ដោយ ជាតិ ចំណាន
2020-10-16
RFA

លោក កឹម សុខា (ក្រមាពណ៌ខៀវ) ប្រធានគណបក្សសង្គ្រោះជាតិ ចុះចែកស្បៀងដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង។

រូប៖ ហ្វេសប៊ុកលោក កឹម សុខា
អាជ្ញាធរខេត្តបន្ទាយមានជ័យមិនអនុញ្ញាតឱ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តនេះឡើយ កាលពីថ្ងៃទី១៥ តុលា។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិថា ចាត់ទុកទង្វើនេះថា ជាការប្រកាន់និន្នាការនយោបាយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលបានអមដំណើរលោក កឹម សុខា ចុះទៅខេត្តបន្ទាយមានជ័យនោះ ប្រាប់អាស៊ីសេរីថា អាជ្ញាធរឃុំចំណោម ស្រុកមង្គលបូរី បានរារាំងក្រុមការងាររបស់លោកមិនឱ្យចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នោះឡើយ។ លោកបញ្ជាក់ថា អំណោយទាំងនោះមានដូចជា អង្ករ ២៥គីឡូ មី ត្រីខ កំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ជាដើម ដែលបានមកពីសប្បុរសជននៅឯនាយសមុទ្រ ពុំមែនជាថវិកាបក្សនោះទេ។ លោកសង្កត់ធ្ងន់ថា អាជ្ញាធរ គួរតែបើកចិត្តឲ្យទូលាយក្នុងនាមជាខ្មែរដូចគ្នា និងជួយសង្គ្រោះគ្នានៅគ្រាមានអាសន្ន ដោយមិនត្រូវរារាំងអំណោយសប្បុរសធម៌ទាំងនោះទេ។ លោកចាត់ទុកការរារាំងរបស់អាជ្ញាធរនេះ គឺជាការរើសអើងផ្នែកនយោបាយ ស្របពេលពលរដ្ឋកំពុងរងគ្រោះ៖ «គណបក្សប្រជាជនខ្លាចនិន្នាការនយោបាយហ្នឹងច្រើនជាងមនុស្សធម៌ ហើយបានគាត់យកហេតុផលលេសអញ្ចឹងទៅ យើងក៏លុបចោលកម្មវិធីហ្នឹងទៅ ចាំមើលពេលក្រោយអីទៀត។ ខាងហ្នឹងបានតែចោទបក្សប្រឆាំងបានតែរិះគន់ បានតែអី មិនចុះជួយ មិនចុះអី ដល់ពេលគេទៅចុះជួយ យើងរិះគន់ យើងរារាំង យើងមិនឲ្យគេទៅអ៊ីចឹងមានន័យថា វាជារឿងនយោបាយហ្នឹង គឺធ្វើអ៊ីចឹង វាអត់ត្រឹមត្រូវ»។
លោក មាជ សុវណ្ណារ៉ា ស្នើឱ្យរដ្ឋាភិបាលចេញប្រកាស ឬការណែនាំ ដល់អាជ្ញាធរគ្រប់ខេត្តក្រុង ឲ្យបញ្ឈប់ការរើសអើងបែបនេះ និងជួយសម្របសម្រួលពេលមានការចុះចែកអំណោយបែបនេះ ដោយកុំប្រកាន់និន្នាការនយោបាយ។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅ អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក លី សារី ដើម្បីសុំការបំភ្លឺរឿងនេះ ប៉ុន្តែទូរស័ព្ទលោកមិនអាចទាក់ទងបាន។ ប៉ុន្តែ លោកបានប្រាប់វិទ្យុបារាំងអន្តរជាតិថា អាជ្ញាធរខេត្តគ្មានគោលការណ៍រើសអើងក្រុមនយោបាយណាមួយនោះទេ ព្រោះពលរដ្ឋកំពុងត្រូវការជំនួយ។ លោកបកស្រាយថា ការមិនអនុញ្ញាតរបស់អាជ្ញាធរថ្នាក់ក្រោមនោះ អាចមកពីថ្ងៃជាមួយគ្នានោះ មានក្រុមការងារមនុស្សធម៌ផ្សេងចុះចែកអំណោយដល់ពលរដ្ឋដែរ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយលោក ឃុន សុខា សុំមិនអត្ថាធិប្បាយជុំវិញបញ្ហានេះទេ ដោយលោកចាត់ទុកថា ជារឿងនយោបាយ៖ «សំនួរនេះខ្ញុំមិនអាចឆ្លើយបានទេ ព្រោះពាក់ព័ន្ធរឿងនយោបាយ ខ្ញុំសុំមិនឆ្លើយ អាចសួរទៅស្ថាប័នផ្សេងបាន»។
ទោះជាយ៉ាងណា អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់ ក្នុងការធ្វើសកម្មភាពមនុស្សធម៌ ហើយសកម្មភាពនេះក៏មិនស្ថិតក្នុងបម្រាមរបស់តុលាការដែរ។ លោកថា ទង្វើរារាំងរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យនេះ គឺជាការរើសអើងនយោបាយ ដែលមិនគួរកើតមានឡើយ ក្នុងស្ថានភាពដែលកម្ពុជាកំពុងរងគ្រោះដោយទឹកជំនន់ ហើយពលរដ្ឋជាច្រើនកំពុងដង្ហោយរកជំនួយសង្គ្រោះបន្ទាន់៖ «មិនមែនមានតែសិទ្ធិគណបក្សប្រជាជន ឬក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្នាក់ឯងទេ ក្នុងការចុះចែកអំណោយដល់ប្រជាពលរដ្ឋនេះ ប្រធានគណបក្សប្រឆាំង គឺគាត់មានសិទ្ធិក្នុងការធ្វើបុណ្យ គាត់មានសិទ្ធិក្នុងការជួយប្រជាពលរដ្ឋ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលឈឺឆ្អាលរឿងសង្គមជាតិ អញ្ចឹងខ្ញុំគិតថា នេះគឺជាការបំបិទសិទ្ធិសេរីភាពទៅលើប្រធានគណបក្សប្រឆាំង គឺឯកឧត្ដម កឹម សុខា ហ្នឹងឯង»។
អ្នកឃ្លាំងមើលសង្គមរូបនេះថ្លែងថា ស្នើឱ្យមេដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំង ប្រញាប់ត្រូវរ៉ូវគ្នាវិញ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ជាតិ ជាពិសេស គឺការស្ដារសេដ្ឋកិច្ចក្រោយគ្រោះទឹកជំនន់ និងវិបត្តិកូវីដ-១៩។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចុះជួប និងផ្តល់អំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាហូរហែ។ ក្រៅពីនេះ លោកបានផ្តល់ថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ដល់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិនេះដែរ នៅថ្ងៃទី១៦ តុលា។
លោក កឹម សុខា បង្ហោះសារលើហ្វេសប៊ុក (Facebook) ថា ជំនួយជាថវិកា និងសម្ភារៈទាំងនេះ គឺជាទឹកចិត្តរបស់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលមានចិត្តសប្បុរស និងអាណិតស្រឡាញ់ពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់។ លោកបន្ថែមថា “យើងខិតខំរួមគ្នា ដើម្បីជួយដល់ពលរដ្ឋខ្មែរ ដោយគ្មានការរើសអើង និងមិនគិតពីនិន្នាការនយោបាយ”។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតអរគុណ និងជូនពរលោក កឹម សុខា វិញ។ ក្នុងលិខិតនោះ លោក ហ៊ុន សែន នៅហៅលោក កឹម សុខា ថាជាឯកឧត្ដមនៅឡើយ ផ្ទុយពីមន្ត្រីមួយចំនួន និងប្រព័ន្ធឃោសនារបស់លោកដែលហៅលោក កឹម សុខា ពេញៗ មាត់ថា ជាជនក្បត់ជាតិ នៅមុនការសម្រេចតុលាការ។
គិតត្រឹមរសៀលថ្ងៃទី១៦ តុលា ថវិកាសប្បុរសធម៌ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ទៅកាន់រដ្ឋាភិបាល លោក ហ៊ុន សែន បានកើនឡើងដល់ជាង ៦លាន ៥សែនដុល្លារអាមេរិក។ ក្រុមអង្គការសង្គមស៊ីវិលអំពាវនាវដល់រដ្ឋាភិបាលចាត់ចែងថវិកានេះប្រកបដោយតម្លាភាព និងចំទិសដៅ ដើម្បីធានាថា ជំនួយទាំងនេះនឹងមិនបាត់បង់ទៅអំពើពុករលួយ និងបានដល់ដៃពលរដ្ឋរងគ្រោះពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ខួប ៨ឆ្នាំ ព្រះបាទ នរោត្តម សីហនុ សោយទិវង្គត៖ ជម្លោះនយោបាយបន្តរ៉ាំរ៉ៃ ដោយគ្មានអ្នកមានលទ្ធភាពសម្រួលបាន
- អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ដោះលែងលោក ជុំ សារ៉ាត់ សកម្មជនបក្សប្រឆាំង
- អ្នកសង្កេតការណ៍ថា កម្ពុជាត្រូវពង្រឹងផ្ទៃក្នុងជាងពឹងមហាអំណាច ដើម្បីរក្សាអធិបតេយ្យជាតិ
- ប្រពន្ធសកម្មជនបក្សប្រឆាំង ស្នើសុំព្រះមហាក្សត្រ ដោះលែងសកម្មបក្សប្រឆាំង
- អាជ្ញាធរខេត្តត្បូងឃ្មុំដោះលែងសកម្មជនបក្សប្រឆាំង ៥នាក់ ក្រោយធ្វើកិច្ចសន្យាឈប់ពាក់អាវយឺតមានពាក្យស្លោក អរគុណសន្តិភាព តែត្រូវគោរពច្បាប់
- កម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាផ្លូវការជាមួយចិន
- ប្រមុខការទូតចិនមកទស្សនកិច្ច ចំពេលអាមេរិកមិនសប្បាយចិត្តនឹងកម្ពុជា
- សាច់ញាតិសកម្មជនបក្សប្រឆាំងតវ៉ានៅមុខតុលាការជាថ្មីទាមទារពន្លឿនការដោះលែងគ្រួសាររបស់ពួកគាត់
- អ្នកវិភាគថា ការកម្ទេចអគារជំនួយអាមេរិក អាចជាចេតនាបង្កភាពប្រេះស្រាំជាមួយអាមេរិក
- សកម្មជនបក្សប្រឆាំងខេត្តស្វាយរៀង ៤នាក់ ត្រូវបានដោះលែង ក្រោយបង្ខំឱ្យឈប់គាំទ្របក្សខ្លួន
WELL when we donate we are doing to all Cambodian not just only one group . I think CPP is so rich if they can take care all these victim please take our money back or buy some thing else
ចុម ! អាចុយម៉្រាយ កូនមីកាដួយស្អុយ ស៊ឹង សែនករុណា
ការពិត សិទ្ធិមនុស្សកូនមីកាដួយអាយះស្ញេញ អ្ហែងអញ្ចឹងទេ ?
សិទិ្ធមនុស្សបែបសេរី បែបកុម្មុយនីស្ត ? បើអង្គការសហប្រជាជាតិ គឹតដូច
អាចុយម៉្រាយ អ្ហែងហ្នឹង ធ្វើម៉េចទើបមានការបោះឆ្នោតគាំទ្រ
ឲ្យធ្វើជាតំនាងទៅកើត ?
សិទ្ធិមនុស្ស មានការបែងចែកដែរ អ្ហាស ! អាពូជសំផឹង ?
ហេស! ហេ
អាចុយម៉្រាយនេះ និយាយដោយខ្លាចដាច់លុយ ហ្វាន់ ដែលជាលុយខ្មៅ
សម្រាប់ធ្វើសកម្មភាព ប្រឆាំងរដ្ឋភិបាលអីតើ !
ភាសាងាចុយម៉្រាយអ្ហែងនេះ តើវាសមដែលអ្ហែងធ្វើការដោយត្រឹមត្រូវ
ក្នុងអង្គការសិទ្ធិមនុស្សទេ ?
(ក្រុមប្រទេសកុម្មុយនិស្តទាំងនេះ មិនអាចធ្វើជាតំណាងការពារវិស័យសិទ្ធិមនុស្ស
សរបស់ពិភពលោកបានទេ ព្រោះក្នុងប្រទេសរបស់ពួកគេ ក៏សុទ្ធតែពោរពេញដោយ
អំពើរំលោភសិទ្ធិមនុស្សស្រាប់)
ឆ្លើយមកមើល អាពូជឆ្កែ ?