ថ្នាក់ដឹកនាំ​កម្ពុជា​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​គុយបា

ដោយ ម៉ៅ សុធានី
2022.10.06
RFA

ថ្នាក់ដឹកនាំ​កម្ពុជា​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​គុយបា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) នាយករដ្ឋមន្ត្រី​គុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នៅកម្ពុជា កាលពីថ្ងៃទី៤ ខែ​តុលា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


នាយករដ្ឋមន្ត្រី​គុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មកដល់​ប្រទេស​កម្ពុជា​ហើយ កាលពី​រសៀល​ថ្ងៃទី​៤ ខែ​តុលា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៣ ថ្ងៃ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​ទាំង ២​។ ទស្សនកិច្ច​នេះ​ធ្វើឡើង​តាម​ការ​អញ្ជើញ​របស់​លោក ហ៊ុន សែន បន្ទាប់ពី​លោក​បាន​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​គុយបា​កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​នេះ លោកនាយក​រដ្ឋមន្ត្រី​គុយបា នឹង​ចូល​គាល់​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី។ នៅ​ថ្ងៃទី​៥ ខែ​តុលា​នេះ លោកនាយក​រដ្ឋមន្ត្រី​គុយបា បាន​ជួប​ពិភាក្សា ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា។

កាលពី​ល្ងាច​ថ្ងៃទី​៤ ខែ​តុលា លោកនាយក​រដ្ឋមន្ត្រី​គុយបា ក៏បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​បាន​អញ្ជើញ​ធ្វើ​ជា​សហ​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា​លើ​វិស័យ​សុខាភិបាល កិច្ចសហប្រតិបត្តិការ​រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួងការបរទេស​របស់​ប្រទេស​ទាំងពីរ។

ក្នុង​ជំនួប​នេះ​ដែរ លោក ហ៊ុន សែន វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រឹងប្រែង និង​ភាព​ជោគជ័យ​ដែល​ប្រទេស​គុយបា​ដែល​បាន​ទទួល​នោះ គឺ​ការស្រាវជ្រាវ​លើ​វិស័យ​សុខាភិបាល និង​ការ​ផលិត​វ៉ាក់សាំង សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩។ មេដឹកនាំ​គុយបា ក៏បាន​អរគុណ​កម្ពុជា​ដែល​បាន​ផ្ដល់​អង្ករ​ចំនួន​៦​ពាន់​តោន ដល់​ប្រទេស​គុយបា​ផង​ដែរ។

រដ្ឋាភិបាល​កម្ពុជា និង​គុយបា ប្ដេជ្ញា​បន្ត​លើក​កម្ពស់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ក្នុង​វិស័យ​អប់រំ កីឡា វប្បធម៌ វិស័យ​ព័ត៌មាន ពាណិជ្ជកម្ម ការ​វិនិយោគ និង​វិស័យ​ផ្សេងៗ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "ថ្នាក់ដឹកនាំ​កម្ពុជា​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​គុយបា"

  1. Anonymous says:

    that nice CUBA is the neighbor of US why that country is so poor . in the history it is a dictator country and HUN SEN like it because he is a dictator also . the more special about it is communist that what HUN SEN like the most . this is can be the end of the uneducated evil monster in the sad nation call KAMPOUCHEA

  2. Anonymous says:

    Communist and communist meeting is not un-normal ‘