ដោយ ទីន ហ្សាការីយ៉ា
2020-12-01
RFA

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់បទសម្ភាសន៍ដល់ទូរទស្សន៍អាស៊ីសេរី កាលពីថ្ងៃទី១៥ មករា ឆ្នាំ២០១៦ នារដ្ឋធានីវ៉ាស៊ីនតោន។ RFA
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិប្រកាសវិលចូលកម្ពុជាវិញជាថ្មីទៀត នៅថ្ងៃទី៤ ខែមករាខាងមុខ ដោយមានអ្នកស្រី មូរ សុខហួរ ជាអ្នកដឹកនាំគម្រោងនេះ។ គណបក្សកាន់អំណាចថា ប្រសិនបើថ្នាក់ដឹកនាំបក្សប្រឆាំងហ៊ានវិលចូលស្រុកវិញមែន នោះអាជ្ញាធរនឹងចាប់ខ្លួនពួកគេតាមដីការបស់តុលាការ។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ឱ្យដឹងថា គម្រោងវិញចូលកម្ពុជាវិញនេះ គឺដើម្បីទៅតតាំងក្តីនៅតុលាការក្រុងភ្នំពេញ ដែលបានចោទប្រកាន់ក្រុមថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០០នាក់ ពីបទ “ឧបឃាត” បទ “រួមគំនិតក្បត់” និងបទ “ញុះញង់”។ អ្នកស្រីបញ្ជាក់ថា ដំណើរវិលចូលស្រុកវិញលើកនេះ មិនមែនដឹកនាំដោយលោក សម រង្ស៊ី ដូចកាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ នោះទេ ប៉ុន្តែគឺថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិម្នាក់ៗ ដែលជាប់បណ្ដឹងនៅតុលាការ ប្ដេជ្ញាចូលទៅកម្ពុជាវិញដោយខ្លួនឯង តាមការកោះហៅរបស់តុលាការក្រុងភ្នំពេញ។
អ្នកស្រី មូរ សុខហួរ សុំមិនបញ្ជាក់អំពីចំនួននៃថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលនឹងវិលទៅកម្ពុជាវិញនោះទេ ប៉ុន្តែអ្នកស្រីប្រាប់ថា មនុស្សមួយចំនួនមកពីសហរដ្ឋអាមេរិក និងខ្លះទៀតមកពីប្រទេសបារាំង។ អ្នកស្រីសង្កត់ធ្ងន់ថា ក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនមានសញ្ជាតិពីរ ដូច្នេះពួកគាត់នឹងប្រើលិខិតឆ្លងដែនសញ្ជាតិមួយទៀត ដើម្បីធ្វើដំណើរទៅកម្ពុជា ពីព្រោះរបបលោក ហ៊ុន សែន បានលុបចោលលិខិតឆ្លងដែនកម្ពុជារបស់ពួកគាត់អស់ទៅហើយ៖ «ខ្ញុំមានសញ្ជាតិពីរ ខ្ញុំនឹងដឹកនាំគណៈប្រតិភូអ្នកដែលមានសញ្ជាតិពីរ ហើយអ្នកដទៃទៀត ដែលអត់មានឯកសារអ្វីទាល់តែសោះនោះ គាត់ក៏ខិតខំធ្វើយ៉ាងដូចម្ដេចឱ្យបានឯកសារដែរ ព្រោះយើងមានឆន្ទៈទៅទាំងអស់គ្នា។ អ៊ីចឹងហើយបានជាដើម្បីឱ្យមានការបង្រួមបង្រួមជាតិ មានការផ្សះផ្សាជាតិ រកដំណោះស្រាយជូនជាតិ មានតែសម្រួលឱ្យយើងខ្ញុំទាំងអស់គ្នាហ្នឹងបានទៅ ហើយកាត់សេចក្ដីទៅថា ត្រូវជាប់គុកជាប់ទៅ។ ប៉ុន្តែ ចុងក្រោយធ្វើម៉េចឱ្យបានជាតិយើងមានការផ្សះផ្សា មានលទ្ធិប្រជាធិបតេយ្យតាមឆន្ទៈពលរដ្ឋ»។
សេចក្ដីសម្រេចវិលចូលស្រុកជាថ្មីទៀតនេះ ធ្វើឡើងក្រោយពីគណបក្សសង្គ្រោះជាតិបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ក្រុមអ្នកតំណាងរាស្ត្រ និងថ្នាក់ដឹកនាំសាខាគណបក្សនេះនៅក្រៅប្រទេសតាមប្រព័ន្ធវីដេអូ (Video Conference) កាលពីថ្ងៃទី២៧ ដល់ទី២៩ វិច្ឆិកាកន្លងទៅ។ អង្គប្រជុំបានឯកភាពគ្នា ឱ្យថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលមានឈ្មោះក្នុងដីកាកោះរបស់តុលាការក្រុងភ្នំពេញ ហើយដែលកំពុងរស់នៅនិរទេសនៅក្រៅប្រទេស ត្រូវវិលត្រឡប់ទៅកម្ពុជាវិញ។
ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថា ផែនការនេះ គ្រាន់តែជាការយល់ឃើញក្នុងអារម្មណ៍របស់ក្រុមមេដឹកនាំបក្សប្រឆាំងប៉ុណ្ណោះ ដោយមិនអាចកើតមានឡើងនោះទេ។ លោកចំអកថា ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិមិនក្លាហានក្នុងការត្រឡប់ចូលកម្ពុជាឡើយ ហើយព្រឹត្តិការណ៍ ៩ វិច្ឆិកា ឆ្នាំ២០១៩ គឺជាឧទាហរណ៍ស្រាប់។
ទោះជាគ្មានជំនឿថា ក្រុមថ្នាក់ដឹកនាំបក្សប្រឆាំងនឹងវិលចូលស្រុកវិញយ៉ាងណាក្ដី លោក សុខ ឥសាន អះអាងថា អាជ្ញាធរនៅតែត្រៀមខ្លួនជានិច្ច ដើម្បីចាប់ខ្លួនថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិតាមដីការបស់តុលាការ ប្រសិនបើពួកគេហ៊ានវិលមកកម្ពុជាវិញមែននោះ៖«មនុស្សមានសំណុំរឿងរួចហើយ អ៊ីចឹងទេ (ពេល)មកគេអនុវត្តតែច្បាប់ទៅ វាចប់បាត់ទៅហើយ មានចាំបាច់បកស្រាយអ្វី មានបញ្ហាអ្វីរារាំងអ្វីទេ។ តែមកដល់ឃើញនឹងមុខ គឺគ្រឹបតែម្ដង។ បើអ្នកណាអត់រឿង គេយកទៅសណ្ឋាគារ បើអ្នកណាមានរឿង គេយកទៅពន្ធនាគារ រឿងតែប៉ុណ្ណឹង»។
ផ្ទុយពីការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ឱ្យដឹងថា ថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិមិនខ្លាចនឹងជាប់ពន្ធនាគារនោះទេ តែសំខាន់របបលោក ហ៊ុន សែន ត្រូវបើកផ្លូវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីបក្សប្រឆាំងបានចូលស្រុកជាមុនសិន។ អ្នកស្រីគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិមានឆន្ទៈពិតប្រាកដក្នុងការចូលរួមនីតិវិធីរបស់តុលាការ ដូច្នេះអាជ្ញាធរត្រូវបើកផ្លូវឱ្យអ្នកស្រី និងអ្នកផ្សេងទៀត អាចវិលចូលស្រុកវិញបាន។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ជឿថា គណបក្សកាន់អំណាចនឹងមិនបើកផ្លូវឱ្យថ្នាក់ដឹកនាំបក្សប្រឆាំងវិលចូលស្រុកវិញក្នុងកាលៈទេសៈបច្ចុប្បន្ននេះទេ ដរាបណាគ្មានអន្តរាគមន៍ ឬសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិ។ លោកបន្តថា ថ្នាក់ដឹកនាំគណបក្សប្រឆាំងវិញ ក៏ទំនងជាមិនទាន់វិលត្រឡប់មកកម្ពុជាវិញដែរ ប្រសិនបើគ្មានការជំរុញ ឬការគាំទ្រពីសហគមន៍អន្តរជាតិ។
ទោះជាយ៉ាងណា លោក ឯម សុវណ្ណរ៉ា យល់ថា គណបក្សប្រឆាំងនឹងមិនបាត់បង់ការគាំទ្រនោះទេ ទោះជាថ្នាក់ដឹកនាំបក្សនេះមិនអាចវិលមកកម្ពុជាវិញ តាមការប្រកាសក៏ដោយ ព្រោះឧបសគ្គ គឺការរារាំងរបស់អាជ្ញាធរ មិនមែនជាឆន្ទៈរបស់ពួកគេឡើយ៖«លក្ខណៈដែលយើងមើលឃើញ គឺគណបក្សកាន់អំណាចចង់បន្ថយកម្លាំងគណបក្សប្រឆាំង អ៊ីចឹងទេ គេមិនជំរុញឱ្យមាន (មន្ត្រី) គណបក្សប្រឆាំងហ្នឹង មកច្រើនដើម្បីប្រឈមនៅក្នុងចរន្តបច្ចុប្បន្ននេះទេ»។
សាលាដំបូងរាជធានីភ្នំពេញគ្រោងលើកយកសំណុំរឿងឧបឃាត ដែលពាក់ព័ន្ធនឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន៩ នាក់ ទៅជំនុំជម្រះនៅថ្ងៃទី១៥ ខែធ្នូ ក្រោយលើកពេលសវនាការពីរលើកកាលពីអំឡុងខែវិច្ឆិកា។ ដោយឡែក សំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធមន្ត្រី និងអ្នកគាំទ្របក្សប្រឆាំងជាង ១០០នាក់នោះវិញ តុលាការក្រុងភ្នំពេញនឹងបន្តសវនាការនៅថ្ងៃទី១៤ មករា និងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ខាងមុខ ក្រោយបើកសវនាការលើកដំបូង កាលពីព្រឹកថ្ងៃទី២៦ វិច្ឆិកា។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានចាត់ទុកដំណើរការក្ដីប្រឆាំងនឹងសកម្មជនគណបក្សសង្គ្រោះជាតិនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របំភិតបំភ័យ និងបំបាក់មុខគូប្រជែងរបស់រដ្ឋាភិបាល។ អ្នកស្រី គូសបញ្ជាក់ថា ដំណើរការក្ដីនេះទំនងជាកើតចេញពីហេតុផលនយោបាយ ខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិទទួលបានសវនាការប្រកបដោយយុត្តិធម៌។ អ្នកស្រីទទូចឱ្យរបបក្រុងភ្នំពេញបើកលំហពលរដ្ឋ ការពារ និងលើកស្ទួយសេរីភាពមូលដ្ឋាន រួមទាំងសិទ្ធិជួបប្រជុំ និងបញ្ចេញមតិ ព្រមទាំងធានានូវសិទ្ធិទទួលបានការជំនុំជម្រះប្រកបដោយយុត្តិធម៌សម្រាប់មនុស្សគ្រប់គ្នា ស្របទៅតាមច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ។
ចំណែក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) វិញ បានមានប្រសាសន៍ថា សវនាការប្រឆាំងនឹងសកម្មជននយោបាយ និងសង្គមស៊ីវិលជាច្រើននាក់ ទាំងដែលពួកគេមិនទទួលបានដីកាកោះនោះ បង្កើតឱ្យមានក្តីបារម្ភក្នុងទិដ្ឋភាពច្បាប់អំពីកង្វះនីតិវិធីត្រឹមត្រូវ។ លោកចោទជាសំណួរថា «តើនេះ ឬជាមធ្យោបាយល្អជាងគេ ដើម្បីពង្រឹងប្រជាធិបតេយ្យ?»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
I’m glad you make up your mind ant I waiting to see what will HUN SEN doing to you . this time is not like the first court case . whatever HUN SEN court was making a big mistake by playing devil policy . just only Sweden embassy was withdraw from Cambodia next may be more . and if HUN SEN regime will do some thing bad every thing will change . go ahead and make your day
ហាស ! ហាស
មីក្តឹតស្វឹត មួរ សុខហួរ មើលឲ្យច្បាស់ !
នាវាលាផែ !
*******
សម្រាប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខ្ញុំនៅតែទៅធ្វេីការ ព្រោះខ្ញុំជា
អ្នកគ្រប់គ្រងការផ្សាយ ទាំងវិទ្យុរដ្ឋនិងឯកជនច្រេីនស្ថានីយ៍ ។
ការងារថ្ងៃនេះ មិនច្រេីនទេ ។ ការទៅកាន់ស្ថានីយវិទ្យុរបស់ខ្ញុំ
ទាំងព្រឹក ល្ងាច គឺដេីម្បីអង្កេតការផ្សាយ របស់មន្ត្រីចាក់ផ្សាយ
និង ប្រធានស្ទូឌីយោ ដែលជាអ្នករៀបការផ្សាយ តាមកម្មវិធី
ដែលត្រូវផ្សាយបានកំណត់ ។
សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទៀតសោត ខ្ញុំមិនអង្គុយនិយាយ
ផ្ទាល់តាមវិទ្យុបណ្តាញ(ផ្សាយព័ត៍មានតាមមេក្រូ)ទេ។
តែថាខ្ញុំក៏មិនមានការលះបង់ពេលវេលា ក្នុងការដេីរកំសាន្ត
នោះដែរ ។
ដេីម្បីក្តីសុខសាន្តរបស់ជាតិនិងប្រជាជន ធានាថែរក្សាសន្តិភាពជាតិ
ដែលសម្តេចតេជោសែន ហ៊ានលះបង់ជីវិត ក្នុង
ការចូលជំរុំសត្រូវប្តូរយកសន្តិភាពជូនជាតិ ការសង្កេតតាមដាន
សភាពការណ៍នយោបាយជាតិ នឹងអន្តរជាតិ សម្រាប់កម្ពុជា
ចំពោះខ្ញុំ គឺមានជាប្រចាំ ។
ការឆ្លេីយតបរបស់ខ្ញុំទៅកាន់គេហទំព័រជាតិ និងអន្តរជាតិ
គឺកេីតមានរាល់ថ្ងៃ រហូតពួកគេ ហៅខ្ញុំថាជាបណ្ឌិត
ជាអ្នកវិភាគ ក្នុងពេលដែលខ្ញុំមិនមែនជាអ្វីដូចគេគឹត
ទាំងអស់ ដោយខ្ញុំគ្រាន់តែជានិវត្តន៍ជនម្នាក់ និងជាមន្ត្រីកិច្ចសន្យា
ដែលអញ្ជេីញឲ្យជួយការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
ដោយហេតុខ្ញុំជាមន្ត្រីចាស់ក្នុងអង្គភាព មានជំនាញវិជ្ជាជីវះ
ត្រឹមត្រូវគ្រប់ផ្នែកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ ។
ខ្ញុំមិនត្រូវការបុណ្យសក្តិ៍ស្អីពីសម្តេចតេជោ ដូចអ្នកគឹត អ្នកស្មានទេ ព្រោះខ្ញុំចាស់ហេីយ ។
សម្តេចចូលនិវត្តន៍ពីនយោបាយ ប្រហែលខ្ញុំក៍ចូលនិវត្តន៍
ជាលេីកទី២ ក្នុងការងារតាមសម្តេចផងមិនដឹង ។
តែថាសម្រេាប់កិច្ចការនយោបាយនាំសុខដល់ជាតិ បេីសតិ
នៃការគឹតរបស់ខ្ញុំនៅល្អ ខ្ញុំនឹងបន្តជួយអ្នកដឹកនាំកម្ពុជា
ជំនាន់ក្រោយទៀត ក្នុងការងារថែរក្សាសន្តិភាពជាតិឲ្យបានគង់វង្ស
ជានិរន្តសម្រាប់ជាតិ និងប្រជាជនកម្ពុជា ។
ឥឡូវនេះ ចូលដល់រឿង សមរង្សុីដែលប៉ុន្មានថ្ងៃនេះ
បាត់មុខលែងព្រុសដូចឆ្កែវិញម្តង ។
ជាទម្លាប់ សមរង្ស៊ី វាតែងសរសេរ ឆ្លេីយតបមកកាន់ខ្ញុំ
រាល់គ្រប់commentដែលខ្ញុំផុសឡេីងក្នុងcamnews.0rg ។
តែប៉ុន្មានថ្ងៃនេះមានអ្នកចូលមកជំនួសក្នុងការសរសេរតប
របស់សមរង្ស៊ីមកកាន់ខ្ញុំ តែវាមិនមែនជាគំនឹតដែលចេញពីសមរង្ស៊ីទេ ។
សមរង្ស៊ី និងប្រពន្ធជូឡុង សូ មូរ៉ា នៅស្រុកបារាំង មិនមាន
តម្លៃក្នុងជីវភាពរស់នៅក្នុងសង្គមសុីវិល័័យរបស់បារាំងទេ។ ពួកគេគ្រាន់
តែជាគ្រួសារក្រីក្រ រស់នៅក្នុងប្រទេសបារាំង
តាមចំហាយកេរ្តិ៍ដំណែលផ្ទះជ្រកនៅ ពីឪពុកម្តាយ
របស់ពួកគេពីជំនាន់មុនប៉ុណ្ណោះ ។
សមរង្សុីនៅប្រទេសបារាំងគ្មានរថយន្តជិះទេ។
ពេលទៅផ្សាសមរង្សុីត្រូវប្រឹងធាក់កង់ក្នុងចម្ងាយដី
មិនក្រោមពីសាមសិបគីឡូម៉ែត្រឡេីយ ។
សម្រាប់ការរស់នៅទៀតសោត សមរង្ស៊ីត្រូវខំប្រឹងធ្វេីការ
ក្នុងធនាគារមួយនៅទីនោះ ក្នុងទំហំប្រាក់ខែសមល្មមអាចរស់
បានមួយខែបំពេញឲ្យមួយខែតែប៉ុណ្ណោះ ទោះសមរង្ស៊ីមាន
មុខងារជាប្រធានផ្នែកក្តី ។
អេស អិន ស៊ី (SNC) ដែលកាលនោះមានសម្តេចព្រះបរម
រតនកោដ្ឋនរោត្តមសីហនុ ជាប្រមុខ បាននាំឲ្យសមរង្ស៊ីក្លាយ
ជាសមាជិកមួយរូបក្នុងភាគីត្រីភាគី សីហនុ សឺនសាន និង
ភាគីកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយខៀវសំផន ។
ចំហាយនៃSNC បាននាំឲ្យសមរង្ស៊ី បោះជំហ៊ានឆ្ពោះធ្វេីជា
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រោយកាបោះឆ្នោតជាតិ
និតិកាលទី១ ដែលធ្វេីឲ្យជីវភាពរស់នៅក្នុងគ្រួសារសមរង្ស៊ី
មានការកែប្រែពីក្រីក្រលំបាក មកមានភាពធូរធារ។
ព្រោះថាក្នុងពេលកាន់អំណាចជារដ្ឋមន្ត្រីហិរញ្ញវត្ថុ សមរង្ស៊ី
បានប្រព្រឹត្តនូវអំពេីពុករលួយដល់កំពូល មានការលក់ឈេី
រាប់មុឺនគីបដែលចាប់បានពីការប្រព្រឹត្តបទល្មេីសព្រៃឈេី
យកលុយបង់ចូលថវិការដ្ឋដ៏តិចតួចតាមរយះរបាយការណ៍
ភូតកុហកក្លែងបន្លំ ហេីយយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន។
លួចររីសមន្ត្រីគយដោយគ្មានការអនុញ្ញាត្តិ រាប់រយនាក់
ដែលកកនិងម្នាក់ចង់ចូលគយត្រូវបង់ថវិកាឲ្យសមរង្ស៊ី ចាប់
ពី៣មុឺន ៥មុឺន ដល់៧មុឺនដុល្លារឲ្យសមរង្សុីតាមមុខងារ
និងច្រកប៉ុស្តិ៍ដែលបុគ្គលនោះត្រូវបានទទួល ដោយបង្កេីត
បានជាហេតុការណ៍បែកធ្លាយរឿងរ៉ាវលួចលាក់រេីសគយនេះ
ពីសំណាក់អ្នកបង់លុយឲ្យហេីយ តែមិនបានចូលបំរេីការងារ
ជាភ្នាក់ងារគយតាមការសន្យារបស់សមរង្ស៊ី ។
នៅមានរឿងផ្សេងទៀតជាច្រេីន តាមរយះការប្រព្រឹត្តអំពេី
ពុករលួយរបស់សមរង្ស៊ី ដែលសូម្បីតែការលួចបោះប៉ាស្ព័រ
ដេីម្បីបានសុីក្បាលកាក់ក៏សមរង្សុីប្រព្រឹត្តទៅរួចដែរ ។
មូលហេតុទាំងនេះហេីយ ទេីបបណ្តាលឲ្យមានការបណ្តេញ
សមរង្សីចេញពីរដ្ឋមន្ត្រីក្រសូងហិរញ្ញវត្ថិ ហេីយក៏ក្លាយជា
គំនុំពូតផ្តុំរបស់សមរង្សុីដេីម្បីសងសឹកសម្តេចក្រុមព្រះ
ផងដែរ ។
នយោបាយដែលចេះត្រឹម ភូតភរ បោកប្រាស់ ញុះញង់
អុចអាល លាបពណ៍ ដេីម្បីបំផ្លាញជាតិ បំផ្លាញសុខសន្តិភាព
របស់ប្រជាជនដែលរៀបចំដោយសមរង្សុី-កឹមសុខា
ពេលនេះបានបញ្ចប់ ដូចទៅនឹងបទចម្រៀងដែលមាន
ចំណងជេីងថា នាវាលាផែ ។
ការអះអាងណាមួយ ដេីម្បីគាំទ្រសមរង្ស៊ីតាមរយះការអះអាង
ថាសមរង្ស៊ី បានចំណាយទាំងស្មារតី និងថវិកា សំដៅការផ្លាស់
ប្តូរដេីម្បីនាំមកនូវសិទ្ធិ សេរីភាព ប្រជាធិបតេយ្យនៅកម្ពុជា
មិនមែនជាការពិតទេ ។
ភាពជាក់ស្តែង សម្រាប់ការអះអាងលេីកតម្កេីងសមរង្សុី ធាតុ
ពិតរបស់អ្នកទាំងនោះ គឺប្រេីខ្មោចសមរង្ស៊ីឲ្យកិនម្សៅ សំដៅ
លេីប្រយោជន៍នៃការប្រមូលមូលនិធិ តាមរយះ
ការសន្យាខ្យល់របស់ពួកគេ មកបំរេីសេចក្តីត្រូវការ នៃការ
រស់នៅប្រចាំថ្ងៃរបស់ពួកគេ ចែកគ្នាចាយសុីតែប៉ុណ្ណោះ។
នាវាបានចេញផុតពីច្រាំង ហេីយក្រឡាប់លិចស្លាប់
ទាំងនាវិកនិងអ្នកបេីកបរអស់ទៅហេីយ ។ដូចនេះ នាវាសង្គ្រោះជាតិ
គ្មានថ្ងៃវិលត្រឡប់មកវិញទេ ៕