ដោយ ជាតិ ចំណាន
2020-10-18
RFA

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងលោក រ៉ុង ឈុន អ្នកឃ្លាំមើលបញ្ហាព្រំដែន សិទ្ធិមនុស្ស និងសិទ្ធិការងារ។

រូប៖ UN និង ពលរដ្ឋ
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានផ្ញើលិខិតទៅក្រសួងការបរទេសកម្ពុជាស្នើឱ្យមានការពន្យល់ពីមូលដ្ឋានច្បាប់នៃការចាប់ និងឃុំខ្លួនលោក រ៉ុង ឈុន។ អ្នកនាំពាក្យបក្សកាន់អំណាចអះអាងថា សមត្ថកិច្ចមានភស្តុតាងគ្រប់គ្រាន់ក្នុងការចាប់ខ្លួនលោក រ៉ុង ឈុន។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បង្ហាញមូលដ្ឋានច្បាប់លើការចាប់ខ្លួន និងឃុំខ្លួនលោក រ៉ុង ឈុន និងរបៀបដែលការចាប់ខ្លួន និងឃុំខ្លួននេះស្របតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈ។ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិដែលចូលរួមក្នុងការទាមទារនោះ រួមមានអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក្រុមការងារស្ដីពីការឃុំខ្លួនតាមទំនើងចិត្ត អ្នករាយការណ៍ពិសេសផ្នែកលើកកម្ពស់និងការពារសិទ្ធិបញ្ចេញមតិ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិជួបជុំដោយសន្តិវិធី និងការចងក្រងជាសមាគមព្រមទាំងអ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកស្ថានភាពអ្នកការពារសិទ្ធិមនុស្ស។
ក្រុមអ្នកជំនាញ អ.ស.ប ទាំងនេះ ក៏បានស្នើសុំនូវព័ត៌មានបន្ថែមអំពីភាពត្រូវគ្នានៃការចាប់ខ្លួនជាមួយនឹងសិទ្ធិសេរីភាព និងសន្តិសុខបុគ្គលរាប់ទាំងការទទួលបានការជូនដំណឹងនៅពេលចាប់ខ្លួនអំពីមូលហេតុនៃការចាប់ខ្លួនលោក រ៉ុង ឈុន ផងដែរ។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានធ្វើលិខិតនេះតាំងពីថ្ងៃទី១៨ សីហា ប៉ុន្តែមិនទាន់ឃើញមានការឆ្លើយតបពីក្រសួងការបរទេសកម្ពុជាវិញនៅឡើយទេ គិតត្រឹមថ្ងៃទី១៧ តុលា។
អាស៊ីសរីបានព្យាយាមសុំការបំភ្លឺបន្ថែមករណីនេះពីអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន នៅថ្ងៃទី១៧ ខែតុលា ប៉ុន្តែពេលទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ទង្វើរបស់លោក រ៉ុង ឈុន មិនមែនជាការបញ្ចេញមតិនោះទេ ប៉ុន្តែជាអំពើញុះញង់ពលរដ្ឋនៅតំបន់ព្រំដែន។ លោកបន្តទៀតថា រដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៖ «តុលាការលោកចោទប្រកាន់រួចហើយថា ទៅបង្កភាពវឹកវរប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងររឿងតែប៉ុណ្ណឹងបើមិនប៉ះពាល់សន្តិសុខជាតិធ្ងន់ធ្ងរគ្មានអ្នកចាប់គាត់ (លោក រ៉ុង ឈុន)ទេ»។
អ្នកឃ្លាំមើលបញ្ហាព្រំដែនសិទ្ធិមនុស្សសិទ្ធិការងារលោក រ៉ុង ឈុន ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ កក្កដាពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការចាប់ខ្លួននេះ បន្ទាប់ពីលោកបាននិយាយថា អាជ្ញាធរវៀតណាមរំលោភយកដីពលរដ្ឋខ្មែរនៅខេត្តត្បូងឃ្មុំ និងលោកបានចូលរួមទាមទារជាមួយកម្មកររោងចក្រឱ្យថៅកែគោរពសិទ្ធិកម្មករនិងច្បាប់ការងារ។ ក្រោយការមានការចាប់ខ្លួននេះ សកម្មជន និងយុវជនមួយចំនួនបាននាំគ្នាចេញធ្វើបាតុកម្ម ទាមទារឱ្យអាជ្ញាធរដោះលែងលោក រ៉ុង ឈុន វិញ។ អាជ្ញាធរមិនត្រឹមតែមិនដោះលែងលោក រ៉ុង ឈុន ប៉ុន្តែថែមទាំងចាប់ខ្លួនអ្នកតវ៉ាទាំងជាច្រើននាក់ដាក់ពន្ធនាគារ ចំណែកអ្នកនយោបាយសកម្មជនបរិស្ថាននិងអ្នកច្រៀងរែបរិះគន់សង្គមមួយចំនួនទៀត ក៏ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ដែរ។ គិតជាសរុបក្នុងរយៈពេលជាងមួយខែក្រោយការចាប់ខ្លួនលោក រ៉ុង ឈុន អាជ្ញាធរបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ២០នាក់ដាក់ពន្ធនាគារដោយចោទប្រកាន់ពីបទញុះញង់។
ប្រធានផ្នែកកម្មវិធីនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ស ម៉ូរី យល់ថា ករណីចាប់ខ្លួនលោក រ៉ុង ឈុន សកម្មជនបរិស្ថាន និងសកម្មជនសង្គមផ្សេងទៀត គឺមានលក្ខណៈនយោបាយ និងជាការរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់អ្នកទាំងនោះ។ លោក ស ម៉ូរី បន្តទៀតថា រដ្ឋាភិបាលមានកាតព្វកិច្ចគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ និងសេរីភាពនៃការជួបជុំដោយសន្តិវិធី៖ «ខ្ញុំយល់ឃើញការករណីចាប់ខ្លួនលោក រ៉ុង ឈុន ហើយនឹងការចាប់ខ្លួនសកម្មជនកន្លងមកហាក់មិនបានអនុវត្តតាមគោលការណ៍ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន»។
កាលពីខែកញ្ញា ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងសកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានទាំងអស់ ដែលត្រូវអាជ្ញាធរចាប់ និងឃុំខ្លួនដោយសារតែអនុវត្តសិទ្ធិរបស់ពួកគេជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិវាយតម្លៃថា ស្ថានភាពកម្ពុជានាពេលបបច្ចុប្បន្ននេះ បង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនអត់ឱនចំពោះគំនិតផ្ទុយពីខ្លួនឡើយ ហើយនេះក៏ស្ដែងឱ្យឃើញពីការគាបសង្កត់ទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិការជួបជុំដោយសន្តិវិធី និងការចងក្រងជាសមាគមផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប្រពន្ធសមាជិកបក្សប្រឆាំងប្ដឹងទៅតុលាការ និងអង្គការយូនីសេហ្វ រឿងអាជ្ញាធរឃុំខ្លួន និងធ្វើទារុណកម្មកុមារា កាក់ សុវណ្ណច្ឆ័យ
- មន្ត្រីសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលបញ្ហាសង្គម សម្ដែងក្ដីបារម្ភក្រោយពេលក្រុមប្រទេសកុម្មុយនិស្តធំៗ បានជាប់ឆ្នោតធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប
- អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ដោះលែងលោក ជុំ សារ៉ាត់ សកម្មជនបក្សប្រឆាំង
- មន្ត្រីសិទ្ធិមនុស្សខេត្តព្រះវិហារ និងមេធាវី ចោទមេពន្ធនាគារខេត្តនេះថា រំលោភសិទ្ធិជនជាប់ចោទ
- អង្គការយូនីសេហ្វ (UNICEF) ថា កុមារគ្រប់រូបមិនត្រូវប្រឈមនឹងអំពើទារុណកម្ម ឬលក្ខខណ្ឌនៃការឃុំឃាំងបែបអមនុស្សធម៌ឡើយ
- ក្រុមអង្គការសមាគមខ្មែរក្រោមស្នើក្រុមប្រឹក្សាអង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បញ្ជូនសំណូមពរខ្មែរក្រោមក្នុងរបាយការណ៍ទៅរដ្ឋាភិបាលកម្ពុជាឲ្យដោះស្រាយ
- តុលាការក្រុងភ្នំពេញ ដោះលែងនិពន្ធនាយកព័ត៌មានអនឡាញ TVFB លោក សុវណ្ណ រិទ្ធី ប៉ុន្តែរក្សាបទចោទដដែល
- ជនមិនស្គាល់មុខ ២នាក់ ជិះម៉ូតូតាមគប់ សកម្មជនបក្សប្រឆាំង ដែលទៅចូលរួមទិវាគ្រូបង្រៀន នៅទីលានប្រជាធិបតេយ្យ
- អាជ្ញាធរបញ្ជូនកូនប្រុសរបស់សកម្មជនបក្សប្រឆាំងជាប់ឃុំម្នាក់ទៅសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញ
- សាច់ញាតិកញ្ញា សូ មេត្តា ស្នើសុំអាជ្ញាធរឲ្យផ្លាស់បន្ទប់ឃុំបងស្រី ដោយសារបន្ទប់មានសភាពតូចចង្អៀតខ្លាំង
So funny harst’ talking about law in cambodia??? cambodia and her people are in the cage of Veitcong mafia dictator and his groups since 1997 coup’ so don’t even dream or talking about law in this country’ . This country using mafia law’ veitcong law, marrki law ,forest law ‘they don’t respected constitution because they are mafia groups’
yes we knew HUN SEN was training in jungle be for he became a professional killer. after MARKY forest this evil was making his way to get more and more powers in military . all of us knew in 1979 this evil just only Khmer Rue commander whit one thousand soldiers whit him . we also knew HUN SEN made his way so fast to the top by secretly support from Vietcong invading Cambodia at that time. HUN SEN never supported by Cambodian at first he got as second prime minister by military power to force the elected RANARITH that sponsor by UN after he became second prime minister not so long this evil do a military cue and murder all his opposition party . WELL I do not want to talk to long every one should have known all about it. but one thing I want to say is >> soon every thing will come at one and this evil will be punishing by GOD