ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ញឹម សុខន |២៦ សីហា ២០២០ |ម៉ោង ១៧:៣៧
VOD

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅក្នុងជំនួបជាមួយនឹងលោក កែវ រ៉េមី ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញជំហរក្នុងការពិចារណាទៅលើអនុសាសន៍របស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ដើម្បីធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែល្អប្រសើរឡើង។
កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបប្រជុំជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូខនហ្រ្វឺរេន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងជំនួបនោះ លោកស្រី រ៉ូណា ស្មីត បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល លើការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌និងសិទ្ធិមនុស្ស ប៉ុន្តែលោកស្រីក៏នៅមានកង្វល់មួយចំនួននិងបានផ្តល់នូវអនុសាសន៍មួយចំនួនផងដែរ។
សេចក្តីប្រកាសព័ត៌មានបានបន្តថា អនុសាសន៍របស់លោកស្រី រ៉ូណា ស្មីត ផ្តោតលើវិធានការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតនិងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ការរៀបចំនិងការធ្វើវិសោធនកម្មច្បាប់មួយចំនួនរបស់កម្ពុជា ដូចជា ច្បាប់«សមាគម និងអង្គការមិនមែនរដ្ឋាភិបាល» សេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សអន្តរជាតិជាដើម។
ជាមួយគ្នានោះដែរ លោកស្រី រ៉ូណា ស្មីត ក៏មានការព្រួយបារម្ភពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ ការជួបជុំតវ៉ា ការកើនឡើងនៃការឃុំខ្លួនបណ្តោះអាសន្ន និងភាពចង្អៀតណែនក្នុងពន្ធនាគារ ស្របពេលមានការរាតត្បាតជំងឺកូវីដ១៩។
លោក កែវ រ៉េមី បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា៖ «គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងអន្តរក្រសួង នឹងធ្វើការពិចារណាកង្វល់និងអនុសាសន៍របស់លោកស្រី [រ៉ូណា ស្មីត] និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាទៀត ដើម្បីធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង»។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានប្រាប់លោកស្រី រ៉ូណា ស្មីត ក្នុងជំនួបនោះដែរថា បច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្ស ពិសេសសេរីភាពនៃការជួបជុំ ការបញ្ចេញមតិ មិនមានការរឹតត្បិតទេ តែថា វិធានការទប់ស្កាត់បានធ្វើតែចំពោះអ្នកបំពានរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។
ចំណែកលំហសេរីភាពសង្គមស៊ីវិលវិញ រដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារដើម្បីសម្របសម្រួលដោះស្រាយនិងរៀបចំធ្វើវិសោធនកម្មច្បាប់មួយចំនួន ខណៈក្រសួងយុត្តិធម៌ក៏កំពុងបង្កើនប្រសិទ្ធភាពសេវាយុត្តិធម៌និងបង្កើនសមត្ថភាពតុលាការ តាមរយៈយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង ដែលជាផ្នែកមួយនៃការរួមចំណែកដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។
ជំនួបរវាងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ជាមួយលោកស្រី រ៉ូណា ស្មីត បានធ្វើឡើង ខណៈលោកស្រីនឹងឡើងថ្លែងការណ៍អំពីរបាយការណ៍របស់ខ្លួននៅខែតុលា ឆ្នាំ២០២០ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ។
នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍នៅថ្ងៃនេះថា ការតាំងចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សមានភាពប្រសើរឡើងវិញនោះ ជាសញ្ញាល្អមួយ ខណៈក្រុមសិទ្ធិមនុស្សជាតិនិងអន្តរជាតិមើលឃើញការចាប់ឃុំខ្លួនអ្នកតវ៉ាដោយសន្តិវិធីមួយចំនួនថា ជាការគំរាមកំហែងសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
លោកថា៖ «កាលណាយើង [អាជ្ញាធរ] អនុវត្តទៅលើផលប្រយោជន៍នយោបាយច្រើនពេក វាប៉ះពាល់ទៅដល់សេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ អ៊ីចឹងត្រូវតែថ្លឹងថ្លែង ហើយដើរតួនាទីនិងបំពេញកាតព្វកិច្ចក្នុងនាមរដ្ឋជាភាគីដែលបានផ្តល់ហត្ថលេខី ដែលបានផ្តល់សច្ចាប័នបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិ និងមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យ លោកបណ្ឌិត ប៉ា ចន្ទរឿន បានថ្លែងថា ការតាំងចិត្តស្តារស្ថានភាពសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនឹងមិនជោគជ័យទេ បើប្រព័ន្ធកំណែទម្រង់រដ្ឋមិនតបតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេនោះ ។
លោកថា៖ «ប្រទេសកម្ពុជាយើងក៏ជាប្រទេសនៃហត្ថលេខីនៃសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សនិងកតិកាសញ្ញាផ្សេងទៀត ទាក់ទងនឹងសិទ្ធិនិងលទ្ធិប្រជាធិបតេយ្យ […] ហេតុដូចនេះហើយនៅពេលដែលយើងរំលោភបំពានឬក៏ធ្វើឱ្យស្ថានភាពរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យហ្នឹងវាស្រួចស្រាល់ពេកទៅ អាចធ្វើឱ្យគេដកទំនុកចិត្តផ្តល់លក្ខខណ្ឌអនុគ្រោះពន្ធឬក៏ការរកស៊ីជួញដូរជាមួយប្រទេសកម្ពុជាយើង»។
សហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែសីហា បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា ជាបណ្តោះអាសន្ន ដោយអះអាងថា ខ្លួនមានកង្វល់«យ៉ាងធ្ងន់ធ្ងរ»ទាក់ទិននឹងបញ្ហាសិទ្ធិមនុស្សដែលកើតមាននៅក្នុងប្រទេសកម្ពុជា៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
I do not wanted to see peace under Cambodian tear
វាគ្មានឆន្ទះរាស្រ្តស្អីទេ មី កា ហួរ កាដួយស្វឹត !
បក្សសង្គ្រោះតែកាដួយ សង្គ្រោះតែក្តហ្នឹង វាងាប់តៃហោង តាមផ្លូវច្បាប់ហើយ !
ម៉ោ អះអាងពីឆន្ទះរាស្ត្រកាដួយស្ញេញស្អីទៀត ?
កុំចង់បោក មីកាដួយស្វឹត ។ ភាសានិយាយរបស់ហង វាគ្រាន់តែជាការជួយបិទបាំង
សកម្មភាពរបស់ពួកហង ដើម្បីបំបែកកម្លាំងតូចៗ ឲ្យធ្វើសកម្មភាពបង្ករចលាចល
បំរើឲ្យនយោយបាយសង្គ្រោះផេះ របស់ពួកហង បំផ្លាញជាតិតែប៉ុណ្ណោះ ។
ព្រោះថាសម្រាប់អាក្បត់ជាតិ សម រង្ស៊ី អ្វីដែលវាមិនបានស៊ី កុំសង្ឃឹមថាអ្នកដ៏ទៃបានសុខឲ្យសោះ ។