សិទ្ធិមនុស្ស
11 វិច្ឆិកា 2020
ស៊ុន ណារិន
វីអូអេខ្មែរ

ភ្នំពេញ — តុលាការរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានសម្រេចកាត់ទោសអ្នកសារព័ត៌មានម្នាក់ ឈ្មោះ រស់ សុឃិត ឲ្យជាប់ពន្ធនាគារមួយឆ្នាំកន្លះ ក្រោយលោកត្រូវបានឃុំខ្លួន ចាប់តាំងពីខែមិថុនា។
លោក រស់ សុឃិត ចាងហ្វាងសារព័ត៌មានជាតិខ្មែរ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៥ ខែមិថុនា ទាក់ទងនឹងការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការបង្ហោះសារតាមប្រព័ន្ធសង្គមហ្វេសបុ៊ក រិះគន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
លោក សំ សុគង់ មេធាវីរបស់លោក រស់ សុឃិត មានប្រសាសន៍ថា កូនក្តីរបស់លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៨ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល។ លោកបន្តថាកូនក្តីរបស់លោកចាត់ទុកការផ្តន្ទាទោសនេះ ជារឿងអយុត្តិធម៌មួយ ហើយលោកសម្រេចឲ្យប្តឹងឧទ្ធរណ៍។
លោកមេធាវីចាត់ទុកការបង្ហោះសារលើហ្វេសប៊ុករបស់កូនក្តីរបស់លោក ជាការបញ្ចេញមតិតែប៉ុណ្ណោះ ហើយកម្ពុជាមិនទាន់មានច្បាប់បទឧក្រិដ្ឋទាក់ទងនឹងសារព័ត៌មាននោះទេ ដូច្នេះមិនគួរមានការប្រើប្រាស់ក្រមព្រហ្មទណ្ឌមកចោទប្រកាន់នោះទេ។
លោកថ្លែងប្រាប់ VOA ថា៖ «ខ្ញុំយល់ឃើញថាការផ្តន្ទាទោសហ្នឹង ទីមួយ យើងអត់មានច្បាប់ជាក់លាក់។ ទីពីរការដែលគាត់បញ្ចេញមតិតាមបណ្តាញសង្គមហ្វេសប៊ុកហ្នឹង ជាការប្រើប្រាស់សិទ្ធិសេរីភាពក្នុងនាមជាប្រជាពលរដ្ឋហ្នឹងក្នុងការបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ»។
ហ្វេសប៊ុករបស់លោក រស់ សុឃិត ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ពេលដែលលោកត្រូវបានចាប់ខ្លួននោះ មានការបង្ហោះសាររិះគន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
ក្នុងចំណោមនោះមានការបង្ហោះសារមួយដែលលើកឡើងថា៖ «លោក ហ៊ុន សែន កំពុងទ័លច្រករឿងពលរដ្ឋធ្លាក់ខ្លួនក្រីក្រ គ្មានលុយសងធនាគារ ក៏លើកទឹកចិត្តឲ្យធនាគាររឹបអូសទ្រព្យសម្បត្តិពលរដ្ឋណាស្តាប់តាមក្រុមប្រឆាំង មិនព្រមសងលុយឲ្យធនាគារ»។ នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។
លោក ហ៊ុន សែន មានប្រសាសន៍កាលនោះថា៖ «ប៉ុន្តែខ្ញុំនឹងគាំទ្រឲ្យមានការរឹបអូស ប្រសិនបើអ្នកដែលជំពាក់ធនាគារបន្តការឃោសនាចលនាអ្នកដទៃខ្លួនឯង ក៏មិនបង់ស្អី ក៏មិនបង់ អ៊ីចឹងធនាគារប្តឹងរឹបអូសតែម្តងទៅ!»។
ចំណែកការបង្ហោះមួយទៀតនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក រស់ សុឃិត មានអត្ថន័យថា៖ «លោក ហ៊ុន សែន នឹងបាត់បង់អ្វីៗទាំងអស់ បើនៅតែចចេសចង់លើកបន្តុបកូនខ្លួនធ្វើជានាយករដ្ឋមន្ត្រីនោះ! យួនមិនគាំទ្រ ហ៊ុន ម៉ាណែតឡើយ»។
ការផ្តន្ទាទោសលើលោក រស់ សុឃិត ជាករណីទីពីរក្នុងរយៈពេលថ្មីៗនេះនៃការកាត់ទោសអ្នកសារព័ត៌មាន ដែលបង្ហោះសារនៅលើប្រព័ន្ធសង្គមហ្វេសប៊ុករបស់ពួកគេ។ កាលពីខែតុលា តុលាការបានកាត់ទោស លោក សុវណ្ណ រិទ្ធី ដែលជាអ្នកសារព័ត៌មានរបស់ TVFB ឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ ដោយសារតែការដកស្រង់ពាក្យសម្តីរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះតាមហ្វេសប៊ុករបស់លោក រឿងដែលនាយករដ្ឋមន្រ្តីឲ្យលក់ម៉ូតូទប់ទល់នឹងជីវភាពសិន ប្រសិនបើប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ព្រោះរដ្ឋាភិបាលមិនអាចជួយប្រជាពលរដ្ឋគ្រប់គ្នាទេ។ ប៉ុន្តែទោសរបស់លោក សុវណ្ណ រិទ្ធី ដែលនៅសេសសល់ ត្រូវបានព្យួរ មានន័យថាលោកត្រូវដោះលែងឲ្យមានសេរីភាពវិញ។
ចំណែកលោក សុខ ឧត្តម ដែលជាអ្នកសារព័ត៌មាននៅខេត្តកំពង់ឆ្នាំងមួយរូប ក៏ត្រូវបានចោទប្រកាន់ពីបទញុះញង់ដូចគ្នាចំពោះសេចក្តីរាយការណ៍របស់លោកទាក់ទងនឹងជម្លោះដីធ្លី ដែលត្រូវបានប្តឹងដោយមន្រ្តីយោធាជាន់ខ្ពស់។ ក្រសួងព័ត៌មានក៏បានសម្រេចបិទស្ថានីយវិទ្យុរបស់លោកផងដែរ។ សាលក្រមរបស់លោក សុខ ឧត្តម នឹងត្រូវប្រកាសនៅថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាត់ទុកការកាត់ទោសអ្នកសារព័ត៌មានជាបន្តបន្ទាប់ ជាសញ្ញានៃការរឹតត្បិតកាន់តែខ្លាំងលើសេរីភាពរបស់អ្នកសារព័ត៌មាន ដែលនឹងនាំឲ្យពួកគេខ្លាចក្នុងការបញ្ចេញមតិ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាការកាត់ទោសទៅលើអ្នកកាសែតជាបន្តបន្ទាប់នេះ ចង់មិនចង់ វាអាចលេចចេញជារូបភាពគំរាមកំហែងមួយទៅអ្នកសារព័ត៌មានផ្សេងទៀត ក្នុងការបំពេញវិជ្ជាជីវៈរបស់គាត់»។
កាលពីដើមខែវិច្ឆិកា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងបណ្តុំសមាគមអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិជាង៥០ទៀត បានអំពាវនាវរួមគ្នាឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការយាយីសារព័ត៌មានឯករាជ្យនិងផ្តល់សេរីភាពពេញលេញដល់ពួកគេ។ ពួកគេបានស្នើឲ្យរដ្ឋាភិបាលទម្លាក់ចោលបទចោទប្រកាន់លើអ្នកសារព័ត៌មាន ដែលពួកគេថា «គ្មានមូលដ្ឋាននិងដែលមានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ»។
ជាការឆ្លើយតប នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងព័ត៌មានលើកឡើងថាការចាប់ខ្លួនអ្នកសារព័ត៌មានគឺ «អនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់» មិនមែនរំលោភបំពាន និងបំបិទសិទ្ធិសេរីភាពសារព័ត៌មាននោះទេ៕
វាអត់អីចម្លែកទេ ពួកអាល្ងង់ !
អញ ! ក៏ជាអ្នកសារព័ត៍មានដែរ
អ្នកសារព័ត៍មាន មិនមានសិទ្ធិដល់ថ្នាក់
ជាប់គុកមិនបាននោះទេ ។
វាគ្មានស្លាក មិនបាច់ជាប់គុក មិនបាច់យក
ទៅបាញ់ចោលនោះឡេីយ ប្រសិនបេីប្រទេស
នោះមានច្បាប់ប្រហារជីវិត ដែលអ្នកសារព័ត៍មាននោះ
ប្រព្រឹត្តខុសច្បាប់ ។
នេះក៏រាប់បញ្ចូលទាំងពួកអង្គការសិទ្ធិមនុស្ស
ការពារចោរផងដែរ ។
វាគ្មានច្បាប់ឯណា តម្រូវថាមិនអាចដាក់គុក
ពួកអាអង្គការសិទ្ធិមនុស្សការពារចោរនេះទេ ។
HASSSSSSSSSSSSSS AH ,,CHESS VEATOV shucking AH..LNGOUNGTU ..HUN SEN ‘s TEKKADOR
ក្រុមឧទ្ទាមក្រៅច្បាប់ធ្លាក់ខ្លួន អស់ក្រឡា អន់ជាងស្វាលេងប៉ាហ៊ី !
………
កាលពីព្រឹកថ្ងៃទី ១០ វិច្ឆិកា ម៉ោងនៅអាមេរិក ខ្ញុំបានឃើញរូបភាព បង្ហោះដោយក្រុមឧទ្ទាមក្រៅ ច្បាប់ដឹកនាំដោយ មួរ សុខហួរ ដែលបាននាំគ្នាទៅចុចកណ្តឹង ស្ថានទូតខ្មែរប្រចាំសហរដ្ឋ អាមេរិកដើម្បីដាក់សំណើរសុំឲ្យក្រសួងមហាផ្ទៃកម្ពុជាផ្តល់សុពលភាពលើលិខិតឆ្លងដែន របស់ខ្លួនឡើងវិញ។
សកម្មភាពនេះពិតជាបានធ្វើឲ្យមហាជនទូទៅផ្ទុះសំណើចចំពោះនយោបាយវិលក្បុង មុជមិនជ្រៅ ទៅមិនឆ្ងាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះដែលនៅទីបំផុត អស់ក្បាច់លោត អស់ក្រឡាដើរក៏ងាកមកប្រើនយោបាយ «ស្វាលេងប៉ាហ៊ី» នៅមុខស្ថានទូតខ្មែរដើម្បីសុំរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ដែលខ្លួនចោទកប់ៗមាត់ថា ផ្តាច់ការហើយប៉ុនប៉ងផ្តួលរំលំនោះ ឲ្យផ្តល់សុពលភាពលិខិតឆ្លងដែន របស់ពួកខ្លួនទៅវិញ។
មានអ្នកលេងបណ្តាញសង្គមជាច្រើនក៏ដូចជាមហាជនខ្មែរជាទូទៅដែរបាននាំគ្នាផ្ទុះ សំណើចដោយហួសចិត្តនៅ ពេលឃើញក្រុមនេះធ្វើ សកម្មភាពរបៀបបាយបិណ្ឌជាបាយបាត្រ គ្មានគោលដៅនិងមិនដឹងទិសតំបន់ទាល់តែសោះបែបនេះ។
អ្វីដែលធ្វើឲ្យមហាជនហួសចិត្តនៅត្រង់ថា ៖
ទី១-ជាទិដ្ឋភាពច្បាប់ ការលុបលិខិតឆ្លងដែនរបស់ឧក្រិដ្ឋជន ដែលមានដីកាចាប់ខ្លួន គឺជា មធ្យោបាយស្របច្បាប់ដើម្បី កុំឲ្យឧក្រិដ្ឋជន អាចធ្វើដំណើរឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀតបាន ហើយនេះក៏ជា ស្តង់ដារនៃការអនុវត្តជាទូទៅ សម្រាប់បណ្តាប្រទេសនានាក្នុងពិភពលោកដែរ។
ទី២-ការស្នើសុំសុពលភាព លិខិតឆ្លងដែនរបស់ក្រុមឧក្រិដ្ឋជននៅក្រៅប្រទេសដោយអះអាងថា ដើម្បីខ្លួនអាចវិលត្រឡប់មកឡើងតុលាការនៅកម្ពុជា គឺជារឿងកំប្លុកកំប្លែងគួរឲ្យអស់សំណើច ដោយហេតុថា អ្នកទាំងនោះបានទៅរស់នៅក្រៅប្រទេសតាមរយៈការស្នើសុំសិទ្ធិជ្រកកោននយោបាយ។ ដូចនេះ បើក្រុម មួរ សុខហួរ ពិតជាចង់ត្រឡប់មកកម្ពុជាវិញមែន វាគឺជារឿងដ៏សាមញ្ញបំផុត ដោយពួកគេគ្រាន់តែសុំទៅរដ្ឋបរទេសនោះឲ្យលុបចោលសិទ្ធិស្នាក់នៅ ឬ សិទ្ធិជ្រកកោន នយោបាយដើម្បីក្លាយជាជនអន្តោប្រវេសន៍ខុសច្បាប់ នោះសហរដ្ឋអាមេរិក ឬរដ្ឋបរទេស នោះនឹងច្បាស់ជាចាប់បញ្ជូនមកកម្ពុជាវិញទាំងអស់ជាក់ជា មិនខានឡើយ។ ករណីបែបនេះធ្លាប់ត្រូវបានសហរដ្ឋអាមេរិកធ្វើមកលើពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅខុសច្បាប់នៅអាមេរិករួចទៅហើយដោយគេបានតម្រូវឲ្យធ្វើមាតុភូមិ និវត្តន៍ជាបន្តបន្ទាប់មកកម្ពុជាវិញ។ ជាពិសេសបំផុតនោះគឺក្រុម មួរ សុខហួរ អាចទទួលផល ចំណេញនៅលើគោកដោយ មិនបាច់ខ្វល់ខ្វាយទាល់តែសោះអំពីថ្លៃយន្តហោះ ពីព្រោះរដ្ឋនៃ ប្រទេសដែលពួកគេស្នាក់នៅ នោះ ជាអ្នកចេញអោយទាំងស្រុង។
ទី៣-ចំពោះរឿងចង់ចូលរួម
សវនការ ក៏ជារឿងដែលកាន់តែ ងាយស្រួលថែមទៀត ដោយ សារតែពេលនេះ តុលាការរាជធានីភ្នំពេញកំពុងតាមរកមុខអ្នកទាំងនោះដោយមានទាំងដីកា បង្គាប់ឲ្យចាប់ខ្លួនរួចស្រេចទៅហើយ។ ដូចនេះ បើពួកគេ ប្រកាសខ្លួនថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ហើយជាឧក្រិដ្ឋជនថែមទៀតនោះ ប្រទេសដែលពួកគេកំពុងស្នាក់នៅច្បាស់ជាសហការណ៍ ចាប់ខ្លួនបញ្ជូនមកកម្ពុជាដើម្បីឡើងសវនាការភ្លាម ហើយភាគីកម្ពុជាច្បាស់ជានឹងត្រៀមឡាន របស់ពន្ធនាគារចាំដឹកអ្នកទាំង នោះមកសវនាការដោយមិន បាច់បង់ថ្លៃអ្វីឡើយ។ មិនតែ ប៉ុណ្ណោះ អាជ្ញាធរកម្ពុជាថែមទាំង ចាត់កម្លាំងមន្រ្តីអនុវត្តច្បាប់ចាំការពារសុវត្ថិភាពអមដំណើរ មួរ សុខហួរនិងគូកន ចូលសវនាការថែមទៀតផង។
ទី៤៖ បើនិយាយបែបម្យ៉ាងទៀត ក្រុមអ្នកនយោបាយពនេចរមួយក្រុមនេះបានប្រកាសផ្តួលរំលំ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានិងបាន ប្រើប្រាស់មធ្យោបាយនិងល្បិចកិច្ចកលគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្នដួលរលំ។ ពួកគេបានប្រើចលនាតាមទំរង់នៃបដិវត្តន៍ពណ៌ដើម្បីដណ្តើមអំណាចដោយបានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរចុងកាណុងដាក់ រដ្ឋាភិបាល និងបានដើរញុះញង់ឲ្យបរទេសអោយដាក់ទណ្ឌកម្មមកលើកម្ពុជាដើម្បីឲ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន រលំរលាយ។
ប៉ុន្តែទីបំផុត ស្រាប់តែក្រុមដដែលនេះដង្ហែរគ្នាទៅចុច កណ្តឹងស្ថានទូតដែលជាតំណាងរបស់រដ្ឋាភិបាលដើម្បីស្នើសុំឲ្យទទួលស្គាល់លិខិតឆ្លងដែនរបស់ខ្លួនឡើងវិញ។
ចំពោះទង្វើនេះ យើងអាចទាញ ការសន្និដ្ឋានបានថា ពួកគេពិតជាអស់តម្រិះនិងទាល់ច្រកក្នុងការផ្តួលរដ្ឋាភិបាលលោក ហ៊ុន សែន ហើយ។ ដូច្នេះ ដើម្បីកុំឲ្យស្ងាត់ពេក ពួកគេយករឿងសុំពន្យារសុពលភាពលិខិតឆ្លងដែននេះធ្វើជាឆាកល្ខោនមួយឈុតដើម្បីបានថតរូបមកបង្ហោះក្នុងគោលដៅបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនផងនិងបង្កើតជាហេតុផលប្រមូលលុយចាយផងក្នុងស្ថានភាពដែលមេរោគកូវីដ១៩ កំពុងបិទជីពចរហិរញ្ញវត្ថុរបស់អ្នក ដែលធ្លាប់ផ្តល់លុយឲ្យពួកខ្លួនកន្លងមក។
ទី៥៖ ប្រជាជនកម្ពុជានៅចងចាំយ៉ាងច្បាស់ណាស់ថា កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុមដដែលនេះបានប្រកាសវិលចូលស្រុកវិញដើម្បីចាប់លោក ហ៊ុន សែន និងផ្តួលរំលំរដ្ឋាភិបាល ភ្នំពេញ និងផ្លាស់ប្តូររបប។ ប៉ុន្តែ ផែនការនោះក៏ត្រូវទទួលរងការ បរាជ័យយ៉ាងអាម៉ាស់បំផុត។
ថ្មីៗនេះ ក្រុមដដែលនេះក៏បាន ប្រកាសដំណើរវិលចូលស្រុកជាលើកទី២ក្នុងគោលបំណង ដូចគ្នាគឺចង់មកផ្តួលរដ្ឋាភិបាលដឹកនាំដោយលោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន និងប្តូររបបដឹកនាំនៅកម្ពុជា។ ដូច្នេះសំណួរ សួរថា : បើក្រុមនេះ មានគំរោងមកផ្តួលរដ្ឋាភិបាលដដែល ចុះចាំបាច់អីទៅសុំឲ្យរដ្ឋាភិបាល មួយនេះផ្តល់
សូជាតិ សូ, [13.11.20 05:55]
សុពលភាព លិខិតឆ្លងដែនឲ្យខ្លួនធ្វើអ្វី? ម្តេចមិនរង់ចាំដល់ពេលខ្លួនឡើង កាន់អំណាច ចាំធ្វើលិខិតឆ្លងដែនខ្លួនឯងទៅ? តើនេះមិនមែនជានយោបាយវិលក្បុងជាន់កែងខ្លួនឯងទេឬ?
ទី៦៖ ក្រុមឧទ្ទាមក្រៅច្បាប់មួយដំបរស្វានេះតែងតែប្រកាសក្តែងៗថា សហគមន៍អន្តរជាតិនឹងជួយក្រុមខ្លួនឲ្យបានវិលចូលស្រុកវិញតាមរយៈការដាក់ទណ្ឌកម្មឬគំនាបផ្សេងៗ ទៅលើរដ្ឋាភិបាលក្រុងភ្នំពេញ។ ពួកនេះតែងធ្វើនយោបាយពឹងលើបរទេសទាំងស្រុង ប៉ុន្តែ ទីបំផុតគ្មានបរទេសណាយក
ចិត្តទុកដាក់ជួយក្រុមឧទ្ទាមក្រៅច្បាប់នេះឡើយ។ តាមមើលទៅ ក្រុមនេះចៀសមិនផុតពីត្រូវផ្ញើវាសនាលើលោក ហ៊ុន សែន ឡើយ ហើយមានតែ លោក ហ៊ុន សែន ម្នាក់គត់ដែលជាអ្នកកំណត់ជោគវាសនារបស់ពួកគេ។
សរុបមកវិញ សកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់ចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងវិលក្បុងជាមួយនឹងនយោបាយជាន់កែងខ្លួនឯង។ ពួកគេកំពុងវង្វេងលែងដឹងទិសតំបន់ដោយសារតែនយោបាយគ្មានយុទ្ធសាស្ត្រ និងគ្មានគោលដៅរបស់ខ្លួន។ ពួកគេកំពុង តែអស់ក្បាច់ អស់ក្រឡាដើរ ពីព្រោះតែដើរចុះដើរឡើង កូនចៅរបស់ខ្លួន ទាំងត្រី ទាំងសេះ ទាំងទូក ត្រូវគេព័ទ្ធស៊ីស្ទើរ តែអស់ពីក្តារអុកបាត់ទៅហើយ។
ដូច្នេះ ការចេញមកសម្តែងល្ខោនសុំសុពលភាពលិខិតឆ្លងដែន របស់ក្រុម មួរ សុខហួរនេះ ពិតជាគ្មានអ្វីក្រៅពីការលេងល្បែងស្វាលេងប៉ាហ៊ីដើម្បីទូងស្គរឲ្យអ្នកស្រុកបែរភ្នែកក្រឡេកមើល មកខ្លួនខ្លះកុំឲ្យគេបំភ្លេចចោលតែប៉ុណ្ណោះ ក្នុងខណៈដែល កូវីដ~១៩ កំពុងធ្វើឲ្យប្រជាជន នៅលើពិភពលោកក៏ដូចជានៅកម្ពុជាដែរផ្តោតការយកចិត្តទុកដាក់លើការថែរក្សាការពារសុខភាពនិងជីវភាពរស់នៅរបស់ខ្លួននិងក្រុមគ្រួសារជាអាទិភាព សំខាន់បំផុត។
ប៉ុន្តែ ល្បែងស្វាលេងប៉ាហ៊ីរបស់ក្រុម មួរ សុខ ហួរ មិនទទួលបាន នូវសមានចិត្តពីអ្នកស្រុកនោះឡើយពីព្រោះប្រជាជនខ្មែរយល់ ច្បាស់ណាស់ថា នេះជាល្បែង នយោបាយអស់លក្ខ៍ណ ដោយមានតួសម្តែងមុខដដែលៗ រីឯអ្នកដឹកនាំរឿងនិងការរៀបចំឈុតឆាកសម្តែងក៏នៅតែដដែលៗគ្មានអ្វីថ្មីគួរអោយទាក់ទាញការចាប់អារម្មណ៍ ទាល់តែសោះ។ និយាយឲ្យចំការសម្តែងរបស់ពួកគេនេះអន់ជាងស្វាលេងប៉ាហ៊ីទៅទៀត ដែលគ្មានតម្លៃសម្រាប់ពលរដ្ឋខ្មែរ តែនៅមានតម្លៃសម្រាប់ការអនុវត្តច្បាប់៕