ទំនាក់ទំនងអន្តរជាតិ | បរិស្ថាន | ព័ត៌មានជាតិ
ពេជ្រ សុធារី |២៤ សីហា ២០២០ |ម៉ោង ០៩:៤២
VOD

ថ្នាក់ដឹកនាំកំពូលនៃបណ្ដាប្រទេសទន្លេមេគង្គ ចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ (3rd Mekong-Lancang Cooperation Summit) ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Video Conference) នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន/Screenshot)
ថ្នាក់ដឹកនាំនៃបណ្តាប្រទេសទន្លេមេគង្គចំនួន៦ រួមទាំងកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមរយៈវីដេអូខនហ្វ្រឺរេន (Video Conference) នៅព្រឹកថ្ងៃចន្ទ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»។
យោងតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ (3rd Mekong-Lancang Cooperation Summit) នៅឆ្នាំ២០២០នេះ គឺប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលមានលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ ខណៈប្រទេសជាសមាជិកនៃឡានឆាងមេគង្គ រួមមាន កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និងចិន។
ហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តថា ថ្នាក់ដឹកនាំទាំងអស់នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦, សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) ដើម្បីកំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាការពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។
ថ្នាក់ដឹកនាំប្រទេសសមាជិកមេគង្គ-ឡានឆាង នឹងផ្តោតការយកចិត្តទុកដាក់ផងដែរលើកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការប្រយុទ្ធប្រឆាំងនិងដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ក៏នឹងផ្តោតលើសារៈសំខាន់នៃសន្តិភាពប្រកបដោយនិរន្តរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជាការលើកកម្ពស់សន្តិសហវិជ្ជមានក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
HAS….HAS….HASSSSSSSSSSSSSSSSSSS…… MEKONG LANCHHESS is the right word to put it. CHINA is too smart to get to the top of every nation in this region . every nation around the world now know CHINA is the real rising star CHINA wanted to control the whole world right now . like Cambodia whit the dump leader like HUN SEN that CHINA can get this nation to be slave so easy. WELL . we can go around the world and ask every country if they like communist to lead their country?? the answer you will see how many of them said I want to be CHINA dog like HUN SEN
HAS….HAS….HASSSSSSSSSSSSSSSSSSS…… MEKONG LANCHHESS is the right word to put it. CHINA is too smart to get to the top of every nation in this region . every nation around the world now know CHINA is the real rising star. CHINA wanted to control the whole world right now . like Cambodia whit the dump leader like HUN SEN that CHINA can get this nation to be slave so easy. WELL . we can go around the world and ask every country if they like communist CHINA to lead their country?? the answer you will see how many of them said I want to be CHINA dog like HUN SEN