ឧត្ដមស្នងការ​សិទ្ធិមនុស្ស អំពាវនាវ​ដល់​ប្រជាជាតិ​ទាំងអស់​ក្រោក​ឈរ​ឡើង​ដើម្បី​សិទ្ធិមនុស្ស

ដោយ ជីវិតា
2020-12-03
RFA

ឧត្ដមស្នងការ​សិទ្ធិមនុស្ស អំពាវនាវ​ដល់​ប្រជាជាតិ​ទាំងអស់​ក្រោក​ឈរ​ឡើង​ដើម្បី​សិទ្ធិមនុស្ស

អ្នកស្រី មីឆែល បាឆេលែត (Michelle Bachelet) ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លើក​ស្លាកធ្វើ​យុទ្ធនាការ​ពុះពារ​ឧបសគ្គ​ក្នុង​វិស័យ​សិទ្ធិមនុស្ស ដោយ​មាន​ឃ្លា​ថា “ក្រោក​ឡើង ដើម្បី​សិទ្ធិមនុស្ស” នៅ​ថ្ងៃ​ទី១ ខែធ្នូ ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុកអ្នកស្រី Michelle Bachelet


ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី មីឆែល បាឆេលែត (Michelle Bachelet) នៅ​ថ្ងៃ​ទី​២ ធ្នូ​ បញ្ចេញ​សារ​អំពាវនាវ​ដល់​ប្រជាជាតិ​ទាំងអស់​លើ​ពិភពលោក ឱ្យ​ក្រោកឈរ​ឡើង​ដើម្បី​សិទ្ធិមនុស្ស​។ ការ​អំពាវនាវ​របស់​មន្ត្រី​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​នេះ ធ្វើឡើង​ដើម្បី​អបអរសាទរ​ដល់​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ ធ្នូ ឆ្នាំ​២០២០ ដែល​ប្រព្រឹត្តទៅ​ចំ​ពេល​ពិភពលោក​ទាំងមូល​កំពុង​រងគ្រោះ​ដោយ​ជំងឺឆ្លង​ជា​សាកល​កូវីដ-១៩។

អ្នកស្រី មីឆែល បាឆេលែត មាន​ប្រសាសន៍​ក្នុង​វីដេអូ​រយៈពេល​ជាង ២​នាទី​ថា មនុស្សជាតិ​គ្រប់រូប​ត្រូវតែ​ក្រោក​ឈរឡើង​ដើម្បី​សិទ្ធិមនុស្ស ពីព្រោះ​សិទ្ធិមនុស្ស​ផ្តល់​ឱ្យ​សង្គម​មួយ​នូវ​ភាព​រឹងមាំ និង​ភាពស្មើគ្នា ព្រមទាំង​ជា​ការ​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​មនុស្សជាតិ​ទាំងឡាយ​ផង​ដែរ​។ អ្នកស្រី​ទទូច​ដល់​ប្រជាជាតិ​នីមួយៗ អនុវត្ត​ឱ្យ​បាន​នូវ​ចំណុច​៤ ជា​សំខាន់​។ នោះ​គឺ​បញ្ចប់​ការរើសអើង​គ្រប់​រូបភាព កាត់បន្ថយ​ការ​កើនឡើង​នៃ​ភាព​មិន​ស្មើគ្នា​លើកទឹកចិត្ត​ឱ្យ​មាន​ការចូលរួម ជាពិសេស​ពី​យុវជន ព្រមទាំង​បង្កើន និង​លើកកម្ពស់​ការ​ប្ដេជ្ញា​ចិត្ត និង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព។

កម្ពុជា​ដែល​ជា​រដ្ឋ​សមាជិក​របស់​អង្គការសហប្រជាជាតិ​ដែរ​នោះ ត្រូ​វបាន​សហគមន៍​ជាតិ និង​អន្តរជាតិ​វាយតម្លៃ​ថា មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ កើតឡើង​ឥត​ឈប់​ឈរ។ ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើន​ទសវត្សរ៍​មកនេះ អ្នកនយោបាយ​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស មេដឹកនាំ​សហជីព អ្នកការពារ​បរិស្ថាន អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​ដែល​មិន​គាំទ្រ​ការដឹកនាំ​របស់​លោក បាន​ទទួល​រង​ការ​វាយ​បង្ក្រាប ការគាបសង្កត់ បំបិទ​សិទ្ធិ​សេរីភាព ជាពិសេស​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​ការ​ចាប់​ដាក់គុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ឧត្ដមស្នងការ​សិទ្ធិមនុស្ស អំពាវនាវ​ដល់​ប្រជាជាតិ​ទាំងអស់​ក្រោក​ឈរ​ឡើង​ដើម្បី​សិទ្ធិមនុស្ស"

  1. so socheath says:

    ​សម្រាប់ដាស់តឿនពួកមីក្តឹតងាយ !
    *******

    នឹកឡើងត្រូវខ្មាស់ស្រីចំតិញ ជំទយគូថស្ញេញលេចប្រដាប់
    គួរចេះខ្មាស់ញាតិមីត្រូវគ្រាប់ យ៉ាប់ពូជមីឡប់វង្វេងក្រោល ។
    ត្រូវចេះនឹកខ្មាស់មុនហងជឿ កុំចេះតែល្ងើទយក្តឹតឲ្យ
    អាស៊ី-អាខាវាលាត់សើយ ធើពីមុខ-ក្រោយឲ្យសន្យា ។
    សន្យាខ្យល់ខ្ចប់ វាសាប់ដូចសប់ សាប់ញាប់ដូចឆ្កែ
    សាប់ឲ្យសក្តិ៍ខ្យល់ ពួកអាតាប៉ែ ជាប់ងារក្តឆ្កែ ​​
    អាតិរច្ឆាន !