សង្គម​ស៊ីវិល ៖​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ទទួល​យក​សំណើ​បក្សប្រឆាំង​បើ​ពុំនោះ​នឹង​មាន​កល់​យុ​គ្គមួយ​កើតឡើង​​

ដោយ៖​ ដោយ នួន បូរិន​​
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

មេដឹកនាំ​អង្គកា​សង្គម​ស៊ីវិល ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​បញ្ហា​សង្គម ព្រមាន គណបក្ស ប្រជាជន​កម្ពុជា​ឲ្យប្រញាប់​បន្ទន់​ឥរិយាបទជាប​ន្ទា​ន់ ហើយ ត្រូវ​ទទួល​យក​សំណើរ របស់ គណបក្ស ប្រឆាំង បើ​ពុំនោះ​ទេ ប្រទេសជាតិ​នឹង​ធ្លាក់​កល់​យុគ្គ​ជា ពុំខាន​ឡើយ ។​

​កាត​ព្រមាន របស់ លោក មេដឹកនាំ​សង្គម​ស៊ីវិល គឺ​លោក​ធន់​សារាយ ប្រធាន​សមាគមន៍័​សិទ្ធិមនុស្ស អាដហុក និង​លោក​ហង់​ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាការ​ឃ្លាំមើល​ការបោះឆ្នោត មួយ​នៅ​កម្ពុជា ហៅ ថា​និចហ្វិច បាន ធ្វើឡើង នៅ​ខណៈ​ពួកគាត់​បាន​ពិនិត្យ មើល ថា ទំហ៊ំ​បាតុកម្ម​របស់​គណបក្ស សង្គ្រោះ​ជាតិ កាលពី​ថ្ងៃអាទិត្យ​ទី​22 ធ្នូ ដែល​មាន​មនុស្ស ចូលរួម ជិត កន្លះ​លាន​នាក់​នេះ គឺ​សញ្ញា​អាសន្ន​មួយ​ថា​ពេលវេលា​នៃ​ការរំលាយ​ភាព​ទាល់​ខាង​នយោបាយ ត្រូវ​តែ​កើតមាន ចាប់ពីពេលនេះ ទៅ ។
​លោក​ធន់​សារាយ បាន​ប្រាប់​វី​អូ​ឌី​ថា គណបក្ស ប្រជាជន​គួរតែ​ប្ដូរ​ជំហ​រហើយ ជួប ចរចារ​ជាបន្ទាន់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ករណី​អ្វីដែល បក្សប្រឆាំង​បាន​ទាមទារ ។ លោក​ព្រមាន​ថា ពេលា​គឺ​សម្ម​ល្មម​ហើយ ​៖

​ថ្លែង​នៅ​ចំពោះមុខ​ហ្វូង​បាតុករ​រាប់សែន​នាក់​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​22​ធ្នូ​លោក​សម​រង្សី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាសថា​លក្ខខ័ណ្ឌ​បី​ចំណុច​ដែល​លោក​ដាក់ចុះ​នៅពេលនេះ​គឺ​ត្រូវ​ផ្ទៀតផ្ទាត់​សន្លឹកឆ្នោ​តឡើង​វិញ​តាមរយៈ​គណៈកម្ម​កា​រឯក​រាជ្យ​ពីរ​ប្រសិន​បើ​ចំណុច​លក្ខខ័ណ្ឌ​ទីមួយ​មិន​អាច​ទៅរួច​ទេ​ត្រូវតែ​បោះឆ្នោត​ឡើងវិញ​ហើយ​បើ​លក្ខខ័ណ្ឌ​ទី​ពីរ​ទៅ​មិន​រួច​ទៀត​គឺ​ត្រូវ​ទំលាក់​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​សែន​។​៖

នៅក្នុង​ពេល​ដែល​លោក​សម​រង្សី​កំពុង​ថ្លែង​ដាក់​លក្ខខ័ណ្ឌ​បែប​នេះ​សំលេង​ប្រជាពលរដ្ឋ​បាន​ពុះ​កញ្រោល​កាន់តែ​ខ្លាំងឡើងៗ​។​អ្នក​ស្រែក​តាម​ឧបករណ៍​បំពង​សំលេង​ម្នាក់​បាន​ស្រែក​ថា​លោក​ហ៊ុន​សែន​អើយ​ចុះ​ចេញ​ទៅ​ព្រោះ​លោក​មិនមែន​ជា​មេដឹកនាំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ឡើយ​។​
​លោក​ហង់​ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាការ​ឃ្លាំមើល​ការបោះឆ្នោត មួយ​នៅ​កម្ពុជា ហៅ ថា​និចហ្វិច ពិនិត្យឃើញថា តាម​សន្ទុះ របស់​ប្រជាជន ដែល​ចូលរួម​បាតុកម្ម ដែល​មាន​ចំនួន​ច្រើន​នឹង​ស្មាន​មិន​ដឹង​នេះ ហើយ​មាន​ទឹកចិត្ត​ស្វាហាប់ ដូចៗ​គ្នា​ចង់អោយ​មាន​ការដោះដូ​រ គឺ បញ្ជាក់ថា ម្ចាស់ឆ្នោត​ទំនងជា​ចង់បាន​អ្វី​ដែល​តវ៉ា​វ៉ា​នៅពេល​ឆាប់ៗ​នេះ ហើយ​បើ​មិន​មាន​ដំណោះស្រាយ អាច​នាំ​ស្រុកទេស​គ្រោះថ្នាក់​។​៖

​បើ​ទោះជា​យ៉ាងនេះ​ក្ដី​លោក​សម​រង្សី​បាន​សម្ដែង​សេចក្ដី​សង្ឈឹម​ថា​គណបក្ស​ប្រជា​ជន​ចាប់ពី​សប្ដាហ៍​នេះ​តទៅ​ច្បាស់​ជា​ធ្វើការ​ពិចារណា​អំពី​ការទាមទារ​របស់​ប្រជាពលរដ្ឋ​ដែល​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដ៏​ច្រើន​រាប់​ម៉ឺន​សែន​នាក់​នេះ​។ សូម​ជំរាប​ថា​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​ទី​22​កាល​ពី​ម្សិលមិញ​នេះ​មាន​ការ​ហែរ​ក្បួន​នៅ​តាម​មហាវិថី​ព្រះមុនីវង្ស​និង​មហាវិថី​មៅ​សេទុង​ហើយ​បត់​មក​ផ្លូវនេរោ​ត​ឆ្ពោះមកកាន់​ទីលាន​ប្រជាធិបតេយ្យ​វិញ​ដោយ​ធ្វើឲ្យ​ស្ទះចរាចរណ៍​ប្រមាណ​ជា​7​ម៉ោង​ព្រោះ​តែ​មនុស្ស​ដែល​ចូលរួម​ហែរ​ក្បួន​មាន​ចំនួន​ប្រហែល​ជាង​10​ម៉ឺន​នាក់​៕
សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

What Next?

Recent Articles

9 Responses to "សង្គម​ស៊ីវិល ៖​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ទទួល​យក​សំណើ​បក្សប្រឆាំង​បើ​ពុំនោះ​នឹង​មាន​កល់​យុ​គ្គមួយ​កើតឡើង​​"

  1. Phnom Penh says:

    It is time, Hun Sen must go !!!

  2. ។។ says:

    ពួកអាឡែៗស៊ីពោតអស់នេះ ម្ដេចមិនប្រាប់ឲ្យអាសម រង្ស៊ី អាកឹម សុខាឲ្យបញ្ឈប់បាតុកម្មផងទៅ?បានតែឡែៗ
    គ្មានបានការ។

  3. killer says:

    No way, Hun never go down unless he die. So, what to do? let him die.

  4. killer says:

    Die now is better. Hun Sen just the nation’s traitor only.

  5. Sen-Gaddafi says:

    ល្មមដល់ពេលត្រូវតែចុះហើយ កុំចង់នៅក្រាញ់និងអំណាចប្រឆាំងនិងឆន្ទៈរាស្ត្រ។ រដ្ឋាភិបាលដែល មិនដឹងកំហុសខ្លួនហើយប្រឆាំងឆន្ទៈរាស្ត្រនៅក្នុងសង្គមប្រជាធិបតេយ្យថាវាមានលទ្ធផលបែបណា? ការដែលបក្សប្រឆាំងទាមទាឲ្យមានការបោះឆ្នោតឡើងវិញឃើញថាបក្សប្រឆាំងបន្ទន់ជំហរនិងសម្ប ទានដល់បក្សប្រជាជនយ៉ាងធំធេងហើយ។ តែប្រសិនបើហ៊ុនសែនជ្រើសយកហឹង្សានិយមនោះលទ្ធ ផលហ៊ុនសែនកាន់តែធ្ងន់ធរជាមិនខាន ហើយអនាគត់របស់ហ៊ុនសែនពិតជាមិនអត់អោនឲ្យបានជា ដាច់ខាតពីប្រជាជន។ រដ្ឋាភិបាលត្រូវតែចេះស្តាប់នៅការទាមទាររបស់ប្រជាជនព្រោះប្រជាជនគាត់ ជាម្ចាស់នៃអំណាច ហើយបើរដ្ឋាភិបាលបដិសេធនិងម្ខាស់អំណាចនោះ​ នោះម្ចាស់អំណាចមិនទុក ហ៊ុនសែនសម្រាប់ថ្វាយបង្គុំបន្តរទៀតនោះទេ គឺនិងមានអាសន្នធំដល់ខ្លួនហើយ។ ឃើញទេថ្ងៃម្សិល មុិញថាប្រជាជនប៉ុន្មានអ្នកបានចូលរួមធ្វើបាតុកម្ម? រីឯកងកំលាំងប្រដាប់អាវុធវិញបានឃើញពួក ប្រជាជនធ្វើបាតុកម្មគឺពួកគាត់ឈរញញឹមដាក់ប្រជាជន នេះបានន័យថាកងកំលាំងប្រដាប់អាវុធ ទាំងអស់នោះនិងលែងគាំទ្រហ៊ុនសែនតទៅទៀតហើយ ពួកគេរង់ចាំតែមានឪកាសនិងបែកាណុង ទៅរកហ៊ុនសែនវិញនោះទេ។

  6. Sen-Gaddafi says:

    ខ្ញុំសូមផ្តាំទៅលោកសមរង្សីនិងលោកគឹមសុខាថាមកដល់ដំណាក់កាលនេះហើយមិនបាច់ធ្វើការចរ ចារនោះទេ ហើយប្រសិនបើមានការចរចារនោះ ត្រូវតែមានរបៀបវីរះតែពីរប៉ុណ្ណោះគឺ ត្រូវរំលាយសភា ហើយបោះឆ្នោតឡើងវិញ និងមួយទៀតហ៊ុនសែនត្រូវតែចុះចេញពីអំណាច។ បក្សសង្គ្រោះជាតិមិន ចាំបាច់ចរចារជាមួយបក្សប្រជាជននិងទទួលយកលក្ខខណ្ឌ័រៀបចំបោះឆ្នោតឡើងវិញនៅរយះពេល ២ឆ្នាំទៀតនោះទេ បើបក្សសង្គ្រោះជាតិទទួលយកលក្ខខណ្ឌ័នេះវាមិនខុសពីអនុញ្ញាតឲ្យបក្សប្រជា ជនមានឪកាសក្នុងការស្តារប្រជាប្រិយឡើងវិញនោះទេ។ ដូច្នេះត្រូវតែរៀបចំបោះឆ្នោតសារឡើង វិញ មិនលើសពីបីខែខាងមុខនោះទេ ព្រោះវិធីសាស្ត្រនៃការរៀបចំបោះឆ្នោតវាមិនពិបាកនោះទេគឺយើង រកអ្នកជំនាញមកធ្វើទៅ។ បើអ្នកនយោបាយមានឆន្ទៈពិតប្រាកដនិងហានបោះឆ្នោតដោយតម្លាភាព នោះ នោះកំនែទំរង់គជបមិនស្មុកស្មាញនោះទេ រយះពេលតែ៣ខែគឺគ្រប់គ្រាន់ហើយ។

  7. Communist says:

    សុំអស់លោកសង្គមសុីវិល បញ្ជាក់អោយច្បាស់ទៅមើល តើកលិយុគនោះជាស្អីទៅ?
    តើតួនាទីអស់លោកជាស្អី ?…ជាក្រុមអុជអាល បំភិតបំភយ បង្កចលាចល ប្រឌិត
    រឿងគ្មានមូលដ្ឋាន ធ្វើអោយបរិយាកាសអាប់អួរ ឈានទៅរកការសុីសាច់ហុតឈាម
    រវាងខ្មែរនិងខ្មែរ ??? សូមពិចារណារាល់ទង្វើរបស់អស់លោកឡើងវិញ ព្រោះអស់
    លោកមានឈាមជរជាខ្មែរដែរ ទាស់តែសារធាតុកញ្ជះចក្រពត….

  8. Love Khmer. says:

    We are living oversea support CNRP,so please all Khmer living in Cambodia joint with CNRP is love nation.

  9. ភ្នែកទោល says:

    ត្រូវតែនាំគ្នាបន្តចូលរួមឲ្យរឹតតែច្រើនឡើងទ្វេដង ដើម្បីដេញទម្លាក់អាខ្វាក់និងពួកអាស៊ីពែដែលជាអាយ៉ងរបស់អាយ៉ងឲ្យវាធ្លាក់ពីអំណាចនិងនារទេសពួកអាទមិឡអត់សាសនាអស់នេះឲ្យទៅរស់នៅស្រុកអាមហាមិត្តម៉ឺនឆ្នាំរបស់ពួកវា ហើយរង់ចាំមើលថាតើអាមិត្តម៉ឺនឆ្នាំរបស់ពួកវានឹងស្វាគមន៍ពួកវារបៀបណា។