការពារចោរហ្នឹង
មានអាអ្នកជាប់គុកដែរតេី ?
Cambodia was so LNGOUNG Vietcong did not have all those hart lumbers but they are the N0 1 exporter in ASIA to EU. so sad to see AH CHHKOUTH talking bold shite about it . I have to say Mr no brainer if I’m not wrong this dump guy must be dark skin ugly face every one care to see this animal.
អាកូនមីកាដួយអាយះស្ញេញ Anonymous អ្ហែងចាំកាលពីដំណាក់កាលមុន
បោះឆ្នោតជាតិអាណត្តិទី៥ទេ !
មានមុខអ្ហែងនៅទីនេះដែរ !
អ្ហែងស្គាល់អញ(cheath)ទេ អាពូជឆ្កែ !
អ្ហែងមើលខាងក្រោមនេះ !
cheath
July 22, 2013 at 7:53 pm
ហាស ! ហាសអាកូនមីចោរកញ្ចុយសំផឹងអត់កាតឈ្មោះក្តែន-អានេះមុខក្រាសដូចមុខកន្តួយម៉ែវាអញ្ចឹង (កន្តួយម៉ែវារីកស្គាញ មុខវាដូចអញ្ចឹង )
អានេះបើ និយាយថាវាជាពូជភ្លើ ល្ងង់ខ្លៅ
ចោលម្សៀតអត់បានការវិញបានត្រូវ
អានេះចេះធ្វើចោរតាំងពីខាងលួចចម្លងកម្មសិទ្ធបញ្ញាអញ្ចឹងបាត់ទៅហើយហ្នឹង
ចុះទម្រាំអោយវាធ្វើការកាន់ខាងកន្លែងលុយ អានេះបែបមិនត្រឹមលួចទេ វាប្លន់ខ្លួនវាតែម្តង
នេះបានហៅអាពូជថោកចោលម្សៀត រៀនសឹកតែក្តឹតខោ មែន !
ក្ដែន.អាស
July 22, 2013 at 7:54 pm
មកពីអាពូជឆ្កែជាតិអ្ហែងតែងកំណាព្យអត់ពូជល្ងង់ខ្លៅភ្លីភ្លើបានអញកែធាក់ក្បាលអ្ហែងខ្លះៗអាងោះ
ក្ដែន.អាស
July 22, 2013 at 7:58 pm
អាកញ្ចាស់cheathកូនមីឆ្កែចុយអាយះកាដួយខ្វោកៗ
កូនចៅមីចុយម្រ៉ាយអាចុយម្រ៉ាយជាតិកូនចៅមីឆ្កែអត់ពូជពីម្ដាយដល់កូនពីជីដូនដល់ចៅ
កាដួយយាយម៉ែអាជាតិប្រហោងការហ៊ូអត់មមីស សអ្អុយជាងអាចម៍
cheath
July 22, 2013 at 7:59 pm
បើអ្ហែងចេះជាងអញអ្ហែងសរសេរស្ទីលខ្លួនអ្ហែងម៉ោ អាពូជល្ងង់ក្តែន-អាស
ថោកយ៉ាងនេះនៅស្រែកថាខ្លួនគ្រាន់បើទៀត
តែពួកអាបក្សប្រឆាំងសង្គ្រោះជាតិ សម្បូរសុទ្ធតែអាពួកកម្ទេចមនុស្សចោលម្សៀតតែអញ្ចឹងទេ
Anonymous
July 22, 2013 at 7:59 pm
Sorry guys, I can’t stop laughing regarding the joke made by នាយ េឡវ
cheath
July 22, 2013 at 8:01 pm
អានេះភ្លើអត់ចេះជេរអាលីង
ហាស ! ហាស ម៉េចខឹងចង់ក្អួតឈាមអ្ហីអាពូជចោលម្សៀតអត់បានការ ក្តែន-អាស
HAS …HA… ANHTHA CHHKOUTH KEE CHHKOUTHMEN