លោក​ ហ៊ុន​ សែន​ អនុញ្ញាត​​ឱ្យ​​សិស្ស​​ថ្នាក់​​ទី​១២​ទាំង​អស់​​ជាប់​​បាក់​ឌុប​​ដោយ​​មិន​បាច់​​ប្រឡង​​នៅ​​ឆ្នាំ​នេះ​​

ការអប់រំ | កូវីដ-១៩ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា |១៥ ធ្នូ ២០២០ |ម៉ោង ១៤:៤៣
VOD

អនុរក្សឆែកបេក្ខជនមកប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រលងវិទ្យាល័យជាស៊ីម បឹងកេងកង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

អនុរក្សឆែកបេក្ខជនមកប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រលងវិទ្យាល័យជាស៊ីម បឹងកេងកង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ឱ្យ​សិស្ស​ដែល​ត្រូវ​ប្រឡង​បាក់ឌុប​ក្នុងឆ្នាំ២០២០នេះ ជាប់​ទាំងអស់គ្នា ដោយ​ថា ដើម្បី​ឱ្យ​ពួក​គេ​បាន​សប្បាយ​ចូលរួម​ទប់ស្កាត់​កូ​វីដ១៩។

ក្នុង​ឱកាស​ថ្លែង​សារ​ពិសេស​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី១២ សម្រាប់​ឆ្នាំ​សិក្សា២០១៩​-២០២០ ជាប់​ស្វ័យប្រវត្តិ​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ដែល​ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ថ្ងៃទី១១ ខែមករា​ឆ្នាំក្រោយ​នោះ​ឡើយ ដោយ​ថា ដើម្បី​ការពារ​ការ​ចម្លងជំងឺ​កូ​វីដ១៩។

លោក ហ៊ុន សែន បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ជ្រើសរើស​មធ្យោបាយ​នេះ ដោយសារ​រដ្ឋាភិបាល​មិនទាន់​អាច​ទប់ស្កាត់​បាន​ទាំងស្រុង​នូវ​ព្រឹត្តិ​ការណ៍​ឆ្លង​ក្នុង​សហគមន៍២៨វិច្ឆិកា ខណៈ​កម្ពុជា​មិនទាន់​​បានទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សុ​វាចា ប្រាប់​វី​អូ​ឌីតា​មប្រព័ន្ធ​តេឡេក្រាម​ថា ក្រសួង​នឹង​អនុវត្ត​ទៅ​តាមអនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល។

លោក រស់ សុ​វាចា ប្រាប់​ថា៖ «ក្រសួង​អប់រំ យុវជន និងកីឡា គោរព​ទទួល​អនុសាសន៍​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី សម្រាប់​ពិភាក្សា​ផ្ទៃក្នុង​ក្រសួង រួច​នឹង​ជម្រាប​ជូន​ពី​ករណីនេះ​ក្នុង​ពេល​ឆាប់​ៗ»។

លោក រស់ សុ​វាចា បញ្ជាក់​ថា ក្នុង​ឆ្នាំ​សិក្សា២០១៩​-២០២០នេះ បេក្ខជន​ដែល​បាន​ដាក់ពាក្យ​ប្រឡង​បាក់ឌុប​ មាន​ចំនួន១២១ ១០៨នាក់ ក្នុង​នោះ ស្រី ៦៣ ៩០៨នាក់ និង​ត្រូវ​បាន​បែងចែក​ថ្នាក់​វិទ្យាសាស្ត្រ​ដែល​មាន​បេក្ខជន​ប្រឡង ៤០ ៧៤៦នាក់ និង​ថ្នាក់​វិទ្យា​សា​ស្ដ្រស​ង្គម​ដែល​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង ៨០ ៣៦២នាក់​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

4 Responses to "លោក​ ហ៊ុន​ សែន​ អនុញ្ញាត​​ឱ្យ​​សិស្ស​​ថ្នាក់​​ទី​១២​ទាំង​អស់​​ជាប់​​បាក់​ឌុប​​ដោយ​​មិន​បាច់​​ប្រឡង​​នៅ​​ឆ្នាំ​នេះ​​"

  1. Anonymous says:

    in HUN SEN regime every one can be the best even those their knowledge is low just like HUN SEN . I knew this bamboo can not become the best bamboo and in another hand it can not growing up because they are so busy to fight for other to be a leader just for powers like HUN SEN

  2. ស្អី​គេ​? មិនបាច់​ប្រឡង​? ជាប់​ដោយ​ស្វ័យប្រវត្តិ​? បន្តិច​ទៀត​ស្រុក​រំដួល​នេះ​នឹង​ចាប់​ផ្តើម​ផ្ញើរ​គ្រប់​សញ្ញាប័ត្រ​ទាំងអស់​ទៅ​អោយ​គ្រប់​សិស្សានុសិស្ស​ទូទាំង​ប្រទេស​ដោយ​មិនបាច់​ត្រូវ​ចូល​ សាលា​រៀន​ឡើយ​។ sic!

  3. so socheath says:

    ពួកអាល្ងង់ ចេះចុយតែម៉ែអ្ហែគឺអញ្ចឹង !
    ឲ្យជាប់តាមរយះពិន្ទុប្រឡងត្រីមាស ឬឆមាស តើវាមានខុសស្អីទៅ ?
    ប្រឡងគ្រប់មុខវិជ្ជាដូចតែគ្នាអីត់ !
    វិញ្ញាសារប្រឡង មិនមែនយកក្រៅមេរៀនដែលបានសិក្សាក្នុងថ្នាក់ឯណា ?
    កាលវិភាគសិក្សាទៀតសោត គ្រប់សាលា សិក្សាមុខវិជ្ជាតាមម៉ោងដួចគ្នា តើមែនឬមិនមែន ?
    ល្ងង់ចុយតែម៉ែ​វាអញ្ចឹង បានជាវារលាយ ងាប់តៃហោងអត់ដីកប់ ពួកអាពូជសំផឹង សង្គ្រោះតែកាដួយ សង្គ្រោះតែក្ត !

  4. Anonymous says:

    sorry to say to group of AH …CHESSTU ..HASS in POL POT all these animal was the killer they are so CHESS every word they said was cam from the BHUDHA bible but some of them never knew what it is mean like the word CHATA LESAK right now go ask HENG SAMRIN to translate the word please . yes all I knew they only can say DERMBAI KETHA and KETHA DEMBAI . some time I laughing my ass off when I AH CHESSTU HUN SEN talk to media or advice those young Cambodian in the ceremony . GOD ..HUN NAL call HUN SEN his next name is CHHOUP SAMLAP was so CHESS he spoken about privet jet he said ZET FLY or FESS BOKK oh GOD this animal can speak every language I quest he should be taking after JESUS