កំហុស​ទី​១ របស់​បុរស​ខ្លាំង​គឺ​រំលោភ​រដ្ឋធម្មនុញ្ញ​ក្នុងការ​ចុះសន្ធិសញ្ញា​បំពេញបន្ថែម​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជាមួយ​វៀតណាម

Posts by DTN7
December 22, 2013

យោងតាម​ប្រសាសន៍​របស់​បុរស​ខ្លាំង​ដែលថា «​ខ្ញុំ​មាន​កំហុស​អ្វី​ទើប​ទាមទារ​ឲ្យ​ខ្ញុំ​ចុះ​ចេញពី​តំណែង​?» នោះ ដូច្នេះ គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​សូម​លើកយក​កំហុសឆ្គង​ទី​១ របស់​បុរស​ខ្លាំង​ដែល​ទាក់ទង​ទៅនឹង​ការរំលោភ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ការចុះ​សន្ធិសញ្ញា​បំពេញបន្ថែម​ទៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មក​ធ្វើការ​ចុះផ្សាយ​ដូចតទៅ​៖

កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​១៩៨៥ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ទើប​ឡើងកាន់តំណែង​ថ្មីៗ សម​មិត្ត ហ៊ុន សែន បាន​ចុះហត្ថលេខា​នៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ហៅ​កាត់​ថា «​សន្ធិសញ្ញា​កំណត់ព្រំដែន​ឆ្នាំ​១៩៨៥»​។​

នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ គ្រប់ភាគី​ខ្មែរ​មាន​ជម្លោះ​ទាំងអស់ ក្នុងនោះ មាន​ឯកឧត្តម ហ៊ុន សែន ផងដែរ បាន​ចុះហត្ថលេខា​នៅលើ​កិច្ចព្រមព្រៀង​នៃ​សន្និសីទ​ទីក្រុង​ប៉ារីស ស្តីពី​កម្ពុជា នៅ​ចំពោះមុខ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី ចំនួន​១៨ ផ្សេងទៀត «​ក្នុងនោះ​ក៏មាន​ប្រទេស​វៀតណាម​ផងដែរ​»​។​

ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្និសីទ​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ទាក់ទង​នឹង​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​កម្ពុជា បានចែង​តម្រូវ​ឲ្យ​គ្រប់ភាគី​កម្ពុជា បញ្ឈប់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយណា​ដែល​មិន​សមស្រប​ទៅនឹង​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន នៃ​ដែនដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់ខ្លួន និង​តម្រូវ​ឲ្យ​ភាគី​ប្រទេស​ហត្ថលេខី​ទាំងអស់​ចៀសវាង​ប្រើប្រាស់​ទឹកដី​របស់ខ្លួន ឬ​ទឹកដី​របស់​រដ្ឋ​ដទៃទៀត ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​កម្ពុ​ជា​។ លើសពីនេះ កិច្ចព្រមព្រៀង​សន្និសីទ​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា ក៏បាន​តម្រូវ​ឲ្យ​មានការ​រៀបចំ​បោះឆ្នោត និង​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​របស់​កម្ពុជា ដោយ​តម្កល់​នូវ​បណ្តា​គោលការណ៍​ទាំងឡាយ ដែល​បានចែង​អំពី​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន នៃ​ដែនដី អ​ព្យ​ក្រឹ​ត​ភាព និង​ឯកភាព​ជាតិ​កម្ពុជា​ទាំងស្រុង​។

នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​ជា​ធរមាន​ដែល​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែងថា «​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិនអាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់ខ្លួន​ដែលមាន​កំណត់​ក្នុង​ផែនទី​ខ្នាត​១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣ ហើយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩​។​» និង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ​ដដែល​នេះ​បាន​ចែងថា «​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយណា​ដែល​មិន​សមស្រប នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​លុបចោល​។​»​។​

នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០០៥ បុរស​ខ្លាំង​បាន​ជិះ​យន្តហោះ​ទៅ​ទីក្រុង​ហាណូយ ចុះសន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ដែល​ខាង​ភាគី​ប្រទេស​វៀតណាម​មាន​ឯកឧត្តម ផាន វ៉ាន់ខាយ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

ស្មារតី​នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ រវាង​កម្ពុជា និង​វៀតណាម​នោះ គឺ​ការកសាង​ខ្សែ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ បានធ្វើការ​កែតម្រូវ​ពី​ផែនទី​ខ្នាត​១/១០០.០០០ មកជា​ផែនទី​ខ្នាត​១/៥០.០០០ និង​កំណត់​យក​ផែនទី​ខ្នាត​១/៥០.០០០ សម្រាប់ធ្វើ​ការវាស់វែង​កំណត់ព្រំដែន​វិញ​ខណៈដែល​សកម្មជន​ព្រំដែន​ជាច្រើន​នាក់ បាននាំគ្នា​តវ៉ា​ទាមទារ​កុំ​ឲ្យ​បុរស​ខ្លាំង​ចុះហត្ថលេខា​នៅលើ​សន្ធិសញ្ញា​បំពេញបន្ថែម​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​នេះឡើយ ប៉ុន្តែ បុរស​ខ្លាំង​នៅតែ​មានះ​រឹងរូស​ចុះហត្ថលេខា​ដដែល ហើយ​ចាប់​សកម្មជន​ព្រំដែន​ទាំងនោះ​ដាក់គុក ទៀតផង​។

ដោយសារ​មានការ​ធានា​អះអាង​របស់​បុរស​ខ្លាំង​ថា មិនមាន​ការបាត់បង់​ទឹកដី​នោះ ទើប​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០០៥ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បានសម្រេច​ព្រះទ័យ​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រម ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ដែល​រដ្ឋសភា​បានអនុម័ត​នា​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០០៥ និង​ព្រឹទ្ធសភា​បានអនុម័ត​យល់ព្រម នា​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥ រួចហើយ​។ មានន័យថា សន្ធិសញ្ញា​បំពេញបន្ថែម​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ដែល​បាន​ចុះហត្ថលេខា ដោយ​បុរស​ខ្លាំង​បានក្លាយ​ទៅជា​ច្បាប់​មួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​អនុវត្តន៍​បោះបង្គោល​ព្រំដែន​ខណ្ឌសីមា​ដែនដី​គោក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ទល់​សព្វថ្ងៃ​។​

មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា បាន​លើកឡើងថា ទោះបី​បុរស​ខ្លាំង​ធានា​អះអាង​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​នា​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០០៥ កន្លងមក​ថា មិនមាន​ការបាត់បង់​ទឹកដី​ដោយសារ​ការចុះ​សន្ធិសញ្ញា​បំពេញបន្ថែម​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជាមួយ​វៀតណាម​នេះ​ក៏ដោយ ប៉ុន្តែ​ការប្រើប្រាស់​ផែនទី​ខ្នាត​១/៥០.០០០ សម្រាប់​វាស់វែង​កំណត់ព្រំដែន​រដ្ឋ​ជាមួយ​ប្រទេស​វៀតណាម នៅក្នុង​សន្ធិសញ្ញា​បំពេញបន្ថែម​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ដោយ​កែប្រែ​ផែនទី​ខ្នាត​១/១០០.០០០ មកជា​ផែនទី​ខ្នាត​១/៥០.០០០ នោះ គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅត្រង់​មាត្រា​២ និង​មាត្រា​១៥០​ថ្មី (​មាត្រា​១៣១​ចាស់​) វាក្យខណ្ឌ​ទី​២​ទាំងស្រុង​ដែល​បាន​ចែងថា «​ច្បាប់​នឹង​សេចក្តីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត​។​»​។​

សរុបសេចក្តី​មក នេះ​គឺជា​ព័ស្តុតាង​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​កំហុស​ទី​១ របស់​បុរស​ខ្លាំង​ដែល​រំលោភបំពាន​រដ្ឋធម្មនុញ្ញ​ក្នុងការ​ចុះសន្ធិសញ្ញា​បំពេញបន្ថែម​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជាមួយ​ប្រទេស​វៀតណាម​៕​

dtn0011
dtn0033


What Next?

Recent Articles

30 Responses to "កំហុស​ទី​១ របស់​បុរស​ខ្លាំង​គឺ​រំលោភ​រដ្ឋធម្មនុញ្ញ​ក្នុងការ​ចុះសន្ធិសញ្ញា​បំពេញបន្ថែម​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជាមួយ​វៀតណាម"

  1. ប្រជាពលរដ្ឋ says:

    。。 មិន មែន ដី , កោះ , ព្រៃភ្នំ របស់ ប្រជាពលរដ្ឋ កម្ពុជា មន្ត្រីរាជការ កម្ពុជា គ្រប់ជាន់ថ្នាក់

    ទេ !  ((  ដី ​ កោះ ព្រៃភ្នំ របស់ អញ ហ៊ុន សែន តែម្នាក់ អញ ! ))

    。。。。 សូមប្រជាពលរដ្ឋកម្ពុជា មន្ត្រីរាជការ កម្ពុជា គ្រប់ជាន់ថ្នាក់ ជួយពិចារណារ !

  2. អាចម៍ ឧត្តម says:

    ការតវ៉ាងើបឡើងពេញផ្ទៃប្រទេស………​បញ្ជាក់ថា ការដឹកនាំមានបញ្ហាហើយ………..​មេដឹកនាំ​អសម្ត្ថភាពហើយ………….​បើស្រុកគេវិញ មិនដឹងជាលាលែងប៉ុន្មានដងហើយទេ????

  3. CPP says:

    សម្តេច! គ្រាន់តែកំហុសទីមួយនេះ វាគ្រប់គ្រាន់ សមល្មមនឹងចុះចេញពីអំណាចហើយ។
    កំហុសនេះ គឺកំហុសក្បត់ជាតិ ដែលសមនឹងទោស “ព្យួរក”

  4. Sen-Gaddafi says:

    ល្មមដល់ពេលត្រូវតែចុះហើយ កុំចង់នៅក្រាញ់និងអំណាចប្រឆាំងនិងឆន្ទៈរាស្ត្រ។ រដ្ឋាភិបាលដែល មិនដឹងកំហុសខ្លួនហើយប្រឆាំងឆន្ទៈរាស្ត្រនៅក្នុងសង្គមប្រជាធិបតេយ្យថាវាមានលទ្ធផលបែបណា? ការដែលបក្សប្រឆាំងទាមទាឲ្យមានការបោះឆ្នោតឡើងវិញឃើញថាបក្សប្រឆាំងបន្ទន់ជំហរនិងសម្ប ទានដល់បក្សប្រជាជនយ៉ាងធំធេងហើយ។ តែប្រសិនបើហ៊ុនសែនជ្រើសយកហឹង្សានិយមនោះលទ្ធ ផលហ៊ុនសែនកាន់តែធ្ងន់ធរជាមិនខាន ហើយអនាគត់របស់ហ៊ុនសែនពិតជាមិនអត់អោនឲ្យបានជា ដាច់ខាតពីប្រជាជន។ រដ្ឋាភិបាលត្រូវតែចេះស្តាប់នៅការទាមទាររបស់ប្រជាជនព្រោះប្រជាជនគាត់ ជាម្ចាស់នៃអំណាច ហើយបើរដ្ឋាភិបាលបដិសេធនិងម្ខាស់អំណាចនោះ​ នោះម្ចាស់អំណាចមិនទុក ហ៊ុនសែនសម្រាប់ថ្វាយបង្គុំបន្តរទៀតនោះទេ គឺនិងមានអាសន្នធំដល់ខ្លួនហើយ។ ឃើញទេថ្ងៃម្សិល មុិញថាប្រជាជនប៉ុន្មានអ្នកបានចូលរួមធ្វើបាតុកម្ម? រីឯកងកំលាំងប្រដាប់អាវុធវិញបានឃើញពួក ប្រជាជនធ្វើបាតុកម្មគឺពួកគាត់ឈរញញឹមដាក់ប្រជាជន នេះបានន័យថាកងកំលាំងប្រដាប់អាវុធ ទាំងអស់នោះនិងលែងគាំទ្រហ៊ុនសែនតទៅទៀតហើយ ពួកគេរង់ចាំតែមានឪកាសនិងបែកាណុង ទៅរកហ៊ុនសែនវិញនោះទេ។

  5. អ្នកស្រែ says:

    សម្តេច ការធ្វើបែបនេះ ជាអំពើបាបដែលសម្តេចត្រូវតែទទួលខុសត្រូវ កុំព្យាយាមបន្តបោកប្រាស់ ជាតិខ្មែរទៀត រាស្ត្រខ្មែរលែទ្រាំជាមួយទង្វើក្បត់ជាតិរបស់សម្តេចទៀតហើយ។ ការចុះចេញពីតំណែង និងការសុំទោសរបស់សម្តេចនាពេលនេះ អាចអោយប្រជាជនពិចារណាលើកលែងទោសអោយខ្លះ។។។ កុំព្យាយាមអីប្រយត្នទោសកាន់តែធ្ងន់!!!

  6. កូនឪ says:

    អវសាន្តរជ្ជកាលស្តេចកនជិតមកដល់ហើយ ខ្មែរអើយក្រោកឡើង

  7. Kdor TOM says:

    អញសុំកូនអាខ្វាក់ នាង ម៉ាណា វើយ ។ អញគ្រឺតវាយូរហើយ ។ គ្រាន់តែនឹកឡើងហៀរទឹក ម៉ងវើយ ។

  8. ភ្នែកទោល says:

    ការធ្វើឲ្យបាត់ទឹកដីនិងកោះទៅឲ្យប្រទេសជិតខាង ពិសេសគឺយួនតែម្ដងគឺជាទោសក្បត់ជាតិ១០០%
    ដែលមិនអាចលើកលែងបានឡើយ បើនៅប្រទេសគេគឺជាទោសដែលត្រូវព្យួរកឫប្រហារជីវិត
    ដោយចាក់ថ្នាំសម្លាប់និងបាញ់ចោល។

  9. Royer says:

    យល់ស្របតាមCPP “គ្រាន់តែកំហុសទីមួយនេះ វាគ្រប់គ្រាន់ សមល្មមនឹងចុះចេញពីអំណាចហើយ។
    កំហុសនេះ គឺកំហុសក្បត់ជាតិ ដែលសមនឹងទោស “ព្យួរក”

  10. អញនិយាយអីក៏ត្រូវដែរ says:

    ដើម្បីអំណាចសុខចិត្តក្បត់ជាតិសាសន៏ខ្លួន ពិតជាចោលម្សៀតមែន។

    មានកំហុសរាប់មិនអស់ សួរថាខ្ញុំខុសអី។

    ព្យាយាមកែប្រែប្រវត្តិសាស្រ្ត នឹង​ លាបពណ៏អ្នកដ៏ទៃ។

    ទៅវៀតណាមទៅសុំមេរៀនដើម្បីសំលាប់ខ្មែរមែន។

    ពួកអាយួនចង្រៃ ប្លន់ទឹងដីខ្មែរដល់ណាទៀត។ អាសត្វក្រពើរ។

    បានតាឃើញ១សំលាប់មួយបានសម។

  11. តេជោយ៉ត says:

    គាត់ជាអ្នកទោសប្រចាំប្រវត្តិសាស្រ្តហើយ

  12. CPP says:

    លោក “Royer” យល់ស្របតាមCPP មិនទាន់គ្រប់គ្រាន់ទេ តើត្រូវធ្វើដូចម្តេច ដើម្បីបាន “ព្យួរក” ជនក្បត់ជាតិនេះ?

  13. Anonymous says:

    អាអាច់ដាច់គល់ត្នោត ព័ត៌មាន អាឆ្កែឯង គ្រាន់តែជាព័ត៌មាន ញ៉ុះញ៉ុង បំបែកបំបាក់ខ្មែរ
    អោយកាប់គ្នាឯងតែប៉ុណ្ណោះ ​

  14. Chourn says:

    វាដូចជាបង្ហាញលើគោគពេកហើយដែលថារដ្ឋាភិបាលខ្មែរបានកាត់ដីឲ្យយួននោះ។ សូមអ្នក​ទាំងអស់គ្នាពិចារណាមើលថា ម្តេចក៍សន្ធិសញ្ញាបន្ថែមផ្អែកលើសន្ធិសញ្ញាកំនត់ព្រំដែន ឆ្នាំ ១៩៨៥ និងមាត្រដ្ឋានខ្នាត១/៥០.០០០ពាន់ទៅវិញ។ ចុះផែនទីកំនត់ព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ និងផែនទីខ្នាត ១/១០០.០០០ពាន់ចន្លោះឆ្នាំ១៩៣៣-១៩៥៣ ម្តេចមិន យកមកប្រើ???? នេះបញ្ជាក់ឲ្យឃើញថាអ្វីៗគឺស្រេចតែយួនកំណត់ព្រោះតែរដ្ឋាភិបាលខ្មែរបាន អំណាចដោយសារតែយួនជាអ្នករៀបចំ។ នេះជាកំហុសធំណាស់របស់ហ៊ុនសែនតើលោកសម្រេច កាត់ទឹកកាត់ដីស្រេចតែចិត្តឲ្យទៅបរទេសយ៉ាងម៉េច ត្រូវតែសួរប្រជាជនខ្មែរជាមុនសិនព្រោះ ទ្រព្យ សម្បត្តិប្រទេសជាតិជារបស់ប្រជាជនខ្មែរទូរទៅ។ គ្រាន់តែឃើញសន្ធិសញ្ញាបន្ថែមនេះខ្ញុំជាពលរដ្ឋ ខ្មែរសឹងតែលួសព្រលឹងនិយាយមិនចេញព្រោះតែឃើញថាហេតុអីបានជារដ្ឋាភិបាលខ្មែរហានម្លេះ ដែលទឹកដីខ្មែរទាំងមូលមិនអាចមាននណារំលោភបានតែហ៊ុនសែនបែជាអនុញ្ញាតឲ្យគេមករំលោភ យកទាំស្រស់ៗបែបនេះគួរឲ្យក្តៅចិត្តណាស់លោកអើយ។

  15. អាឆ្កែ សំរាមស៊ី says:

    អាអាច់ដាច់គល់ត្នោត ព័ត៌មាន អាឆ្កែឯង គ្រាន់តែជាព័ត៌មាន ញ៉ុះញ៉ុង បំបែកបំបាក់ខ្មែរ
    អោយកាប់គ្នាឯងតែប៉ុណ្ណោះ ​

  16. សំលេងរាស្រ្ត says:

    សម្តេចមើលឃើញកំហុសទី១ឬនៅ ប្រជាជនបានចង្អុលប្រាប់ហើយ។ឬមួយនៅក្រាញអំណាចទៀត?

  17. Chourn says:

    កំហុសធំប៉ុនហ្នឹងហើយនៅសួរថាតើខ្ញុំខុសអីទៀតឬ!!!!!!!!!!!!!!!!!!!!!!!

  18. tokee says:

    He will get bad thing what he has done , fuck you hun sen

  19. Kdor TOM says:

    ចង់ដឹងអាហ៊ុន សែនវាខុសអី សួរអាហេង សំរិន ទៅ វាដឹងហើយ កូនមីថោក CPP

  20. killer says:

    CPP មួយណាក៏គួរអោយកាត់ក្បាលដែរ

  21. CPP says:

    CPP=CorruPtion Party

  22. ម៉ែនសូក កែទម្រង់ស៊ីជម្រៅទៅ ម៉ែនចោរសេ says:

    កាដួយម៉ែ អាចុយម្រ៉ាយ ហ៊ុន សែន អាចោរក្បត់ជាតិខ្មែរ ធ្វើឆ្កែឱ្យយួនបំផ្លាញជាតិខ្មែរ
    ឈ្មោះអាកញ្ចាស់អ្ហែងចុះហត្តលេខាច្បាស់ក្រឡែត នៅថាខ្លួនអត់ធ្វើអីខុស មិនចុះចេញ
    ពីតំណែងអាចុយម្រ៉ាយ កូនអាឆ្កែអត់ពូជថោកទាបអី ។

  23. CHEA says:

    IT WILL BE NOT A PEACE AGREEMENT.IT WILL BE AN AGREEMANT TO SELL THIS COUNTRY TO VEITKONG COMMUNIST HOCHIMIN.Mr HUN SEN HAVE BEEN COMITTED CRIME AGAIN HUMAN IN THIS CAMBODIAN NATION. IT WILL BE CAMBODIAN TO JUDG WHAT THEY ARE GOING TO DO WHIT HIM.NOW CAMBODIAN SEEING VERY CLEARLY THAT Mr SRONG MAN IS A REAL DOG OF COMMUNIST HOCHIMIN.TAKE HIM TO INTERNATION CRIMENAL COURT IN PHNOM PENH.AND ASKING HIM ALL QUESTION.1 ARE YOU THE KILLER DURING POL POT REGIME.2 K5 IN 1979 HOW MANY CAMBODIAN YOU HAVE BEEN KILL.DO HOCHIMIN TOOL YOU TO KILL YOUNG CAMBODIAN IN KOK PECH.AND SOME SECRET KILLING ON ORGANIZATION WORKER.LET COUNT HOW MANY MORE CAMBODIAN THAT YOU KILL.Mr HUN SEN THE KING SIHANUO GIVING HIS NAME UP TO THE HAVEN THI IS A OLD CAMBODIA FORTUNE THAT SAID( SDACH PEAL)KING SIHANUO HAD HIS IDEAL TO PUT HUN SEN SO HIGH. AND WILL DROP SO LOW.THAT HIS CRIME AGAIN HUMANNITY SHOULT BE HANG IN FRON OF PUPLICE.HIS FETTURE JUST LIKE SADAM HUSEN. PEACE FOR ALL CAMBODIAN THANK YOU

  24. BaBaBoo says:

    Under any form of government system by Communist movement from 1951 – 2013 Khmer nationalism death arose. Hun Sen is one of those machine killer server Indochina Federation which Vietnam top semi-automatically spy, well trained.

  25. ភ្នែកទោល says:

    កំហុសអាខ្វាក់បើតែ១គឺអត់មានមែន…តែបើមានរាប់ដល់៣ថ្ងៃក៍មិនអស់ដែរ,,,អាក្បត់ជាតិ,អាចោលម្សៀត,អាចោរលក់ជាតិ។

  26. says:

    សត្វតិរច្ឆានបំផ្លាញទឹកដីកោះឱ្យកំណើតខ្លួន ហ៊ុន សែន ចាស់តែក្បាលអត់ខួរ
    ដឹងដែរឮដែរថាជនក្បត់ជាតិធ្វើឱ្យបាត់បង់ទឹកដីត្រូវប្រជាជនជេរតិៈដៀលគ្រប់ជំនាន់ក្នុងប្រវត្តិសាស្រ្ត
    តែអាកញ្ចាស់ឯងទៅចុះហត្តលេខាជាមួយយួន ឥឡូវមិនទាន់ងាប់ផងត្រូវប្រជាជនជេរក្បាលអាកញ្ចាស់
    ឯងយ៉ាងមហាអាម៉ាស់មុខ ។

  27. បូរី says:

    ពេលមើលពីប្រវតិ្តសាស្រ្ត ម្តងៗ ឈឹចាប់គ្មានអ្វីប្រៀបបាន អ្នកនយោបាយខ្មែរ ឡាងង់ម្លោះ មិនចេះក៏តាំងខ្លួនជាអ្នកចេះ

  28. ★★★ says:

    កំហុស​ទី​១ របស់​ជនក្បត់ជាតិ ហ៊ុន សែន ​គឺ​រំលោភ​រដ្ឋធម្មនុញ្ញ​ក្នុងការ​ចុះសន្ធិសញ្ញា​បំពេញបន្ថែម​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជាមួយ​វៀតណាម។

  29. Khmeng Watt says:

    ម៉េចដែរ បុរសភ្នែកទោល កំពូលមេចោរប្រចាំសតវត្សទី២១នេះ មានបើកភ្នែកមើលកំហុសទី១របស់ឋងទេ?បើមិនមើលទៀត ប្រយត្ន័ជាតិក្រោយ គ្មានភ្នែកមើល គឺខ្វាក់ទាំង២…! កំហុសនេះ ស្មើនឹងទោសក្បត់ជាតិ…!?

  30. Ausie says:

    Door’s hell open for every one in Cpp .blood’s khmer yell ,cry every time for justice ,from now on no longer you will go to the hell.Long live khmer Cnrp ,Long live khmer country ,long live khmer live in pease .get lost Cpp party.