តុលាការ និងច្បាប់ | នយោបាយ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ញឹម សុខន | ២៦ វិច្ឆិកា ២០២០ |ម៉ោង ១៧:២៩
VOD

ក្រុមអ្នកគាំទ្រ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅរង់ចាំពីមុខសាលាដំបូងរាជធានីភ្នំពេញ ពេលសវនាការអតីតសកម្មជនបក្សនិងមន្ត្រីបក្សសង្គ្រោះជាតិ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)
សំណុំរឿងចោទប្រកាន់អតីតមន្ត្រីបក្សប្រឆាំងជាង១០០នាក់ ថាបាន «រួមគំនិតក្បត់» និងបទចោទមួយចំនួនទៀត ត្រូវលើកយកទៅសួរដេញដោលជាថ្មីទៀតនៅដើមឆ្នាំ២០២១ បន្ទាប់ពីតុលាការសាកសួរជនជាប់ចោទមួយចំនួន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រោយពីបានបើកសវនាការពេញមួយព្រឹក ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចបង្រួមសំណុំរឿងចំនួន៤ របស់អតីតសកម្មជនបក្សប្រឆាំង ទៅជា២សំណុំរឿងវិញ។
លោកថា៖ «សំណុំរឿងទី១ គ្រោងបន្តសវនាការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលាព្រឹក ហើយសំណុំរឿងទី២ នឹងបន្តសវនាការនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ព្រឹកដូចគ្នា ហើយបញ្ជាក់បន្ថែមថា ព្រឹកមិញជនជាប់ចោទចំនួន៣៤រូប បានចូលសវនាការ»។
តែយ៉ាងណា លោកមិនបានបញ្ជាក់ថា តើសំណុំរឿងណាខ្លះដាក់បញ្ចូលគ្នាជាសំណុំរឿងទី១ និងសំណុំរឿងទី២នោះទេ។
មេធាវីការពារក្តីឱ្យក្រុមមន្ត្រីនិងសកម្មជនអតីតគណបក្សប្រឆាំង លោក សំ សុគង់ មិនអាចទាក់ទងបានទេនៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែកន្លងទៅ លោកធ្លាប់ប្រាប់វីអូឌីថា ដីកាកោះចំនួន៤ដែលតុលាការចោទប្រកាន់កូនក្តីរបស់លោកជិត១៥០នាក់នោះ មានបទចោទដូចជា ចូលរួមគំនិតក្បត់ ញុះញង់ឱ្យមានបទឧក្រិដ្ឋជាអាទិ៍ បទឧបឃាត ឬ «ក្បត់ជាតិ» និងបទញុះញង់ឱ្យយោធាមិនស្តាប់បង្គាប់។

អ្នករងការចោទប្រកាន់មួយចំនួនដែលតុលាការហៅថាជាជនជាប់ចោទ បានបង្ហាញការខកចិត្ត បន្ទាប់ពីចេញពីបន្ទប់សវនាការ នៅព្រឹកមិញនេះ។
កញ្ញា សេង ធារី ជាស្ថាបនិកអង្គការផ្នែកតស៊ូមតិ និងជាបុគ្គលមួយរូបដែលត្រូវបានតុលាការកោះហៅនៅថ្ងៃនេះ មានប្រសាសន៍ថា ការចោទប្រកាន់ទៅលើកញ្ញា មិនមានមូលដ្ឋានច្បាប់ទេ។
កញ្ញាចាត់ទុកការចោទប្រកាន់នេះថា ជាចេតនានយោបាយដែលរដ្ឋាភិបាលប្រើប្រព័ន្ធយុត្តិធម៌ធ្វើជាឧបករណ៍នយោបាយ ដែលមជ្ឈដ្ឋានជាតិនិងអន្តរជាតិបានដឹងយូរមកហើយ។

កញ្ញាថា៖ «យើងទាំងអស់ដឹងហើយ ដែលអ្នកនយោបាយបានប្រើតួអង្គតុលាការ ចៅក្រម ព្រះរាជអាជ្ញា […] យើងទាំងអស់គ្នាយល់ហើយថា រឿងនេះគ្មានមូលដ្ឋានច្បាប់ទេ ហើយអ្វីដែលគេចោទប្រកាន់ខ្ញុំថាក្បត់ជាតិ បើអ៊ីចឹងងាយយល់ណាស់ គឺជាឆាកនយោបាយ ជាល្ខោននយោបាយ»។
អតីតតំណាងរាស្រ្តគណបក្សប្រឆាំង លោក ថាច់ សេដ្ឋា ដែលត្រូវបានកោះហៅចូលសវនាការដែរនោះ មានប្រសាសន៍ថា លោកជាតួអង្គមួយរូបដែលបានចូលរួមតស៊ូមតិប្រឆាំងនឹងប្រទេសជិតខាង ដើម្បីការពារជាតិនិងទឹកដី តែបែជារងការចោទថា បានចូលរួមគំនិតក្បត់នឹងជាតិរបស់ខ្លួនទៅវិញ។

លោកថា៖ «ខ្ញុំមានកំណើតខ្មែរកម្ពុជាក្រោម ខ្ញុំនៅក្បែរយួន នៅជាមួយយួន តស៊ូជាមួយយួន តែបើយើងមានគំនិតក្បត់ មិនបាច់មកដល់[ទឹកដី]ខ្មែរហើយក្បត់ជាតិខ្លួនឯងទេ គ្រាន់តែចូលជាមួយយួន ក្បត់ជាតិខ្លួនឯងទៅបាត់ហើយ»។
អ្នកចូលរួមសវនាការម្នាក់ទៀត គឺលោក សារ៉ូ ស៊ីវុឌ្ឍី និយាយថា រដ្ឋាភិបាល អំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ បានអំពាវនាវមិនយកទោសពៃរ៍ដល់អតីតសកម្មជនបក្សប្រឆាំង រហូតមានសកម្មជនខ្លះត្រូវបានតុលាការដោះលែងពីមណ្ឌលឃុំឃាំងបណ្តោះអាសន្ន។ ប៉ុន្តែលោកថា ពេលនេះបែរជាចោទពួកគាត់ថាបានចូលរួមគំនិតក្បត់ ខណៈគាត់មិនបានធ្វើសកម្មភាពអ្វីសោះ ក្រោយពីនាយករដ្ឋមន្ត្រីប្រកាសនោះ។
លោកថា៖ «ខ្ញុំយល់ថា សំណុំរឿងខ្លះ វាមានចេតនាជារឿងនយោបាយច្រើនជាង បើរឿងនយោបាយធូរ វាធូរ បើរឿងនយោបាយវាតឹង វានឹងមានបញ្ហាតឹងដល់ពួកយើងខ្ញុំទៀត សូម្បីតែខ្ញុំមិនធ្វើអី ក៏ត្រូវបានគេចោទដែរ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ជាធម្មតា ជនជាប់ចោទតែងតែលើកឡើងបែបនេះដើម្បីការពារខ្លួន ប៉ុន្តែលោកថា ជានីតិវិធីច្បាប់ អ្វីៗផ្អែកទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងដែលជាសក្ខីកម្មដែលមានជាធរមាន។
លោកថា៖ «អ៊ីចឹងគាត់ [ជនជាប់ចោទ] គាត់ត្រូវរកភស្តុតាងឱ្យបានរឹងមាំតាមផ្លូវច្បាប់ ដើម្បីដោះបន្ទុក អ្វីដែលគាត់លើកឡើងនេះ មិនមែនជាមូលដ្ឋានផ្លូវច្បាប់ ដើម្បីដោះបន្ទុកនោះទេ»។
យ៉ាងណា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត កាលពីថ្ងៃពុធម្សិលមិញ បានបង្ហាញការព្រួយបារម្ភនៅបណ្តាញសង្គមរបស់លោកស្រី ជុំវិញការជំនុំជម្រះក្តីលើសំណុំរឿងទ្រង់ទ្រាយធំ ដែលមានសកម្មជនអតីតបក្សប្រឆាំងជាង១០០នាក់ជាប់ពាក់ព័ន្ធនេះ។
លោកស្រីគូសបញ្ជាក់ថា៖ «ការជំនុំជម្រះក្តីទ្រង់ទ្រាយធំទៅលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ទំនងជាកើតចេញពីហេតុផលនយោបាយ ខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិនីតិវិធីត្រឹមត្រូវ ដែលបានបង្កើតឡើងយ៉ាងរឹងមាំដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
ទោះយ៉ាងណា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៥ ខែវិច្ឆិកា ច្រាលចោលការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត ជុំវិញករណីនេះ និងបានទាមទារឱ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារូបនេះ គោរពការងារនិងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជា៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាមទារឱ្យ លោកស្រីរ៉ូណា ស្មីត Rhona Smith អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គោរពការងារ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជា។
តាមសេចក្តីថ្លែងការណ៍ដែល ទទួលបាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានបេសកកម្ម
អចិន្ត្រៃយ៍កម្ពុជា បានបដិសេធទាំងស្រុងចំពោះការចេញផ្សាយព័ត៌មាន ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់លោកស្រីរ៉ូណា ស្មីត Rhona Smith ដែលបានលើកឡើងថា ការបើកសវនការលើអតីតក្រុមប្រឆាំងរយៈពេលប៉ុន្មានថ្ងៃនេះ គឺទំនងជាធ្វើឡើងក្នុងហេតុផលនយោបាយ។
«ទស្សនៈផ្ទាល់ខ្លួនរបស់បុគ្គលដែលអះអាងថាជាអ្នកជំនាញ ប៉ុន្តែមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិ គឺជាការលើកឡើងដែលសម្រាំងយកតែផ្នែកខ្លះ និងបកស្រាយដោយមួលបង្កាច់ មិនផ្អែកលើការពិត។ មានឧទាហរណ៍ អំពីករណីមន្ត្រីគណបក្សកាន់អំណាចជាច្រើន ដែលបានប្រព្រឹត្តខុស ហើយត្រូវបានយកមកឱ្យទទួលខុសត្រូវចំពោះមុខច្បាប់។ ការណ៍នេះសបញ្ជាក់ឱ្យឃើញច្បាស់ថា ការចូលរួមជាមួយគណបក្សនយោបាយ ឬអង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យ បុគ្គលណាម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ វាគឺជាយុត្តាធិការរបស់តុលាការនៅក្នុងការ កំណត់បទចោទ និងបន្តនីតិវិធី ដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុនិងអង្គច្បាប់។ ការធ្វើសេចក្ដីសន្និដ្ឋានថា ការបើកសវនាការជំនុំជម្រះលើបុគ្គលណាមួយធ្វើឡើងក្នុងហេតុផល នយោបាយនិងទម្រង់យុទ្ធសាស្ត្របំភិតបំភ័យចំពោះទស្សនៈផ្ទុយគ្នា គឺជាការនិយាយបំផ្លើសនិងជាការ ប្រមាថទាំងស្រុងលើស្ថាប័នតុលាការឯករាជ្យនៃរដ្ឋអធិបតេយ្យ»។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានពន្យល់ថា បទល្មើស «ឧបឃាត» និង «ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» មានចែងយ៉ាងច្បាស់នៅក្នុងមាត្រា៤៥១ និង មាត្រា៤៩៥ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវបានតាក់តែងឡើងដោយមានជំនួយពីអ្នកជំនាញផ្នែកច្បាប់មកពី ប្រទេសលោកខាងលិចផងដែរ។ ចុងចោទមានឱកាសពេញលេញចូលរួមសវនាការ ព្រមទាំងមានសិទ្ធិរកមេធាវីការពារ ដើម្បីបង្ហាញ ទឡ្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក នៅក្នុងប្រព័ន្ធតុលាការ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននូវ ការជំនុំជម្រះត្រឹមត្រូវ ធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ជនជាប់ចោទក៏បានត្រូវគេផ្តល់មេធាវី ការពារសិទ្ធិដោយមិនយកកម្រៃ ប៉ុន្តែពួកគាត់បានសម្រេចយកមេធាវីការពារ តាមជម្រើសផ្ទាល់ខ្លួនវិញ។
កម្ពុជាបញ្ជាក់ទៀតថា ដំណើរការនីតិវិធីរបស់តុលាការចំពោះជនជាប់ចោទ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ ដោយផ្អែកទៅលើ បទល្មើសដែលបានចោទប្រកាន់ស្របតាមច្បាប់ ហើយក៏មិនបានពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនិងជួបជុំដោយសន្តិវិធីនោះឡើយ។ បើគេចាត់ទុកការអនុវត្តច្បាប់គឺជាការរឹតត្បិត សេរីភាព នោះគឺជាការបន្ទាបតម្លៃនៃគោលការណ៍នីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានទទូចថា អ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាពនៃ ប្រព័ន្ធតុលាការជាតិ ដែលក្នុងចំណោមនោះ មិនត្រូវធ្វើការវិនិច្ឆ័យជាមុន ឬធ្វើអ្វីដែលជះឥទ្ធិពលលើ លទ្ធផលនៃសំណុំរឿងពាក់ព័ន្ធនឹងបុគ្គលដែលកំពុងរង់ចាំសវនានោះឡើយ។ ការយកចិត្តទុកដាក់ ប្រកបដោយការប្រុងប្រយ័ត្ន និងគោរពនីតិវិធីតុលាការខាងលើ ព្រមជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាង ម៉ឺងម៉ាត់នូវក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកទទួលអាណត្តិនីតិវិធីពិសេស ដែលបានគូសបញ្ជាក់អំពីសារឮសំខាន់នៃការគោរពច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នឹងជួយឱ្យរដ្ឋទូទៅទាំងអស់ និងកម្ពុជា ជាពិសេស បន្តរក្សានូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការពិតប្រាកដ ជាមួយ អ្នករាយការណ៍ពិសេស៕
ហាស ! ហាស
មិនបង្អាប់ទេ ទូតស៊ុយអែតហ្នឹងនោះ ។ តែថាបើនៅក៏វាគ្មានចំណេញស្អីដល់ប្រជាជនកម្ពុជាដែរ ?
ប្រជាជនកម្ពុជាត្រូវការមិត្ត ត្រូវការជំនួយអភិវឌ្ឍន៍ជាតិ តែមិនត្រូវការជំនួយ
ប្រកបដោយភាពពិសពុល បំផ្លាញសន្តិភាពជាតិកម្ពុជា ដែលរកបានដោយលំបាកនោះទេ ។
ដូចនេះនៅឬទៅ វាគ្មានអីអស្ចារ្សសម្រាប់កម្ពុជាទេ !
(បង្វែរជំនួយជាង២០លានដុល្លារអាមេរិកពីការជួយរដ្ឋាភិបាលកម្ពុជា មកជួយ
អង្គការសង្គមស៊ីវិល នេះជា សម្តីនាង ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។
(អង្គការសង្គមស៊ីវិលការពារចោរ)