ដោយ ទីន ហ្សាការីយ៉ា
2020-10-16
RFA

មន្ត្រីរាជការនាំគ្នាគោរពរូបសំណាកព្រះបរមរតនកោដ្ឋសម្ដេចព្រះបាទ នរោត្តម សីហនុ ក្នុងពិធីរំឭកខួបនៃការយាងសោយទិវង្គតរបស់ព្រះអង្គរយៈពេល ៨ព្រះវស្សា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

រូប៖ ហ្វេសប៊ុកក្រសួងមហាផ្ទៃ
រយៈពេល ៨ឆ្នាំក្រោយនៃការចូលទិវង្គតរបស់សម្ដេចព្រះបាទ នរោត្តម សីហនុ នៅកម្ពុជា បន្តជួបវិបត្តិនយោបាយធ្ងន់ធ្ងរ ជាងពេលមុន ហើយជម្លោះនយោបាយនេះ បានអូសបន្លាយរ៉ាំរ៉ៃ ដោយគ្មានអ្នកណា មានលទ្ធភាពអាចសម្របសម្រួលបាន។ អ្នកវិភាគថា ហេតុបណ្ដាលឲ្យវិបត្តិនយោបាយ បន្តចាក់ស្រេះ កាន់តែខ្លាំងឡើង មកពីអ្នកនយោបាយ មិនព្រមសាមគ្គីគ្នា តាមព្រះរាជបណ្ដាំ ព្រះបាទ សីហនុ និងដោយសារគណបក្សប្រជាជនកម្ពុជា មានចេតនាបន្សាបឥទ្ធិពលស្ថាប័នរាជបល្ល័ង្ក។
ក្នុងខួប ៨ឆ្នាំ នៃការចូលទិវង្គតរបស់ព្រះបាទ នរោត្តម សីហនុ ក្រុមមន្ត្រីរដ្ឋាភិបាល តាមក្រសួងនានា បាននាំគ្នាទៅគោរពរូបសំណាកព្រះបាទ នរោត្តម សីហនុ នៅសួនច្បារ ក្បែរវិមានឯករាជ្យដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរលើហ្វេសប៊ុក (facebook) ថា ប្រជារាស្ត្រទូទាំងប្រទេស និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្ដែងការគោរពដឹងគុណបំផុត ថ្វាយ ព្រះបរមរតនៈកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា។
ព្រះបាទនរោត្តម សីហនុ ចូលទិវង្គត កាលពី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ ៨៩ព្រះវស្សា។ អ្នកវិភាគថា ព្រះអង្គ ជាព្រះមហាក្សត្រឆ្នើម និងមានឥទ្ធិពល ក្នុងការដោះស្រាយ និងសម្របសម្រួលជម្លោះនយោបាយនៅកម្ពុជា។
ប៉ុន្តែ រយៈ ៨ឆ្នាំ ចាប់តាំងពីព្រះអង្គ ចូលទិវង្គតទៅ ជម្លោះនយោបាយរវាង គណបក្សកាន់អំណាច និងគណបក្សប្រឆាំងបាន ឈានដល់ដំណាក់កាល លែងអាចចូលចរចាគ្នាបាន ក្រោយពេលរដ្ឋាភិបាលបាន រំលាយគណបក្សសង្គ្រោះជាតិចោល កាលពីឆ្នាំ២០១៧។
តំណាងគណបក្សខ្លះ ដែលកំពុងធ្វើសកម្មភាព ក្នុងប្រទេសកម្ពុជា មើលឃើញថា វិបត្តិនយោបាយ នៅតែអូសបន្លាយរ៉ាំរ៉ៃ ហើយរដ្ឋាភិបាល បានបន្តធ្វើទុកបុកម្នេញ លើសំឡេងរិះគន់ ជាបន្តបន្ទាប់។
អ្នកនាំពាក្យគណបក្សខ្មែរឈ្នះ លោក យិន ឈឿន យល់ថា មានតែគណបក្សមួយចំនួន ដែលរណបរដ្ឋាភិបាល ទើបរួចផុតពីការចាប់ចង ចោទប្រកាន់ផ្សេងៗ តែសម្រាប់គណបក្ស ដែលហ៊ានចេញមុខការពារបូរណភាពទឹកដី នឹងប្រឈមការចាប់ខ្លួន ដូច ប្រធានគណបក្សខ្មែរឈ្នះ ជាដើម។
លោក យិន ឈឿន បន្តថា ចាប់តាំងពី ព្រះបាទ នរោត្តម សីហនុ ចូលទិវង្គតទៅ ស្ថានភាពនយោបាយ សីលធម៌សង្គម ការធានាពីសិទ្ធិរបស់ពលរដ្ឋ និង មុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ បានធ្លាក់ចុះ ជាលំដាប់ ដោយសារតែវិបត្តិនយោបាយ។ ចំណែកគោលនយោបាយការបរទេសវិញ កម្ពុជា ហាក់ដើរផ្ទុយពីគោលការណ៍អព្យាក្រឹត្យ និងបានធ្វើសកម្មភាពបែរទៅរកប្រទេសកុំមុយនិស ដែលអាចនាំកម្ពុជា វិលចូលរបបផ្ដាច់ការវិញ។
លោក យិន ឈឿន យល់ថា អស់ពី ព្រះបាទ នរោត្តម សីហនុ ទៅ មាន តែ ព្រះមហាក្សត្របច្ចុប្បន្ន និង ឥស្សរៈជននយោបាយកម្ពុជា សំខាន់ៗ ដែលកំពុងមានឥទ្ធិពល ដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងប្រធានគណបក្សប្រឆាំង លោក កឹម សុខា ទើបអាច មូលមាត់គ្នា ដោះស្រាយវិបត្តិនយោបាយបាន៖ «ក្រោយពេល យាងចូលទិវង្គតរបស់ព្រះបរមរតនៈកោដ្ឋ យើងឃើញថា ស្ថានភាពសង្គមមានការធ្លាក់ចុះ ជាបន្តបន្ទាប់ ទី១ ធ្លាក់ចុះ អំពីការគោរពសិទ្ធិមនុស្ស អំពីប្រជាធិបតេយ្យ ទំនាក់ទំនង នៅលើឆាកអន្តរជាតិ។ យើងឃើញថា ប្រទេសកម្ពុជា បានបែរចេញពីទំនាក់ទំនងជាសាកល ដែលអនុលោមតាមរដ្ឋធម្មនុញ្ញ ដែលថា គោលនយោបាយការបរទេសអព្យាក្រឹត្យ គឺមានការផ្ទុយស្រឡះ ដោយសារកម្ពុជា ងាកបែរទៅរកប្រទេសកុំមុយនិស ដែលនាំកម្ពុជា ទៅរករបបផ្ដាច់ការ»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា កម្ពុជា គ្មានវិបត្តិនយោបាយ ដែលតម្រូវឲ្យមានការដោះស្រាយ ឬសម្របសម្រួលអ្វីទេ។ លោកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកបន្តវេនស្នាដៃរបស់ព្រះបាទ នរោត្តម សីហនុ។
លោក សុខ ឥសាន បន្តថា វិបត្តិនយោបាយ កើតឡើង តែសម្រាប់ក្រុមអ្នកនយោបាយគណបក្សប្រឆាំង កំពុងធ្វើសកម្មភាពខុសច្បាប់ នៅក្រៅប្រទេស ។ លោកថា នៅក្នុងប្រទេសកម្ពុជាវិញ គ្មានវិបត្តិនយោបាយទេ ហើយគ្រប់គណបក្សនយោបាយ កំពុងធ្វើសកម្មភាព ដោយសេរី ស្របតាមច្បាប់៖ «ដូច្នេះ សរុបមកវិញ នៅកម្ពុជា អត់មាន គេហៅ ថា វិបត្តិនយោបាយទេ។ តែជាក់ស្ដែង វាមានតែអ្នកនយោបាយឧទ្ទាមក្រៅច្បាប់ វាមានវិបត្តិរត់ភៀសខ្លួន ទៅនៅឯនាយសមុទ្ទហ្នុងហើយ ចេះតែមានវិបត្តិខ្លួនឯង នៅក្រៅ ហើយអត់មានឥទ្ធិពលអ្វី ក្នុងស្រុកទេ»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយ លោក គឹម សុខ សង្កេតឃើញថា ចាប់តាំងពីព្រះបាទនរោត្តម សីហនុ ចូលទិវង្គតទៅ គណបក្សកាន់អំណាចធ្វើស្រេចតែចិត្ត ទាញយកប្រយោជន៍ឲ្យបក្ខពួក និងរណបវៀតណាម ដើម្បីរក្សាអំណាច។
លោក គឹម សុខ យល់ថា អត់ពី ព្រះបាទ សីហនុ ទៅ គណបក្សប្រជាជនកម្ពុជា មានអំណាចជាងគេទាំងអស់ គឺមានអំណាចជាងស្ថាប័នព្រះមហាក្សត្រទៅទៀត ហេតុនេះគណបក្សកាន់អំណាច មិនទទួលយកការសម្របសម្រួល និង មិនព្រមស្ដាប់អ្នកណាទាំងអស់ សូម្បីព្រះមហាក្សត្របច្ចុប្បន្ន។
លោក បន្តថា ស្ថាប័នអន្តរជាតិ និងសហគមន៍អន្តរជាតិ ខាងលោកសេរី ក៏គ្មានឥទ្ធិពលខ្លាំង អាចសម្របសម្រួលវិបត្តិនយោបាយនៅកម្ពុជាបានដែរ ព្រោះ គណបក្សកាន់អំណាច និង លោក ហ៊ុន សែន ស្ដាប់តែតាមប្រទេស កុំមុយនិស ពីរ គឺ ចិន និងវៀតណាម ប៉ុណ្ណោះ៖ «ទោះបីជាព្រះមហាក្សត្រ ឬព្រះរាជវង្សានុវង្ស អង្គណា ក៏ដោយ មិនអាចនិយាយឲ្យគណបក្សប្រជាជនកម្ពុជា ស្ដាប់បានទេ ពីព្រោះអ្វីៗ ដែលជាគោលដៅរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកម្ទេចនូវឥទ្ធិពលរបស់ព្រះរាជបល្ល័ង្កនេះ គឺគេធ្វើបានទៅហើយ។ ធ្វើបាន នៅពេលដែលព្រះបាទនរោត្តម សីហនុ លាលែងពីព្រះរាជបល្ល័ង្ក»។
ទោះជាយ៉ាងណា ពលរដ្ឋ និងអ្នកនយោបាយខ្លះ នៅតែចង់ឲ្យសហគមន៍អន្តរជាតិ ជួយជំរុញ ឲ្យអ្នកនយោបាយកម្ពុជា វិលចូលតុចរចាវិញ ហើយបញ្ចប់ជម្លោះរ៉ាំរ៉ៃឲ្យឆាប់ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ដោះលែងលោក ជុំ សារ៉ាត់ សកម្មជនបក្សប្រឆាំង
- អ្នកសង្កេតការណ៍ថា កម្ពុជាត្រូវពង្រឹងផ្ទៃក្នុងជាងពឹងមហាអំណាច ដើម្បីរក្សាអធិបតេយ្យជាតិ
- ប្រពន្ធសកម្មជនបក្សប្រឆាំង ស្នើសុំព្រះមហាក្សត្រ ដោះលែងសកម្មបក្សប្រឆាំង
- អាជ្ញាធរខេត្តត្បូងឃ្មុំដោះលែងសកម្មជនបក្សប្រឆាំង ៥នាក់ ក្រោយធ្វើកិច្ចសន្យាឈប់ពាក់អាវយឺតមានពាក្យស្លោក អរគុណសន្តិភាព តែត្រូវគោរពច្បាប់
- កម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាផ្លូវការជាមួយចិន
- ប្រមុខការទូតចិនមកទស្សនកិច្ច ចំពេលអាមេរិកមិនសប្បាយចិត្តនឹងកម្ពុជា
- សាច់ញាតិសកម្មជនបក្សប្រឆាំងតវ៉ានៅមុខតុលាការជាថ្មីទាមទារពន្លឿនការដោះលែងគ្រួសាររបស់ពួកគាត់
- អ្នកវិភាគថា ការកម្ទេចអគារជំនួយអាមេរិក អាចជាចេតនាបង្កភាពប្រេះស្រាំជាមួយអាមេរិក
- សកម្មជនបក្សប្រឆាំងខេត្តស្វាយរៀង ៤នាក់ ត្រូវបានដោះលែង ក្រោយបង្ខំឱ្យឈប់គាំទ្របក្សខ្លួន
- ពលរដ្ឋ សង្គមស៊ីវិលទាមទារអនុវត្តច្បាប់លើសមាជិកព្រឹទ្ធសភារឿងទន្ទ្រានដីព្រៃនៅមណ្ឌលគិរី
I knew if the king still here it can will not be this way but I knew there are a few person used his name to get support from Cambodian
ចុម ! អាចុយម៉្រាយ កូនមីកាដួយស្អុយ ស៊ឹង សែនករុណា
ការពិត សិទ្ធិមនុស្សកូនមីកាដួយអាយះស្ញេញ អ្ហែងអញ្ចឹងទេ ?
សិទិ្ធមនុស្សបែបសេរី បែបកុម្មុយនីស្ត ? បើអង្គការសហប្រជាជាតិ គឹតដូច
អាចុយម៉្រាយ អ្ហែងហ្នឹង ធ្វើម៉េចទើបមានការបោះឆ្នោតគាំទ្រ
ឲ្យធ្វើជាតំនាងទៅកើត ?
សិទ្ធិមនុស្ស មានការបែងចែកដែរ អ្ហាស ! អាពូជសំផឹង ?
ហេស! ហេ
អាចុយម៉្រាយនេះ និយាយដោយខ្លាចដាច់លុយ ហ្វាន់ ដែលជាលុយខ្មៅ
សម្រាប់ធ្វើសកម្មភាព ប្រឆាំងរដ្ឋភិបាលអីតើ !
ភាសាងាចុយម៉្រាយអ្ហែងនេះ តើវាសមដែលអ្ហែងធ្វើការដោយត្រឹមត្រូវ
ក្នុងអង្គការសិទ្ធិមនុស្សទេ ?
(ក្រុមប្រទេសកុម្មុយនិស្តទាំងនេះ មិនអាចធ្វើជាតំណាងការពារវិស័យសិទ្ធិមនុស្ស
សរបស់ពិភពលោកបានទេ ព្រោះក្នុងប្រទេសរបស់ពួកគេ ក៏សុទ្ធតែពោរពេញដោយ
អំពើរំលោភសិទ្ធិមនុស្សស្រាប់)
ឆ្លើយមកមើល អាពូជឆ្កែ ?
So so cheat ‘ why don’t you talk politely ?? what wrong with your brain?? you talking like animal in the mud that why GOD punish this country because so many animal like you made God angry
Anonymous អញនិយាយគួរសម ជាមួយកូនមីកាដួយអាយះស្ញេញ
អស់អ្ហែងនេះមិនបានទេ ។
ដោយហេតុថាខួរក្បាលពួកអ្ហែង
សម្ពូរណ៍ទៅដោយសារជាតិ ជាសត្វ តិររច្ឆាន ។
តើជាតិជាមនុស្សត្រូវមានភាសាណាមួយ ដើម្បីគួរសម ជាមួយសត្វតិរច្ឆានមែនទេ ?
សម រង្ស៊ីកំពុងធ្វេីសកម្មភាពបណ្តាច់ខ្យល់
នយោបាយខ្លួន ដោយខ្លួនឯង !
*******
វាមិនមែនជាសាច់រឿងកុនភាគទេ ដែលសម រង្ស៊ី ពេលនេះបានរក នូវមធ្យោបាយដោះខ្លួនចេញពីការសន្យាខ្យល់ បោកប្រាស យកលុយមូលនិធិចាយ ក្រោមពាក្យអួតអាងថា ប្រមូលលុយវិលចូលស្រុកខ្មែរ ដេីម្បីចាប់ហ៊ុន សែន ។
យើងសួរថាហេតុអីសមរង្ស៊ីមិនដឹងខ្លួនថា ក្រុមរួមដៃក្បត់ជាតិរត់ចោលស្រុករបស់វា កំពុងគេចខ្លួន ហើយសម្ងំខ្លួនរស់នៅលាក់ខ្លួនក្នុងប្រទេសថៃ ?
ដើម្បីចូលស្រុកខ្មែរបាន តើសមរង្ស៊ីមិនដឹងទេថា វាត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសថៃ ដេីម្បីចូលស្រុកខ្មែរទេឬ ?
ពេលនេះសមរង្ស៊ីបានមកចូលរួមក្នុងបាតុកម្ម ដេីម្បីគាំទ្រនយោបាយ ដែលប្រឆាំងរដ្ឋាភិបាលថៃបច្ចុប្បន្ន ។
សួរថាតើវាមានបច្ច័យល្អទេ សម្រាប់ក្រុមរួមដៃក្បត់ជាតិរត់ចោលស្រុករបស់វា ក្នុងពេលដែលសមរង្ស៊ី ដឹកនាំក្រុមនេះរួមដៃ ជាមួយពួកប្រឆាំងរដ្ឋាភិបាលថៃ ធ្វេីទង្វេីបែបនេះ ?
តើនេះមិនជាការធ្វេីសកម្មភាពដេញប្រមូលដោយប្រយោលរបស់សមរង្សុី ដេីម្បីដេញប្រមូលក្រុមជនរួមដៃក្បត់ជាតិរបស់វាទាំងនោះ ឲ្យដើរចូលមកយ៉ាងសមរម្យ
មកចូលគុកនៅស្រុកខ្មែរតាមទោសរួមគំនឹតក្បត់ជាតិទេឬ ?
តេីវាមិនមែនជាការយកជនឆោតល្ងង់ លង់ដោយការ
បោកប្រាស របស់សមរង្សុីទាំងនេះ មកធ្វេីជាចំណាប់ខ្មាំង
បំរេីឲ្យនយោបាយក្បត់ជាតិរបស់វា សម្រាប់ការទម្លាក់កំហុសទេឬ ?
យើងជឿថា រដ្ឋាភិបាលថៃ នឹងមិនបន្តឱកាសឲ្យក្រុមជនទាំងនេះ បានរស់នៅដើម្បី រួមដៃបង្ករហេតុប្រឆាំងរដ្ឋាភិបាលថៃនោះទេ ។
នេះហើយជាសារជាតិពិតរបស់ ជនក្បត់ជាតិសម រង្ស៊ី ដែលជានិច្ចកាល ទុកសកម្មជនរបស់វា គ្រាន់តែជារូបទីងមោង សម្រាប់វាបញ្ជារ ដើម្បីបោកប្រាសតែប៉ុណ្ណោះ ។
សូមជម្រាបថា នេះដំណាក់កាលចុងក្រោយដែលសម រង្ស៊ីបណ្តាច់ខ្យល់ខ្លួនវា ក្នុងឆាកនយោបាយដោយខ្លួនវា ៕