សាលា​រាជធានី​ភ្នំពេញ​ច្រានចោល​សំដី​លោក ​សម រង្ស៊ី​​

ដោយ៖​ ​ពៅ មេត្តា
ថ្ងៃអង្គារ៍ ទី24 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

សាលា​រាជធានី​ភ្នំពេញ​ច្រានចោល​សំដី​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លើកឡើង​ថា អាជ្ញាធរ​មាន​ផែនការ​ធ្វើបាប​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ធ្វើ បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន ប្រជាធិបតេយ្យ​។​

ក្នុង​សេចក្តីថ្លែងការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ចេញផ្សាយ​នៅ​ថ្ងៃទី​២៣​ខែ​ធ្នូ បាន លើកឡើងថា សំដី​របស់​លោក​សម​រង្ស៊ី​លើក​ឡើង​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ខុស​ពី​ការ ពិត​។ ក្នុង​សេចក្តីថ្លែងការណ៍​បន្តថា អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ខិតខំ​បំពេញ​ភារកិច្ច​យ៉ាង សកម្ម​ក្នុង​ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​បាតុកម្ម និង​បាន លើកស្ទួយ​វិស័យ​ព្រះ​ពុធ​សាសនា តាម​រដ្ឋធម្មនុញ​ដែល​កំណត់​ថា ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ​។

​សេចក្តីថ្លែងការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ ជាការ​ប្រតិកម្ម​តប​ទៅ​នឹង​សំដី លោក​ សម រង្ស៊ី​ កាលពី​ថ្ងៃ​ទី​២២​ខែ​ធ្នូ ដែល​លោក​លើកឡើង​ថា អាជ្ញាធរ​មាន​ផែនការ​ធ្វើ​បាប ព្រះសង្ឃ​និង បាតុករ​។

សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

4 Responses to "សាលា​រាជធានី​ភ្នំពេញ​ច្រានចោល​សំដី​លោក ​សម រង្ស៊ី​​"

  1. so so says:

    Sam Rainsy is a mad dog, it can bite anybody it want to.

  2. Khmeng Watt says:

    មិនអីទេ បដិសេធ គ្រប់តែពេលហ្នឹង…ចាំមើលទង្វើពួកទេវទត្តបន្តទៀតមើល៍…តើថ្ងៃក្រោយវាយ៉ាងម៉េច?ចាំមើល ហុ៊ន សែនមកពីយួន ក្រោយពីទទួលដំបូន្មានពីចៅហ្វាយយួនសិនមើល…!!!

  3. វាមិនយុត្តិធ័ម

    លោកសង្ឈគាំទ្រCPPចោតថាសង្ឈ៧មករា សង្ឈពាល។.។

    ចំណែកសង្ឈគាំទ្រCNRP សុទ្ធសង្ឈស្នេហាជាតិ

    អាចម៍ក្ត

  4. Kobe says:

    នេះជាពាក្យលួងចិត្ត អោយតែគាំទ្រពួកប្រឆាំងសុទ្ឋតែស្នេហាជាតិ អ្នកខ្លះសូម្បីតែពាក្យសំដីក៍ពិបាក
    ស្តាប់ផងថាសុទ្ឋតែបញ្ញាវន័្តស្នេហាជាតិមាតុភូមិ(លួចមាន់គេសោះ) ។