លោក​ សម ​រង្ស៊ី​ សន្យា​​ដំឡើង​​ប្រាក់ខែ​​កម្មករ​ ១៦០​ដុល្លារ បើ​លោក​​ដឹកនាំ​​រដ្ឋាភិបាល​

ដោយ៖​ នូន បូរិន​
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

លោក សម រង្ស៊ីថ្លែងទៅកាន់កម្មករ​(រូបភាពហ្វេសប៊ុក លោក សម រង្ស៊ី)

លោក​ សម​ រង្ស៊ី ​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​​ សន្យា​ដំឡើង​​ប្រាក់​ខែ​​កម្មករ ១៦០​ដុល្លារ គឺ​នៅ​ពេល​លោក​ត្រូវ​​បា​ន​​ជាប់ឆ្នោត ជា​នាយក​រដ្ឋមន្ត្រី​ក្នុង ករណី​ប្រទេស​មាន​ការបោះឆ្នោត​ឡើងវិញ នៅក្នុង​ប៉ុន្មាន​​ខែ​​ទៀត​​នេះ។​

​លោក​ សម ​រង្ស៊ី​ បាន​ថ្លែង​ដូចនេះ​​នៅ​ចំពោះ​ហ្វូង​​ប្រជាពលរដ្ឋ​ ដែល​មក​គាំទ្រ​លោក​រាប់សែន​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​យប់​ថ្ងៃ​អាទិត្យ ​ទី ២២​ ខែ​​ធ្នូ ឆ្នាំ​២០១៣​​នេះ​។ លោក​បាន​បញ្ជា់​ថា​ ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​​រដ្ឋាភិបាល​ឆាប់ៗ​នេះ​ លោក​នឹង​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ចំនួន​១៦០​ដុល្លារ ​មន្ដ្រីរាជការ​មួយ​លាន​រៀល ​រាប់​ពី​មន្ដ្រី​ថ្នាក់ទាប​ឡើង​ទៅ​ ហើយ​ត្រូវតែ​​រក​ទីផ្សា​រ​លក់​ផលិតផល​របស់​កសិក​រ​ឲ្យ​មាន​​ស្ថិរ​ភាព​​ និង​តម្លៃ​​ខ្ពស់​​សមរម្យ​។​

​ប​ច្ចុប្បន្ន​នេះ ប្រាក់ខែ​គោល​​កម្មករ មាន​ ៨១​ដុល្លារ ហើយ​ខណៈ​នេះ សហជីព​របស់​កម្មក​រ​ បាន​កំពុង​រៀបចំ​​ផែនការ​ចរចា​ជាមួយ​ខាង​សមាគម​​កាត់ដេរ និង​និយោជក នូវ​ប្រាក់​ខែពី​រវាង ១៥០ដុល្លារ​​ឡើងទៅ ។

គោល​នយោបាយ​គណបក្ស​សង្គ្រោះ​​ជាតិ កាល​ពី​រដូវ​ឃោសនា​បោះឆ្នោត​​ខែ​កក្ក​ដា ឆ្នាំ​២០១៣​ បាន​សន្យា​ជួយ​​ផ្ដល់​ប្រាក់ខែ​គោល​កម្មករ​ចំនួន ១៥០​ដុល្លារ ប៉ុន្តែ​​ពេល​នេះ លោក​សម​ រង្ស៊ី ប្រកាសថា ដោយ​សារ​ទំនិញ​ឡើងថ្លៃ​គ្រប់​​សារពើ​​ទើប​លោក​សន្យា​ដូចនេះ​។​

ការ​ថ្លែង​សន្យា​របស់​ លោក​ សម ​រង្ស៊ី​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​នៅ​ទីលាន​​ប្រជាធិបតេយ្យ​ម្នាក់ៗ​ គិត​ថា​ លោក​សម ​រង្ស៊ី ​អាច​​នឹង​​ធ្វើ​បាន​ព្រោះ​លោក​ជា​អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​ ហើយ​​​មាន​បទពិសោធន៍​ជា​រដ្ឋ​មន្ដ្រី​ហិរញ្ញវត្ថុ​ទៀតផង​។​

សូម​ជម្រាប​​ថា​ បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​កាលពី​ថ្ងៃអាទិត្យ​ ទី​២២ ខែ​​ធ្នូ ​គេ​​សង្កេត​ឃើញ​​ថា​​ពី​ព្រឹក​គឺ​ម៉ោង​ប្រហែល​ជា​៨ទៅ​​ដល់​ម៉ោង​១២​ភាគ​ច្រើន​​សម្បូរ​​ទៅ​​ដោយ​​កម្មករ​​ចូលរួម​ ​ហើយ​​ពេល​ហែ​​ក្បួន​គេ​ឃើញ​ថា​កម្មករ​នៅ​តាម​រោងចក្រ​នាំ​គ្នា​ជិះ​តុ​កៗ​រាប់រយ​​មក​ចូលរួម​ទៀតផង ​ដែល​ករណី​​នេះ​​ហើយ​ធ្វើឲ្យ​លោក​សម រង្ស៊ី​ ថ្លែង​​សរសើរ​​ដល់​​កម្មករ​ហើយ​​សន្យា​ជួយ​កម្មករ ឲ្យ​មាន​ប្រាក់ ខែ​១៦០​ដុល្លារ​​ដូចនេះ​៕

សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

What Next?

Recent Articles

13 Responses to "លោក​ សម ​រង្ស៊ី​ សន្យា​​ដំឡើង​​ប្រាក់ខែ​​កម្មករ​ ១៦០​ដុល្លារ បើ​លោក​​ដឹកនាំ​​រដ្ឋាភិបាល​"

  1. ។។ says:

    អាអាចម៌ អញក៏ចេះថាដែរ​ បើអញជានាយករដ្ឋមន្ត្រីអញនឹងតម្លើងប្រាក់ខែដល់១០០០ដុល្លា​ឲ្យកម្មករ។ប៉ុន្ដែសូមកុំសួរថាតើអញបានលុយមកពីណា?ព្រោះអញចេះតែថាៗៗដើម្បីឲ្យអញបានធើសិនទេ។

  2. justice man says:

    និយាយអោយសមរម្យទៅ…បើសំដីលោកឯងពាលចឹង..គេមេ៉ចជេឿ…

  3. ។។ says:

    អញឲ្យអាពាលដូចអញជឿអញ ព្រោះបើអញនិយាយដូចនេះក៏មានអ្នកជឿដែរ។

  4. Iphea says:

    អ្នកឯងសន្យាថាអោយតែនិយោជកគេគ្មានសម្មតិ្ថភាពតិចទៀតគេរត់អស់សូម្បីតែ80$ក៏មិនបានផង

  5. killer says:

    អាឆ្កែ ។។ កូនមីថោក អញក៏សន្យាដែរ គឺកាត់ក្បាលហ្អែង

  6. សម ​រង្ស៊ី​ ​​ដំឡើង​​ប្រាក់ខែ​​កម្មករ​ ១៦០​ដុល្លារ ពេល​​ដឹកនាំ​​រដ្ឋាភិបាល​

    ថៅកែរត់ទៅភូមាអស់ហើយ

  7. Sen-Gaddafi says:

    ខ្ញុំសូមផ្តាំទៅលោកសមរង្សីនិងលោកគឹមសុខាថាមកដល់ដំណាក់កាលនេះហើយមិនបាច់ធ្វើការចរ ចារនោះទេ ហើយប្រសិនបើមានការចរចារនោះ ត្រូវតែមានរបៀបវីរះតែពីរប៉ុណ្ណោះគឺ ត្រូវរំលាយសភា ហើយបោះឆ្នោតឡើងវិញ និងមួយទៀតហ៊ុនសែនត្រូវតែចុះចេញពីអំណាច។ បក្សសង្គ្រោះជាតិមិន ចាំបាច់ចរចារជាមួយបក្សប្រជាជននិងទទួលយកលក្ខខណ្ឌ័រៀបចំបោះឆ្នោតឡើងវិញនៅរយះពេល ២ឆ្នាំទៀតនោះទេ បើបក្សសង្គ្រោះជាតិទទួលយកលក្ខខណ្ឌ័នេះវាមិនខុសពីអនុញ្ញាតឲ្យបក្សប្រជា ជនមានឪកាសក្នុងការស្តារប្រជាប្រិយឡើងវិញនោះទេ។ ដូច្នេះត្រូវតែរៀបចំបោះឆ្នោតសារឡើង វិញ មិនលើសពីបីខែខាងមុខនោះទេ ព្រោះវិធីសាស្ត្រនៃការរៀបចំបោះឆ្នោតវាមិនពិបាកនោះទេគឺយើង រកអ្នកជំនាញមកធ្វើទៅ។ បើអ្នកនយោបាយមានឆន្ទៈពិតប្រាកដនិងហានបោះឆ្នោតដោយតម្លាភាព នោះ នោះកំនែទំរង់គជបមិនស្មុកស្មាញនោះទេ រយះពេលតែ៣ខែគឺគ្រប់គ្រាន់ហើយ។

  8. ប្រជាពលរដ្ឋខ្មែរ says:

    មនុស្ស ម្នាក់ ៗ « អ្នកដឹកនាំ ប្រទេស គំនិត តម្រេះ វិជ្ជា មិនដូចគ្នា ទេ ! »

    = អ្នកខ្លះ ចេះ ខាង សំឡុត គំរាម កាប់ សម្លាប់ !

    = អ្នក ខ្លះ ចេះ ខាង យកលុយ ទិញ ក្បាល អ្នកណា ដែល លក់ ខ្លួន លក់ ឧត្តមគតិ !

    = អ្នក ខ្លះ ចេះ​​ អោយ គេ លើកជើង ស៊ី ជោ « ពី ព្រោះ ខ្លួនល្ងង់ » !

    = អ្នក ខ្លះ ចេះ លក់ ខ្ទេចខ្ទី គឹត ប្រយោជន៍ ផ្ទាល់ខ្លួន « ​ អាងអំណាច » អាណា ង៉ាប់ ៗ ទៅ

    អោយតែអញមាន ស្រា ស្រី ញី កំដរ លួចលាក់ រាល់ ថ្ងៃ «( មានវីឡា ច្រើនទុកអោយស្រីនៅ )»

    = អ្នក ខ្លះ ចេះ​ ក្បត់ជាតិ ខ្លួន អែង ទៅ បំរើ ជនបរទស ! ធ្វើបាប សម្លាប់ ប្រជាពលរដ្ឋខ្លួនអែង !

    = អ្នក ខ្លះ ចេះ ពុក រលួយ យកទៅធ្វើមានបាន ផ្ទាល់ខ្លួន ,(( ចំពោះប្រាក់ខែ មន្ត្រីរាជការ

    តូចតាច កម្មករ ឡើង មិនរួច តែរហូត ! ))

    ចំណែក បក្សពួកខ្លួន មួយ ក្តាប់តូច មានលុយពុករលួយ ស៊ីចាយ ចាក់ច្រាស់ ហូរហៀរ រាល់ថ្ងៃ !

    មានដី ធ្លី , ផ្ទះ វីឡា , គ្រប់កន្លែង , ឡាន ថ្លៃៗ គ្រប់ ស៊ី រី គ្រប់ ម៉ាក លះ និង លះ ,,,,!!!!

    = អ្នក ខ្លះ ចេះ ស្រឡាញ់ជាតិ ប្រជាពលរដ្ឋ មិន ចេះកេងប្រវ័ញ យកទៅធ្វើមានបានផ្ទាល់ខ្លួន !

    = អ្នក ខ្លះ ចេះ ជួយ ប្រជាពលរដ្ឋ ដែលត្រូវ គេ រំលោភ ជួយរកយុត្តិធម៍ ជូន ប្រជាពលរដ្ឋ !

    លះ និង លះ ,,,,,,,!!!!!

  9. សេចក្តីជូនដំណឹង says:

    ខ្ញុំបាទឈ្មោះ«ម៉ោក បេ»មុខរបររកស៊ីសព្វថ្ងៃ«បាសប្រោក»។នៅឆ្នាំ២០១៨ខាងមុខនេះខ្ញុំនឹងបើក គណបក្សមួយមានឈ្មោះថា»ផក់កុហ៊ូត»។ពេលខ្ញុំបានធ្វើជានាយករដ្ឋមន្ត្រីខ្មោចខ្ញុំនឹងលើកតម្កើង កម្មករទាំងអស់ដម្កល់ដាក់លើហឹងអុជធូបគោរពរាល់ថ្ងៃហើយបើកប្រាក់ប្រចាំថ្ងៃជូនតែម្តងគឺមួយ ថ្ងៃ100$បើគិតជាប្រចាំខែត្រូវជា3.000$.។សូមកុំព្រួយថាអត់លុយព្រោះដុល្លារសឹំបូរណាស់មួយ គីឡូក្រាមថ្លៃតែ១០០០៛ទេ។បើគាំទ្រខ្ញុំផ្កាប់ឆ្នាំងបាយខ្លួនឯងចោលពីឥឡូវនេះទៅ!!!

  10. Communist says:

    អូយវឹកវរណាស់!!!តាមលឺគេខ្សឹបប្រាប់ថា អំឡុងពេលបាតុកម្មនេះ និយោជកនានា
    បំរុងបិទទ្វាររោងចក្របណ្តោះអាសន្នសិន សុំអោយកម្មករនិងក្រុមគ្រួសារទៅហូបបាយ
    ផឹកទឹក ៉បាតុកម្ម. ៉ សិនទៅ តែបើអូសបន្លាយយូរពេកនឹងសុំបាយបាយ!!!សុំកម្មករ
    រង់ចាំទទួលប្រាក់ខែ160ដុល្លារពីក្រុមវិនិយោគិនរបស់ សមរង្សុី ចុះ សុំអហោសិកម្ម!

  11. ។។ says:

    អាkiller
    គង់តែបានជួបគ្នាទេអាអើយ។មនុស្សគង់តែស្លាប់គ្រាន់តែមុននឹងក្រោយ។​បើអញអស់គ្រាប់ចង់កាត់កអញ ចង់យកអញទៅអាំងក៏តាមចិត្ត។ប៉ុន្តែជាទាហានដែលមានសក្ដិពាក់ មិនងាយនឹងឲ្យអាអែងកាត់កស្រួលៗទេ។យ៉ាងណាៗក៏ល្អមើល
    ដែរ។

  12. បរិមី ព្រ:វិហារ says:

    តក់ៗពេញបំពង់ ឆុងៗកន្លះក្រហែត! នេះជាពាក្យចាស់ប្រដៅកូនចៅឱយយល់ដឹងពីការខិតខំសន្សំសំចៃ និងពិចារណា សុីជំរៅមុននឹងធ្វើអ្វីមួយ ។ អួតថាខ្លួនអ្នកសេដ្ឋកិច្ចនិងខិតខំជួយកម្មករ តើសម រង្សី មានបានគៀងគរក្រុមហ៊ុនបានមួយមកវិនិយោគនៅកម្ពុជាឬនៅ? កុំឆ្លើយថាចាប់មានអំណាចបានអាចធ្វើបានឱយសោះ ។ ខ្ញុំក្នុងនាមពលរដ្ឋសាមញ្ញមួយរូបក៏អាចគៀងគរក្រុមហ៊ុន ជប៉ុន អាមេរិក ពីរបីមកវិនិយោគដែរ ។