ដោយ៖ ពៅ មេត្តា
ថ្ងៃអង្គារ៍ ទី24 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
កម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតខេត្តស្វាយរៀង ប្រមាណពីរម៉ឺននាក់បន្តធ្វើ បាតុកម្មនៅព្រឹកថ្ងៃអង្គារនេះទៀត ដើម្បីទាមទារឲ្យដំឡើងប្រាក់គោលនៅឆ្នាំ២០១៤ឲ្យបានដល់១៦០ដុល្លារក្នុងមួយខែ។
កម្មការនីនៅរោងចក្រកៅវ៉េនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតឈ្មោះ ឡឹម សារ៉ុម បាន ឲ្យដឹងថា នៅព្រឹកនេះកម្មករជាងពីរម៉ឺននាក់ នៅរោងចក្រជាង២០ក្នុងតំបន់នោះ បានហែក្បួនធ្វើបាតុកម្មរយៈពេលខ្លី ហើយក៏នាំគ្នាសម្រាកត្រលប់ទៅផ្ទះវិញបន្ទាប់ពីមានការសម្រប សម្រួលពីថៅកែ។
កម្មករនៅរោងចក្រកៅវ៉េម្នាក់លោកលោក ព្រំ ឧត្តម ថ្លែងថា កម្មករទាំងអស់មិនចូល ធ្វើការវិញទេ ប្រសិនបើមិនដំឡើងប្រាក់ខែដូចដែលពួកគេទាមទារនោះ។
នៅថ្ងៃចន្ទម្សិលមិញលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក៏បានចូលរួមធ្វើ បាតុកម្មជាកម្មករនៅក្រុងបាវិតនេះដែរហើយលោកបានសន្យាថា បើបោះឆ្នោតនៅពេល ខាងមុខនេះ គណបក្សសង្គ្រោះជាតិបានដឹកនាំរដ្ឋាភិបាលលោក នឹងដំឡើងប្រាក់ឲ្យកម្មករ ឲ្យបានយ៉ាងតិច១៦០ដុល្លារ។
សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
យើងជាកម្មករត្រូវតែតស៊ូ ទាមទារ តម្លើងប្រាក់ខែ គឺដើម្បីរស់ក្នុងជីវភាពសមរម្យ ថ្លៃថ្នូរ មិនត្រូវរស់ដូចជាកញ្ជះមេដឹកនាំនិងថៅកែឡើយ…’!