លោក ញឹក ប៊ុនឆៃ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងទទួលគណបក្សប្រឆាំងចំនួនជាង ១.០០០ នាក់ នៅបន្ទាយមានជ័យ

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ប្រាប់​ឲ្យ​ថា សមាជិក​នៃ​គណបក្សប្រឆាំង​ពីរ ដែលមាន​គ្នា​ជាង ១.០០០ នាក់ បាន​ចុះចូល​ជាមួយនឹង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ខេត្តបន្ទាយមានជ័យ​។​

ថ្ងៃទី 30 សីហា 2012
ដោយ: រតនា
CEN

​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អ្នកតំណាងរាស្ត្រ​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១២ ថា នៅ​ថ្ងៃទី​១ ខែកញ្ញា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ខេត្តបន្ទាយមានជ័យ នឹងធ្វើ​ពិធី​ទទួល​សមាជិក ដែល​មកពី​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ចំនួន​ជាង ១.០០០ នាក់​។​

​លោក ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​បន្តថា សមាជិក​មកពី​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី ចំនួន​ជាង ១.០០០ នាក់​នោះ អ្នកខ្លះ​មាន​លិខិត​តែងតាំង ធ្វើជា​ក្រុមការងារ និង​ទទួលខុសត្រូវ​តាម​បណ្តា​ស្រុក និង​ឃុំ នឹង​នាំមក​ជាមួយ​នូវ​កាត​សមាជិក​របស់​គណបក្ស​ទាំងពីរ បង្ហាញ​ថែមទៀត ដើម្បី​ចៀសវាង​ការចោទប្រកាន់ថា ជាការ​ឃោសនា ក្នុង​ការទទួល​សមាជិក​ថ្មី​នេះ​។​

​លោក ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា បន្ទាប់ពី​ធ្វើ​ពិធី​ទទួល​សមាជិក​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ចំនួន​ជាង ១.០០០ នាក់ នៅ​ខេត្តបន្ទាយមានជ័យ​រួចហើយនោះ លោក​នឹង​បន្តធ្វើ​ពិធី​ទទួល​បញ្ចូល​សមាជិក មកពី​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី​ចំនួន ៤​ខេត្ត​ទៀត ស្ថិតនៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប ដែលមាន​គ្នាច្រើន​រយ​នាក់​។​

​កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១២ នៅ​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ពិធី​ទទួល​សមាជិក មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ន​រោ​ត្ត​រណឫទ្ធិ ដែល​មន្ត្រី​គណបក្ស​នោះ អះអាងថា មាន​ចំនួន ១៤៦ នាក់ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃទី​៣០ ខែសីហា​នេះដែរ​។​
ក៏ប៉ុន្តែ​លោក ញឹក ប៊ុនឆៃ បាន​បដិសេធថា គ្មាន​សមាជិក​របស់​គ​ណ​បក្ស​បក្ស​ហ្វ៊ុនស៊ិនប៉ិច ជាង ១០០ នាក់ នៅ​ភ្នំពេញ ទៅ​ចូល​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ គឺ​មិនមែនជា​ការពិត​ទេ ដែល​លោក​ថា នេះ​គ្រាន់តែ​ជាកា​ឃោសនា បែប​សង្គ្រាមចិត្តសាស្ត្រ របស់​ក្រុមមន្ត្រី​គណបក្សប្រឆាំង​ប៉ុណ្ណោះ​៕​

What Next?

Recent Articles

16 Responses to "លោក ញឹក ប៊ុនឆៃ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងទទួលគណបក្សប្រឆាំងចំនួនជាង ១.០០០ នាក់ នៅបន្ទាយមានជ័យ"

  1. ស្រវឹងនយោបាយ says:

    គ្រាន់តែចាប់ផ្តើមភ្លាម ក៏បង្ហាញតួលេខបាត់ទៅហើយ។ ពិតជាខុសពីគណបក្សប្រឆាំងមែនណ៎។
    …………………………………………………………………………………………………………………………….
    កាលពីថ្មីៗនេះ គណបក្សសង្រ្គោះជាតិបានអះអាងថាទទួលបានការចុះចូលអតីតសមាជិក
    គណបក្សរណរិទ្ធិនៅខេត្តកំពតប្រមាណ ៩០ភាគរយ។ លុះចុងក្រោយទើបហ៊ានអះអាងពីចំនួន
    សមាជិកខ្ទង់រយនាក់។
    តែពេលនេះរបត់ថ្មីមួយបានបង្ហាញខ្លួនហើយ នោះគឺសមាជិកជាង១០០០នាក់នៅខេត្តជាយដែន
    បន្ទាយមានជ័យដែលមកពីគណបក្សប្រឆាំង បានសម្រេចចុះចូលជាមួយគណបក្សហ្វុនស៊ីនប៉ិច
    ភ្លាមៗទៅវិញ។
    ……………………………………………………………………………………………………………………………
    តើនេះមិនដូចជាខោកក្បាលគណបក្សសង្គ្រោះជាតិមួយក្រញ៎យ៉ាងចាស់ដៃទេឬ?
    ហើយក៏ជាសារមួយចប់ប្រាប់ថា រាជានិយមនៅមិនទាន់ស្លាប់ពីក្នុងទឹកចិត្តប្រជាពលរដ្ឋនោះទេ។
    ហេតុអ្វីក៏យ៉ាងដូច្នេះ? ព្រោះសមាជិកទាំងនោះរងចាំឲ្យតែរាជានិយមរួបរួមគ្នាឡើងវិញ ពួកគាត់
    នឹងចូលរួមគាំទ្រភ្លាមៗដែរ។
    នេះគ្រាន់តែខេត្តបន្ទាយមានជ័យមួយប៉ុន្នោះ! បន្តទៀតត្រូវរង់ចាំមើលខេត្តជុំវិញបឹងទន្លេសាប
    ទាំង៤ ដូចជា បាត់ដំបង ពោធិសាត់ សៀមរាប និង កំពង់ធំ ថាតើរាជានិយមរលត់ពីក្នុងទឹកចិត្ត
    ប្រជាពលរដ្ឋទូទៅហើយឬនៅ?

  2. ក្មេងវត្ត says:

    សូមរង់ចាំតាមដានបន្តទៀត​ថាតើពិតឫមិនពិត ព្រោះពួកគុម្មុយនិស្ដផ្ដាច់ការនិយាយអ្វីមិនសូវយក
    ជាការបានទេ ច្រើនតែមានល្បិចកិចកលភូតកុហកបោកប្រាស់អាហ្នឺងគឺជាប់លេខ១ ប៉ុន្តែផ្ទុយទៅ
    វិញបើជាការពិត មនុស្សប្រភេទនេះនៅក៍មិនចំណេញសម្រាប់ជាតិដែរ ព្រោះជាប្រភេទអ្នកធ្វើនយោបាយចល័ត មានន័យថាគឺជាអ្នកដែលស្វែងរកតែលាភសាការះនិង
    ផលប្រយោជន៍ភ្ទាល់ខ្លួនតែប៉ុណ្ណោះ គ្មានជំហ៊ពិតប្រាកដនិងគ្មានគំនិតស្នេហាជាតិទេ ដូចតែញឺកប៊ុនឆៃខ្លួនឯងអញ្ចឺង ។

  3. បើមែន! គឺគេចូលរួមជាសំដាច់ហើយ វាមិនដែលមានអាណារភ្លឺទៅចូលរួមជាមួយផ្ទះដែលកំពុងលិចទឹកនោះទេ

    នេះជាសញានៃដង្ហើមចុងក្រោយរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចមុនពេលរលាយ ។

  4. ដុងហេ says:

    ដូចជាមិនសូវជឿទេ 1000 នាក់

  5. pailin army says:

    ត្រូវហីយនយោបាយ ចល័តដូចសម រង្សី និង កឹមសុខាដែ បើនៅប៉ៃលិនវិញ បើតាមខ្ញុំដឹង ដូចជាក្បែអស់
    ហើយ តាមឃុំដូចជាសល់មួយៗ ប៉ុណ្ណោះ

  6. អ្នកនយោបាយឡប់ says:

    អ្នកនយោបាយឡប់ ដេកដណ្ដប់ក្រមា អួតខ្លួនជាអាចារ្យ ពួនសីុ បាយវត្ត ។

    អ្នកនយោបាយឡប់ ដេកដណ្ដប់ក្រមា ឲ្យចាំទីស្នាក់ការ រុះលក់អេតចាយ ។

    ​ ហេ !​ ហេ ! ហេ ! ក្មេងលោកសុំបញ្ចេញយោបល់បន្តិចចុះ ….!

    គ្មាននរណាគេវង្វេងបឹងទៅចុះចូលជាមួយ គណបក្សរបស់លោកឆៃ ទេ !​ សម្រាប់យើងវិញ

    បើទំនេរ អត់ការងារធ្វើ ទៅសុំយួរចាន់ស្រាក់ដើរតាមលោកបិណ្ឌបាត្រវិញ​វាប្រសើរជាង ។ ក្រែង

    បានចេះធម៌មួយម៉ាត់ពីរម៉ាត់ ។ ជាជាងនៅមួយក្រុមលក់ឧត្តមគតិ ពួកឆ្អិនក្បាលឆីក្បាល

    ឆ្អិនកន្ទុយលេបកន្ទុយ បើអ្នកណាហ៊ានតែសេពគប់ជាមួយមនុស្សប្រភេទដូចលោកឆៃហ្នុង

    ប្រាកដជាផ្កាប់ឆ្នាំងមិនខានទេ ។ មាន……….មិនអត់ទេ……………..

  7. លោកប្រុុសខួច says:

    អាញ់មិនជឿវាមិនដែរក៍ដល់1000នាក់

  8. ក្មេងលោក says:

    ខ្លួនឯងដង្ហើមចង្រឹតមិនគិត នៅអួតថាគេចុះចូលខ្លួនទៀត……. ចំជាភ្លើមែន ..​យកល្អទៅសុំសម្ដេច

    យាមវិមានឯករាជ្យ ឫ ចាំច្រកចូលទួលក្រសាំងទៅ …..ទុកកៅអីឲ្យក្មេងៗជំនាន់ក្រោយអង្គុយផង .

    និស្សិត បញ្ញវន្ត័ម៉ាគំនររកការងារធ្វើមិនបានផង បែរជាឲ្យមនុស្សអត់ចេះអីទៅអង្គុយ នាំតែចង្អៀត

    គេឯង ហើយចេះតែស្រែកឡូៗថា ខ្លាចគ្មានទំពាំងស្នងឫស្សី ។ ​​​បើមិនផ្តល់ឱកាសឲ្យគ្នាធ្វើផង

    បានអីរស់ ……

  9. លោកប្រុុសខួច says:

    វាមិនដែលអាណាឃើញផ្ទះលិចទឹកជិតដល់ដំបូលហើយរត់ទៅនៅទេ
    មានតែលោកឆៃទេមើលទៅដែលឆ្កួតចឹង

  10. JML says:

    និយាយជាមួយពួកអាផ្កាប់មុខ ពួកអាកំសាក់អស់សាច់ អាអត់ឈ្មោះ! ម៉ែអារាស្រ្តខ្មែរ ពួកអាសត្វធាតុ!
    ពួកអាអត់ខួរ ! សូមបងប្អូនកុំខឹងនឹងខ្ញុំ ព្រោះពួកវាជ្រុលពេកហើយ! ពួកអាមនុស្សព្រៃ ។

  11. ងាប់ចូលធ្វើអីណ្ណឹង?​ហើយមកពីណាដល់ទៅ១០០០នាក់?​ចូលរកអីណ្ណឺងចូលទៅបាត់ឈ្មោះឆ្នាំ២០១៣ឬ?

  12. Cambodia says:

    ជាពូជនាគ ទោះយ៉ាងណា ចូររៀនទប់កំហឹង ហើយកុំប្រើពាក្យអសុរស ព្រោះទោសៈ កំហឹង គឺឆេះចិត្តខ្លួនឯង។

  13. ពួកអាពុលទឹកមាត់ប៉ុល ហុម(អ្នករត់សំបុត្រនៅសហប្រជាជាតិ),​ មួ​ សុខហួយ, អាចោលួចអង្ករកឹម

    សុខា, អាប៉ុញ៉ារិទ្ធ អស់រិទ្ធបណ្តើរៗ ហើយព្រោះហ៊្វុន ស៊ីនបិចៗបន្តិចទៅពួកបក្សរូបជួងញ័របិចបន្តិច

    ទៅCPPបិចបន្តិចទៅ, អូសរលាយតែម្រង។

  14. LY Seanteur says:

    បើ បង ញឹក​ប៊ុន ឆៃ យ៉ាប់យ៉ាងនេះទៅហើយ ទំរាំអ្នកដើរតាមមិនដឹងជាយ៉ាប់ដល់កំរិតណាទេ។
    សុំទោស Leav Sean គ្រាន់តេនិយាយតាមការមើលឃើញជាក់ស្តែងប៉ុណ្ណោះ។​ បើបង ឆៃ និយាយនេះជាការពិតមែន ក៏គ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេ សមាជិកទាំងនេះ សុទ្ធតែពួកលក់ត្រីដូចបង ឆៃអញ្ចឹង (Selfish) មិនមែនទៅបម្រើជាតិទេ។​

  15. អ្នកឆ្ងល់ says:

    មិនដឹងជាស្អីទេ រត់ទៅរត់មក ត្រឡប់់ត្រឡិនអញ្ចឹងទៅ
    CPP មានតែចូល អត់់មានចេញទេ (បក្សផ្សេងមិនអាចធ្វើបានទេ)