ភ្នំពេញ: តុលាការនឹងលើកយកសំណុំរឿងតារាសម្តែង និងជាពិធីការិនីទូរទស្សន៍ ឌួង ហ្សូរីដា ដែលរងនូវការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈសរសេរសារផ្ញើតាមបណ្តាញសង្គម FACE BOOK មកបើកសវនាការជំនុំជម្រះផ្ទាល់ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ ខាងមុខនេះ។
ថ្ងៃទី 1 កញ្ញា 2012
ដោយ: ឆាយា
CEN
បើសិនជាក្នុងពេលបើកសវនាការជំនុំជម្រះនេះ រកឃើញថា មានពិរុទ្ធភាពដូចការចោទប្រកាន់នេះមែន តារាសម្តែង ឌួង ហ្សូរីដា ត្រូវប្រឈមមុខនឹងការពិន័យជាប្រាក់ពីមួយសែនរៀល ទៅ ១០លានរៀល។
តាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់លេខ១០៥ អ.យ.ដ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ លោក ខៀវ ផល្លា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ ជនរងគ្រោះបានទទួលសារ (COMMENT) តាមបណ្តាញសង្គម FACEBOOK ពីឈ្មោះឌួង ហ្សូរីដា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ10E0 ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ដោយក្នុងសារនោះមានខ្លឹមសារថា ជនរងគ្រោះ និងក្រុមគ្រួសារមិនមែនជាមនុស្សដែលបានអូសទាញបុគ្គលិក និងមេជាងឈ្មោះ ស្នា ពីហាងរបស់ខ្លួន ព្រមទាំងប្រើពាក្យថា ហ៊ានក្បត់ម៉ាក់របស់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួនថែមទៀតផង។
បន្ថែមលើសពីនេះទៀតនោះ ឈ្មោះ ឌួង ហ្សូរីដា បានសរសេរបន្ថែមថា ខ្លួនពិតជាមិនអាចជឿបានថាជួបនឹងប្រភេទមនុស្សដូចជាជនរងគ្រោះនេះទេ។
ការសរសេរបែបនេះ គឺមានចេតនាចង់ទម្លាក់កំហុសបំផ្លើសការពិតទៅលើជនរងគ្រោះ តែតាមពិតឈ្មោះ ស្នា ដែលមេជាងច្នៃម៉ូតបានឈប់ដោយស្ម័គ្រចិត្តពីហាងរបស់ ឌួង ហ្សូរីដា ហើយបានមកចូលហ៊ុនបើកហាងថ្មីជាមួយជនរងគ្រោះ ទើបធ្វើឱ្យ ឌួង ហ្សូរីដា ខឹង ក៏កើតរឿងសរសេរទម្លាក់កំហុសបែបនេះ។
ដោយយោងតាមភស្តុតាង និងអំពើ ពិសេស ឌួង ហ្សូរីដា ជានីតិជន ដែលមាននីតិសម្បទាបរិបូរណ៍ និងស្មារតីគ្រប់គ្រាន់ ដែលអាចវិនិច្ឆ័យពីអំពើល្មើសរបស់ខ្លួនបាននោះ លោកព្រះរាជអាជ្ញារង ខៀវ ផល្លា បានសម្រេចចោទប្រកាន់ឌួង ហ្សូរីដា ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ រួចបញ្ជូនសំណុំរឿងទៅឱ្យលោកចៅក្រម ស៊ិន វិសាល ដើម្បីបើកសវនាការជំនុំជម្រះផ្ទាល់ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ ខាងមុខនេះ៕ S

No one dare to do one thing that over happening, this is the way that choose yourself
អូនដាអោយចៅក្រមបៅដោះអូនមួយយប់ទៅឈ្នះដាច់តែម្តង!
crazy guy – please tell your mom to do that tove. I am a supporter for soriday
ពួកអគតិគិតតែពី កាមតណ្ហាតែម្តង។។។