កម្ពុជា-នយោបាយ
17/01/2023 – 06:37
ដោយ៖ ញឹម សុផល
RFI

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន © Internet
គណបក្សភ្លើងទៀន នៅថ្ងៃចន្ទទី១៦ ខែមករានេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយស្នើឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់បញ្ឈប់រាល់ការគំរាមកំហែងមកលើគណបក្សភ្លើងទៀន និងអង្គការសង្គមស៊ីវិល។ គណបក្សភ្លើងទៀនក៏នឹងពិចារណាឡើងវិញដែរ អំពីលទ្ធភាពនៃការចូលរួមក្នុងការបោះឆ្នោតជាតិខាងមុខ ប្រសិនបើសកម្មភាពគំរាមកំហែងនៅតែបន្តកើតមានធ្ងន់ធ្ងរមកលើគណបក្សប្រឆាំងមួយនេះ។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចថាការចូលរួមឬមិនចូលរួមរបស់គណបក្សប្រឆាំង មិនប៉ះពាល់ដល់ការបោះឆ្នោតខាងមុខទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ចំនួន១ទំព័ររបស់ខ្លួន គណបក្សភ្លើងទៀន បានលើកឡើងថាការបំភិតបំភ័យ ការគំរាមកំហែង និងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបង្ខិតបង្ខំ ឬរឹបអូសយកទ្រព្យសម្បត្តិ ការប្តឹងទាមទារសំណងឲ្យសងខុសប្រក្រតីមកលើថ្នាក់ដឹកនាំគណបក្សភ្លើងទៀន គឺជាការគៀបសង្កត់ផ្នែកនយោបាយ និងបំបាក់ស្មារតីដល់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន។
គណបក្សប្រឆាំងមួយនេះ យល់ឃើញថាសកម្មភាពទាំងអស់នេះ បានជះឥទ្ធិពលដ៏អាក្រក់ដល់បរិយាកាសនយោបាយ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមិនអាចទទួលយកបាន។ នេះបើតាមសេចក្តីថ្លែងការណ៍។
ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវដល់ប្រមុខរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់បញ្ឈប់នូវរាល់ការគំរាមកំហែងតាមគ្រប់រូបភាពមកលើគណបក្សភ្លើងទៀន និងសង្គមស៊ីវិលដើម្បីបង្កបរិយាកាសល្អប្រសើរ ធានាដល់ការបោះឆ្នោតឲ្យបានត្រឹមត្រូវ សេរី និងយុត្តិធម៌។
គណបក្សភ្លើងទៀន ក៏បានបញ្ជាក់ដែរថា គណបក្សប្រឆាំងដែលមានឥទ្ធិពលមួយនេះ នឹងពិចារណាឡើងវិញ អំពីលទ្ធភាពនៃការចូលរួមក្នុងការបោះឆ្នោតជាតិខាងមុខ ប្រសិនបើសកម្មភាពគំរាមកំហែងនៅតែបន្តកើតមានធ្ងន់ធ្ងរមកលើគណបក្សភ្លើងទៀន។
ក៏ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបដិសេធចំពោះការចោទប្រកាន់ និងវាយតម្លៃសភាពការណ៍នយោបាយកម្ពុជាដោយគណបក្សភ្លើងទៀន។ លោកថាការចូលរួម ឬមិនចូលរួមនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ គឺជាសិទ្ធិរបស់គណបក្ស និងអ្នកនយោបាយនីមួយៗមិនមានការបង្ខិតបង្ខំទេ ហើយការមិនចូលរួមណាមួយរបស់គណបក្សប្រឆាំងនេះ ក៏វាមិនធ្វើឲ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតអ្វីឡើយ ខណៈគណបក្សនយោបាយទាំងអស់មានជាង៤០គណបក្សឯណោះ៕
HAS…. that what I thinking if HUN SEN trying to get in the ring with his poppet parties let him do it . just take yourself out of that raise and see what world community going to say about it . the whole world knew that was happen in the past with CNRP . the US and EU was watching and trying to get KIM SOKHA back but they see the other Democracy party pop up so they are watching . HUN SEN can win but who this animal can work with . I knew isolation will be the resalt no matter HUN SEN ‘s son or himself will be the new prime minister in 2023 . at last I just want to say >>HUN SEN…CHOS CHENGTOV . enough is enough you are not last that long do not trying to kill your own families be for you going hell