អង្គការ​អន្តរជាតិ និង​​ទូត​បរទេស ទាម​ទារ​ឱ្យ​របបភ្នំពេញ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងបីនាក់

ដោយ សុជីវី
2021-06-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ​អន្តរជាតិ និង​​ទូត​បរទេស ទាម​ទារ​ឱ្យ​របបភ្នំពេញ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងបីនាក់

សកម្មជនបរិស្ថានកញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និង​យុវជន លី ចាន់ដារ៉ាវុធ ពេលបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២១។ រូប៖ គេ​ផ្ដល់​ឱ្យ


អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ និង​ស្ថាន​ទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​ អំពាវនាវ​ដល់​របបលោក ហ៊ុន សែន ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងបីនាក់ រួមមាន កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និង​យុវជន លី ចាន់ដារ៉ាវុធ ឱ្យ​មាន​សេរីភាព​វិញ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញសេចក្តីថ្លែងការណ៍​នៅថ្ងៃទី២២ ខែមិថុនា ដោយ​ថ្កោល​ទោស​ការចាប់​ខ្លួន​នេះ។ អង្គការ​អន្តរជាតិ​មួយ​នេះ​ទាម​ទារ​ឱ្យ​របបលោក ហ៊ុន សែន ទម្លាក់​ចោល​បទចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​លើ​សកម្មជន​​ទាំង​នោះ ​និង​​ដោះលែង​​ពួក​​គេ​​ឱ្យ​មាន​​សេរីភាព​​វិញ​​ជា​​បន្ទាន់។

នាយក​រងទទួល​បន្ទុក​កិច្ច​ការ​​តំបន់​អាស៊ីនៃ​អង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) គូសបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា រដ្ឋាភិបាល​​លោក ហ៊ុន សែន បាន​បង្កើន​យុទ្ធនាការ​បំបិទ​សំឡេង​សកម្មជន ​ដែល​តស៊ូម​​តិ​ដោយ​អហិង្សា​ដើម្បីការពារ​បរិស្ថាន​។ លោក​បន្តថា រដ្ឋាភិបាល​បរទេស​ ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ និង​ដៃគូអភិវឌ្ឍន៍​ទាំង​ឡាយ ត្រូវ​តែ​ទាម​ទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ដ៏ខុសឆ្គង​នេះ ហើយ​ត្រូវ​តែ​ចេញមុខ​ថ្កោល​ទោស​ជាសាធារណៈ​​ចំពោះការ​​បង្ក្រាប​របស់​​អាជ្ញាធរ​​កម្ពុជា​​លើ​សកម្មភា​ព​អហិង្សាដទៃទៀត។

ស្រដៀងគ្នានេះ អង្គការ​លើក​លែង​ទោសអន្តរជាតិ (Amnesty International) ​ក៏​ចេញសេចក្តីថ្លែងការណ៍​ថ្កោល​ទោស​ករណី​ចាប់​ខ្លួន​នេះដែរ។ អង្គការ​លើក​លែង​ទោសអន្តរជាតិបញ្ជាក់​ក្នុងសេចក្តីថ្លែងការណ៍ថា ភាពធ្ងន់ធ្ងរនៃការចោទ​ប្រកាន់​នេះ បង្ហាញ​ពីការកើន​​ឡើង​យ៉ាង​ខ្លាំង​នូវ​វិធីសាស្ត្រ​បង្ក្រាប​របស់​អាជ្ញាធរកម្ពុជា​ប្រឆាំង​នឹង​អ្នក​ការពារបរិស្ថាន និង​សំឡេង​រិះគន់។ ម្យ៉ាងវិញទៀត ម្តង​ហើយម្តងទៀត រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាត់​ទុកអ្នករិះគន់ខ្លួនថា ជា​ក្រុម​ឧទ្ទាម និង​អ្នក​រួម​គំនិតក្បត់ ព្រម​ទាំង​លាបពណ៌​សកម្មភាពអហិង្សា​ទៅជា​បទល្មើស​ឧក្រិដ្ឋទៅវិញ។

អង្គការ​លើក​លែង​ទោស​អន្តរជាតិថ្លែង​ទៀតថា ការ​ចោទ​ប្រកា​ន់ដ៏អាក្រក់​ហួសហេតុ​នេះ គឺ​ជាការ​ប៉ុនប៉ង​ឥតលាក់លៀម​របស់​អាជ្ញាធរ​កម្ពុជា ដើម្បី​បំបិទមាត់​​ និង​បំភិតបំភ័យ​ មិន​ត្រឹម​តែ​ចលនា​មាតាធម្មជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​យុវជន​ខ្មែរ​ជំនាន់ក្រោយ​ទាំងមូល​ ដែល​ហ៊ាន​ក្រោក​ឈរឡើង​ដើម្បីបុព្វហេតុ​សិទ្ធិមនុស្ស និង​យុត្តិធម៌​ផ្នែក​បរិស្ថានទៀងផង។ អង្គការ​អន្តរជាតិ​ដដែល​នេះ​ទាម​ទារឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​បទចោទប្រកាន់​ និង​ដោះលែង​សកម្មជន​ទាំងបីនាក់​ឱ្យ​មាន​សេរីភាព​វិញជាបន្ទាន់ និង​ដោយ​ឥតលក្ខខណ្ឌល្អប្រសើ។​ ជាងនេះទៅទៀត ​អង្គការ​លើក​លែង​ទោស​អន្តរជាតិទទូច​ដល់​អាជ្ញាធរ​កម្ពុជា​ ឱ្យ​ដាក់​ទោស​មន្ត្រីរដ្ឋាភិបាល មន្ត្រីយោធា និង​អ្នក​រក​ស៊ី​ដែល​មាន​ទំនាក់​ជិត​ស្និទ្ធជាមួយ​ពួក​គេ ដែលជារឿយៗបាន​ឃុបឃិត​គ្នា​ក្នុងការបំផ្លិច​បំផ្លាញ​តំបន់​ឆ្នេរ ព្រៃកោងកាង និងព្រៃឈើរបស់កម្ពុជា។

ដោយ​ឡែកតំណាង​ទូត​ប្រទេស​ប្រជាធិបតេយ្យ​វិញ ពួក​គេក៏​រិះគន់​ករណី​ចាប់​ខ្លួន​នេះដែរ។ តំណាង​ទូត​បរទេសទាំងនោះ ​​បាន​​ទាម​ទារ​ឱ្យ​អាជ្ញាធរកម្ពុជា​បញ្ឈប់ការ​យាយីទាំងនេះ និង​ងាក​ទៅលើក​ទឹក​ចិត្ត​យុវជន​ដែល​ចូល​រួម​ការពារបរិស្ថាន​វិញ។

ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិកប្រចាំកម្ពុជាលោក ផាទ្រីក ម័រហ្វី (Patrick Murphy) បានបង្ហោះសារ​លើ​បណ្ដាញ​ធ្វីតធ័រ (Twitter) កាលពីយប់ថ្ងៃទី២១ ខែមិថុនា​ថា លោក​ព្រួយ​បារម្ភ​ជាខ្លាំង​នៅពេល​ឮដំណឹងស្តីពីការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​វ័យក្មេង​ទាំងនោះ។ លោកបញ្ជាក់​ថា​ សកម្មភាព​ចុះថត​​ការ​​បំពុល​​បរិស្ថាន​​នោះ ​គឺ​​ជា​​​​​​​​​​​​​​​​​​​​​​​ការងារ​​សង្គម មិន​មែន​​ជា​​អំពើ​​ភេរវកម្ម​នោះ​ទេ។ លោកជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​ស្រាយ​ទុក្ខកង្វល់របស់​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេល​វេលា ដោយ​មិន​ត្រូវ​បំបិទមាត់​ពលរដ្ឋ​ឡើយ។

ដូចគ្នានេះដែរ ស្ថាន​ទូត​ស៊ុយអែត​ប្រចាំកម្ពុជា (Sweden) បាន​បង្ហោះសារ​លើ​បណ្ដាញ​ធ្វីតធ័រ (Twitter) នៅថ្ងៃទី២២ ខែមិថុនាថា ប្រទេស​ស៊ុយអែត​ព្រួយ​បារម្ភ​អំ​ពី​ចំណាត់​​ការ​​ផ្លូវ​​ច្បាប់​នា​រយៈពេល​​ចុង​ក្រោយ​​នេះ​​ប្រឆាំង​នឹង​សកម្មជនបរិស្ថាន​វ័យ​ក្មេង​នៅកម្ពុជា។ ស្ថាន​ទូត​ស៊ុយអែត​បញ្ជាក់ថា ការ​ចូល​រួម​របស់​ពលរដ្ឋ ការ​ទទួល​បាន​ព័ត៌មាន តម្លាភាព និង​ការ​ជជែក​គ្នា គឺ​ជា​ធាតុផ្សំ​គន្លឹះ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ ស្ថាន​ទូត​ដដែល​បន្ថែម​ថា យុវជន​ដែល​ចូល​រួម​ការងារ​សង្គម​ គឺ​ជាផ្នែក​មួយ​នៃ​អនាគត ហើយ​គួរ​តែ​ទទួល​បាន​ការ​លើក​ទឹកចិត្ត។

រីឯស្ថាន​ទូតអូស្រ្តាលីប្រចាំកម្ពុជាវិញ ស្ថាន​ទូត​នេះក៏លើក​ឡើង​ពីក្តីព្រួយ​បារម្ភ​ដូច​គ្នា​ចំពោះការ​ចាប់​ខ្លួន​សកម្មជនបរិស្ថាន​​វ័យក្មេងទាំងបីរូប ដោយសារ​ការ​តស៊ូ​មតិ​អហិង្សា​លើ​បញ្ហា​បរិស្ថាន​។ ស្ថាន​ទូត​អូស្ត្រាលី​បញ្ជាក់​ច្បាស់ៗនៅក្នុង​សារលើ​​ទំព័រហ្វេសប៊ុក (Facebook) របស់​ខ្លួន​ថា ស្ថាន​ទូត​មិន​ជឿថា​សកម្មភាព​ប្រកប​ដោយ​​សន្តិវិធី​បែបនេះ​ គឺ​ជាការ​គំរាមកំហែង​ដល់​ស្ថិរភាពនយោបាយ ឬ​ស្ថេរភាព​សង្គម​នោះឡើយ។ ស្ថាន​ទូតដដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ដល់​យុវជន​ក្នុង​ការ​​បង្ហាញ​នូវ​កង្វល់​លើ​បញ្ហា​ដែល​ពួក​គេ​យក​ចិត្ត​ទុក​ដាក់។ ស្ថាន​ទូត​អូស្រ្តាលី​រំឭក​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ថា ការ​សន្ទនា​ដោយ​សេរី និង​បើក​ចំហ គឺ​ជា​មធ្យោបាយ​ល្អ​បំផុតឆ្ពោះទៅកាន់សន្តិភាព និង​វិបុល​ភាព ទាំងនៅក្នុង​ប្រទេស​​កម្ពុជា និង​នៅក្នុងតំបន់។

ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិនេះ ធ្វើ​ឡើង​បន្ទាប់​ពីអាជ្ញាធរ​របបលោក ហ៊ុន សែន បាន​ចាប់​ខ្លួនសកម្មជន​បរិស្ថាន ៤ នាក់នៃ​ចលនា​មាតាធម្មជាតិ រួមមាន កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី យុវជន​ លី ចាន់ដារ៉ាវុធ និង​ សិដ្ឋ ឈីវលីម៉េង កាល​ពីថ្ងៃទី១៦ ខែមិថុនា។ អាជ្ញាធរ​បាន​ដោះលែង​យុវជន សិដ្ឋ ឈីវលីម៉េង វិញ បន្ទាប់​ពីឃុំ​រូបគេ​រយៈពេល​មួយថ្ងៃ។ ដោយ​ឡែក​សកម្មជន​បីនាក់ទៀត អាជ្ញាធរ​បាន​បញ្ជូន​ពួក​គេ​ទៅតុលាការ​ក្រុង​ភ្នំពេញ។ ​តុលាការ​បាន​ចោទ​ប្រកាន់កញ្ញា ស៊ុន រដ្ឋា និង​លោក យឹម លាងហ៊ី ចំនួន​ពីរបទល្មើសគឺ​បទ «ប្រមាថព្រះមហាក្សត្រ» និង «រួម​គំនិតក្បត់» រីឯយុវជន លី ចាន់ដារ៉ាវុធ តុលាការ​ចោទ​ប្រកាន់តែ​មួយ​​​បទល្មើសគឺ​បទ «រួម​គំនិតក្បត់»។ «បទប្រមាថព្រះមហាក្សត្រ» ប្រឈម​នឹងទោស​​ជាប់​ពន្ធនាគារពី​ ១ឆ្នាំ ដល់ ៥ឆ្នាំ ខណៈ «បទរួម​គំនិត​ក្បត់» វិញ ជាប់​ទោស​ចន្លោះពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ព្រម​ទាំង​ពិន័យជា​ប្រាក់ជាច្រើន​​លាន​រៀល​ថែម​ទៀត។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្ន​កនាំពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញលោក ប្លង់ សុផល និង​អ្នក​នាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីឆ្លើយតប​រឿងនេះបាន​ទេ ដោយ​ទូរស័ព្ទចូល តែ​ពុំ​មាន​អ្នក​ទទួល​ នៅថ្ងៃទី២២ ខែមិថុនា។ ប៉ុន្តែតំណាង​ស្ថាប័ន​សិទ្ធិ​មនុស្ស​របស់រដ្ឋាភិបាល បាន​ថ្លែង​ការពារ​ចំណាត់ការ​​របស់​អាជ្ញាធរ​លើក្រុម​សកម្មជន​បរិស្ថានទាំងនេះ​។

សមាជិក និងជា​អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់រដ្ឋាភិបាលលោក កត្តា អ៊ន ​ជឿ​ជាក់ថា តុលាការ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់​សកម្មជន​​ទាំង​នោះ។ លោក​ថា ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​តំណាង​ទូត​បរទេស គួរ​ជួយ​ដល់​សកម្មជន​បរិស្ថាន​ទាំងបីនាក់ដោយ​ផ្តល់ជំនួយផ្នែក​​ច្បាប់ ជាជាង​​ចេញ​សេចក្តីថ្លែងការណ៍​ដែល​លោកហៅថា ​ជា​ការ​ជ្រៀតជ្រែក​ចូលកិច្ច​ការ​ផ្ទៃក្នុង​របស់​តុលាការ​កម្ពុជា៖ «វាជា​បញ្ហា​មួយដែល​ធ្វើ​ឱ្យ​សង្គម​មិន​ទទួលបាន​យុត្តិធម៌ ហើយ​ធ្វើ​ឱ្យ​ប្រពៃណី​នៃ​ការ​អនុវត្ត​ច្បាប់ទៅ​ជា​ប្រពៃណី​នៃការ​​អន្តរាគមន៍​ នៃ​ការ​ការពារ​ដោយ​ខុស​ច្បាប់ទៅវិញ។ ដូច្នេះ​ហើយ​ខ្ញុំ​យល់ថា គួរ​តែ​យើង​ប្រើប្រាស់​យន្តការ​ការពារ​ខ្លួន​ស្របច្បាប់​ មានន័យថា ការពារ​ខ្លួន​នៅក្នុងនីតិវិធី​តុលាការ​តាម​រយៈការ​បញ្ជូន​ភស្តុតាង ការ​បង្ហាញ​ភស្តុតាង សាក្សី ហើយ​និង​មេធាវីដើម្បី​ដោះបន្ទុក ដើម្បីធានា​បាន​នូវ​ភាព​យុត្តិធម៌ ប្រសើរជាង​ការ​តវ៉ា​បែបនេះ»។

ផ្ទុយ​ពីការ​បកស្រាយរបស់​តំណាង​ស្ថាប័ន​សិទ្ធិមនុស្សរបស់​រដ្ឋាភិបាលនេះ អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិមើល​ឃើញថា សំណុំ​រឿងនេះ​មាន​ចរិតនយោបាយ ដូច្នេះយុត្តិធម៌នឹង​គ្មាន​ឡើយ​សម្រាប់​សកម្មជនបរិស្ថាន​ទាំងបីនាក់។

នាយក​រងទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ីនៃ​អង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson)​ មាន​ប្រសាសន៍​ថា ការ​ដែល​តុលាការ​កម្ពុជា​​ស្ថិត​​ក្រោម​ឥទ្ធិពល​នយោបាយ​ដ៏​ជោគជាំបែបនេះ មានន័យ​ថា ក្រុម​សកម្មជន​បរិស្ថាន​ទាំងនោះ​គ្មាន​ឱកាស​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ប្រកប​ដោយ​យុត្តិធម៌ឡើយ៖ «ទាំងនេះ​ជាការ​ចោទប្រកាន់​បែប​ប្រឌិត និង​មាន​ចរិត​នយោបាយ​ ដែល​ត្រូវ​បានបង្កើត​ឡើងដើម្បីតាម​​យាយី និងបំបិទ​គ្រប់ទម្រង់នៃ​ការ​បញ្ចេញ​មតិ​ជាសាធារណៈ​ និងអ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាលរឿងបរិស្ថាន។ មតិ​ដែល​ថា ទុក​រឿង​ហ្នឹង​ឱ្យ​តុលាការ​ជា​អ្នក​ដោះស្រាយ​នោះ គឺមិន​អាច​ទៅរួច​ឡើយ ព្រោះ​ការពិត​នោះ គឺថា​ តុលាការ​​ជា​ឧបករណ៍​នយោបាយ។ តុលាការ​កម្ពុជា​​មាន​ភាព​លម្អៀងខ្លាំងមែន​ទែន ដូច្នេះគ្មាន​ផ្លូវ​ទេ​​ដែលសកម្មជន​ទាំងនេះ នឹង​ទទួល​បាន​យុត្តិធម៌​ពីតុលាការ​កម្ពុជានោះ»។

ការ​ចាប់​ខ្លួនសកម្មជន​បរិស្ថាន​ចុងក្រោយនេះ កើត​មាន​ឡើង​បន្ទាប់​ពីតុលាការ​របបលោក ហ៊ុន សែន កាល​ពី​ខែឧសភា កន្លងទៅ បាន​ផ្តន្ទាទោស​សហការីរបស់ពួក​គេ​ ៣នាក់ រួម​មានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ឱ្យ​ជាប់​ពន្ធនាគារពី ១៨ ទៅ ២០ខែ ពីបទញុះញង់ឱ្យ​មាន​ភាព​វឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម។ គិត​មក​ដល់​ចុងខែមិថុនានេះ សកម្មជន​មាតាធម្មជាតិ​ទាំងបីនាក់​ បាន​ជាប់​ឃុំ​ក្នុងពន្ធនាគារ​អស់​រយៈពេលជិតមួយឆ្នាំមក​ហើយ។

ចំណែកស្ថាបនិក​ចលនា​មាតាធម្មជាតិជន​ជាតិ​អេស្ប៉ាញលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ដែល​ត្រូវ​អាជ្ញាធររបបលោក ហ៊ុន សែន ចោទថា ជា​អ្នក​នៅពីក្រោយ​ក្រុម​យុវជនទាំង​នោះវិញ លោកបានជាប់​ចោទទាំងពីរសំណុំ​រឿងនេះ។ ក្នុង​សំណុំ​រឿង​ជាមួយ​សកម្មជន​បរិស្ថាន​៣ នាក់កាល​ពីលើកមុន តុលាការ​បាន​ផ្តន្ទាទោស​លោក​កំបាំង​មុខ​ឱ្យ​ជាប់​ពន្ធនាគារ ២០ខែ ពីបទសមគំនិតក្នុងអំពើ​ញុះញង់។ ចំណែកសំណុំ​រឿង​ចុងក្រោយ​នេះវិញ តុលាការ​បាន​ចោទ​លោក​ចំនួន​ពីរបទល្មើសដូច​សកម្មជនដែរ គឺ​បទ «ប្រមាថព្រះមហាក្សត្រ» និង​ «រួម​គំនិតក្បត់»។ លោក​ អាឡិច ពេល​នេះ​កំពុង​រស់​នៅក្រៅប្រទេស ហើយ​បើ​ទោះជា​លោក​ស្នើសុំ​ចូល​ប្រទេស​កម្ពុជា​ជាច្រើន​ដង​ដើម្បី​ទៅតតាំងក្តីក៏ដោយ ក៏​របបលោក ហ៊ុន សែន មិន​អនុញ្ញាត​ឱ្យ​លោក​ត្រឡប់​ទៅកម្ពុជា​វិញដែរ។

អង្គការឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ​Human Rights Watch ពិនិត្យ​ឃើញថា អំឡុង​ការរាតត្បាត​ជំងឺកូវីដ-១៩ នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្កើន​ល្បឿន​នៃ​ការ​បង្ក្រាប​​លើ​​ក្រុម​សកម្មជន​បរិស្ថាន និង​យុវជន ដែល​ចូល​រួម​ក្នុង​ការ​តវ៉ា និង​សកម្មភាព​អហិង្សានានា។ អង្គការ​ដដែល​បន្តថា រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​ប្រើច្បាប់ដែលរំលោភសិទ្ធិមនុស្ស (Draconian Law) ដើម្បី​ចាប់​ខ្លួន និង​កាត់​ទោស​ក្រុម​សកម្មជន​ ក្នុង​ចេតនាបំបិទសំឡេង និង​បញ្ឈប់​សកម្មភាពរបស់​ពួក​គេ​​យ៉ាង​ច្បាស់​ក្រឡែត​​​។ អង្គការ Human Rights Watch សង្កត់ធ្ងន់ជា​ចុងក្រោយ​ថា មាន​តែការ​ដាក់​​សម្ពាធ​ពីសហគមន៍​អន្តរជាតិ​លើ​រដ្ឋាភិបាល​កម្ពុជាទេ ទើប​​អាច​ជួយ​សង្គ្រោះ​សកម្មជនបរិស្ថាន​​ពីការកាត់​ទោស​ឱ្យ​​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

6 Responses to "អង្គការ​អន្តរជាតិ និង​​ទូត​បរទេស ទាម​ទារ​ឱ្យ​របបភ្នំពេញ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងបីនាក់"

  1. so socheath says:

    ក្តីសង្ឃឹមដ៏សែនឆ្ងាយ !
    ***

    ក្រុមជនសំបក មាតាធម្មជាតិទាំងនេះ
    ចាយលុយភេរវកម្ម ធ្វេីការឲ្យពួកភេរវកម្ម
    ដែលមានការរៀបផែនការសកម្មភាពឲ្យប្រព្រឹត្តតាមបញ្ជារ ដោយមេក្លោងភេរវកម្មនៅក្រៅប្រទេស ឈ្មោះអាឡិច
    ហ្កុនសាឡេះ ជនជាតិអេស្ប៉ាញ នឹងជាអតីតប្រធានអង្គការមាតាធម្មជាតិ ។
    ទោសឃុបឃឹតជាមួយពួកភេរវកម្មអន្តរជាតិ ដេីម្បីប្រព្រឹត្ត
    អំពេីក្បត់ជាតិក្នុងសកម្មភាពភេរវកម្ម អាចជាប់គុកពី១៥ ទៅ៣០ឆ្នាំ ។
    ករណីយ៍ បង្ករការខូចខាតធ្ងន់ធ្ងរដល់សន្តិសុខជាតិ
    អាចត្រូវជាប់គុកមួយជីវិតក៏ថាបាន ។
    កឹម សុខា ប្រហែលអាចមានវាសនា ដូចក្រុមជនសំបក
    មាតាធម្មជាតិទាំងនេះដែរ ក្នុងករណីយ៍ត្រូវបានរក
    ឃេីញកំហុសក្បត់ជាតិតាមការចោទប្រកាន់ ហេីយត្រូវកាត់ទោសដោយតុលាការនាពេលខាងមុខ ។
    ដោយឡែកសម្រាប់ក្រុមសិទ្ធិមនុស្សការពារចោរ អាដហុក
    លីកាដូ វិញត្រូវចាំថា កម្ពុជា ជាប្រទេសនិតិរដ្ឋ ។
    កម្ពុជាគ្មានអ្នកទោសនយោបាយ គ្មានអ្នកទោសមនសិកាទេ។
    គឺមានតែអ្នកទោសជាឧក្រឹដ្ឋជន ជាចោរលួច ជាចោរប្លន់
    សម្លាប់មនុស្ស ពិរុទ្ធជនក្បត់ជាតិ ជាអ្នកទោសដែលបានរួមគំនិតប្រព្រឹត្តអំពេីក្បត់ជាតិតែប៉ុណ្ណោះ ។
    ជនល្មេីសច្បាប់ និងត្រូវច្បាប់កម្ពុជាដាក់ទោសដោយគ្មានការ
    លេីកលែង ។
    សម្រាប់ជនជាប់ពិរុទ្ធ ការរង់ចាំអន្តរាគមន៍ ពីភាគីបរទេស
    ណាមួយ វាជាក្តីសង្ឃឹមដ៏សែនឆ្ងាយ នឹងជាការដេកស្រម៉ៃ
    ចាំចាប់ផ្កាយលេីមេឃតែប៉ុណ្ណោះ ។
    ព្រោះថា អធិបតេយ្យភាពជាតិកម្ពុជា មិនអនុញ្ញាតិឲ្យមានការ
    រំលោភបំពានពីសំណាក់បរទេសណាមួយជាដាច់ខាត !

  2. so socheath says:

    សុំបញ្ជាក់ពីឥរិយាបទពិតម៉ោបេីគ្រាន់បេីណាស់ !
    ***
    ការសម្តែងការព្រួយបារម្មណ៍ស្តីពីសេរីភាព
    នៃការបញ្ចេញមតិរបស់ក្រុមសង្គមស៊ីវិលខាងសិទ្ធិមនុស្ស
    នៅកម្ពុជា ជារឿងហួសហេតុដែលមិនអាចទទួលយកបានឡេីយ។
    ជាការពិតណាស់ មនុស្សគ្រប់រូបនៅកម្ពុជា មិនថាក្មេង ចាស់ ប្រុស ឬ ស្រី គឺបានបញ្ចេញមតិយោបល់របស់ពួកគេម៉ាសេរី ខ្លះតាមហ្វេសប៊ុក ខ្លះតាមយូធូប ខ្លះតាមបណ្តាញសង្គមផ្សេងទៀតដោយគ្មានការបារម្ភ ព្រោះពួកគេតែងប្រេីភាសាមនុស្សជាប់ជានិច្ចក្នុងពេលនិយាយស្តី ឬការសរសេរបញ្ចេញមតិយោបល់របស់ពួកគេ ។
    តែថា វាជារឿងដែលចម្លែកខុសគេរបស់ក្រុម សិទ្ធិមនុស្សដែលចេះត្រឹមការពារតែចោរ មានដូចជាពួកអង្គការ អាដហុក អង្គការលីកាដូ សមាគម សហជីពជាដេីម ដែលពួកគេមាននិន្នាការប្រឆាំងរដ្ឋាភិបាលតាមរយះការដេីរតាមបន្ទាត់
    ដឹកនាំរបស់ពួកបរទេស ពួកគេអស់នេះបែរជានិយាយថា ពួកគេមានការព្រួយបារម្ភស្តីពីសេរីភាពរបស់ពួកគេគ្រប់គា្ន
    ទៅវិញ ?
    ផ្អែកលេីទិដ្ឋភាពបែបនេះ យេីងបានដាក់ការសង្ស័យថា ការព្រួយបារម្ភរបស់ពួកគេ ប្រហែលបណ្តាលមកពីពួកគេមិនចេះប្រេីភាសាមនុស្ស គឺពួកគេចេះត្រឹមប្រេីតែភាសាឆ្កែផងក៏មិនដឹង ទេីបពួកគេមានការបារម្ភដូច្នេះនោះ?
    ពិតហេីយ ឆ្កែតែកាលណាវាព្រុសតម្លង់ដោយគ្មានហេតុផល
    ច្បាស់លាស់ នោះវាជាការរំខានគ្រប់បែបយ៉ាង រាប់ទាំងដំណេកនឹងការងារ ។
    សម្រាប់ការរំខានដោយគ្មានហេតុផលបែបនេះ តេីឆ្កែកំហូចមិនគួរត្រូវបានចាប់សំពងឲ្យរាងចាលទេឬ ?
    ម្នាល ! ពួកសង្គមសុីវិលដែលសម្តែងនូវការព្រួយបារម្ភ
    ទាំងឡាយ ។
    ពួកអ្នកអាចឆ្លេីយ សម្រាប់សំណួររបស់ខ្ញុំ ខាងលេីនេះបាន
    ដេីម្បីបញ្ជាក់ពីឥរិយាបទប្រក្រតី ឬ មិនប្រក្រតី ទាក់ទង
    នឹងការព្រួយបារម្ភរបស់អ្នក សម្រាប់បង្ហាញការពិត
    របស់ពួកអ្នក ។
    ល្គឹកណាអ្នកមិនមានចម្លេីយ ។នោះឥរិយាបទរបស់ពួកអ្នក
    ប្រាកដជាដូចការវាយតម្លៃរបស់ខ្ញុំដែលមិនខុស សូម្បីតែបន្តិច៕

  3. Anonymous says:

    in HUN SEN regime every one is KBOTH CHEATH if they are not crew under HUN SEN’s feet . to be safe every one should do like the guy SO SOCHEATH . for me I’m not going to do that I rather die if I’m there doing any thing again Cambodian just to please that un educated animal . time to go hell Mr HUN SEN you are not worse to be human being . 2021, 2022, 2023, what year will you choose every one want you to go right now but please do not forget to take your million dollar watch OK.. AH SAMDACH EY

  4. so cheat says:

    អា កត្តា អ៊ន កូនមីចោរគេចុយព្រមទាំងអា ជិនម៉ាលិន អាតិរច្ឆានក្បាលថោកកូនមីអស់សាច់ហារចេញមកពេលណាវាអោយជនរងគ្រោះវិចអង្កដើររកមេធាវីល្អៗមកតតាំងជាមួយតុលាការអាយ៉ងរបស់អាកញ្ជះយួន ហ៊ុនសែន បន្លំខ្លួនដេកក្រោមឡានដឹកដីចិន កណ្ដួយម៉ែវានិយាយអោយតែបាននិយាយ។អញថាមិនចង់បញ្ចេញមតិស្អីទេតែពួកអាកូនមីចោរគេចុយតិរច្ឆានអស់អ្ហែងនេះវាជ្រុលពេករហូតដល់ខ្លាចកូនក្មេងពីរបីនាក់ហើយអួតខ្លួនឯងថាបុរសខ្លាំងៗអាចម៌ស្អី អាso socheath អាកញ្ជះយួន ហ៊ុនសែន នឹងវាខ្លាំងស្អីវាបានតែជាមួយមនុស្សស្លូតៗគេមិនតបតរអ្ហែងអោយវាសាកជាមួយអញសាកមើល បើវាមិនរត់ចោលអាខ្វិនទេ អញសុខចិត្ត—

  5. so socheath says:

    អាពូជឆ្កែ !
    វាជាសម្លេងឆ្កែ របស់អ្ហែងទេ ដែលថាដូមីនីក រ៉ាអាប
    មានការលើកឡើងបែបនេះនោះ ។
    ការពិត គាត់គ្មាននិយាយអ្វីទាំងអស់ ទាក់ទង ជាមួយ
    ពួកអាតៃហោងសមរង្សុី ពិសេស អាក្តឆ្កែកឹម សុខា ក៏ដូច
    ពួកជនរួមគំនឹតក្បត់ជាតិ ក្នុងចលនាអង្គការមាតាធម្មជាតិ
    ដែលត្រូវបានចាប់ខ្លួន មុនដំណើទស្សនកិច្ចរបស់គាត់ ប៉ុន្មាន
    ថ្ងៃមុននេះ ។
    អាពូជឆ្កែ !
    ភាពរលាយហិនហោច ងាប់តៃហោងអត់ដីកប់ របស់ពួកអាឆ្កែ
    បក្សសង្គ្រោះផេះ អ្ហែងអស់នេះ គឺដោយសារ ការភូតកុហក បោកប្រាស
    រហូតលែងមានអ្នកជឿហ្នឹងហើយ ៕
    យល់នៅ ប៉ុណ្ណឹង ពួកអាពូជឆ្កែ !

  6. so socheath says:

    អូ! អញហ្នឹង ទៅរុកកាដួយ មីកាដួយស្អុយម៉ែងអ្ហែង អ្ហាស ! អា ឈីត (so cheat) ?
    មីកាដួយអាយះស្ញេញម៉ែអាចុយតាម៉្រាយអ្ហែងហ្នឹង កាដួយវាស្អុយណាស់ ។
    កុំថាឡើយឲ្យអញចុយកាដួយវា ។ ឲ្យអញយកឈើរុកកាដួយវា ក៏អញមិនរុកផង ។
    កាដួយមីសំផឹងម៉ែអាពូជឆ្កែអ្ហែងហ្នឹងស្អុយណាស់ !