អ្នកវិភាគ​ថា លោក កឹម សុខា ​បញ្ចេញ​សារ​អហិង្សា ដែល​អាច​ឈាន​ទៅ​បញ្ចប់​ជម្លោះ​នយោបាយ​បាន

ដោយ ទីន ហ្សាការីយ៉ា
2020-12-03
RFA

អ្នកវិភាគ​ថា លោក កឹម សុខា ​បញ្ចេញ​សារ​អហិង្សា ដែល​អាច​ឈាន​ទៅ​បញ្ចប់​ជម្លោះ​នយោបាយ​បាន

បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម រូប៖ RFA


អ្នកវិភាគ​លើក​ឡើង​ថា ទោះ​បី​ជា​លោក កឹម សុខា នៅ​ជាប់​បម្រាម​របស់​តុលាការ​ក៏​ដោយ ក៏​លោក​ហាន​និយាយ​ជាង​មុន ដោយ​ឈរ​លើ​ធម៌ អហិង្សា និង​ចង់​បង្រួបបង្រួម​ជាតិ​នោះ គឺ​ជា​មធ្យោបាយ​មួយ​ដ៏​សំខាន់ ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​នយោបាយ​បាន​នៅ​ពេល​ខាង​មុខ។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ នៅ​ក្រោយ​លោក គឹម សុខា បាន​អះអាង​ថា ការ​បង្រួបបង្រួម​ជាតិ គឺ​ជា​កាតព្វកិច្ច និង​ជា​មុខមាត់ និង​កិត្តិយស​របស់​ខ្មែរ​គ្រប់​រួប។

អ្នកវិភាគ​លើក​ឡើង​ថា លោក កឹម សុខា ជា​តួអង្គ​មួយ​សំខាន់​នៅ​ក្នុង​ការ​សម្របសម្រួល​ឈាន​ទៅ​រក​ការ​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​ពេល​ខាង​មុខ ដោយ​ឈរ​លើ​គោលការណ៍​បង្រួបបង្រួម និង​អហិង្សា។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា បើ​សិន​ជា​អ្នក​នយោបាយ​ខ្មែរ មិន​ប្រើ​សារ​នយោបាយ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​នោះ អាច​នឹង​ងាយ​ដល់​ការ​ឈាន​ទៅ​រក​ការ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​ជាប់​គាំង​រ៉ាំរ៉ៃ​នេះ​ជាង។ លោក​បញ្ជាក់​ថា លោក កឹម សុខា ប្រើ​សារ​អហិង្សា​នេះ ក៏​ជា​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ដទៃ​ទៀត​ដែរ ក្នុង​ការ​ឈាន​ទៅ​ដល់​ការ​ចរចា​ជាមួយ​គូបដិបក្ខ៖ «

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី១ ធ្នូ​ថា ការ​បង្រួបបង្រួម​ខ្មែរ គឺ​ជា​កាតព្វកិច្ច និង​ជា​កិត្តិយស​របស់​ខ្មែរ ជា​ពិសេស​របស់​អ្នក​ដឹក​នាំ​គ្រប់​រូប។ ការ​កម្ចាត់​គ្នា «នាំ​ឲ្យ​បាត់បង់​ពេល​វេលា និង​ធនធាន ដើម្បី​បម្រើ ការពារ និង​កសាង​មាតុភូមិ​កម្ពុជា ដើម្បី​ខ្មែរ​ទាំង​អស់​គ្នា»។

លោក កឹម សុខា បញ្ជាក់​ថា បើ​យើង​មិន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រើសអើង សងសឹក​គ្នា​នោះ​ទេ ខ្មែរ​អាច​រស់​នៅ​ដោយ ឯករាជភាព ដោយ​សុខដុមរមនា និង​ដោយ​វឌ្ឍនភាព​សម្រាប់​ខ្មែរ​ដូច​គ្នា​គ្រប់​រូប។

ការ​លើក​ឡើង​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ទី១ ធ្នូ​នេះ នៅ​ស្រប​ពេល​មេ​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​និរទេស​ខ្លួន ប្រកាស​ពី​ផែនការ​វិល​ចូល​ស្រុក​វិញ នៅ​ដើម​ខែ​មករា ឆ្នាំ២០២១ ខាង​មុខ។

សេចក្ដី​ប្រកាស​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី១ ធ្នូ បាន​សម្រេច​ឲ្យ​អ្នកស្រី មួរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​ដឹក​នាំ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​វិល​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៤ ខែ​មករា ឆ្នាំ២០២១ ខាង​មុខ ដើម្បី​ទៅ​តាំង​រឿង​ក្ដី​នៅ​តុលាការ។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជ្រើសរើស​យក​អ្នកស្រី មួរ សុខហួរ ជា​អ្នក​ដឹក​នាំ​សមាជិក​គណបក្ស​ប្រឆាំង​ដទៃ​ទៀត​វិល​ទៅ​កម្ពុជា​វិញ​នេះ ដោយសារ​តែ​អ្នកស្រី មាន​សញ្ជាតិ​ពីរ អាច​ប្រើ​លិខិត​ឆ្លងដែន​អាមេរិក​ក្រោយ​ពី​អាជ្ញាធរ​លោក ហ៊ុន សែន បាន​លុប​សុពលភាព​លិខិត​ឆ្លង​ដែន​ខ្មែរ​របស់​អ្នកស្រី និង​ម្យ៉ាង​ទៀត​ដោយ​មើល​ឃើញ​ថា ស្ត្រី​មាន​ភាព​ទន់​ភ្លន់​ជាង​ក្នុង​ការ​ទៅ​ប្រឈម​ជាមួយ​របប​លោក ហ៊ុន សែន។

ជា​ការ​កត់​សម្គាល់ អ្នកស្រី មួរ សុខហួរ បាន​បង្ហាញ​ភាព​ទន់ភ្លន់​ជាង​មុន​ក្នុង​ការ​វិល​ទៅ​កម្ពុជា​វិញ​នេះ តែ​អ្នកស្រី​អះអាង​ថា អ្នកស្រី នៅ​តែ​រឹងមាំ​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ដឹក​នាំ​សមាជិក​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​វិល​ទៅ​កម្ពុជា​វិញ​នេះ គឺ​អ្នកស្រី មិន​ចុះ​ញ៉ម​ឡើយ​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ដាក់​ពន្ធនាគារ​ក៏​ដោយ៖ «

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ជ្រើសរើស​យក​អ្នកស្រី មួរ សុខហួរ ជា​មេ​ដឹក​នាំ​វិល​ទៅ​កម្ពុជា​វិញ​នេះ ជា​រឿង​ល្អ​មួយ ដែល​ស្ត្រី​កាត់​បន្ថយ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​ស្ថានភាព​នយោបាយ​តានតឹង​រវាង​គណបក្ស​ទាំង​ពីរ៖ «

ទាក់ទង​នឹង​សារ​របស់​លោក កឹម សុខា ដែល​ចង់​បង្រួបបង្រួម​ជាតិ​វិញ អ្នកស្រី មួរ សុខហួរ លើក​ឡើង​ថា លោក កឹម សុខា ជា​មេ​ដឹក​នាំ​ប្រកាន់​ភ្ជាប់​នូវ​ធម៌​អហិង្សា។ អ្នកស្រី​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​អហិង្សា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​បណ្ដឹង ដែល​របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​ដែរ​នោះ បាន​សរសេរ​ថា ក្នុង​កាលៈទេសៈ​នេះ លោក​យល់​ច្បាស់​ថា លោក​មិន​មាន​សិទ្ធិ សេរីភាព​ពេញលេញ​ចង់​ធ្វើ​អ្វី ចង់​និយាយ​ស្តី​អ្វី ដើម្បី​ជា​ប្រយោជន៍​ឲ្យ​បាន​ច្រើន​សម្រាប់​មាតុភូមិ​កម្ពុជា សង្គម​ខ្មែរ និង ប្រជាពលរដ្ឋ​ខ្មែរ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ឡើយ ក៏​ប៉ុន្តែ​អ្វី​ដែល​លោក​អាច​ធ្វើ​បាន ដោយ​មិន​រំលោភ​ច្បាប់​ទម្លាប់​ត្រឹមត្រូវ ឬ​មិន​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​នោះ គឺ លោក​ព្យាយាម​ធ្វើ​តាម​លទ្ធភាព ដើម្បី​ខ្មែរ ទោះ​បី​មាន​សមត្ថកិច្ច​នៅ​កន្លែង​ខ្លះ​បាន​សហការ​ល្អ​បង្ក​លក្ខណៈ​ងាយ​ស្រួល និង​កន្លែង​ខ្លះ​ទៀត​មាន​ការ​តាម​ដាន ឃ្លាំមើល ថតរូប ថតសម្លេង សូម្បី​តែ​ក្នុង​សកម្មភាព​មនុស្សធម៌ សកម្មភាព​ឯកជន​ជាមួយ​ក្រុម​គ្រួសារ កន្លែង​ស្នាក់​នៅ និង​ពេល​ទៅ​ធ្វើ​ចម្ការ​ផ្ទាល់​ខ្លួន​របស់​លោក​ក៏​ដោយ។

លោក កឹម សុខា សរសេរ​បន្ថែម​ថា លោក​ដឹង​ច្បាស់​ថា “ អ្វី​ដែល​លោក​អាច​ធ្វើ​បាន អ្វី​ដែល​មិន​អាច​ធ្វើ​បាន ទោះ​បី​មាន​អ្នក​ខ្លះ​ប្រឹង​រុញ​ច្រាន​ឲ្យ​លោក​ចូល​ក្នុង​អន្ទាក់​គេ​ក៏​ដោយ ក៏​លោក​នៅ​តែ​រក្សា​ជំហរ អហិង្សា មិន​យក​ខ្មែរ​ណា​ជា​សត្រូវ មិន​បង្ក​ជម្លោះ មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ និង​ប្រទេស​ជាតិ​ខ្លួន​ឡើយ “ ។

សំណេរ​របស់​លោក កឹម សុខា នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ លោក កឹម សុខា អះអាង​ថា លោក​បាន​កំណត់​ហើយ​ថា «ប្រជាពលរដ្ឋ​ខ្មែរ ជា​ជន​រួម​ជាតិ ជា​ជន​រួម​ឈាម ជា​បង​ប្អូន​របស់​លោក» ហើយ «ប្រទេស​កម្ពុជា ជា​មាតុភូមិ ជា​ទឹក​ដី​កំណើត ជា​កន្លែង​ដែល​លោក កើត រស់ និង​ស្លាប់» ដែល​លោក​មិន​អាច​បោះបង់ និង​មិន​គាំទ្រ​អ្នក​ណា​ដែល​បង្ក​រង​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​មាតុភូមិ​កម្ពុជា​ឡើយ ទោះ​បី​លោក​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​ចុះ។

ទាក់ទង​នឹង​ចំណុច​នេះ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ទោះ​បី​ជា​លោក កឹម សុខា នៅ​ជាប់​បណ្ដឹង​នៅ​តុលាការ​ក្ដី តែ​លោក​ហ៊ាន​និយាយចំៗ ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​លោក។ លោក ឯម សុវណ្ណារ៉ា បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក កឹម សុខា ទំនង​ជា​លោក​ចង់​សំដៅ​ទៅ​លើ​គណបក្ស​កាន់​អំណាច​ច្រើន​ជាង៖ «

លោក កឹម សុខា បាន​រៀបរាប់​ពី​សកម្មភាព​របស់​លោក​នៅ​ក្នុង​ស្រុក​ថា ក្នុង​រយៈ​ពេល​ប្រមាណ​បី​ខែ​ចុង​ក្រោយ​នេះ លោក​អាច​ធ្វើ​ដំណើរ​ទៅ​តាម​មូលដ្ឋាន​ខ្លះ ដើម្បី​ចូលរួម​ក្នុង​ពិធី​ទំនៀម​ទម្លាប់​ប្រពៃណី សាសនា​ខ្មែរ បាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ និង​បាន​ស្វែង​យល់​ពី​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ជន​រួម​ជាតិ​ដោយ​ផ្ទាល់ គឺ​កាន់​តែ​ធ្វើ​ឲ្យ​លោក​អាណិត ស្រឡាញ់ និង​ដឹង​គុណ​បំផុត​ចំពោះ​មាតុភូមិ​កម្ពុជា និង​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ មិន​អាច​បោះបង់​បាន​ឡើយ។ លោក កឹម សុខា សង្កត់​ធ្ងន់​ថា ទឹក​ដី​យើង មាន​ភូមិសាស្ត្រ និង​ធនធាន​ធម្មជាតិ​អំណោយ​ផល​ល្អ​ណាស់ ឲ្យ​តែ​គ្រប់គ្រង​បាន​ត្រឹមត្រូវ មិន​បំផ្លិចបំផ្លាញ រីឯ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជា​ទូទៅ​មាន​ទឹក​ចិត្ត​ល្អ​គួរ​ឲ្យ​គោរព​ស្រឡាញ់​ណាស់។

តុលាការ​របប​លោក ហ៊ុន សែន បាន​ដក​សិទ្ធិ លោក កឹម សុខា មិនឲ្យធ្វើនយោបាយជាង៣ឆ្នាំ មក​ហើយ គិត​ចាប់​ពី​ថ្ងៃ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​លោក កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ប្រកាន់​ថា ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។ មក​ទល់​ពេល​នេះ តុលាការ​នៅ​មិន​ទាន់​យក​សំណុំ​រឿង​លោក កឹម សុខា មក​ជំនុំជម្រះ​ជា​ថ្មី​ទៀត​នៅ​ឡើយ ទោះ​បី​ជា​ក្រុម​មេធាវី​របស់​លោក​បាន​ស្នើសុំ​ឲ្យ​ពន្លឿន​យ៉ាង​ណា​ក៏​ដោយ ក៏​តុលាការ​លើក​ហេតុផល​ថា មក​ពីជំងឺកូវីដ១៩ មិន​អាច​ជួបជុំ​គ្នា​ច្រើន​បាន ខណៈ​តុលាការ​បាន​បើក​សវនាការ​ជា​ទ្រង់ទ្រាយ​ធំ​ជំនុំជម្រះ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ជាង ១០០នាក់ កាល​ពី​ពេល​ថ្មីៗ នេះ។

សហរដ្ឋអាមេរិក ធ្លាប់​ចេញ​សេចក្ដី​ថ្លែង​ការណ៍​អះអាង​ថា មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​លោក កឹម សុខា ឡើងវិញ ដោយ​ឥត​លក្ខខ័ណ្ឌ។

ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង គួរ​តែ​បញ្ឈប់​ការ​លាប​ពណ៌ និង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ងាក​មក​តុ​ចរចា​វិញ​ទេ ដែល​ជា​ជម្រើស​ល្អ​ជាង​គេ ដើម្បី​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ​ពិត​ប្រាកដ​វិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "អ្នកវិភាគ​ថា លោក កឹម សុខា ​បញ្ចេញ​សារ​អហិង្សា ដែល​អាច​ឈាន​ទៅ​បញ្ចប់​ជម្លោះ​នយោបាយ​បាន"

  1. Anonymous says:

    WELL .. how can I believing in you ? ? your analysis seem to be not logic according to what was happen for so many decade . I knew about the patience policy but it is not white HUN SEN the leader cam from hell . how can he give up his ambition of being a gangster killer he knew himself if he give up or not it still his responsible any way, that mean he will not responsible of any wrong doing and also he will not trust any one to forgive him . I tell you what?? the intelligent politician have to work out whit the real situation and dealing directly . my last question is how long will you keep up whit your predator, till the pig can fly??

  2. so socheath says:

    ​សម្រាប់ដាស់តឿនពួកមីក្តឹតងាយ !
    *******

    នឹកឡើងត្រូវខ្មាស់ស្រីចំតិញ ជំទយគូថស្ញេញលេចប្រដាប់
    គួរចេះខ្មាស់ញាតិមីត្រូវគ្រាប់ យ៉ាប់ពូជមីឡប់វង្វេងក្រោល ។
    ត្រូវចេះនឹកខ្មាស់មុនហងជឿ កុំចេះតែល្ងើទយក្តឹតឲ្យ
    អាស៊ី-អាខាវាលាត់សើយ ធើពីមុខ-ក្រោយឲ្យសន្យា ។
    សន្យាខ្យល់ខ្ចប់ វាសាប់ដូចសប់ សាប់ញាប់ដូចឆ្កែ
    សាប់ឲ្យសក្តិ៍ខ្យល់ ពួកអាតាប៉ែ ជាប់ងារក្តឆ្កែ ​​
    អាតិរច្ឆាន !