ជម្លោះព្រំដែន | តុលាការ និងច្បាប់ | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សេរីភាពបញ្ចេញមតិ
លោក ឃុត សុគន្ធ | ២៤ សីហា ២០២០ |ម៉ោង ១១:៥៣
VOD

ក្រុមអ្នកតវ៉ាកាន់ដៃគ្នាឈរលើកបដានៅមុខការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ស្វែងរកកិច្ចអន្តរាគមន៍ឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)
តំណាងយុវជន សហជីព និងពលរដ្ឋប្រមាណជិត៣០នាក់ នៅព្រឹកថ្ងៃចន្ទនេះ បានស្នើសហគមន៍អន្តរជាតិនិងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (UNHCR) ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ដោះលែងលោក រ៉ុង ឈុន និងអ្នកជាប់ពន្ធនាគារមួយចំនួនទៀត។
ការស្នើនេះបានធ្វើឡើងតាមរយៈការប្រមូលផ្តុំដាក់ញត្តិនៅការិយាល័យ UNHCR និងដើរថ្មើរជើងដើម្បីដាក់ញត្តិបន្តនៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងរាជធានីភ្នំពេញ។
ក្នុងញត្តិរបស់តំណាងសមាគម សហព័ន្ធនិស្សិត សហព័ន្ធសហជីព យុវជន និងប្រជាពលរដ្ឋទាំងនោះ ដែលបានដាក់ជូនតំណាងការិយាល័យ UNHCR អង្គការពលកម្មអន្តរជាតិ សហគមន៍អឺរ៉ុប ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសមួយចំនួន បានលើកឡើងថា ការចាប់ខ្លួននិងការសម្រេចឃុំខ្លួនលោក រ៉ុង ឈុន ជាទង្វើអយុត្តិធម៌ ខណៈដែលរូបគាត់បានបំពេញការងារជាច្រើនដើម្បីការពារផលប្រយោជន៍សង្គមជាតិនិងកម្មករនិយោជិត។
ញត្តិដដែលនោះបានបន្តថា៖ «ទាំងនេះគឺជាសិទ្ធិសេរីភាពរបស់គាត់ [លោក រ៉ុង ឈុន] ជាថ្នាក់ដឹកនាំសហជីពដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយការបញ្ចេញមតិនិងសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋទូទៅ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
ករណីនេះ ពួកគេបានស្នើដល់ស្ថាប័នអន្តរជាតិនិងបណ្តាប្រទេសប្រជាធិបតេយ្យទាំងនោះ ជួយអន្តរាគមន៍ឱ្យមានការដោះលែងលោក រ៉ុង ឈុន និងអ្នកផ្សេងទៀតជាបន្ទាន់និងឥតលក្ខខណ្ឌ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៩ ខែសីហានេះថា តុលាការជាស្ថាប័នឯករាជ្យ គ្មានជនណាឬក្រុមអង្គការអន្តរជាតិណាមួយអាចដាក់សម្ពាធនិងបង្គាប់បញ្ជាមកលើតុលាការបាននោះទេ។
លោកបន្តថា ការចេញសេចក្តីថ្លែងការណ៍ដាក់សម្ពាធនិងទាមទារឱ្យតុលាការដោះលែងជនជាប់ចោទនិងទម្លាក់ចោលបទចោទ មិនមែនជាមធ្យោបាយស្របច្បាប់ក្នុងការការពារជនជាប់ចោទនោះទេ ហើយក៏នឹងមិនមានឥទ្ធិពលអ្វីដែរទៅលើការសម្រេចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ និងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួន ក្រោមបទចោទថា ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ យុវជនចំនួន៦នាក់ដែលសកម្មក្នុងការទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងនោះមាន៤នាក់ត្រូវបានដោះលែងវិញ ក្រោយពួកគេព្រមចុះកិច្ចសន្យាឈប់តវ៉ា រីឯ២នាក់ទៀតត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារបណ្តោះអាសន្ន។
ដោយឡែក ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃ១៤ ខែសីហា ឆ្នាំ២០២០ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុសមកលើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ថាប្រព្រឹត្តបទល្មើសក្បត់ជាតិលើរឿងព្រំដែនកម្ពុជា-វៀតណាម»៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
ដេីរតាមនយោបាយជនក្បត់ជាតិ
របស់ជនក្បត់ជាតិ និងជនរួមគំនិត
ក្បត់ជាតិ ជោគវាសនាមានតែមួយ គឺគុក !
បន្តិចទៀតនិងមានគុកម៉្យាង
ហៅថាគុកលត់ដំ ។
ដេីម្បីឲ្យពួកអ្នកដេីរតាម
នយោបាយក្បត់ជាតិ បានស្គាល់
ច្បាស់ ពីធាតុពិតនៃគុកអត់ជញ្ជាំងរបស់របបប្រល័យពូជសាសន៍
ប៉ុលពត តេីវាល្វីង ឬ ផ្អែមល្ហែម
យ៉ាងណា។ ព្រោះថា ដាក់គុក
ធម្មតា បាយមានសុីស្រាប់
អាចម៍មានគេសែង ជនជនក្បត់
មិនសូវមានការខ្លាចរអា ចំពោះ
ច្បាប់នោះទេ ។ វាមិនមែនជាទារុណកម្ម តែថា នយោបាយរបស់អាក្បត់ជាតិ សម រង្ស៊ី +អាក្តឆ្កែកឹមសុខា គឺនឹងបង្កេីតរបបប្រល័យពូជសាសន៍ ជាលេីកទី២ នៅលេីទឹកដីកម្ពុជា ។
ចង់ដឹងថាមែនឬមិនមែន ត្រូវស្តាប់
សម្តីកឹមសុខា ដែលបានបដិសេធ
ការប្រល័យពូជសាសន៍ឯង របស់
របបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ ចំពោះគុកទួលស្លែង នឹងមណ្ឌលប្រល័យពូជសាសន៍ជេីងឯក ជាតឹកតាងស្រាប់ ។
Kon khmer must rise up and work together and fight the veitcong dogs who accused all kon khmer ‘ . Get up and fighting the hanoi dogs and send them to hell’
មិនដឹងថាអញមិនយល់ ឬ អ្ហែងមិនយល់ខ្លួនអ្ហែងទេ អាមូស ! (Anonymous)
ពាក្យថាឆ្កួត គឺសំដៅលើអាមនុស្សឡប់ ដែលអញជេរហែកកាដួយម៉ែអ្ហែងហើយ
អ្ហែងឡប់ អត់ចេះឈឺចាប់ក្នុងចិត្ត ហ្នឹងអែង ?
អញ្ចឹង អ្ហែងឆ្គួត ឬ អញឆ្កួត Anonymous ?