អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា​ ​អ្នក​ពុល​ស្រា​ស​ល្មម​នឹង​ស្លាប់​ព្រោះ​ហ៊ាន​យក​ថ្នាំ​សម្លាប់​សត្វល្អិត​លាយ​ស្រា​ផឹក

ដោយ ទីន ហ្សាការីយ៉ា
2020-11-30
RFA

អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា​ ​អ្នក​ពុល​ស្រា​ស​ល្មម​នឹង​ស្លាប់​ព្រោះ​ហ៊ាន​យក​ថ្នាំ​សម្លាប់​សត្វល្អិត​លាយ​ស្រា​ផឹក

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (AFP)


​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា អ្នក​ពុល​ស្រា​ស​ល្មម​នឹង​ស្លាប់​ព្រោះ​ហ៊ាន​យក​ថ្នាំ​សម្លាប់​សត្វល្អិត​លាយ​ស្រា​ផឹក។ ការ​លើកឡើង​បែប​នេះ ខណៈ​ពលរដ្ឋ​ស្លាប់​ដោយសារ​ពុល​ស្រា​ស​នៅ​ខេត្ត​កំពង់​ឆ្នាំង​បាន​កើន​ឡើង​ដល់ ៧នាក់​ហើយ ក្នុង​ចំណោម​អ្នក​ពុល​សរុប​ចំនួន ១៣១នាក់។

មន្រ្តីអង្គការសង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ​ទទួល​ខុស​ត្រូវ​លើ​ករណី​អាជីវកម្ម​ស្រា​ស ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជា​បន្ត​បន្ទាប់​នេះ ជា​ជាង​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ទិញ ឬ​ប្រជាពលរដ្ឋ។

ករណី​ពលរដ្ឋ​ពុល​ស្រា​ស​ស្លាប់​នេះ អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា រឿង​ពុល​ស្រា​ស​នេះ​មាន​ច្រើនដង​ហើយ ហេតុ​អី​ពលរដ្ឋ​មិន​រាងចាល។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​បាន​លើក​ឡើង​បែប​នេះ ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម​របស់​លោក​ថ្ងៃ​ទី២៩ ខែវិច្ឆិកា។ លោក​លើក​ឡើង​ថា ពលរដ្ឋ​ដែល​ហ៊ាន​យក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​មក​លាយ​ស្រា​ផឹក​នោះ ល្មម​នឹង​ស្លាប់​មែន។ លោក​បន្ត​ថា៖ «ខ្លួន​ឯង​ចង់​ស្លាប់​ហើយ តើ​ឱ្យ​នរណា​ជួយ​បាន

ឆ្លើយតបនឹង​ការ​លើក​ឡើង​របស់​លោក សុខ ឥសាន នេះ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា លើក​ឡើង​ថា បើ​ពលរដ្ឋ​ដឹង​ថា ស្រា​ស​នោះ​ពុល​គ្មាន​អ្នកណា​ហ៊ាន​ទិញ​ផឹក​នោះ​ទេ។ លោក​យល់​ថា ការ​ទទួល​ខុស​ត្រូវ​រឿង​នេះ​មួយ​ផ្នែក​ធំ​គឺ​អាជ្ញាធរ​មានសមត្ថកិច្ច​ដែល​មិនបាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​លើ​អាជីវកម្ម​នេះ៖ «យើង​គិត​ថា បើ​មាន​ពលរដ្ឋ​ណា​ដឹង​ថា ស្រា​ណឹង​ពុល​ហើយ​គឺ​នៅ​ផឹក​ឱ្យ​ប៉ះពាល់​អាយុជីវិត​របស់​ខ្លួន​ទេ»

សេចក្ដីជូនដំណឹង​របស់​​​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា​ឱ្យ​ដឹង​ថា ពលរដ្ឋ​ពុល​ស្រា​នៅ​ខេត្ត​កំពង់​ឆ្នាំង​សរុប​ចំនួន ១៣១នាក់ ពុល​ចូល​ពេទ្យ​ព្យាបាល ក្នុង​នោះ​ស្លាប់ ៧នាក់។ ក្រសួង​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​អ្នក​ពុល​ស្រា​ទាំង ១៣១​នាក់​នេះ ក៏​មាន​ស្រ្តី ៦នាក់​ដែរ តែ​មក​ទល់​ពេល​នេះ មាន​អ្នក​ជា​សះស្បើយ​ចំនួន ៩០នាក់​ហើយ។ ករណី​សង្ស័យ​ពុល​ស្រា​ស​នេះ ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី២៨ ខែវិច្ឆិកា នៅ​ឃុំ​ខ្លុង​ពពក ស្រុក​ទឹក​ផុស​ខេត្ត​កំពង់ឆ្នាំង ហើយ​មូលហេតុ​ដោយ​ពលរដ្ឋ​ចូលរួម​កំដរ​បុណ្យ​សព​ក្នុង​ភូមិ ហើយ​ជួបជុំ​គ្នា​ពិសា​ស្រា​ស។

ទាក់ទង​ព័ត៌មាន​លម្អិត​ពី​ករណី​នេះ អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​លោក​បាន​ប្រាក់ វ៉ុន ជា​ច្រើន​ដង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី៣០ ខែវិច្ឆិកា តែ​លោក​មិន​លើក​ទូរស័ព្ទ។ រីឯ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ។

​អ្នក​សម្របសម្រួល​ទទួល​បន​ន្ទុ​ក​ឃ្លាំមើល​និង​អង្កេត​ ​អង្គការ​លី​កា​ដូ ​ខេត្ត​កំពង់ឆ្នាំង​ ​លោក​ ​គង់​ ​ច័ន្ទ​មុនី​ ​ប្រាប់​ថា​ ​អង្គការ​មិនទាន់​បាន​បើក​ការ​អង្កេត​លើ​បញ្ហា​នេះ​នៅឡើយ​ទេ​ ​ប៉ុន្តែ​ ​កំពុង​ឃ្លាំមើល​ការ​អនុវត្ត​ការ​របស់​សមត្ថកិច្ច៖ «ករណី​ស៊ីវិល​អ៊ីចឹង​យើង​អត់​ចុះ​ទេ​ព្រោះ​យើង​ធ្វើ​ទាល់តែ​មាន​អ្នក​ដាក់​បណ្ដឹង​អាជ្ញាធរ​ឬ​អាជ្ញាធរ​គេ​តាមដាន​អ៊ីចឹង»

ក្រោយ​កើតមាន​បញ្ហា​នេះ ក្រសួង​សុខាភិបាល​ចាត់​វិធានការ​ហាម​ការ​ផឹក​ស្រា​ស និង​បញ្ឈប់​ការ​ធ្វើ​ចរាចរ​លក់ដូរ​ស្រា​ស​ជា​បន្ទាន់។ ក្រសួងសុខាភិបាល​ឱ្យ​ដឹង​ដែរ​ថា ស្ថានការណ៍​ចុង​ក្រោយ​នេះ​អ្នក​ជំងឺ ដែល​កំពុង​សម្រាក​ព្យាបាល​មានការ​វិវត្ត​មក​ស្ថានភាព​ល្អ​ប្រសើរ​វិញ​ហើយ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា ស្នើ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​អនុវត្ត​ការងារ​ដែល​ខ្លួន​បាន​ដាក់​ឱ្យ​បាន​ម៉ឺងម៉ាត់ ខណៈ​បញ្ហា​នេះ​តែង​កើត​ឡើង​ញឹក​ញាប់ និង​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់ជីវិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា​ ​អ្នក​ពុល​ស្រា​ស​ល្មម​នឹង​ស្លាប់​ព្រោះ​ហ៊ាន​យក​ថ្នាំ​សម្លាប់​សត្វល្អិត​លាយ​ស្រា​ផឹក"

  1. Anonymous says:

    Regardless how those people died, this idiotic comment doesn’t represent the definition of “government ” who needs to take care the people unless they are not human or different nationality.

  2. Anonymous says:

    YES….. I wanted to see how this devil SOK ESAN can do . this ugly guy has been so evil to Cambodian his word alone is making every one getting so angry what will happen if his boss HUN SEN dead I quest this guy will suicide himself also . let see what you SOK ESAN do to all these Cambodian nationalist that you call KBOTH CHEATH . be very carefully all these what you say CHUN KBOTHCHEA will go there and take Vietnamese to take over KAMPOUCHEA

  3. សំដី​អាចំកួត​ដែលមេីលងាយ​ជីវិត​មនុស្ស​។ ទោះ​បីអ្នក​ដែល​ស្លាប់នោះ​បាន​ស្លាប់នៅក្នុង​រូបភាព​យ៉ាង​ណាក៏ដោយ​ ក៏​យើង​មិនត្រូវ​និយាយ​បែប​នេះ​ដែរ​។ នេះ​ឬចរិត​អ្នកដឹកនាំ​ស្រុក​ខ្មែរ​? គួរ​ណាស់​តែ​មានវិធី​ដេីម្បី​រកវិធី​ទប់ស្កាត់​កុំ​អោយ​មាន​ករណី​គ្រោះថ្នាក់​យ៉ាង​នេះ​កេីតឡេីងទៀត​ បែជាមានមក​និយាយ​ប្រមាទ​គ្នា​ទៅវិញ​! អាមួយនេះសំដីចេញមក​គឹ​យួនសុទ្ធ​។ សំដី​ថោកជាង​អាចម៍​ទៀត!

  4. Anonymous says:

    Sometimes it is better not to say anything but for some illiterate people like Sok Eisan who can’t hold his mouth needs to say something to show everyone about his identity and behavior. Sok Eisan is creating more enemies for him and his family and he knows he gains nothing by expressing this kind of comment. Just a little advice to you, Sok Eisan, do you know what happens if some of those victims are related to your gangster members. Scary, isn’t?