អតីតតំណាងរាស្ត្របក្សប្រឆាំងលោក សុន ឆ័យ និងមន្ត្រីជាន់ខ្ពស់២នាក់ទៀតដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ

កម្ពុជា សង្គម
27/08/2020 – 13:55
ដោយ៖ ញឹម សុផល
RFI

លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ © សហការី

លោក សុន ឆ័យ អតីតតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងសមាជិកគណៈកម្មការនាយក២រូបទៀតនៃអតីតគណបក្សសង្គ្រោះជាតិ គឺលោក តាវ គឹមឈន និងលោក វ៉ា សាម៉ុន នៅថ្ងៃទី២៧ខែសីហានេះ បានដាក់លិខិតទៅកាន់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំលើកបម្រាម ផ្តល់នីតិសម្បទាឲ្យពួកគេអាចធ្វើនយោបាយឡើងវិញ។ ការស្នើសុំរបស់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ៣រូបបន្ថែមទៀតនាពេលនេះ ធ្វើឲ្យអ្នកស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញសរុប ១២នាក់ហើយ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ដែលត្រូវដកហូតសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ដោយសាលដីកាតុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំ២០១៧។ លោក ខៀវ សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថាក្រសួងមហាផ្ទៃបានទទួលរួចហើយលិខិតទាំង៣នេះ ហើយកំពុងធ្វើការតាមនីតិវិធី៖

សូមស្តាប់ប្រសាសន៍របស់លោក ខៀវ សុភ័ក៖

សូមរំលឹកថា មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកន្លងមក មានដូចជា: លោក គង់ គាំ លោក គង់ បូរ៉ា លោក រៀល ខេមរិន្ទ្រ លោក ជីវ កត្តា លោក កង គឹមហាក់ លោក អ៊ូ ច័ន្ទរ័ត្ន លោក ច័ន្ធ សិលា លោក ស៊ិន សុវណ្ណនី និងលោកស្រី ទេព សិទ្ធី។

What Next?

Recent Articles

3 Responses to "អតីតតំណាងរាស្ត្របក្សប្រឆាំងលោក សុន ឆ័យ និងមន្ត្រីជាន់ខ្ពស់២នាក់ទៀតដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ"

  1. so socheath says:

    ដូចខ្ញុំទាញទុកមិនខុស !
    គណបក្សសង្គ្រោះផេះ ក្រោយ​ងាប់តៃហោង ដោយសារការប្រព្រឹត្តនយោបាយក្បត់ជាតិ
    បានរៀបចំយុទ្ធសាស្ត្រថ្មី នោះ គឺបំបែកកម្លាំងបង្កើតរូបរាងថ្មី ​តាមទិសដៅដើម្បីបង្រួមកម្លាំង
    ប្រោសឲ្យរស់ឡើងវិញបក្សសង្គ្រោះផេះ ហើយដែលយុទ្ធសាស្ត្របែបនេះ ត្រូវបានអ្នកនយោបាយជំនាន់មុខបានប្រើប្រាសកន្លងមករួចហើយ ។
    ការប្រមាណទុករបស់ខ្ញុំ វាត្រូវបានស្តែងចេញូតាមរយះទិដ្ឋភាពជាក់ស្តែង ដែលសួង សុភ័ណ្ឌ មេ
    គណបក្សនយោយបាយថ្មី មួយដែលបែកចេញពីអតីតបក្សសង្គ្រោះផេះ ដែលបានងាប់តៃហោង
    មកបង្កើតបក្សថ្មី ប៉ុន្តែសួង សុភ័ណ្ឌ នៅដើរតាមនយោបាយ ក្បត់ជាតិ បំផ្លាញជាតិ របស់គណបក្សសង្គ្រោះផេះតែដដែលទេ ។
    ឥឡូវនេះ អាក្បាលជ្រូកខ្វៃ សុន ឆៃ អើតក្បាល មករកសុំបើកគណបក្សថ្មី ដូចសួង សុភ័ណ្ឌទៀតហើយ ។
    ដូចនេះនឹងមាន មនុស្សសកម្មក្នុងការបង្កើតចលនាបង្ករចលាចលក្នុងសង្គមរបស់អតីតបក្សសង្គ្រោះផេះមកចូលរួមជាមួយបក្សថ្មី ដែលអាក្បាលជ្រេូកខ្វៃ សុន ឆៃបង្កើតឡើង សំដៅប្រោសឲ្យរស់ឡើងវិញអតីតបក្សសង្គ្រោះផេះតែប៉ុណ្ណោះ ។
    ពិតហើយ អាក្បាលជ្រូកខ្វៃ សុន ឆៃ ជាមនុស្សកំសាក ជាមនុស្សយកក្បាលជ្រកតែក្រោមសារ៉ុង
    ដែលគួរឲ្យអាណឹត។
    ប៉ុន្តែភាពឃោរឃៅ របស់ដៃជើងអតីតបក្សសង្គ្រោះផេះ ទៅវិញទេ ដែលនឹង បង្កើតនូវចលាចល
    ក្នុងសង្គម បំផ្លាញការរស់នៅសុខសាន្តរបស់ប្រជាជន សំដៅបំផ្លាញសន្តិភាពជាតិទាំងមូល ។
    តែថា ការមិនធ្វេសប្រហែស ក្នុងការការពារសន្តិសុខ ជូនប្រជាជន ទោះត្រូវលះបង់ក្នុងតម្លៃណា
    ដើម្បីការពារសន្តិភាពជាតិ គឺជាកាតព្វកិច្ច របស់ប្រជាជនកម្ពុជាគ្រប់រូប ក្នុងការកំទេច
    រាល់ឪបាយកលដ៏អាក្រក់របស់ ពួកក្បត់ជាតិ នឹងពួករួមដៃក្បត់ជាតិតាមគ្រប់រូបភាព ៕

  2. ប្រជាជន says:

    មិនដឹងជា!ដូចខ្ញុំទាយទុកមិនខុស !ស្អីទេវើយ អញៗទៅហាសវាស្រួលស្ដាប់អាណាមិនស្គាល់អា so socheath មាត់កន្ថោរបើមកពេលណាសម្ដេចម៉ែរត់ចូលក្នុងពាង។

  3. Anonymous says:

    AH NESS CHEA YOUN CHHKOUTH VEAR CHESS KHMER TREMTE . KADOUY and KADOR