ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
កម្មករនៅតំបន់សេដ្ឋកិច្ចមេនហាតធេន និងតៃសេងនៅក្រុងបាវិតខេត្តស្វាយរៀងប្រហែល៣០០០នាក់ នាព្រឹកថ្ងៃចន្ទនេះ ប្រមូលផ្តុំគ្នានៅមុខសហគ្រាសមេនហាតធេន ដើម្បីទាមទារតម្លើងប្រាក់ខែគោលរហូតដល់១៦០ដុល្លារ ខណៈប្រធានគណបក្សសង្គ្រោះជាតិចុះជួបកម្មករនៅតំបន់នោះ។
កម្មការនីឈ្មោះ ឡឹក សារ៉ុម បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទនេះ មានកម្មករមកពីសហគ្រាសមេនហាតធេន និងសហគ្រាសតៃសេង ប្រហែល៣០០០នាក់បានធ្វើបាតុកម្ម នៅខាងមុខ សហគ្រាសមេនហាតធេន។
តំណាងកម្មកររោងចក្រកៅវ៉េ នៅក្នុងតំបន់សេដ្ឋកិច្ចមេនហាតធេនមានប្រសាសន៍ថា នៅថ្ងៃនេះកម្មករធ្វើការជាធម្មតា តែរហូតដល់ម៉ោងជាង៩ព្រឹកមាន ក្រុមកម្មករ និងសហជីពខ្លះប្រកាសហៅកម្មករក្នុងរោងចក្រឲ្យចេញដើម្បីចូលរួមបាតុកម្មទាមទារតម្លើងប្រាក់ខែគោលរហូតដល់១៦០ដុល្លាជាមួយលោកសមរង្ស៊ី ទើបថៅកែរោងចក្រ បើកទ្វាឲ្យកម្មករចេញដោយសារបារម្ភពីហិង្សា។ លោកថា រហូតមកដល់ម៉ោង១១ថ្ងៃត្រង់នេះកម្មករបានទៅផ្ទះវិញ នៅតែកម្មករប្រមាណ៥០០ទៅ៦០០នាក់ប៉ុណ្ណោះកំពុងបន្តតវ៉ា។
ប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី ប្រកាសថា លោកនឹងតាមដានស្ថានភាពកម្មករនៅទីនោះចង់ដឹងថា តើថៅកែរោងចក្រទាំងនោះគោរពសិទ្ធិកម្មករដែរឬទេ។ បើតាមសហជីព និងកម្មករនៅក្នុងតំបន់សេដ្ឋកិច្ចពិសេក្រុងបាវិតខេត្តស្វាយរៀង បានឲ្យដឹងថា កម្មករនៅក្នុងតំបន់សេដ្ឋកិច្ចនេះរួមមាន សហគ្រាសតៃសេង សហគ្រាសមេនហាតធេន និងសហគ្រាសផ្សេងៗទៀត បានបាតុកម្មជាង១សប្តាហ៍មកហើយ ដើម្បីទាមទារលក្ខខ័ណការងារ និងតម្លើងប្រាក់ខែគោល។
សូមសរេសេរមកកាន់អ្នកនាងថុល ស្រីលក្ខណ៍ sreyleak@vodhotnews.com
គ្នានអ្នកណាមកវិនិយោគដោយខាតបង់ទេ! កុំព្រួយរកសីុមិនកើត យកលុយទៅរកសីុនៅប្រទេសផេ្សងទៅ គេរកតែអ្នកវិនិយោគតើ ទៅឈឺក្បាលអី! នាំគ្នាមកធ្វើការនៅផ្ទះលោកប្រធានសម រុង្សី នៅភ្នំពេញល្អជាង មាន ឡាន ស្អាត Toyota 570 ជិះស្រួលជាង។