តំណាង​រាស្ត្រ​បក្ស​ប្រជាជន​ដើរ​ចេញ​ពី​អង្គ​ប្រជុំ​ពេល​ពលរដ្ឋ​សួរ​បញ្ហា​ដីធ្លី​នៅ​កំពត

វេទិកា​សាធារណៈ​រវាង​អ្នក​តំណាង​រាស្ត្រ និង​ម្ចាស់​ឆ្នោត នៅ​ក្នុង​ស្រុក​បន្ទាយមាស ខេត្ត​កំពត បាន​បញ្ចប់​ទាំង​កណ្ដាល​ទី ដោយ​មន្ត្រី និង​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដើរ​ចេញ​ពី​អង្គ​ប្រជុំ ខណៈ​ប្រជាពលរដ្ឋ​សាក​សួរ​ច្រើន​ពី​បញ្ហា​ទំនាស់​ដីធ្លី ដែល​លោក​មិន​អាច​បំភ្លឺ​បាន​ជូន​ជា​សាធារណៈ។

ដោយ អ៊ុក សាវបូរី
2012-11-10
​វិទ្យុ​អាស៊ីសេរី

៣-កក្កដា-២០១២៖ ក្រុម​យុវជន​ស្ម័គ្រចិត្ត ចុះ​ពិនិត្យ​ដី​ជម្លោះ​នៅ​ភ្នំ​សែនហាន ឃុំ​ដំបូកខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត។

៣-កក្កដា-២០១២៖ ក្រុម​យុវជន​ស្ម័គ្រចិត្ត ចុះ​ពិនិត្យ​ដី​ជម្លោះ​នៅ​ភ្នំ​សែនហាន ឃុំ​ដំបូកខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត។ RFA/Ouk Savborey

នៅ​ក្នុង​ភូមិ​គាថាវង្សក្រោម ឃុំ​ត្រពាំងសាលា​ខាង​លិច ស្រុក​បន្ទាយមាស ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ មាន​ការ​ភ្ញាក់​ផ្អើល​មួយ ខណៈ​មន្ត្រី និង​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដើរ​ចេញ​ពី​អង្គ​ប្រជុំ​នៃ​វេទិកា​សាធារណៈ​រវាង​អ្នក​តំណាង​រាស្ត្រ និង​ម្ចាស់​ឆ្នោត ដែល​បាន​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ អិន.ឌី.អាយ (NDI= National Democratic of Institute)។

មេ​ឃុំ​ត្រពាំងសាលា​ខាង​លិច លោក កប សឿន ថ្លែង​ថា អ្នក​សម្រប​សម្រួល អិន.ឌី.អាយ បាន​ផ្ដល់​ឱកាស​ឲ្យ​តំណាង​រាស្ត្រ​ម្នាក់ ២៥​នាទី សម្រាប់​ឆ្លើយ​សំណួរ​ម្ចាស់​ឆ្នោត។ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឃួន សុខ បាន​ឆ្លើយ​សំណួរ​ពលរដ្ឋ​ខ្លះ​មក​ហើយ។ ប៉ុន្តែ​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី លោក​សុំ​ឲ្យ​មន្ត្រី​កសិកម្ម​ខេត្ត​កំពត ជួយ​ឆ្លើយ​ជំនួស។ ម្យ៉ាង​ទៀត ម៉ោង​ដែល​ត្រូវ​ឆ្លើយ​នឹង​សំណួរ​នោះ គឺ​នៅ​សល់​ពេល ១៥​នាទី​ទៀត។ ប៉ុន្តែ​អ្នក​សម្រប​សម្រួល​អង្គការ អិន.ឌី.អាយ មិន​ផ្តល់​សំឡេង​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត ជួយ​បំភ្លឺ​បន្ថែម ទើប​មាន​ការ​ដើរ​ចេញ​ពី​អង្គ​ប្រជុំ។

លោក កប សឿន៖ «គឺ​តំណាង​រាស្ត្រ​ទើប​ទទួល​ការងារ​ហ្នឹង អីចឹង​គាត់​មិន​សូវ​យល់​ពី​ការងារ​ហ្នឹង គាត់​ទើប​ឡើង​ថ្មី។ ប្រជាពលរដ្ឋ​គាត់​ឡើង​ឈូរ​ឆ​ទៅ​ស្រែក​អាយូ​អាយ៉ា​ទៅ គាត់​ថា​ពេល​វេលា​ហ្នឹង​ពេល​វេលា​របស់​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន វា​តំណាង​របស់​គណបក្ស​ប្រជាជន។ អើ​គឺ​វា​អព្យាក្រិត ដល់​ពេល​គាត់​លំអៀង​ទៀត បាន​ជា​ប្រជាពលរដ្ឋ​គេ​មិន​សុខ​ចិត្ត»

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក ជា ប៉ូច ថ្លែង​ថា អង្គការ អិន.ឌី.អាយ បាន​ផ្តល់​សិទ្ធិ​បំភ្លឺ​ចម្ងល់​ជូន​មហាជន គឺ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ឃួន សុខ ឲ្យ​ឆ្លើយ​មុន។ ឯ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង រង់ចាំ​បកស្រាយ​តាម​ក្រោយ។ ប៉ុន្តែ លោក ឃួន សុខ ផ្ទេរ​សំណួរ​ដីធ្លី​ជូន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត លោក ចាន់ ចេស្តា ជួយ​បកស្រាយ​បន្ត តែ​មាន​ការ​ជំទាស់​ពី​អ្នក​សម្រប​សម្រួល អិន.ឌី.អាយ ស្រាប់​តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នាំ​គ្នា​ដើរ​ចេញ​ពី​វេទិកា។

លោក ជា ប៉ូច បាន​រិះគន់​ថា ការ​ដើរ​ចេញ​ពី​វេទិកា​របស់​លោក​មន្ត្រី​កសិកម្ម​នៅ​ចំពោះ​មុខ​មហាជន អាច​ឲ្យ​មនុស្ស​ច្រើន​រយ​នាក់ អាច​វាយ​តម្លៃ​ពី​របៀប​ធ្វើ​ការ​លំអៀង​ទៅ​រក​គណបក្ស​នយោបាយ ច្រើន​ជាង​បម្រើ​ការងារ​រាជការ៖ «តាម​ការ​ពិត ក្នុង​នាម​ខ្ញុំ​នៅ​ក្នុង​វេទិកា​ហ្នឹង គឺ​ខ្ញុំ​វាគ្មិន​ស្តាប់​ប្រជាពលរដ្ឋ​ណា​មាន​ទុក្ខ យើង​កត់​សំណួរ​ហ្នឹង​ទៅ ឆ្លើយ​តប​ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ដែនដី ដើម្បី​ឲ្យ​អាជ្ញាធរ​ដែនដី​លោក​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ខ្ញុំ​មាន​សិទ្ធិ​ឯណា​ទៅ​គំរាម អិន.ឌី.អាយ យើង​អត់​មាន​ទេ»

វេទិកា​សាធារណៈ​រវាង​អ្នក​តំណាង​រាស្ត្រ និង​ម្ចាស់​ឆ្នោត ត្រូវ​បាន​រៀបចំ​ដោយ​អង្គការ អិន.ឌី.អាយ។ មន្ត្រី​អិន.ឌី.អាយ ឲ្យ​ដឹង​ថា វេទិកា​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​ផ្តល់​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​បាន​សាក​សួរ​ទៅ​អ្នក​តំណាង​រាស្ត្រ ឲ្យ​ជួយ​ដឹង​ឮ និង​ដោះស្រាយ​ពី​កង្វល់ និង​បញ្ហា​កើត​ឡើង​របស់​ម្ចាស់​ឆ្នោត​ក្នុង​មូលដ្ឋាន។ មន្ត្រី​ដដែល​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មក​ទល់​បច្ចុប្បន្ន វេទិកា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មាន​ចំនួន​សរុប ២៩៧​លើក​ហើយ ប្រកប​ដោយ​ជោគជ័យ។ នៅ​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ទើប​តែ​លើក​នេះ​ទេ​បរាជ័យ​នៅ​កណ្ដាល​ទី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

14 Responses to "តំណាង​រាស្ត្រ​បក្ស​ប្រជាជន​ដើរ​ចេញ​ពី​អង្គ​ប្រជុំ​ពេល​ពលរដ្ឋ​សួរ​បញ្ហា​ដីធ្លី​នៅ​កំពត"

  1. Leavpor says:

    អ្នកសួរពិតជាសួរចំបក្សពួករបស់ចោរហើយ។​
    ចាំស្តាប់ទៀតមិនកើតទេ។

  2. រាស្រ្តខ្មែរ says:

    មកពីពួកមន្ត្រីបក្សប្រជាជនអស់ហ្នឹង គ្មានសម្ថភាព នឹងរកពាក្យដោះស្រាយមិនបាន ហាស់ៗៗៗៗៗៗ………..

  3. អាជ្ញាធរដែលគ្មានវិន័យនិងការទទួលខុសត្រូវក្នុងដោះស្រាយកូន
    បញ្ហាសង្គមដែលពួកខ្លួនបានបង្កើតឡើង មិនហ៊ានប្រឈមមុខ
    នឹងសេចក្តីពិតទេ ។ មិនថាតែពួកនែទេ ហ៊ុន សែនក៏គ្មានសមត្ថភាព
    ដោះស្រាយដែរ មានតែសមត្ថភាពអួតកប់ពពក និងបង្កើតបញ្ហា
    ឱ្យពលរដ្ឋរងទុក្ខលំបាក!

  4. រងគ្រោះមួយណាឈឺចាប់ជាង?
    ១- ទឹកជន់លិចភូមិខ្ញុំយំសោកស្តាយ—អស់ទ្រព្យអ្វីៗដែលខ្លួនខ្ញុំមាន
    ស្តាយឆ្នាំងស្លាបព្រា ស្តាយខ្ទះស្តាយចាន—ភួយមុងគ្របប្រាណក៏វិនាសបង់ ។
    ២- ស្តាយសត្វតូចធំខ្ញុំខំរក្សា—ស្តាយមាន់ស្តាយទាធ្លាប់រស់រហង់
    គោទាំងឈ្មោលញីក៏ត្រូវលិចលង់—វង្វេងក្រោលទ្រុងមិនដឹងដល់ណា ។
    ៣- វិនាសបាត់បង់ក្នុងគ្រោះធម្មជាតិ—មិនស្មើបៀនបៀតដោយពួកអាជ្ញា
    វាយប្លន់យកដីអប្រិយបាតផ្សារ—កម្លាំងដុល្លាទិញច្បាប់ជជុះ ។
    ៤- មហន្តរាយធម្មជាតិ យើងអាចទ្រាំបាន—អាជ្ញាតិរច្ឆានខ្វះតម្លៃមនុស្ស
    ដុល្លាគ្របមុខយកត្រូវជាខុស —មហន្តរាយដោយមនុស្សទុរយសពេកកូវ ។
    ៥- មិនគួរអីខ្មែរជួបមេបែបហ្នឹង—ឱ្យជាតិនៃយើងស្គាល់តែអាស្រូវ
    ពលរដ្ឋខ្លួនសោះ ប្រកាសសត្រូវ—ល្មមឈប់អួតទៅ អាម៉ាស់ខេមរា ។

  5. ខ្ញុំជាខ្មែរ says:

    ពួកក្រុមចោរពិតជាក្រុមចោរមែន ពិតជាចោលម្សៀតមែន

  6. តាកញ្ចាស់ says:

    ទាំងមេរហូតដល់កូន គឺពូកែនិយាយណាស់ អោយតែនិយាយម្នាក់ឯង បើមេនិយាយ

    ពួកអាក្រោមៗស្ងាត់ដូចមនុស្សគរ  បើអាកូនចៅនិយាយពលរដ្ឋនៅអោយស្ងៀមកុំឡូឡា

    នេះជាទំលាប់ពួកកុម្មុយនិសផ្តាច់ការវាអញ្ចឹង។  គ្រប់វេទិការទាំងអស់បើហ៊ានបើកអោយ

    ពលរដ្ឋសួរកុំថាឡើយកូនចៅឆ្លើយ ទុកអោយមេកំពូលភ្នែកម្ខាងក៍ឆ្លើយមិនរួចដែរ

    តែបើអោយជេរម្រាយ សម្លុត គំរាម ចាប់ដាក់គុក បាញ់ចោល គឺលេខ១តែម្តង

    មើលតែអាចៅcheath JML ………ខំរៀនសូត្រមិនតិចឆ្នាំទេបានចេះជេរម្រាយ

    ដូចមេ ។

  7. Sva watpnom says:

    សួរចោរអោយរកមុខចោរ ម៉េចរកឃើញ ទាល់តែសួរប៉ូលិសទើបរកមុខចោរឃើញ។ គួរអោយអស់សំណើចស្ទើរជ្រុះធ្មេញ។

  8. សិរីរត្ន័ខេមមា says:

    ពេលនេះប្រជារាស្រដឹងពីក្រយៅពួវាកាន់តែច្បាស់ហើយ
       ចូរចេះសាមគ្គីគ្នាឡើង ទើបកូនចៅជំនាន់ក្រោយឈប់ដៀលថាចាស់
    ជំនាន់យើងភ្លើរ 
          តើអ្នកទាំងអស់គ្នាដឹងទេថា បុព្វបុរសលះបង់សាច់ ឈាម ជីវិត បុន្មានលាននាក់
    ដើ៣អ្នកទាំងអស់គ្នា បានរស់ក្នុងទឹកដីនេះ ចូរកុំអោយបាត់បន្ថែមទៀតអី
                 

  9. អ្នកលេង says:

    ជានិច្ចជាកាលមេដឹកនាំគណះបក្សប្រជាជនវាមិនដែលប្រើអ្នកណាដែលមានសម្ថភាពនិងចំនេះដឹ

    ងខ្ពង់ខ្ពស់ពិ

    តប្រាកដ ហួសជាងខ្លួននោះទេ ពួកគេមិនដែលទុកចិត្ត

    និងតែងតែធិបពួកអ្នកទាំងនោះចោលអោយនៅមួយកន្លែងជានិច្ច ។

    តែគេប្រើតែមនុស្សដែលមានសម្ថភាពទាបជាងប៉ុណ្ណោះ ដើម្បីចេញមុខប្រឈមនិងបញ្ហាសង្គម

    ពីព្រោះពួកនោះ គឺជាពួកដែលមុខក្រាស់ដែលហ៊ានសំរេចចិត្តធ្វើអ្វីបានភ្លាម បើទោះជាត្រូវឬខុស

    ក៏ដោយ ។ តួយ៉ាង មនុស្សដូច ផៃ ស៊ីផាន់ ជៀម យៀប អាខៀវ កាញ់រិទ្ធ អាទិត្យ សុធា

    អាកំពូលដៃឆៅ ហ៊ីង

    ប៊ុនហៀងអា​

    JML អា Cheath

    អាអ្នកស្រែ ជាដើម ។ល។ និង ។ល។

  10. CT says:

    Real champion need to be on stage not under or behind ………………..red or blue poles??? not just voice and written ….written is written the reality is reality ….true is true ………..don’t acted smart in theories but by practicing not getting along as draft……came and live and work and fight for free and fair in Cambodia then…..don’t acted like scare own shadow…as somebody now………..see the model of Ang San Sochi in Myanmar as idol ….don’t worry if you really love and respect Khmer people as you wrote …………Khmer people won’t abandon you alone…we do need strong and honest leader right now…..

  11. Haha says:

    សូមបងប្អូនបោះឆ្នោត​អោយ​គណបក្សប្រជាជនទៀតទៅ។

  12. donjeyu says:

    អុញអន់ម្លេ៎ះ! ដំណាងរាស្ដ្រមួយនិងគេដែរ ធ្វើអីចឹង
    សង្សយ័តែឋានៈជាដំណាងរាស្ដ្រនេះបានមកតាមខ្សែរ រយៈឬបានពីការសូកប៉ាន់
    មែនបានមកពីសមភាពខ្លួនឯងទេមើលទៅ បានជាធ្វើការជូនប្រជាពលរដ្ឋប៉ុនណ្ណឹងមិនបាន

  13. ក្មេងវត្ត says:

    សំនួរទាក់ទិននិងរឿងដីធ្លីនេះ កុំថាឡើយដំណាងរាស្ដ្រតូចតាច សូម្បីតែសម្ដេចស៊ីជោក៍គ្មានលទ្ធភាពនិងឆ្លើយរួចដែរ ប្រៀបដូចចោរលួចហើយ យើងសួរចោរថាបានលួចដែរ? វាមានអីនិងឆ្លើយរួច មានតែការគេចវេសប៉ុណ្ណឹង។

  14. ប៉ុលពត says:

    នេះគឺជាសញ្ញាមួយទៀតនំាឲ្យបក្សនេះធ្លាក់ប្រជាប្រិយ៕