សកម្ម​ជន​​អតីត​​បក្ស​​ប្រឆាំង​​ថា​សារ​​នាយក​​រដ្ឋ​មន្ត្រី​​ដែល​​ថា ចាប់​ពី​៥​នាក់​​ឡើង​​ទៅ​​មាន​​មនុស្ស​​របស់​លោក​​នោះ​ ជា​​សារ​​បែប​​គំរាម​

នយោបាយ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ម៉ិច ដារ៉ា | ២៦ វិច្ឆិកា ២០២០ |ម៉ោង ១៦:៤៩
VOD

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​មេធាវី​រដ្ឋាភិបាល​និង​មេធាវី​ស្ម័គ្រចិត្ត នៅ​វិមាន​សន្តិភាព ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​មេធាវី​រដ្ឋាភិបាល​និង​មេធាវី​ស្ម័គ្រចិត្ត នៅ​វិមាន​សន្តិភាព ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)


​សកម្មជន​អតីត​គណបក្ស​ប្រឆាំង រិះគន់​សារ​របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា​មនុស្ស​ចាប់ពី៥នាក់​ឡើង​ទៅ អាច​មាន​មនុស្ស​របស់​លោក ថា​ជា​ការ​គំរាមកំហែងនិង​បំបែកបំបាក់។

នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​មេធាវី​រដ្ឋាភិបាលនិង​មេធាវី​ស្ម័គ្រចិត្ត នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា បណ្តុំ​មនុស្ស ដែល​ចំនួន​ចាប់ពី៥នាក់​ឡើង​ទៅ គឺ​អាច​មាន​គ្នា​របស់​លោក​ក្នុង​នោះ​ហើយ។


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ថា លោក ហូរ វ៉ាន់ អតីតមន្ត្រី​បក្ស​ប្រឆាំង បាន​ផ្ញើ​សារ​ជា​សំឡេង​តាម​បណ្តាញ​សង្គម (Group Chat​) ពី​សហរដ្ឋអាមេរិក ទៅកាន់​ក្រុម​អ្នក​តវ៉ានៅ​កម្ពុជា អំពី​ផែនការ​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ចិន។

លោក​បន្ត​ទៀត​ថា លោក​ពុំ​បាន​លួច​ថត​សំឡេង​របស់លោក ហូរ វ៉ាន់ នោះ​ទេ ព្រោះ​ក្នុង​ក្រុម​ឆ្លងឆ្លើយ​តាម​សារ​ក្នុង​បណ្តាញ​សង្គមដែល​លោក ហូរ វ៉ាន់ និយាយ​នោះ ក៏​មាន​មនុស្ស​របស់​លោក​ដែរ ហើយ​បុគ្គល​នោះបាន​យក​សំឡេង​របស់លោក ហូរ វ៉ាន់ ផ្ញើ​ទៅ​លោក។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​សូម​ផ្តាំ​ទៅវិញ នៅក្នុង​គ្រុប​ហ្វេសប៊ុ​ក ហើយ​នៅក្នុង​គ្រុប​ហ្វេសប៊ុ​ក មាន​មនុស្ស​របស់​យើងនៅក្នុង​ហ្នឹង អ៊ីចឹង​វា​មានរឿង​អី​ដែល​ជា​អាថ៌កំបាំង បញ្ជា​មក​តាម​គ្រុប​ហ្វេសប៊ុ​ក មនុស្ស​ឱ្យ​តែ​ចាប់ពី៥នាក់​ឡើង​ទៅ វា​មាន​មនុស្ស ហ៊ុន សែន នៅក្នុង​នោះ​ហើយ កុំ​ឆ្ងល់​ពេក។ អ៊ីចឹងវា​មានអី​ជា​អាថ៌កំបាំង ព្រោះ​អ្នក​នៅក្នុង​ក្រុម​ហ្នុង មាន​រាប់​សិប​នាក់​ឯណោះ ហើយ​អ្នក​ហ្នុង គេ​បញ្ចេញ​មក​ឱ្យ​យើង។ អ្នកឯងចង​ក្រុម​ទៀត​ទៅ ហើយ​គេ​ចូល​មើលតាម​ជាមួយ​អ៊ីចឹង ក្រុម​តេឡេក្រាម ក្រុម​ស៊ូ​ម [Zoom​] ក្រុម​ហ្វេសប៊ុក អាហ្នឹង​មានទាស់អី»។

ជាមួយគ្នា​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ដែរ មាន​មេធាវី​ម្នាក់ដែល​បាន​និយាយ​ថា លោក​បាន​លួច​ថត​សំឡេង​របស់លោក ហូរ វ៉ាន់ ហើយ​វិនិច្ឆ័យ​ថា លោក​បានធ្វើខុស​រដ្ឋធម្មនុញ្ញ។

លោកនាយក​រដ្ឋមន្ត្រី បាន​ចាត់ទុក​ការ​លើកឡើង​នេះ​ថា ជា​ភាព​ល្ងង់ខ្លៅរបស់​មេធាវី​រូប​នោះ ដែល​មិនដឹង​អង្គហេតុ​ច្បាស់លាស់​ ថា​តើ​លោក​បាន​សំឡេង​របស់លោក ហូរ វ៉ាន់ មក​ពី​ប្រភព​ណាឬតាមមធ្យោបាយ​ណាមួយ។ 

លោក​បាន​បន្ថែម​ថា ការដែល​លោក​លើកឡើង​ពី​ករណី​របស់លោ​ក ហូរ វ៉ាន់ នេះ ដោយសារ​លោក​ចង់​ណែនាំ​ដល់​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក ឱ្យ​ដឹង​ច្បាស់​ពី​អង្គហេតុ​ជាមុន​សិន មុននឹង​ឈាន​ដល់​ការ​សន្និដ្ឋាន​ពី​អង្គច្បាប់​ក្នុង​ការ​ការពារ​កូន​ក្តី​របស់​ខ្លួន។ 

អតីត​សមាជិក​ក្រុមប្រឹក្សា​ស្រុក​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ លោក​ អ៊ុំ យឿត បាន​និយាយ​ថា ជា​រឿង​ពិបាក​នឹង​ជឿ ដែល​ថា​ លោក ហ៊ុន សែន មាន​ចារកម្ម​របស់​លោក​ម្នាក់ ក្នុងចំណោម​មនុស្ស​ចំនួន៥នាក់​នោះ។

លោក​ថា៖ «នេះ​គ្រាន់តែ​ជា​អំនួត​របស់​គាត់​ [នាយក​រដ្ឋមន្ត្រី​] តែប៉ុណ្ណោះ ខ្ញុំ​មិន​បារម្ភ​នោះ​ទេ។ វា​អាច​ទៅរួច ​ម្នាក់​ក្នុងចំណោម១ ០០០នាក់ ដែល​អាច​ជា​ចារកម្ម​របស់​គាត់ ប៉ុន្តែ​នោះ​ជា​ជម្រើស​របស់​ពួក​គេ ​[…] ការ​លើកឡើង​របស់​គាត់ គ្រាន់តែ​ចង់ឱ្យ​យើង​មិន​ទុកចិត្ត​គ្នា និង​បំបែកបំបាក់​យើង​តែប៉ុណ្ណោះ»។

អតីតមន្ត្រី​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ឃឿន វីរៈ បាន​លើកឡើង​ថា សារ​របស់​នាយក​រដ្ឋមន្ត្រីដែល​លើកឡើង​បែបនេះ មិន​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។

លោក​ថា៖ «ប្រសិនបើ​គាត់​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ គាត់​ត្រូវតែ​គោរព​សិទ្ធ​និង​សេរីភាព​របស់​ប្រជាជន ហើយ​មិន​ត្រូវ​លប​ស្តាប់​ទូរសព្ទ​របស់​ប្រជាជន និង​ដាក់​ចារកម្ម​ដើម្បី​តាមដាន​ប្រជាជន និង​ប្រជាជន​ដែល​បាន​តវ៉ា​ទាមទារ​សិទ្ធិ​និង​សេរីភាព​របស់​ពួក​គេ​នោះ​ទេ»។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍​ថា សារ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើកឡើង​នេះ មិនមែន​ជា​ការ​បំបែកបំបាក់​ផ្ទៃក្នុង​ក្រុមសកម្ម​ជន​អតីត​បក្ស​ប្រឆាំង​នោះ​ទេ ប៉ុន្តែ​ជា​ការ​លើកឡើង​ពី​ទិដ្ឋភាព​ជាក់ស្តែង​មក​បង្ហាញ​ដល់​អ្នក​ទាំងនោះ។

លោក​ថា៖ «ការ​លើកឡើង​របស់​សម្តេច ​[ហ៊ុន សែន​] ទេ ដែល​ធ្វើ​ឱ្យ​ក្រុម​ឧទ្ទាម​ដេកមិនលក់​នោះ ដោយ​សង្ស័យ​គ្នាឯង​ក្បែរ​ក្លៀក […] គោលបំណង​របស់​សម្តេច​មានប្រសាសន៍​ហ្នឹង មិនមែន​បំបែកបំបាក់​នោះ​ទេឬបំភិតបំភ័យ​នរណា​នោះ​ទេ តែ​និយាយ​ការពិត​ ដើម្បី​ឱ្យ​ក្រុម​ឧទ្ទា​មក្រៅ​ច្បាប់យល់ថា អ្នកឯង​ចង់​លាក់ការណ៍​អី​ក៏ដោយ គឺ​លាក់​អត់​ជិត​ទេ គឺ​គ្នា​អ្នកឯង​កំពុងធ្វើការ​ឱ្យ​សម្តេច»។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​យ៉ាង​ចម្រូងចម្រាស​ក្នុង​ឆ្នាំ២០១៧ ហើយ​អ្នកគាំទ្រ​បាន​ប្រឈម​នឹង​ការ​ចាប់ខ្លួន។ បើ​យោង​តាម​អតីត​មន្រ្តី​គណបក្ស​និង​ស្ត្រី​មួយ​ក្រុម​ដែល​បាន​តវ៉ា​ជា​រៀងរាល់ថ្ងៃ​សុក្រ ទាមទារ​ឱ្យ​ដោះលែង​ប្តី​របស់​ពួក​គេ ឱ្យ​ដឹង​ថា នៅ​ឆ្នាំនេះ យ៉ាងហោចណាស់ មាន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ជិត៣០នាក់​ហើយត្រូវ​បាន​ចាប់ខ្លួន​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

4 Responses to "សកម្ម​ជន​​អតីត​​បក្ស​​ប្រឆាំង​​ថា​សារ​​នាយក​​រដ្ឋ​មន្ត្រី​​ដែល​​ថា ចាប់​ពី​៥​នាក់​​ឡើង​​ទៅ​​មាន​​មនុស្ស​​របស់​លោក​​នោះ​ ជា​​សារ​​បែប​​គំរាម​"

  1. so socheath says:

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាមទារឱ្យ លោកស្រីរ៉ូណា ស្មីត Rhona Smith អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គោរពការងារ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជា។
    តាមសេចក្តីថ្លែងការណ៍ដែល ទទួលបាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានបេសកកម្ម
    អចិន្ត្រៃយ៍កម្ពុជា បានបដិសេធទាំងស្រុងចំពោះការចេញផ្សាយព័ត៌មាន ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់លោកស្រីរ៉ូណា ស្មីត Rhona Smith ដែលបានលើកឡើងថា ការបើកសវនការលើអតីតក្រុមប្រឆាំងរយៈពេលប៉ុន្មានថ្ងៃនេះ គឺទំនងជាធ្វើឡើងក្នុងហេតុផលនយោបាយ។
    «ទស្សនៈផ្ទាល់ខ្លួនរបស់បុគ្គលដែលអះអាងថាជាអ្នកជំនាញ ប៉ុន្តែមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិ គឺជាការលើកឡើងដែលសម្រាំងយកតែផ្នែកខ្លះ និងបកស្រាយដោយមួលបង្កាច់ មិនផ្អែកលើការពិត។ មានឧទាហរណ៍ អំពីករណីមន្ត្រីគណបក្សកាន់អំណាចជាច្រើន ដែលបានប្រព្រឹត្តខុស ហើយត្រូវបានយកមកឱ្យទទួលខុសត្រូវចំពោះមុខច្បាប់។ ការណ៍នេះសបញ្ជាក់ឱ្យឃើញច្បាស់ថា ការចូលរួមជាមួយគណបក្សនយោបាយ ឬអង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យ បុគ្គលណាម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ វាគឺជាយុត្តាធិការរបស់តុលាការនៅក្នុងការ កំណត់បទចោទ និងបន្តនីតិវិធី ដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុនិងអង្គច្បាប់។ ការធ្វើសេចក្ដីសន្និដ្ឋានថា ការបើកសវនាការជំនុំជម្រះលើបុគ្គលណាមួយធ្វើឡើងក្នុងហេតុផល នយោបាយនិងទម្រង់យុទ្ធសាស្ត្របំភិតបំភ័យចំពោះទស្សនៈផ្ទុយគ្នា គឺជាការនិយាយបំផ្លើសនិងជាការ ប្រមាថទាំងស្រុងលើស្ថាប័នតុលាការឯករាជ្យនៃរដ្ឋអធិបតេយ្យ»។
    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានពន្យល់ថា បទល្មើស «ឧបឃាត» និង «ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» មានចែងយ៉ាងច្បាស់នៅក្នុងមាត្រា៤៥១ និង មាត្រា៤៩៥ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវបានតាក់តែងឡើងដោយមានជំនួយពីអ្នកជំនាញផ្នែកច្បាប់មកពី ប្រទេសលោកខាងលិចផងដែរ។ ចុងចោទមានឱកាសពេញលេញចូលរួមសវនាការ ព្រមទាំងមានសិទ្ធិរកមេធាវីការពារ ដើម្បីបង្ហាញ ទឡ្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក នៅក្នុងប្រព័ន្ធតុលាការ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននូវ ការជំនុំជម្រះត្រឹមត្រូវ ធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ជនជាប់ចោទក៏បានត្រូវគេផ្តល់មេធាវី ការពារសិទ្ធិដោយមិនយកកម្រៃ ប៉ុន្តែពួកគាត់បានសម្រេចយកមេធាវីការពារ តាមជម្រើសផ្ទាល់ខ្លួនវិញ។
    កម្ពុជាបញ្ជាក់ទៀតថា ដំណើរការនីតិវិធីរបស់តុលាការចំពោះជនជាប់ចោទ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ ដោយផ្អែកទៅលើ បទល្មើសដែលបានចោទប្រកាន់ស្របតាមច្បាប់ ហើយក៏មិនបានពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនិងជួបជុំដោយសន្តិវិធីនោះឡើយ។ បើគេចាត់ទុកការអនុវត្តច្បាប់គឺជាការរឹតត្បិត សេរីភាព នោះគឺជាការបន្ទាបតម្លៃនៃគោលការណ៍នីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានទទូចថា អ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាពនៃ ប្រព័ន្ធតុលាការជាតិ ដែលក្នុងចំណោមនោះ មិនត្រូវធ្វើការវិនិច្ឆ័យជាមុន ឬធ្វើអ្វីដែលជះឥទ្ធិពលលើ លទ្ធផលនៃសំណុំរឿងពាក់ព័ន្ធនឹងបុគ្គលដែលកំពុងរង់ចាំសវនានោះឡើយ។ ការយកចិត្តទុកដាក់ ប្រកបដោយការប្រុងប្រយ័ត្ន និងគោរពនីតិវិធីតុលាការខាងលើ ព្រមជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាង ម៉ឺងម៉ាត់នូវក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកទទួលអាណត្តិនីតិវិធីពិសេស ដែលបានគូសបញ្ជាក់អំពីសារឮសំខាន់នៃការគោរពច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នឹងជួយឱ្យរដ្ឋទូទៅទាំងអស់ និងកម្ពុជា ជាពិសេស បន្តរក្សានូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការពិតប្រាកដ ជាមួយ អ្នករាយការណ៍ពិសេស៕

  2. Anonymous says:

    this evil is so proud of himself that he though every one love him so much because he is their GOD. but I want to reminding you AH CHHKOUTH.. HUN SEN you are wrong instate people are investigated you about the killing of so many Cambodian . no body else was KBOTHCHEATH only you the evil in Cambodia in this century . look at you destroy your country just about the end now . I’m not proud of the tall building or fancy watch that you have nothing can be compare to the lost of this nation . look every one the tall building are not belonging to Cambodia it belonging to foreigner . soon Cambodian will lost their identity in their own country that they used to live for generation

  3. Anonymous says:

    you are dreaming no Cambodian was that stupid only SO SOCHEATH kind of guy that believing in you the other they knew you are only the KBOTHCHEATH person . stop pointing your fucking finger to every one and say they are KBOTHCHEATH. no one murder Cambodian like you to be Vietnamese’s dog and becoming Vietcong slave . we knew you murder so many Cambodian in K5 Vietcong plane and murder so many Cambodian nationalist . your sentencing should be hanging in front of public

  4. so socheath says:

    ហាស ! ហាស
    មិនបង្អាប់ទេ ទូតស៊ុយអែតហ្នឹងនោះ ។ តែថាបើនៅក៏វាគ្មានចំណេញស្អីដល់ប្រជាជនកម្ពុជាដែរ ​ ?
    ប្រជាជនកម្ពុជាត្រូវការមិត្ត ត្រូវការជំនួយអភិវឌ្ឍន៍ជាតិ តែមិនត្រូវការជំនួយ
    ប្រកបដោយភាពពិសពុល បំផ្លាញសន្តិភាពជាតិកម្ពុជា ដែលរកបានដោយលំបាកនោះទេ ។
    ដូចនេះនៅឬទៅ ​វាគ្មានអីអស្ចារ្សសម្រាប់កម្ពុជាទេ !
    (បង្វែរ​ជំនួយ​ជាង​២០​លាន​ដុល្លារអាមេរិក​ពី​ការ​ជួយ​រដ្ឋាភិបាល​កម្ពុជា មកជួយ​
    អង្គការ​សង្គម​ស៊ីវិល​​ នេះជា សម្តីនាង ​ចក់ សុភាព ​នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ។
    (អង្គការ​សង្គម​ស៊ីវិល​​ការពារចោរ)