ដោយ ម៉ៅ សុធានី
2020-08-23
RFA

អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក រ៉ុង ឈុន ចូលរួមដាក់កម្រងផ្កា នាស្ដារម៉ាត ការាស់សាំងកាល់តិច រាជធានីភ្នំពេញ នៅថ្ងៃខួប ៣ឆ្នាំ ដល់បណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ Photo Provided
សកម្មជន និងពលករក្រៅប្រទេស បន្តទាមទារឲ្យរដ្ឋាភិបាលដោះលែង លោក រ៉ុង ឈុន យុវជន និងសកម្មជនទាំងអស់ ដែលហ៊ាននិយាយការពិតពីបញ្ហាព្រំដែន និងបញ្ហាជាតិ ហើយបញ្ឈប់ការរំលោភលើសិទ្ធិមនុស្ស។ ពួកគេអះអាងថា ពួកគេនឹងបន្តការតវ៉ាទាមទារតាមគ្រប់រូបភាព ដើម្បីឲ្យលោក ហ៊ុន សែន គោរពលទ្ធិប្រជាធិបតេយ្យ និងផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋវិញ។
ពលករធ្វើការនៅប្រទេសថៃ ខេត្តសមុទ្រប្រាកាន លោកស្រី ដាំ ស្រីធាន បារម្ភថា អនាគតប្រទេសកម្ពុជាមិនដឹងទៅជាយ៉ាងណានោះទេ ព្រោះរបបដឹកនាំរបស់លោក ហ៊ុន សែន រឹតត្បិតសេរីភាពប្រជាពលរដ្ឋ គំរាមកំហែង មិនឲ្យប្រជាពលរដ្ឋហ៊ានងើបឈរតស៊ូមតិ។ លោកស្រីបន្តថា លោកស្រីមានការសោកស្ដាយដែលរដ្ឋាភិបាលចាប់ខ្លួន និងគំរាមចាប់ប្រជាពលរដ្ឋដែលចូលរួមតវ៉ាដោយសន្តិវិធីក្នុងរយៈពេលថ្មីៗនេះ។
លោកស្រី ដាំ ស្រីធាន អះអាងថា ក្រុមយុវជន និងពលករជាច្រើននៅប្រទេសថៃ គ្រោងនឹងវិលចូលប្រទេសកម្ពុជាវិញ នាពេលឆាប់ៗខាងមុខនេះ ប្រសិនបើជំងឺកូវីដ-១៩ មានការថមថយជាងមុន ដើម្បីប្រឆាំងនឹងរបបផ្ដាច់ការ និងចូលរួមក្នុងការតវ៉ាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន សកម្មជនគណបក្សសង្គ្រោះជាតិ និងយុវជនស្នេហាជាតិដទៃទៀតផងដែរ៖ «ដោយសារតែមតិរបស់លោក ហ៊ុន សែន គាត់និយាយក្តែងៗថា បើអ្នកណាខ្លាំងឲ្យចូលស្រុកមក គាត់នឹងចាប់ដាក់គុកទាំងអស់ ដោយសារតែភាសាហ្នឹងហើយទើបយើងចង់ជម្នះនូវអ្វីដែល ហ៊ុន សែន បាននិយាយ។ ហើយយើងដឹងហើយថា លោក ហ៊ុន សែន គាត់បានបង្ការច្បាប់ដាក់ប្រទេសក្នុងភាពអាសន្នហ្នឹង ដើម្បីបង្ក្រាបពួកយើងហ្នឹងក៏ដោយ ក៏យើងនៅតែមិនខ្លាចទេបង នៅតែតស៊ូជានិច្ច ដើម្បីជាលើកចុងក្រោយ ជីវិតយើងមិនថិតថេរ ដើម្បីការពារប្រទេសមួយហ្នឹង ព្រោះប្រទេសនេះ មិនមែនជាប្រទេសរបស់លោក ហ៊ុន សែន ក៏ដូចជារបស់សមត្ថកិច្ច ឬក៏អាជ្ញាធររូបណា ឬក៏របបក្រុងភ្នំពេញរូបណាទេ ហើយអ្វីដែលសំខាន់ប្រទេសកម្ពុជា គឺជារបស់ខ្មែរ មិនមែនជារបស់ជនជាតិបរទេស របស់យួន ឬក៏របស់ចិនទេ អ៊ីចឹងខ្មែរទាំងអស់ត្រូវមានសិទ្ធិចូលរួមទាំងអស់»។
ស្រដៀងគ្នានេះ ពលករធ្វើការនៅប្រទេសថៃ ខេត្តនុនថៈបុរី លោកស្រី នួន សុខុម ថ្កោលទោសរបបលោក ហ៊ុន សែន ដែលចាប់ខ្លួនអ្នកដែលហ៊ានការពារទឹកដី និងប្រជាពលរដ្ឋដែលបានប្រើប្រាស់សិទ្ធរបស់ខ្លួនក្នុងការតវ៉ាដោយសន្តិវិធី។ ក្នុងការទាមទារអោយដោះលែងលោក រ៉ុន ឈុន ហើយលោកស្រីចាត់ទុកទង្វើរបស់របបលោក ហ៊ុន សែន ដែលចាប់ខ្លួនលោក រ៉ុង ឈុន និងយុវជនមួយចំនួនទៀត ថា ជាការរំលោភបំពានច្បាប់ និងបំបិទសិទ្ធរបស់ប្រជាពលរដ្ឋ៖ «ខ្ញុំយល់ឃើញថា វាមិនត្រូវ គឺធ្វើបែបនេះ គឺខុសច្បាប់ គ្រាន់តែយើងទាមទារអ្វីដែលជាការពិតក៏ត្រូវចាប់ខ្លួនអ៊ីចឹង។ ស្រុកខ្មែរយើង គឺអត់មានច្បាប់ទម្លាប់អីត្រឹមត្រូវ។ ខ្ញុំមានការឈឺចាប់ណាស់ដែលឃើញខ្មែរយើងធ្វើបាបខ្មែរគ្នាឯងអ៊ីចឹង។ ខ្ញុំស្នើសុំឲ្យដោះលែងពួកគាត់ គឺពួកគាត់មិនមានកំហុសអ្វីទេចា៎! ពួកគាត់ គឺគ្រាន់តែចង់ទាមទារអ្វីដែលអយុត្តិធម៌នៅស្រុកខ្មែរយើងហ្នឹង»។
ចំណែក ពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង លោក ឃ្លូក លៀព លើកឡើងថា លោកមានការឈឺចាប់ណាស់ចំពោះទង្វើរបស់រដ្ឋាភិបាលកម្ពុជាដែលបានធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ គំរាមកំហែង ដោយការចាប់ចងអ្នកដែលហ៊ានឈឺឆ្អាលនឹងរឿងប្រទេសជាតិ រឿងព្រំដែន។ លោកអះអាងថា ពួកលោកគ្រោងសុំច្បាប់អនុញ្ញាតពីអាជ្ញាធរប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើបាតុកម្មនៅមុខស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េ ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក រ៉ុង ឈុន យុវជន សកម្មជន និងទម្លាក់បទចោទប្រកាន់ទាំងអស់ លើអ្នកស្នេហាជាតិផងដែរ៖ «យើងនៅតែចិញ្ចឹមចិត្ត យើងនៅតែមិនអាចឈរមើលអំពើអយុត្តិធម៌ដែលគាបសង្កត់ គំរាមកំហែង ចាប់ចងអ្នកដែលហ៊ានឈឺឆ្អាលអំពីបញ្ហាទឹកដី ចាប់ខ្មែរដែលហ៊ានគិតគូរអំពីព្រំដែន បែរជាផ្គាប់ចិត្តចៅហ្វាយនាយរបស់ខ្លួនយួនទៅវិញ។ អានេះវា គឺជាអំពើមួយដែលយើងគួរឲ្យស្អប់ខ្ពើម និងថ្កោលទោស ហើយយើងទាមទារដាច់ខាតឲ្យរបបលោក ហ៊ុន សែន ត្រូវតែដោះលែងលោកគ្រូ រ៉ុង ឈុន ជាបន្ទាន់ និងយុវជនស្នេហាជាតិដែលហ៊ានចេញមុខប្រឆាំងនឹងរបបផ្ដាច់ការលោក ហ៊ុន សែន ដែលទើបតែចាប់ខ្លួនថ្មីៗនេះ»។
ដោយឡែក ពលករធ្វើការនៅប្រទេសជប៉ុន លោក ណុល វណ្ណៈ បញ្ជាក់ថា ទោះបីលោកមិនអាចប្រមូលផ្តុំពលករខ្មែរធ្វើបាតុកម្មបាន ក្នុងអំឡុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតក៏ដោយ ក៏លោកនៅតែបន្តការទាមទារឲ្យដោះលែង លោក រ៉ុង ឈុន តាមរយៈការផ្សព្វផ្សាយទៅកាន់ពលករដទៃទៀតឲ្យបានដឹង និងផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្សេងៗផងដែរ ដើម្បីប្រឆាំងនឹងរបបផ្ដាច់ការលោក ហ៊ុន សែន។ លោកចាត់ទុកទង្វើរបស់លោក ហ៊ុន សែន ថា ជាការផ្គើននឹងសហភាពអឺរ៉ុបដែលបានផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBA២០% ពីកម្ពុជា៖ «ខ្ញុំជាយុវជនដែលតែងតែឈឺឆ្អាលរឿងសង្គមជាតិ ហើយការចាប់ខ្លួនលោកគ្រូ រ៉ុង ឈុន ក៏ដូចជាចាប់ខ្លួនយុវជន ក៏ដូចជាសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងៗទៀត គឺខ្ញុំនៅក្នុងប្រទេសជប៉ុន គឺនៅតែទាមទាររហូតទាល់តែមានការដោះលែង។ ដ៏រាបណា របបផ្ដាច់ការលោក ហ៊ុន សែន នៅតែកាន់អំណាច គឺក្នុងនាមខ្ញុំយុវជននៅតែប្រមូលយុវជនជំនាន់ក្រោយទាមទារ និងប្រឆាំងនឹងរបបផ្ដាច់ការលោក ហ៊ុន សែន រហូត ពីព្រោះយើងឃើញស្រាប់ហើយ ការដឹកនាំរបស់លោក ហ៊ុន សែន នៅក្នុងប្រទេសកម្ពុជាហ្នឹង គឺអត់ធ្វើឲ្យខ្មែរបានសុខទេ។ កូនខ្មែរដែលតែងតែស្នេហាជាតិ តែងតែឈឺឆ្អាលរឿងសង្គមជាតិ គឺតែងតែរងការធ្វើទុក្ខបុកម្នេញ ចាប់ខ្លួនពួកគាត់ ដូច្នេះ នេះជាការបង្ហាញឲ្យឃើញជាក់ស្ដែងថា របបលោក ហ៊ុន សែន អត់មានស្រលាញ់ គោរពសិទ្ធិប្រជាពលរដ្ឋទេ មានតែគំរាមកំហែង ជិះជាន់ប្រជាពលរដ្ឋអ្នកស្នេហាជាតិ»។
ដូចគ្នានេះដែរ អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង ដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ដួង ចាន់ត្រា មានប្រសាសន៍ថា ការចាប់ខ្លួនលោក រ៉ុង ឈុន យុវជន និងសកម្មជននយោបាយមួយចំនួន គឺជាការចោទប្រកាន់ខុសទាំងស្រុង ដោយលោក រ៉ុង ឈុន បានបកស្រាយសម្ដីទៅតាមការរៀបរាប់របស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ដែលបានឃើញ បានជួប និងបាត់បង់ដីស្រែចម្ការរបស់ខ្លួនតែប៉ុណ្ណោះ។
លោកបន្តថា លោកនឹងបន្ត ចុះជួបពលករខ្មែរនៅក្នុងប្រទេសថៃ ដើម្បីពន្យល់ឲ្យប្រជាពលរដ្ឋបានដឹងអំពីភាពអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាក្រោមរបបលោក ហ៊ុន សែន និងការប្រមូលស្នាមមេដៃប្រជាពលរដ្ឋបន្តទៀត ដើម្បីដាក់ទៅតុលាការអន្តរជាតិ និងអង្គការធំៗជាច្រើនទៀតឲ្យជួយរកយុត្តិធម៌ជូនពលរដ្ឋខ្មែរ៖ «យើងខ្ញុំបានចុះទៅជារៀងរាល់ថ្ងៃ ទៅជួបនឹងពលករយើង យើងតែងតែផ្ដល់ព័ត៌មាននៃការចាប់ខ្លួនលោក រ៉ុង ឈុន ជម្រាបជូនទៅពលករយើងឲ្យគាត់ចូលរួមយ៉ាងសកម្មក្នុងការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ក៏ដូចជាសកម្មជនយើងដែរ។ ទន្ទឹមនោះ ក៏យើងភ្ជាប់ទៅនឹងការអំពាវនាវឲ្យគាត់ចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដើម្បីបញ្ចប់និទ្ទណ្ឌភាពនៅកម្ពុជាផងដែរ។ អ៊ីចឹងបញ្ហាទាំង២នេះ គឺជាបញ្ហាចម្បងដែលយើងខ្ញុំទាំងអស់គ្នាដែលជាជនភៀសខ្លួននៅប្រទេសថៃ កំពុងតែជំរុញឲ្យពលករយើង ព្រមទាំងបងប្អូនខ្មែរទាំងអស់ ទាំងក្នុង និងក្រៅប្រទេសអនុវត្តតាមវិធីនេះ ដើម្បីយើងដាក់ញត្តិទៅអង្គការសហប្រជាជាតិ ដើម្បីឲ្យអង្គការសហប្រជាជាតិគេរកខុសត្រូវ ជាពិសេសបំផុត គឺរកយុត្តិធម៌ឲ្យជនរងគ្រោះឲ្យទាល់តែបាន»។
គិតមកដល់ពេលនេះ អាជ្ញាធរបានចាប់ខ្លួនអ្នកតស៊ូមតិដោយអហិង្សាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ចំនួន ៦ នាក់ហើយ ក្នុងនោះមាន សកម្មជនគណបក្សសង្គ្រោះជាតិ ៣នាក់ យុវជនខ្មែរថាវរៈ ២នាក់ និងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ។ រីឯយុវជន ៦នាក់ទៀត ត្រូវបានអាជ្ញាធរបង្ខំឲ្យធ្វើកិច្ចសន្យាឈប់ចូលរួមតវ៉ា។ ជាមួយគ្នានោះ ព្រះសង្ឃចំនួន ៨អង្គ និមន្តពីខេត្តបាត់ដំបង ដើម្បីចូលរួមការតវ៉ា ក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបង្ខំឱ្យនិមន្តត្រឡប់ទៅវិញដែរ។ ក្នុងគ្រានោះ ព្រះសង្ឃ ៦អង្គ ដែលធ្លាប់បានចូលរួមការតវ៉ានេះ ក៏ត្រូវបានរាយការណ៍ថា ភៀសព្រះកាយដោយភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាព ខណៈប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ដែលជាដឹកនាំតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន ត្រូវបានជនមិនស្គាល់មុខទាញម៉ូតូផ្ដួលបណ្ដាលឲ្យរបួសធ្ងន់។
ក្រៅពីនេះ រាល់ការតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន នេះ ក្រុមសន្តិសុខសាលារាជធានីភ្នំពេញបានបង្ក្រាបដោយហិង្សាលើក្រុមអ្នកតវ៉ាដែលភាគច្រើនជាស្ត្រី ដូចជា វាយទាត់ធាក់ រុញច្រាន និងមានករណីបន្លំស្ទាប និងបៀតបៀនរាងកាយរបស់ពួកគេ ជាដើម។ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ទាមទារឲ្យរដ្ឋាភិបាល បញ្ឈប់ការប្រើអំពើហិង្សា និងចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធីនេះជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីសិទ្ធិមនុស្សយល់ស្របគ្នាថា ការចាប់លោក រ៉ុង ឈុន កំពុងធ្វើឲ្យកម្ពុជាបាក់មុខលើឆាកអន្តរជាតិ
- តុលាការសម្រេចឃុំខ្លួនលោក សួង សុភ័ណ្ឌ និងយុវជនខ្មែរថាវរៈពីរនាក់ ក្នុងពន្ធនាគារ
- អាជ្ញាធរចាប់ខ្លួនយុវជន ៦នាក់ ដែលចូលរួមតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន
- ព្រះសង្ឃ៦អង្គ គេចព្រះកាយដើម្បីសុវត្ថិភាព ក្រោយចូលរួមទាមទារដោះលែង លោក រ៉ុង ឈុន
- សហព័ន្ធសហជីពអន្តរជាតិជំរុញរដ្ឋាភិបាលទម្លាក់ចោល និងដោះលែង លោក រ៉ុង ឈុន ជាបន្ទាន់
- មន្ត្រីសិទ្ធិមនុស្សថា ការឆក់យកកាបូបយុវជនខ្មែរថាវរៈមុនពេលចាប់ខ្លួន ធ្វើឡើងខុសនីតិវិធីច្បាប់
- ក្រុមពលរដ្ឋថ្កោលទោស ចំណាត់ការបង្ក្រាបចុងក្រោយរបស់រដ្ឋាភិបាលលើសិទ្ធិពលរដ្ឋ និងការធ្វើឲ្យបាត់បង់ EBA ២០%
- មន្ត្រីសង្គមស៊ីវិលជំរុញឱ្យមានការបញ្ជូនសំណុំរឿងក្រុមមន្ត្រីប៉ូលិសខេត្តព្រៃវែងដែលប្រព្រឹត្តបទល្មើស
- ក្រសួងបញ្ឈរជើងស្នងការខេត្តកំពង់ធំពាក់ព័ន្ធរឿងរំលោភបំពានផ្លូវភេទក្រុមនគរបាលជាស្ត្រី
- សមត្ថកិច្ចចាប់ខ្លួនមេបក្សខ្មែរឈ្នះពីបទញុះញង់បញ្ហាព្រំដែន និងបញ្ជូនយុវជន ២នាក់ទៅតុលាការ
HUN SEN have to release RONG CHHUN right now in order for his families can living in Cambodia. I know soon this evil man will be punishing by GOD and facing so many evil act he has done from the past. HUN SEN was KBOTH CHEATH indeed no question to ask every one should not confuse about it. as the word of GOD said if some one commit sin those sin will hunting him when those person run out of luck . to be an evil person like HUN SEN this evil animal monster has been got away for so long but GOD said it can not last that long his spirit can not be high for that long . I knew this animal leader will be one day come to face GOD justice at that day every will come at one.
ហាស ! ហាស
ឆ្កួតបាត់ ទៅពឹងសំណាងលើពួកអាឆ្កែ មីឆ្កែក្រៅរបង ?
តែកាលណា វាអស់ក្រឡាលោត គឺចេះតែផ្សងសំណាងអញ្ចឹងហើយ ។
អាកញ្ជះយួន so socheath បើគ្មានយួនរំដោះកន្ដួយម៉ែអ្ហែងពីខ្មែរក្រហមទេ អ្ហែងមានកន្ដួយស្អី?កើតមកអាភ្លើ ! ម៉ែអញរំដោះម៉ែអ្ហែងចេញពីខ្មែរក្រហមអ្ហែងកុំភ្លើរមិលគុណ ។
Wow ! អ្នកណាជាអ្នកជួប អារឿង ឈាមស្រែក ស្បែកហៅ (CHHEAM SREK SBEKHOW)
អាមូស Anonymous !
តើមិនជាពួកអាកូនមីចោរគេចុយកាដួយស្អុយ អ្ហែង ដែលវិនាស ដោយសារទោសក្បត់ជាតិទេឬ
អាពូជសំផឹង ?
បើនិយាយពីទោសក្បត់ជាតិ អាពូជឆ្កែសម រង្ស៊ី កាត់ខេត្តខ្មែរចំនួន ៤ ឲ្យយួនដេហ្កា ។
អាក្តឆ្កែ កឹម សុខា ឃុបឃឹតជាមួយបរទេស បង្កើតបដិវត្តន៍ពណ៍បំផ្លាញសន្តិភាពជាតិ ។
ច្បាប់រដ្ឋធម្មនុញ្ញ បានកំណត់ក្នុងមាត្រាយ៉ាងណាខ្លះ ដេលអាចចោទប្រកាន់បានថា ជាទោសក្បត់ជាតិ ។
អ្ហែងធ្លាប់ធ្វើសមាជិករដ្ឋសភា ហេតុអី បានអាចុយម៉្រាយអ្ហែងហ្នឹង មិនចេះច្បាប់អីបន្តិចសោះអញ្ចឹង អ្ហាស ! អាកូនមីកាដួយអាយះ ?
សុំមើលម្តងទៀត នូវការសន្និដ្ឋានសភាពការណ៍
ទាក់ទងអង្គការ ខុមហ្វ្រែលរបស់ខ្ញុំ !
*******
សង្ឃឹមថាអាក្បាលទំពែក បិទអាចម៍គោ គល់ បញ្ញា
ហ៊ានធ្វើជាអ្នកក្លាហាន ផ្សាយចេញលទ្ធផលនៃការស្ទង់
មតិរបស់វានេះចុះ។
ហាសៗហាស
អានេះសង្ឃឹមខ្យល់ខ្លាំងពេក ដល់ថ្នាក់នៅមិននៅ
យកជ័រព្នៅមកត្បៀតឃ្លៀក ។
មិនប្រមាថទេ តែទាល់តែយូរ បានអាក្បាលទំពែក
ក្រយ៉ៅក្រឡាច់នេះហ៊ានផ្សាយរឿងផស់វា ។
ចាំឲ្យច្បាស់ អាទំពែក !
អែងមិនផ្សាយរឿងនេះអ្ហែងត្រូវបានប្រែឈ្មោះដោយស្វ័យប្រវត្តិ
ថាអាតិរច្ឆាន ក្បាលទំពែក ក្រយ៉ៅក្រឡាច់
បិទអាចម៍គោគល់បញ្ញាមិនខាន !
ពិតហើយខ្ញុំសន្និដ្ឋានយ៉ាងម៉េច ត្រូវបានបង្ហាញការពិតហើយ ។
ខ្ញុំនិយាយសនិដ្ឋានមិនខុសទេ ។
ឥឡូវនេះមិនបានប៉ុន្មានម៉ោង ក្រោយការដាក់ការសន្និដ្ឋាន
របស់ខ្ញុំអាតិរច្ឆានក្បាលទំពែកក្រយ៉ៅក្រឡាច់ បិទដុំអាចម៍គោ
គល់ បញ្ញា តាមរយះអាតិរច្ឆានពូជសំផឹងកន សាវ៉ាង្ស
ជាបរិវាអ្នកនាំពាក្យអង្គការកូនមីកាដួយអាយះស្ញេញ ដាក់
ឈ្មោះថាខុមហ្វ្រែល បានបដិសេធលទ្ធផលស្ទង់មតិ
ដែលរៀបចំឡើងដោយពួកអាពូជសំផឹង វានេះហេីយ។
ពិតហើយបើវាគឹតថា គ្រាន់តែជាការបញ្ចេញមតិរបស់សាធារណជន
ហេតុអីទើបពួកវារៀបចំឱកាសនៃការស្ទង់មតិនេះឡើង ?
តើពួកវាមានបំណងអីដោយប្រាកដ ដែលបានរៀបចំ
ឡើងសម្រាប់ការស្ទង់មតិនេះ ?
តើបច្ច័យធ្វើឡើង ដោយគ្មានហេតុមែនទេ ?
ហេតុដែលដែលពួកអ្ហែងធ្វើនាំឲ្យកើតបច្ច័យ
បានកើតមានរួចហើយ !
ចុះហេតុអី បានជាកូនមីកាដួយអាយះ អាចុយម៉្រាយ
អាពូជសំផឹងអ្ហែងហ្នឹង បដិសេធបច្ច័យ ដែល
កូនមីកាដួយអាយះអ្ហែងអស់ហ្នឹងទទួលបានទៅវិញ ?
OH ….this animal knew the word CHHKOUTH also I do not understanding I said to him many time he seem to be not know nothing.
មិនដឹងថាអញមិនយល់ ឬ អ្ហែងមិនយល់ខ្លួនអ្ហែងទេ អាមូស ! (Anonymous)
ពាក្យថាឆ្កួត គឺសំដៅលើអាមនុស្សឡប់ ដែលអញជេរហែកកាដួយម៉ែអ្ហែងហើយ
អ្ហែងឡប់ អត់ចេះឈឺចាប់ក្នុងចិត្ត ហ្នឹងអែង ?
អញ្ចឹង អ្ហែងឆ្គួត ឬ អញឆ្កួត Anonymous ?