សុខ ខេមរា
24 ធ្នូ 2013
វីអូអេខ្មែរ

លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung នៃប្រទេសវៀតណាម (ឆ្វេង) និយាយជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពេលសម្រាកពីកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសប្រ៊ុយណេកាលពីថ្ងៃទី២៥ មេសា ២០១៣។
វ៉ាស៊ីនតោន — មន្ត្រីគណបក្សជំទាស់បានរិះគន់មេដឹកនាំគណបក្សគ្រប់គ្រងប្រទេសថា បញ្ហា ជាប់គាំងនយោបាយក្នុងប្រទេសជារឿងបន្ទាន់ដែលគួរដោះស្រាយឲ្យបាន តែ មិនមែនទស្សនកិច្ចក្នុងប្រទេសវៀតណាម ឬការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីនោះទេ។
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតាំងដោយគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងប្រទេស បានដាក់គម្រោងការបំពេញទស្សនកិច្ចជាផ្លូវការចំនួនបីថ្ងៃក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី២៦ធ្នូ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ តែគណបក្សជំទាស់វិញបានថ្លែងថា បញ្ហាបន្ទាន់សម្រាប់ប្រទេសជាតិពេលនេះគឺការដោះស្រាយបញ្ហាជាប់គាំងនយោបាយដែលប្រជាពលរដ្ឋកំពុងតែងើបឡើងតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលធ្វើឲ្យមានការជាប់គាំងនយោបាយក្នុងប្រទេស ហើយភាពស្របច្បាប់របស់សភា និងរដ្ឋាភិបាលថ្មីមិនត្រូវបានទទួលស្គាល់ដ៏ទូលំទូលាយ តែកិច្ចសហប្រតិបត្តិការក្នុងទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ឬក៏ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានាមិនមែនជារឿងអទិភាពទេ។
នេះជាការអះអាងរបស់លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។
«រឿងកិច្ចសហប្រតិបត្តិការចេះតែធ្វើហើយ ធ្វើតាំងតែពីយូរយារណាស់មកហើយ។ តែអ្វីដែលយើងចាំបាច់ត្រូវធ្វើនៅពេលនេះគឺបញ្ហាជាប់គាំងនយោបាយ។ បើសិនជាវិបត្តិនយោបាយដោះស្រាយមិនចេញទេ វានឹងឈានទៅរក វិបត្តិសង្គម។ ហើយបើកាលណាឈានទៅរកវិបត្តិសង្គមហើយនោះគឺធ្វើឲ្យ ប្រទេសជាតិយើងនឹងធ្លាក់ទៅក្នុងបញ្ហាដ៏ធ្ងន់ធ្ងរដែលមិនអាចដោះស្រាយ បាន»។
លោកបានស្នើសុំឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនពិចារណាឡើងវិញ។ លោកថ្លែងថា អ្វីដែលគណបក្សជំទាស់ទាមទារចុងក្រោយក្នុងបាតុកម្មជាបន្តបន្ទាប់ប៉ុន្មានថ្ងៃកន្លងមកពីក្រុមប្រជាពលរដ្ឋដ៏ច្រើនលើសលុបនោះ គឺថា បើគណបក្សប្រជាជនកម្ពុជាមិនចង់សើរើ ស៊ើបអង្កេតការលួចបន្លំសន្លឹកឆ្នោតទេ គណបក្សប្រជាជនកម្ពុជាត្រូវធ្វើការបោះឆ្នោតឡើងវិញជាមួយនឹងការរៀបចំ គ.ជ.ប.ឯករាជ្យមួយ។ លោកយឹម សុវណ្ណបានអះអាងថា ការធ្វើយ៉ាងដូច្នេះជាវិធីសមរម្យបំផុតដែលបញ្ចប់បញ្ហាបាតុកម្ម និងបញ្ហាក្នុងសង្គម។
«ហើយឥឡូវនេះ ឆ្លៀតពេលដែលស្ថានការណ៍កំពុងតែពុះកញ្ជ្រោល ហើយជា ពិសេសបាតុករកំពុងតែងើបឡើងកាន់តែច្រើនឡើងៗ ដើម្បើទាមទារឲ្យមានការ បោះឆ្នោតឡើងវិញនោះ គឺក្រោយពីឃើញថា មានចរន្តបាតុករដ៏ខ្លាំងក្លាបែបនេះ ស្រាប់តែលេចឮអំពីទស្សនកិច្ចរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជាទៅកាន់ប្រទេសវៀតណាម។ រឿងនេះយើងមិនចោទប្រកាន់យ៉ាងម៉េចទេ តែហាក់បីដូចជាដើរស្របពេកទៅនឹងស្ថានការណ៍នយោបាយដែលកំពុងវិវត្តនៅក្នុងប្រទេសកម្ពុជា»។
តែលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមួយរូប និងជារដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី បានអះអាងថា ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាទស្សនកិច្ចដើម្បីពង្រឹកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជា ធម្មតារវាងប្រទេសជិតខាងគឺជាប្រក្រតីភាពរបស់រដ្ឋាភិបាល។
«អាស្រ័យហេតុដូច្នេះ ការងារដែលកំពុងតែមានចម្រូងចម្រាសនៅក្នុងប្រទេស កម្ពុជាគឺជាការងារផ្ទៃក្នុងសុទ្ធសាធ ហើយមិនអាចប៉ះពាល់ ឬក៏មិនមានឥទ្ធិពល ប៉ះពាល់ដល់ការងារទំនាក់ទំនងការបរទេសនោះទេ។ តាមទម្លាប់គឺរាជរដ្ឋា ភិបាលធ្វើអ្វីតាមច្បាប់តម្រូវ អ្វីដែលជាគោលនយោបាយតាមច្បាប់រដ្ឋធម្មនុញ្ញ។
បើសិនណាជាមានការចរចាណាមួយ មានការចុះហត្ថលេខាណាមួយ ដែល វាប៉ះពាល់ដល់បន្ទុកប្រជាជាតិ សភាជាអ្នកឆ្លើយតបក្នុងការផ្តល់សច្ចាប័នក្នុង ការអនុវត្តកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន»។
លោកផៃ ស៊ីផានបានបន្ថែមទៀតអំពីទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមថា៖ «បច្ចុប្បន្ននេះ ប្រទេសជុំវិញស្ថិតក្នុងកម្រិតប្រទេសភាពជាដៃគូក្នុងការពង្រឹង សន្តិសុខជាតិរវាងគ្នានិងគ្នា ហើយនឹងការពង្រឹងវឌ្ឍនភាពតាមរយៈការធ្វើពាណិជ្ជកម្ម។ ដូច្នេះគ្មានប្រទេសណាមួយដែលមានទិសដៅ ឬយើងចាត់ទុកថា ជាសត្រូវជាមួយយើង ឬជាការរំខានដល់សន្តិសុខជាតិរបស់យើង»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃច័ន្ទ បានបញ្ជាក់ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងពិភាក្សាបញ្ហាទ្វេភាគី ជាមួយសមភាគីរបស់លោកគឺលោក ង្វៀន តាន់យ៉ុងនៃប្រទេសវៀតណាមនិងចុះហត្ថលេខាជាមួយគ្នាលើកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មទ្វេភាគី កិច្ចព្រមព្រៀងផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ សន្ធិសញ្ញាស្តីពីបត្យាប័ន និងកិច្ចព្រមព្រៀងឥណទានសម្បទាន បញ្ហាអប់រំ ព័ត៌មាន និងប៉ូលិសជាដើម។ លោកហ៊ុន សែនគ្រោងនឹងជួបជាមួយមេដឹកនាំគណបក្សកំម្មុយនីស្តវៀតណាមជាច្រើនទៀត។
ទោះជាយ៉ាងណាក៏ដោយ លោកភីធ័រតាន់ កែវ (Peter Tan Keo) អ្នកវិភាគឯករាជ្យម្នាក់ក្នុងរដ្ឋម៉ាស្សាឈូសេតស៍ ស.រ.អា.បានថ្លែងថា រដ្ឋាភិបាលកម្ពុជាពេលនេះព្យាយាមបំពេញមុខងារតាមធម្មតា ទោះបីជាគណបក្សជំទាស់ធ្វើពហិការដោយធ្វើឲ្យមានប្រផ្នូលមិនល្អសម្រាប់ទំនុកចិត្តជាសាធារណៈ និងពាណិជ្ជកម្មក្តី។
«យើងមិនអាចរំពឹងថា រដ្ឋាភិបាលបិទទ្វារទាំងស្រុងនោះទេ ព្រោះថា នោះជារឿងដ៏អាក្រក់សម្រាប់ប្រទេស។ តែជាមួយគ្នានេះដែរ មេដឹកនាំមកពីគណបក្សទាំងពីរត្រូវតែស្វែងរកលក្ខខណ្ឌចរចាដ៏សមរម្យនានាដើម្បីដោះស្រាយការជាប់គាំងនយោបាយនេះ»។
លោកទទួលស្គាល់ថា នឹងមានការវិភាគខុសគ្នាច្រើនឡើងចំពោះទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងប្រទេសវៀតណាម ដែលជាសម្ព័ន្ធមិត្តរបស់គណបក្សប្រជាជនកម្ពុជាជាច្រើនឆ្នាំនោះ៕
អត្ថបទព័ត៌មានទាក់ទង
- លោកសម រង្ស៊ីប្រកាសថានឹងទាមទារយកកោះត្រល់និងបូរណភាពទឹកដីកម្ពុជាមកវិញ
- សេដ្ឋកិច្ចជាកត្តាចម្បងសម្រាប់កម្ពុជាដើម្បីឯករាជ្យភាព
- អ្នកចូលរួមបាតុកម្មគណបក្សសង្គ្រោះជាតិភាគច្រើនជាជនរងគ្រោះទំនាស់ដីធ្លី
- ប៉ូលិសបង្ក្រាបអ្នកប្រារព្ធទិវាសិទ្ធិមនុស្សនៅវៀតណាម
- មន្ត្រីនិងអ្នកសង្កេតការណ៍មានសុទិដ្ឋិនិយមចំពោះការធ្វើជាប្រធានអាស៊ានដំបូងរបស់ភូមា
- សកម្មជនរកឃើញការរំលោភសិទ្ធិមនុស្សនិងកាប់បំផ្លាញព្រៃឈើដោយឧកញ៉ាទ្រី ភាព
VN is our great friend! It takes care of unwanted KHMER LAND of Kampuchea Krom! Cambodia di not know how to administer its own people because the Khmers were busy in fighting each other like dogs so VN did for us!!!
= លោក ហ៊ុន សែន ក្លាហានឡើង កុំ ខ្លាច យួន «វៀតណាម » ! ប្រឆាំង យួន «វៀតណាម »
បំរើ ខ្មែរ « កម្ពុជា » ………. !!!!!!!!
«« ត្រូវ ដេញ យួន « វៀតណាម » ខុសច្បាប់ « អត់មានលិខិតឆ្លងដែន » ២ « 2 » លាន នាក់
ចេញ ពី ទឹក ដី ខ្មែរ «កម្ពុជា » ជា បន្ទាន់ ! កោះត្រល់ ទារ យកមក អោយ កម្ពុជា វិញ ! »»
= បើ វៀតណាម ជាមិត្ត ល្អ ត្រូវ ធ្វើ តាម បញ្ជា កម្ពុជា ដូច បាន និយាយ ខាង លើ !៕
គេធ្វើអីក៏ខុស។ឯពួកអាស្វាអស់ឯងធ្វើអីក៏ត្រូវ។ស្រែកអាឡេអាឡូពេញផ្លូវហើយនៅតែត្រូវ។ក្រពុលមុខពេក
គង់បានខ្លះៗ…..
។។ = Viet dog
– គណបក្សប្រឆាំងរិះគន់គម្រោងលោក ហ៊ុន សែន ទៅទស្សនកិច្ចប្រទេសវៀតណាម. វៀតណាមបានជួយជីវិតខ្មែរពីស្លាប់ តែត្រូវគណបក្សប្រឆាំងរិះគន់គ ទៅទស្សនកិច្ចប្រទេសវៀតណាម.
– សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកសម្លាប់ខ្មែរជាច្រើន ប៉ុន្តែនៅពេលដែលលោកសមរង្ស៊ីទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក មិននរណាតវ៉ាអ្វីទាំងអស់។
ខ្ញុំប្រាប់អ្នកថា លោកសមរង្ស៊ី គឺជាអាក្រពើ។
ប្រសិនបើលោកសមរង្ស៊ីគ្រប់គ្រងប្រទេស កម្ពុជានឹងប្រាកដជា រលាយបាត់ពីពិភពលោក ដោយថៃនិងវៀតណាម។
លោកសមរង្ស៊ីចង់ធ្វើសត្រូវ ច្រើនជាងធ្វើមិត្ត។
Hun Sen tries to make Sam Rainsy to have heart attacks.
បញ្ហាជាប់គាំងនយោបាយក្នុងប្រទេស :
– លោកសមរង្ស៊ីទៅចូលរួមពិធីមង្គលការ នៅក្នុងសហរដ្ឋអាមេរិក។ គ្មាននរណានិយាយថាអ្វី។
– លោកហ៊ុនសែនទៅធ្វើការនៅក្នុងរឿងនយោបាយ ប៉ុន្តែគាត់ទទួលការរិះគន់។
colab
December 24, 2013 at 10:19 am
បញ្ហាជាប់គាំងនយោបាយក្នុងប្រទេស :
– លោកសមរង្ស៊ីទៅចូលរួមពិធីមង្គលការ នៅក្នុងសហរដ្ឋអាមេរិក។ គ្មាននរណានិយាយថាអ្វី។
– លោកហ៊ុនសែនទៅធ្វើការនៅក្នុងរឿងនយោបាយ ប៉ុន្តែគាត់ទទួលការរិះគន់។
—————–
តើលោកសមរង្ស៊ី ជាក្មេង ឬមនុស្សធំពេញវ័យ?
បន្ទាប់ពីការជាប់គាំងនយោបាយក្នុងប្រទេសមក លោកហ៊ុនសែនធ្លាប់បានទៅកិច្ចប្រជុំអាស៊ាននិងការទៅទស្សនាប្រទេសជប៉ុនផងដែរ មិនត្រឹមតែប្រទេសវៀតណាមទេ។ ហេតុអ្វីបានជាបក្សប្រឆាំងតវ៉ាពេលនេះ ប្រសិនបើពួកគេមិនមានការរើសអើងជាតិសាសន៍ទេនោះ?
@ lok ta: អូ ! ចឹងផង? មែនឬ?ចុះថ្ងៃក្រោយ លោកហុ៊ន សែន ងាប់ទៅ ស្រុកខ្មែរនឹងរលាយហើយ មែនទេ?
ចំណែក ហុ៊ន សែន ទៅយួនដោយតក់ក្រហល់យ៉ាងនេះ គ្មានអ្វីក្រៅពីទៅយកដំបូន្មានពីចៅហ្វាយដើម្បីមកបង្រ្កាបនិងបាញ់សំលាប់ខ្មែរឡើយ ។
ត្រូវដឹងថា ហុ៊ន សែន ធ្វើអ្ៗវីដើម្បីតែខ្លួនឋង និងបក្សពួកខ្លួនឋងបុ៉ណ្ណោះ មិនមែនដើម្បីជាតិឡើយ…ហើយសំខាន់គឺដើម្បីតែចៅហ្វាយនាយ!!!
。。 តាំងពី ប្រទេស ខ្មែរ `« កម្ពុជា » យើង ទាក់ទងជាមួយ យួន « វៀតណាម » ពី ឆ្នាំ 1967
រហូត មក យួនយៀកមិញ វា ប្រើ ល្បិចកល អោយ ខ្មែរ មាន សង្គ្រាម ខ្មែរ កាប់ សម្លាប់ ខ្មែរ
វិនាស ទ្រព្យសម្បត្តិធម្មជាតិ គ្រប់បែបយ៉ាង ជំពាក់បំណុល បរទេស ៧ « 7 » ពាន់ លាន ដុល្លារ
ប្រជាពលរដ្ឋ ក្រ ល្ហេមល្ហាម ជំពាក់ បំណុលគេ . ប្រទេសជាតិ បាត់បង់ ដី ធ្លី ព្រំដែន កោះត្រល់
លះ និង លះ ,,,!![[ យួនពី សម័យ ដើម ក្រ អីឡូវ នេះ មាន ដោយសារ យក ភោគផល
ជ័យភ័ណ្ឌ សម្បត្តិធម្មជាតិ ខ្មែរ ជញ្ជូន ទៅ ប្រទេស វា តាមរយះ ពួកក្បាលយួន ខ្លួន ខ្មែរ ! ]]
。。。。。 សូមមើល ប្រវត្តិសាស្ត្រ ខ្មែរ យួន តាមអិនធីណេត !
Millions Cambodian citizens protest against dictator Hun Sen requested him to resign or re-election, but instead he ignored his own people request or answer to his people. His reaction is insulted to all Khmer people that he has no interest of co-operate with his own people. But instead at the same time makes his trip to Vietnam. Japan has no intention of invading or took Cambodia land or destroying Cambodian resource, unlike Vietnam did to Cambodia. The same to the USA, only helping Cambodia.
-Sam Rainsy went to USA for the wedding has nothing to do with Cambodian Politic or losing Khmer lives or land.
-Hun Sen went to Vietnam while his country in the situation of crises which involves Vietnam into this matter, Vietnam destroying Cambodia resources and Khmer lives that is the two differences.
កំហុសទី១ : របស់ជនក្បត់ជាតិ ហ៊ុន សែន គឺរំលោភរដ្ឋធម្មនុញ្ញក្នុងការចុះហត្ថលេខា លើសន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ជាមួយវៀតណាម។
ប្រសិនបើលោកសមរង្ស៊ីគ្រប់គ្រងប្រទេស កម្ពុជានឹងប្រាកដជា រលាយបាត់ពីពិភពលោក ដោយថៃច្រើនជាងវៀតណាម
បើសិនសមរង្ស៊ីគ្រប់គ្រងប្រទេស នឹងមានការកាប់សម្លាប់រវាងខ្មែរ និងខ្មែរ
ព្រោះបក្សប្រឆាំងពូកែលាបព័ណ៌
I heard that CPP servants have sent some of their families members, wife and children to over sea right now. I have a bad feeling about this. Why would CPP all the sudden sending their family to over sea ? Or do they know something is going to happen to them if Hun Sen don’t step down ?
ប្រជាជនកម្ពុជា ពិតប្រាកដ មិនយកចោរ ហើយនឹងសត្រូវធ្វើជាអ្នកមានគុណនោះទេ កុំច្រឡំ អោយសោះ !
ប្រជាជនកម្ពុជា ពិតប្រាកដ មិនយកចោរ ហើយនឹងសត្រូវធ្វើជាអ្នកមានគុណនោះទេ កុំច្រឡំ អោយសោះ ! ដើរសួរទៅតើមានប៉ុន្មាននាក់មានខួរយល់ដូចពួកនាក់ ។
ពួកអាឆ្កែ CPP ទាំងឡាយចាំពាក្យអញទុក ក្បាលពួកហ្អែងអញនឹងកាត់អោយអស់
នរណាមិនចូលបក្សគាត់ គឺយួនទាំងអស់
អ្នកគាំទ្របក្សគាត់ គឺខ្មែរ ខណៈមានអ្នកខ្លះនិយាយខ្មែរមិនច្បាស់
នៅសុខៗ ប្រាប់ឲ្យមន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន កម្មករមិនឲ្យចូលធ្វើការ
គាត់ហ៊ានចេញប្រាក់ខែឲ្យពួកគេទេ? ហ៊ានទេ?
ពួកអាចុយម្រាយយួននិងពួកអាឆ្កែខ្ញុំកញ្ជះទាំងប៉ុន្មាននឹងរលាយក្នុងពេលដ៍ខ្លីខាងមុខនេះជាមិនខាន
ជាមួយមេវាអាខ្វាក់។
ប្រជាជនខ្មែរ មិនយកចោរ នឹងសត្រូវធ្វើជាអ្នកមានគុណនោះទេ កុំច្រឡំ ! កុំបំភ្លៃ !
To get something you never had, you have to do something you never did.
វាមិនមែនជាកាចែដន្តនោះទេដែលហ៊ុនសែទៅប្រទេសយួនស្របពេលដែលក្នុងប្រទេសខ្មែរប្រជាជន កំពុងតែពុះកញ្រ្ជោលឲ្យហ៊ុនសែនចុះចេញពីតំណែងនោះ។ ដូចគ្នានិងឆ្នាំ១៩៩៧ដែរដែលនៅពេល ហ៊ុនសែនបានទៅដល់ស្រុកយួនគឺមានការប្រយុទ្ធគ្នាក្នុងស្រុកខ្មែរភ្លៀម។ ដូច្នេះលើកនេះគឺមិនមាន ការសង្ស័យនោះទេថាលោកហ៊ុនសែនកំពុងតែទៅពឹងយួនទៀតហើយ ហើយឮថាយុទ្ធសាស្ត្ររបស់ យួននិងហ៊ុនសែនលើកនេះគឺត្រូវតែប្រើយុទ្ធសាស្ត្រប្តូររូបភាពតេនៅតែស្ថិតក្រោមអំណាចហ៊ុនសែន ដដែល មិនខុសពីលោកថាក់សុីនោះទេ តែត្រង់ថាធ្វើបានសម្រេចឬអស់មិនទាន់ដឹងនោះទេ។ មានខ្លះនិយាយថានៅពេលដែលប្រទេសយួនដឹងថាហ៊ុនសែនប្រហែលជាអស់អំណាចហើយនោះ ដូច្នេះក្នុងអំឡុងពេលដែលហ៊ុនសែនសល់ឧកាសបន្តិចបន្ទួចនេះគឺត្រូវតែបបួលហ៊ុនសែនចុះហត្ថ លេខាឲ្យអស់នៅអ្វីដែលយួនចង់បានពីកម្ពុជា ដូចជាចុះហត្ថលេខាសន្ធិសញ្ញបន្ថែមដែលហ៊ុនសែន បានប្រគល់កោះត្រល់ទៅយួនទោះបីជាមានហត្ថលេខាម្តងហើយក្តីគឺត្រូវតែចុះហត្ថលេខម្តងទៀត ព្រោះឮថាខ្មែរនិងប្តឹងយួនទៀមទាកោះត្រល់មកវិញ។
ការទៅធ្វើទស្សនះកិច្ចនៅប្រទេសយួនពេលនេះអាចបង្ហាញថាយួនកំពុងតែកំរាមបក្សប្រឆាំងស្រុខ្មែរ ដោយចំហរ ព្រោះយួនគិតថាហ៊ុនសែនមិននៅឯកកោរនោះទេគឺមានយួននៅពីក្រោយខ្នង ហើយយួន ក៍សង្ឃឹមថាបក្សប្រឆាំងនៅកម្ពុជាក៍ខ្លាចរឯងខ្លះ។ តែយ៉ាងណាក៍ដោយនេះគឺជាល្បែងគ្រោះថ្នាក់ទៅ វិញនោះទេដែលចិនមិនសប្បាយចិត្តព្រោះនៅពេលដែលមានរឿងមិនទៅចិនបែរជាទៅប្រទេសដែល ជាសត្រូវរបស់ចិនទៅវិញ។ ឮល្ហៀមៗថា ហ៊ុនសែនបានរៀបចំគំរោងរួចហើយដើម្បីបំបែកការទៀមទា របស់បក្សប្រឆាំងគឺនៅពេលដែលខ្លួនបានទៅដល់ប្រទេសយួនភ្លៀមនោះហ៊ុនសែននិងបញ្ជារឲ្យមេទា ហាននៅស្រុកខ្មែរធ្វើរដ្ឋប្រហារ ដើម្បបន្យាពេល ហើយនៅពេលនោះហ៊ុនសែននិងនៅប្រទេសយួន ហើយនិងនៅតែមានអំណាចនៅស្រុកខ្មែរដដែលតាមរយះបញ្ជារមេទាហានដែលខ្លួនឲ្យធ្វើរដ្ឋប្រហារ នោះបានតាមចិត្ត ព្រោះហ៊ុនសែនចង់ចំលងក្បួនរបស់ថាក់សុីន។
កាលពីដើមឡើយមានសត្វសុខមួយក្បាលដែលមានវ័យចាស់ជរានិងមានចិត្តមេតា្តចំពោះសុខមួយក្បាលដែលមានផ្ទែពោះ ជិតគ្រប់ខែដើម្បីស្នាក់នៅជាបណ្តោះអាសន្ន ក្រោយពីសំរាលកូននឹងកូនធំអស់ហើយ សុខខវ័យចំណាស់សួរទៅសុខខក្មួយពេលណាអ្នកចេញពីលំនៅរបស់យើង សុខខក្មួយឆ្លើយថាចូរសួរទៅកូនរបស់ខ្ញុំទៅកូនសុខខទាំង២៤ក្បាលឆ្លើយទាំងបញ្ខេញចង្គ្រោមថា ៉នេះជាផ្ទះរបស់យើងពីព្រោះពេលកើតមកនឹងធំដឹងក្តីនៅទីកន្លែងនេះ ដូចនេះហើយសុខខចាស់រត់ចេញពីលំនៅរបស់ខ្លួនដែលធ្លាប់រស់ នឹងស្លាប់នៅទីហោឋាន។
1/- 99ឆាំ្នវាគួរតែគិតផងជាពិសេស
2/- ពេលនិយាយអំពីស្រុកទេសគេពួកប្រឆាំង គិតយូរទៅវាពិបាកដែរបង
3/- ជនថែអ្នកដែលហាននិយាយពីដែនដីចាត់ទុកជាអ្នកស្រលាញ់ជាតិ ហើយគ្រប់រដ្ឋាភិបាលជួយគំទ្រ។
សូមជួយពិចារណាផង
មិនចេះខ្មាស់អៀនខ្លួនឯងទេឬ? គ្រាន់តែហ៊ុន សែនទៅវៀតណាមក៏យកមកធ្វើប្រធានបទបោកប្រាស់ ឃោសនាអកុសលបានដែរ ។ តាមធម្មតាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសមួយគេសំរបសំរួលគ្នាជាច្រើនខែ ទើបរៀបចំកើត មិនមែនដូចលោកមេបាតុកម្មនឹកឃើញថ្ងៃនេះ ធ្វើសែ្អកនោះទេ ទោះបីច្បាប់មិនអនុញ្ញាតិក៏ដោយ ។ យើងដឹងថាដើមខែមករា នាយករដ្ឋមន្ត្រី វៀត ណាមនឹងត្រូវមកកម្ពុជាវិញ ។ ត្រឹមចាត់ការជាមួយបាតុករខុសច្បាប់ និង ក្រុមជ្រុលនិយមនេះ ដូចមិនចាំបាច់ មានយួន មានសៀម ជូនយោបល់?!