ដោយ អាស៊ីសេរី
2020-08-23
RFA

រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Motegi Toshimitsu) (ឆ្វេង) ជួបមេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២១ ខែសីហា ២០២០។

រូបពហ្វេសប៊ុក ហ៊ុន សែន
រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Motegi Toshimitsu) ចូលជួបពិភាក្សាការងារជាមួយមេដឹកនាំកម្ពុជាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសៅរ៍ទី២២នេះ។ អ្នកទាំងពីរបាន ពិភាក្សាលើការពង្រឹងទំនាក់ទំនង និងពង្រីកវិស័យសេដ្ឋកិច្ចបន្ថែមទៀត។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ថា ជំនួបបិទទ្វាររវាងភាគីទាំងពីរនេះ អាចមានចំណុច រសើបមួយចំនួន មិនត្រូវបានគេបង្ហាញជាសាធារណៈ។
លោក ហ៊ុន សែន បង្ហោះសារនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកក្រោយជំនួបទ្វេភាគីនោះថា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Motegi Toshimitsu) បានកោតសរសើរលោកថា ពូកែទប់ស្កាត់ជំងឺកូវីដ និងឈ្លាសវៃក្នុងការដឹកនាំប្រទេសទៅរកការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ លោកបន្តថា ក្នុងជំនួបនោះ ជប៉ុន ក៏បានសន្យា ត្រៀមផ្ដល់ថវិកាបន្ថែមទៀត សម្រាប់កម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ និងស្នើសុំឲ្យបើកដំណើរការជើងហោះហើរឡើងវិញរវាងប្រទេសទាំងពីរ ដើម្បីជំរុញទាំងវិស័យពាណិជ្ជកម្មទាំង វិស័យសេដ្ឋកិច្ច ទាំងវិស័យធុរកិច្ច។
លោកនាយករដ្ឋមន្ត្រី ឆ្លើយតបថា លោកស្វាគមន៍ចំពោះការជំរុញឲ្យបើកដំណើរការជើងហោះហើរ និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មឡើងវិញ ក្រោយធូរស្បើយជំងឺកូវីដ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាង ប្រទេសទាំងពីរកាន់តែខ្លាំងបន្ថែមទៀត។ ក្នុងរយៈពេលប្រមាណ ៩ខែ នៃឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា- ជប៉ុន មានជាង៨រយ (៨០០)លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ៥រយ(៥០០) លានដុល្លារ និងនាំចូល មកវិញប្រមាណ៣រយ (៣០០) លានដុល្លារ។
នៅក្នុងជំនួបបិទទ្វារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបង្ហាញថា តើភាគីជប៉ុន បានជជែកអំពីវិបត្តិសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលកំពុងកើតមាននៅកម្ពុជា និងជំហរកម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការឥណ្ឌូ-ប៉ាស៊ីហ្វិកឡើយ។
ទោះយ៉ាងណា នៅមុនជំនួបជាមួយលោក ហ៊ុន សែននេះ រដ្ឋមន្ត្រីការបរទេសជប៉ុន បានផ្ញើសារនៅលើទំព័រហ្វេសប៊ុក (Facebook) របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាថា ប្រទេសជប៉ុន នឹងបន្តផ្តល់ ការគាំទ្រដើម្បីឲ្យប្រទេសកម្ពុជា អាចដើរលើមាគ៌ាសំដៅទៅរកទិសដៅនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ខ្លួន ដោយបញ្ចូលកម្លាំងយុវជនជាសសរទ្រូង។ លើសពីនេះ នៅក្នុងសេចក្ដី ប្រកាសរបស់ក្រសួងការបរទេសជប៉ុន បញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេស ជប៉ុននឹងជជែកពីកង្វល់ និងផលប្រយោជន៍រួមទៅលើកិច្ចសហប្រតិបត្តិការឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និង បើកចំហ និងបញ្ហាក្នុងតំបន់ទាក់ទងនឹងសមុទ្រចិនខាងត្បូងជាដើម។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធមិនធ្វើអត្ថាធិប្បាយខ្លឹមសារនៃកិច្ចប្រជុំនេះ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ក្នុងជំនួបនេះ ភាគីទាំងពីរអាចមានកិច្ចការសំខាន់ៗពិភាក្សាគ្នាជាច្រើនចំណុចលើសពីអ្វីដែលលោកនាយមន្ត្រី ហ៊ុន សែន បានបង្ហាញជាសាធារណៈ។ លោកជឿជាក់ថា ចំណុចដែលភាគីទាំងពីរ បានជជែកគ្នាស៊ីជម្រៅនោះ គឺ ជំហររបស់កម្ពុជានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈកន្លងមកអន្តរជាតិ មើលឃើញថា កម្ពុជាមាន ជំហរលម្អៀងទៅរកមហាអំណាចចិន៖ «បញ្ហាដែលគាត់លើកមកនិយាយគឺបញ្ហា ទី១ ជំហរកម្ពុជានៅក្នុងតំបន់ជាពិសេសគឺយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក គេចង់ឲ្យកម្ពុជារក្សាជំហរចុងក្រោយ ដែលកាលពីប្រជុំនៅប្រទេសវៀតណាមថ្មីៗនេះ គឺ ជំហររបស់កម្ពុជាឈរនៅកណ្ដាល ខុសពីកន្លងមកដែលកម្ពុជា ប្រកាសថា ខ្លួនឯងថា អព្យាក្រឹត្យ តែឥរិយាបថយើងហាក់ដូចជា ឈរនៅខាង ចិនជាង»។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ លើកឡើងដែរថា ក្នុងដំណើរទស្សនកិច្ចលើកនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន ផ្ដោតសំខាន់លើការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូច្នេះប្រហែលជា មិនមានការលើកឡើងស៊ីជម្រៅអំពីបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាតាមការអំពាវនាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នោះទេ។
កាលពីថ្ងៃទី២០ ខែសីហា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បានស្នើលោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Motegi Toshimitsu) លើកឡើងត្រង់ៗទៅរដ្ឋាភិបាលកម្ពុជា អំពីក្ដីបារម្ភចំពោះការយាយី ការបំភិតបំភ័យ ការធ្វើទុក្ខបុកម្នេញ ការវាយដំរាងកាយ និងការចាប់ខ្លួនតាមទំនើងចិត្តលើមេដឹកនាំសហជីព សកម្មជនដីធ្លី អ្នកការកាពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងអ្នកនយោបាយប្រឆាំងជាដើម។ អង្គការអន្តរជាតិមួយនេះ លើកឡើងថា រដ្ឋមន្ត្រីការបរទេសជប៉ុន គួរតែប្រើដំណើរនេះបង្ហាញឲ្យរដ្ឋាភិបាលកម្ពុជា បានយល់ដឹងថា ជំនួយហិរញ្ញវត្ថុ និងអភិវឌ្ឍន៍របស់ប្រទេសជប៉ុនចាំបាច់ត្រូវតែដើរទន្ទឹមជាមួយការប្តេជ្ញាចិត្ត និងសកម្មភាពការពារសិទ្ធិមនុស្ស។ លោក ឯម សុវណ្ណារ៉ា កត់សម្គាល់ឃើញថា ជំហររបស់ជប៉ុនក្នុងពេលនេះ គឺហាក់ដូចជា គាំទ្ររដ្ឋាភិបាលឡើងវិញ ផ្ទុយពីជំហរក្រោយពេលបោះឆ្នោតជាតិ ឆ្នាំ២០១៨ភ្លាមៗ ដែលកាលនោះ ជំហរជប៉ុន សម្ដែងការមិនពេញចិត្តចំពោះសន្លឹកឆ្នោតមិនបានការច្រើន។ លោក ឯម សុវណ្ណារ៉ា ជឿថា ជំហររបស់ជប៉ុនបែបនេះ គឺមិនអាចជួយជំរុញឲ្យមានការលើកស្ទួយលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាបានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- “លោក កឹម សុខា នៅតែបន្តធ្វើដំណើរតាមបណ្ដាខេត្តក្រោយមានការព្រមានពីតុលាការ”
- អ្នកវិភាគជំរុញទៅលោក កឹម សុខា ឱ្យសកម្មថែមទៀត ទាំងជួបពលរដ្ឋ និងបណ្ដាអង្គទូត
- តុលាការរាជធានីភ្នំពេញចេញដីបញ្ជាឱ្យនាំខ្លួនសកម្មជនបក្សសង្គ្រោះជាតិម្នាក់ចូលបំភ្លឺរឿងតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន
- ភរិយាសមាជិកបក្សប្រឆាំងថា លោក ហ៊ុន សែន ស្រឡាញ់គ្រួសារខ្លួនឯង តែបំបែកបំបាក់គ្រួសារពួកគេ
- មន្ត្រីបក្សប្រឆាំងជំរុញលោក ហ៊ុន សែន ឱ្យក្លាហានហ៊ានឱ្យលោកសមរង្ស៊ីចូលស្រុកធ្វើបាតុកម្មទាមទារយុត្តិធម៌សង្គម
- តុលាការខេត្តបាត់ដំបងកោះហៅសកម្មជនបក្សសង្គ្រោះម្នាក់ចូលបំភ្លឺរឿងបរិហារកេរ្តិ៍អាជ្ញាធរ
- គណបក្សសង្គ្រោះជាតិគាំទ្រសហភាពអឺរ៉ុបដាក់ទណ្ឌកម្មមេដឹកនាំកម្ពុជាដូចមេដឹកនាំបែឡារុស្ស៊ី
- មតិពលរដ្ឋជុំវិញករណីលោក ហ៊ុន សែន គំរាមចាប់ខ្លួនអ្នករិះគន់ រឿងព្រំដែន
- គណបក្សខ្មែរឈ្នះ ដាក់ញត្តិស្នើសុំស្ថានទូតជួយអន្តរាគមន៍ឲ្យដោះលែងលោក សួង សុភ័ណ្ឌ
- អ្នកវិភាគលោក គឹម សុខ បបួលលោក ហ៊ុន សែន ឲ្យហ៊ានស៊ីសង រឿងហ៊ានឲ្យលោកដឹកនាំបាតុកម្ម
do not lying to us we know what JAPAN said to you .. if he saying in diplomacy’s word we will support democracy in Cambodia . what is that mean please answer my question AH CHESSTU in Cambodia . there is a lot of mean that the person like HUN SEN never understanding to it. please do not translated this word to suit you dump ideological idea that is so shameful to the nation. I hated to tell all those representative of all those world leader that they have to speak the simple word or used gangster word to them to them understood the real meaning that you wanted to say to them.
look at this animal face he is so proud to be the dump leader in the whole world in this century