ដោយ៖ ដោយ ពៅ មេត្តា និង ជន ស្រីណុច
ថ្ងៃអាទិត្យ ទី22 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ទិដ្ឋភាពពេលហែក្បួននៅរសៀលនេះ(រូបភាពពីហ្វេសប៊ុក លោក កឹម សុខា)
លោក សម រង្ស៊ី និង លោក កឹម សុខា ជាប្រធាន និង អនុប្រធានគណបក្សសង្គ្រោះ ជាតិដឹកនាំបាតុករដង្ហែក្បួនជាទ្រង់ទ្រាយធំប្រចាំសប្តាហ៍ ដូចការគ្រោងទុកនៅថ្ងៃអាទិត្យនេះ នាំឲ្យទិដ្ឋភាពនៅរាជធានីភ្នំពេញមានស្ថានភាពខុសធម្មតា។
រហូតដល់ល្ងាចថ្ងៃអាទិត្យនេះ ការប៉ាន់ប្រមាណពីចំនួនបាតុករដែលចូលរួមជាមួយ គណបក្សសង្គ្រោះជាតិនៅតែយល់ឃើញខុសគ្នា លោក សម រង្ស៊ី អះអាងថា ចំនួនអ្នកចូលរួមបាតុកម្មនៅថ្ងៃនេះមានដល់៥០០ ០០០នាក់ ខណៈអ្នកឃ្លាំមើលខ្លះអះអាងថា ចំនួនអ្នកចូលរួមមានប្រមាណ៧០ ០០០ ទៅ១០០ ០០០នាក់។
បើទោះជាចំនួនបាតុករមិនទាន់មានក្រុមណាមួយអះអាងឲ្យបានជាក់លាក់ក៏ដោយ ក៏ការហែក្បួននៅរសៀលនេះ មានចំនួនជាច្រើនដែលសាធារណជនចាប់អារម្មណ៍ដែរ។
នៅរសៀលនេះ មហាវិថីព្រះមុនីវង្សចាប់ពីចំណុចក្បែរទីលានប្រជាធិបតេយ្យរហូតដល់ ស្តុបបូកគោកកស្ទះស្ទើរទាំងស្រុង កន្លែងខ្លះស្ទះដល់បីម៉ោង។ បាតុករមានមនុស្សប្រុសស្រី ក្មេងចាស់និងព្រះសង្ឃផងដែរ។ ព្រះសង្ឃមានកាន់ទង់សាសនា ចំណែកបាតុករជាគ្រហស្ថ មានកាន់ទង់ជាតិកម្ពុជា ទង់គណបក្សសង្គ្រោះជាតិ ទង់អង្គការសហប្រជាជាតិ។ នៅក្នុង ចំណោមបាតុករ មានបដាភាគច្រើនសរសេរពាក្យថា លោក ហ៊ុន សែន អើយ ចុះចេញទៅ។ សំឡេងបន្ទរតាម ឧបករណ៍បំពងសំឡេងចាប់ពីដើមហ្វូងរហូតដល់ចុងហ្វូង ឮតែសំឡេងលោក ហ៊ុន សែនអើយចុះចេញ ទៅមិនដាច់។
លោក សម រង្ស៊ី និង លោក កឹម សុខា ឈរទន្ទឹមគ្នានៅលើឡានក្បែរទង់ជាតិកម្ពុជា និង ទង់អង្គការសហប្រជាជាតិ។ មេដឹកនាំទាំងពីរនេះ កាន់ដៃគ្នាលើកឡើងបង្ហាញ ទៅអ្នកគាំទ្រ របស់ខ្លួនស្ទើរគ្រប់កន្លែង។ នៅខាងមុខ និង ខាងក្រោយរថយន្តរបស់លោក សម រង្ស៊ី បាតុករដើរប្រជ្រៀតគ្នាស្ទើរមិនមានសល់ចន្លោះ ខណៈឡានបើកទៅមុនបន្តិចៗ ចំណែកបាតុករក៏ដើរ តាមបន្តិចៗដែរនោះ។
ចំណែកអ្នកធ្វើដំណើរ និង ដែលដែលមានផ្ទះនៅក្បែរផ្លូវបានឈរ អមសងខាង អ្នកខ្លះមានកាន់ទង់ជាតិកម្ពុជាគ្រវី អ្នកខ្លះគ្រាន់តែឈរលើម៉ូតូរង់ចាំមើលក្បួនបាតុករមកដល់។ ទឹកបរិសុទ្ធ បរិភោគគរហូរហែតាមផ្លូវ សម្រាប់ជូនឲ្យបាតុករដោយមិនគិតថ្លៃ។
ប្រជាជនមួយចំនួនទៀត បានដើរតួជាសន្តិសុខដោយមិនមានការចាត់តាំង។ កន្លែង កកស្ទះមួយចំនួន ត្រូវបានប្រជាជនដែលរស់នៅក្បែរនោះ ចេញមុខជួយសម្រួស ចរាចរណ៍ ដោយស្ម័គ្រចិត្ត មិនមានការចាត់តាំងពីគណបក្សសង្គ្រោះជាតិទេ។
កងកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលមិនសូវដាក់ពង្រាយច្រើនទេគឺមានតែកម្លាំងដើម្បី ជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះ។ សមត្ថកិច្ចនៅតាមគោលដៅដែលថ្នាក់លើកំណត់ឲ្យនោះ បានប្រឹងប្រែងជួយសម្រួលចរាចរណ៍សម្រាប់បាតុករ ខណៈផ្លូវតូចៗភាគច្រើនដែល ត្រូវឆ្លងកាត់មហាវិថីជាគោលដៅរបស់បាតុករនោះត្រូវបិទពីបីទៅបួនម៉ោង។
រហូតដល់ម៉ោង៦ល្ងាចនេះ មិនមានព័ត៌មានពីការប៉ះទង្គិចគ្នាក្នុងពេលហែក្បួននេះនៅឡើយទេ បើទោះជាការហែក្បួននេះ សាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃមិនអនុញ្ញាតក៏ដោយ។
សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
It is enormous and unimagineable in the history of Khmer uprising. The number of demonstrators could reach hundreds of thousand in the march, but not ten of thousands.
Let see, how long can the oppressive government endure the political turmoil ?
i heppy nas pel kheunh people khmer ches sam ki khnea.hey mean chorm noun chren teat pel nis hun sen leng mean orm nach hey .leng banh chea tea hean ban hey.
សម រង្សុីអះអាងថាបាតុករថ្ងៃនេះមានដល់ 500 000 នាក់
អូហូ…អស្ចារ្យរុ៉យៗ សូមអន្តរជាតិបិទភ្នែកជឿទៅ…!!!
ចុចអានស្ថាប័នព្រឹទ្ធសភាគាំទ្រឲ្យលោក បាតដៃទីបី ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត
លោកសមរង្ស៊ីគាត់មិនបានវិភាគស៊ីជម្រៅទៅលើចំនួនបាតុករទេ។មានអ្នកខ្លះគេគ្រាន់តែទៅដើម្បី រង់ចាំមើលក្រែងលោលោកសមរង្ស៊ីផ្អើលស្រមោលខ្លួនឯងរត់ចោលខោចោលអាវឬវ៉ែនតាគេនឹងរើសយកតែប៉ុណ្ណោះ!!!ចរិតអួតអាងបំផ្លើសការពិតរបស់គាត់វាជារឿងធម្មតាទៅហើយ!!!អ្នណាក៍ដឹងដែរ
ខ្ញុំគាំទ្រលោកសមរង្សីថាបាតុករថ្ងៃម្សិលមិុញពិតជាមានចំនួនប្រមាណ ៥០០ ០០០ នាក់ពិតប្រា កដមែន ព្រោះបើតាមខ្ញុំមើលឃើញផ្ទាល់ភ្នែកគឺ មនុស្សណែនណាន់តាន់តាប់នៅលើផ្លូវមុន្នីវង្ស ចាប់ពីមុខរារទេះភ្លើងរហូតដល់ស្ពានក្បាលថ្នល់។ បានន័យថាក្បាលហ្វូងបាតុករនៅស្ពានក្បាល ថ្នល់រីឯកន្ទុយហ្វូងនៅមុខរារទេះភ្លើងនៅឡើយ។ ចំនួនបាតុករថ្ងៃម្សិលមុិញគ្រាន់តែឃើញធ្វើ ឲ្យមនុស្សទូទៅព្រឺក្បាលតែម្តងព្រោះមិនដែលមានច្រើនដូចនេះទេពីមុនមក។ ដូច្នេះហ៊ុនសែន ឮដំណឹងមកថាកំពុងតែដេញញាក់ទទ្រើតនៅឯផ្ទះបន្ទាប់ពីឮរាយការណ៍ថាមានប្រជាជនដ៍ច្រើន បែបនេះមកអំពាវនាវឲ្យចុះចេញពីតំណែងនោះ។
ពួកបម្រើឧបករណ៍នយោបាយរបស់ ស៊ី និងខា
ពួកអាក្បត់ជាតិឯងខ្ញុំកញ្ជះយួន ពួកអាថោកទាប ហាឡើងដូចនៅមានមោទនភាពទៀតហ្ន! ប៉ុណ្ណឹងហើយ។
ដូចអាកុយក្នុងឆាកកំប្លែងអញ្ចឹង អូយសប្បាយចិត្តណាស់បានធ្វើជាខ្ញុំកញ្ជះគេ៕៕៕
អាឆ្កែឈ្មោះ នាយករដ្ឋមន្រ្តី FB ហ្អែងប្រាប់អាហ៊ុន សែនផង អញជិតទៅដល់ផ្ទះវាហើយ ។ ម៉ាគ្រួសារវាគេចមិនផុតទេ ។ អញសុំ នាងហ៊ុន ម៉ាណា វើយ ។
ស្តាប់សម្តីឣាប្រឆាំងដើម្បីក្តិតមួយនេះទៅបើបានស្គាល់វិញឣញសុខចិត្តដេកគុកឲ្យតែបានកាប់ក្បាល
ឣ្ហែង៣ពូថៅលេង ព្រោះចរិតដូចឣ្ហែងសុទ្ធតែជាពួកឣាធុនត្រីងៀតឆ្លៀតពងវាមានចំណេញឣីដល់សង្គម
តើ ហ៊ុន សែន ធ្លាប់ទៅចាប់ម៉ែឣ្ហែងនិងកូនស្រីឣ្ហែងចុយឬឣី? តើច្បាប់របស់ពួក
ឣាថោកទាបឯងដែលចង់ទាមទារសិទ្ធិមនុស្សហ្នឹងនៅឯណា? ឣាកំពូជថោកទាបងើបមិនរួច។