បក្ស​ប្រឆាំង​ហែ​ក្បួន​បាតុកម្ម​ឈានដល់​ថ្ងៃ​ទី​៩

ការ​ហែ​ក្បួន​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៩ ហើយ នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ ធ្នូ នេះ។ ក៏​ប៉ុន្តែ​ការ​ហែ​ក្បួន​បាតុកម្ម​នៅ​ថ្ងៃ​នេះ មេ​បក្ស​ទាំង​ពីរ​​នាក់​មិន​បាន​ដឹក​នាំ​ក្បួន​បាតុកម្ម​ពី​ដើម​ទី​ទេ។

ដោយ វោហារ ជាតិ
2013-12-23
RFA

កឹម សុខា បាតុកម្ម ៦១០
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដឹកនាំ​ក្បួន​បាតុកម្ម​ហែ​តាម​ដង​ផ្លូវ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១៣។ RFA/Van Vichar

មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​អ្នក​ចូលរួម​ច្រើន​ពាន់​នាក់ ហើយ​នៅ​ថ្ងៃ​នេះ​ដែរ ក្បួន​មហា​បាតុកម្ម​បាន​ហែ​កាត់​តាម​ដង​ផ្លូវ​មួយ​ចំនួន​នៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ។

លោក សម រង្ស៊ី ទៅ​ចូល​រួម​បាតុកម្ម​ជាមួយ​កម្មករ​នៅ​ក្រុង​បាវិត ​ខេត្ត​ស្វាយរៀង ចំណែក​​លោក កឹម សុខា ទៅ​​ជួប​​អ្នក​គាំទ្រ​នៅ​ខេត្ត​កំពង់ចាម។ លោក​ទាំង​ពីរ​បាន​វិល​មក​ចូល​រួម​ដង្ហែ​បាតុកម្ម​នៅ​ភ្នំពេញ យឺត​ពេល។

ទាក់​ទង​ការ​យឺត​យ៉ាវ​របស់​មេដឹកនាំ​បក្ស​នេះ បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ អះអាង​ថា មិន​ប៉ះពាល់​ដល់​អារម្មណ៍​និង​ចំនួន​ថយ​ចុះ​របស់​អ្នក​ចូល​រួម​បាតុកម្ម​ទេ។

សូម​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​អំពី​ក្បួន​បាតុកម្ម​​នៅ​ថ្ងៃ​នេះ…

ក្បួន​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្ដើម​ហែ​ពី​ទីលាន​ប្រជាធិបតេយ្យ​តាម​ផ្លូវ​ព្រះមុនីវង្ស។

ក្រុម​អ្នក​ចូលរួម​ហែ​បាតុកម្ម​ស្រែក​ឲ្យ​លោក​ហ៊ុន សែន ចុះចេញ​ពី​តំណែង។

ពលរដ្ឋ​នៅ​សងខាង​ផ្លូវ​ស្វាគមន៍​ក្បួន​បាតុកម្ម។

ពលរដ្ឋ​នៅ​សងខាង​ផ្លូវ​ស្វាគមន៍​ក្បួន​បាតុកម្ម។

ក្រុម​អ្នក​ចូលរួម​ហែ​បាតុកម្ម​ស្រែក​ឲ្យ​លោក​ហ៊ុន សែន ចុះចេញ​ពី​តំណែង។

ពលរដ្ឋ​នៅ​សងខាង​ផ្លូវ​ស្វាគមន៍​ក្បួន​បាតុកម្ម។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ជួប​ប្រជាពលរដ្ឋ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ជួប​ប្រជាពលរដ្ឋ។

ក្បួន​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៣។

ពលរដ្ឋ​នៅ​សងខាង​ផ្លូវ​ស្រែក​បន្ទរ​ឲ្យ​លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

5 Responses to "បក្ស​ប្រឆាំង​ហែ​ក្បួន​បាតុកម្ម​ឈានដល់​ថ្ងៃ​ទី​៩"

  1. Terminator III says:

    The most popular CNRP leaders are drawing millions of supporters nationwide while CPP government is desperately looking for help to consolidate the dictatorial power.

  2. Terminator III says:

    Bravo, the people’s power ! Bravo, Khmer nationalists !

  3. Terminator III says:

    Hun Xen must step down from the absolute power !

  4. ភ្នែកទោល says:

    វាល្មមដល់ពេលហើយអាខ្វាក់អើយ ប្រយ័ត្នហួសពេលនិងស្ដាយក្រោយណា !

  5. so so says:

    ​លោកហ៊ុនសែនបាន​ឡើង ​ដោយសារតែ​ការបោះឆ្នោតនៃ​​មនុស្សភាគច្រើន​ មិនមែនដោយសារ​ក្រុម​តូចមួយ​នេះទេ។