ដោយ សេក បណ្ឌិត
2020-11-28
RFA

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។Photo: RFA
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចផ្ដល់ប្រាក់កម្ចី៧០លានដុល្លារដល់កម្ពុជាដើម្បីពង្រឹងខ្សែសង្វាក់ផលិតផលកសិកម្ម និងសុវត្ថិភាពចំណីអាហារ។
សេចក្ដីប្រកាសព័ត៌មាន របស់ ADB កាលពីថ្ងៃទី២៦ វិច្ឆិកា បានឲ្យដឹងថា ប្រាក់កម្ចីនេះ សំដៅជួយពង្រឹងសមត្ថភាព កសិពាណិជ្ជកម្ម ក្នុងខេត្តចំនួន៦ នៃប្រទេសកម្ពុជា រួមមានខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និង ត្បូងឃ្មុំ ដើម្បីឲ្យខេត្តគោលដៅទាំងនេះ មានសមត្ថភាព កែច្នៃផលិតផលកសិកម្មសំខាន់ៗដូចជាដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រែ។
សេចក្ដីប្រកាសព័ត៌មានដដែល បានដកស្រង់ ប្រសាសន៍ សេដ្ឋវិទូជាន់ខ្ពស់ ផ្នែកធនធានធម្មជាតិ និងកសិកម្ម លោក តាគេស៊ី យូដា (Takeshi Ueda) មកចុះផ្សាយដែរ ថា កសិកម្មអាចចូលរួមចំណែកដល់កំណើន និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ប្រសិនបើសហគ្រាសកសិកម្មធុនតូច និងមធ្យម អាចបង្កើនសមត្ថភាពរបស់ពួកគេ ក្នុងការកែច្នៃផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់ ហើយដាក់លក់លើទីផ្សារក្នុង និងក្រៅប្រទេស ។ លោកបន្ថែមថា ការវិនិយោគឯកជនលើវិស័យកសិកម្ម រួមជាមួយការទទួលបានឥណទាន ព្រមទាំងផលិតផលកសិកម្មសម្រាប់កែច្នៃប្រកបដោយគុណភាពខ្ពស់ នឹងជួយកសិពាណិជ្ជកម្មរបស់កម្ពុជា បញ្ចេញសក្ដានុពលរបស់ខ្លួន បង្កើតការងារ និង លើកកម្ពស់ជីវភាព ប្រជាពលរដ្ឋនៅទីជនបទ។
ADB ឲ្យដឹងថា បញ្ហាជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ ផ្គត់ផ្គង់កសិកម្ម ព្រមទាំងកាត់បន្ថយប្រាក់ចំណូល និងឱកាសទីផ្សារសម្រាប់កសិករ និងកសិពាណិជ្ជកម្ម។
គម្រោងនេះនឹងជួយសម្រួលដល់ការទទួលបានឥណទាន សម្រាប់កសិកម្ម និងកសិពាណិជ្ជកម្ម ដែលកំពុងទទួលបានតែប្រមាណ ១០% នៃហិរញ្ញប្បទានផ្លូវការសរុប។ គម្រោងនេះនឹងអនុវត្ត ប្រភេទហិរញ្ញវត្ថុ ដែលគាំទ្រគ្នាទៅវិញទៅមក រួមមានដូចជា ការផ្តល់ឥណទាន និងការធានាឥណទាន ជាដើម។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ADB បញ្ជាក់ថា គម្រោងនេះក៏នឹងគាំទ្រដល់ការស្រាវជ្រាវ និងការអភិវឌ្ឍ គ្រាប់ ពូជ និងពូជបក្សីចញ្ចឹម ដោយជួយសហករណ៍កសិកម្មទទួលបានគ្រាប់ពូជ ផ្ដល់ទិន្នផលខ្ពស់ ធន់នឹងគ្រោះ រាំងស្ងួត ធន់នឹងជំងឺ ក៏ដូចជាការគាំទ្រសម្ភារៈដាំដុះផ្សេងទៀត។
លើសពីនេះទៀត គម្រោងនេះ នឹងជួយកែលម្អផ្លូវជនបទប្រវែង ១១០គីឡូម៉ែត្រ និងជួយភ្ជាប់កសិផលទៅទីផ្សារក្នុងតំបន់គោលដៅនៃគម្រោងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជប៉ុននឹងបើកជើងហោះហើរត្រង់ពីតូក្យូ និងភ្នំពេញនៅចុងឆ្នាំ២០២០នេះ
- រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកាជាតិឆ្នាំ២០២១
- សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលកាត់បន្ថយការចំណាយមិនចាំបាច់នាំឲ្យខ្ជះខ្ជាយថវិកាជាតិ
- សហជីពរំពឹងថា ការវាយតម្លៃ និងដាក់លក់សម្ភារៈក្នុងរោងចក្រ ២កន្លែងនៅក្រុងតាខ្មៅនឹងអាចដោះស្រាយបញ្ហាជូនកម្មករបាន
- មន្ត្រីស្ថានទូតចិន និយាយថា ទំហំពាណិជ្ជកម្មរវាងចិន-កម្ពុជា អាចកើនឡើងដល់ជាង១០ពាន់លានដុល្លារ ឆ្នាំ២០២៣
- រដ្ឋសភាប្រតិកម្មទៅនឹងការចោទប្រកាន់របស់សមាជិកសភាអាមេរិក ជុំវិញការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្លាក់ចុះ
- ក្រុមហ៊ុនសិង្ហបុរី ស្នើសុំកម្ពុជា លើកពេលបូមប្រេងនៅប្លុកA ទៅឆ្នាំក្រោយ
- នារីបម្រើសេវាកម្សាន្តខ្លះ នៅប្រឈមភាពគ្មានការងារធ្វើ និងខ្លះទៀតរួមគ្នាដេរម៉ាស់លក់
- សហជីពថា រោងចក្រខ្លះបន្តលិច ឯរោងចក្រខ្លះទឹកស្រកវិញ និងអាចចូលធ្វើការបាន
- គណៈរដ្ឋមន្ត្រីលោក ហ៊ុន សែន អនុម័តគម្រោងចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២១ ក្នុងរង្វង់ទឹកប្រាក់ជាង ៧,៥ពាន់លានដុល្លារ
do not be so proud all that money they give to you for food production because they are worry of food shortage