Tuesday, 24 December 2013
មាស សុខជា និង Daniel Pye
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ នៅក្នុងការធ្វើបាតុកម្មចូលដល់ថ្ងៃ ទី៩ កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិ បានដាក់ចេញនូវពាក្យស្លោកថ្មីរបស់បាតុករថា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមាន ហ៊ុន សែន» គឺស្រដៀងទៅនឹងពាក្យស្លោក «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ដែលជាសារបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រៅពីពាក្យស្លោកនេះ ក៏នៅមានពាក្យស្លោកថ្មីមួយទៀតថា «គ្មាន ហ៊ុន សែន គ្មាន ៩៩ ឆ្នាំ» គឺសំដៅទៅលើអ្វីដែលជាគោលនយោបាយ របស់រដ្ឋាភិបាល ដែលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចរាប់សែនហិកតា ទៅឲ្យក្រុមហ៊ុនបរទេស។ ការបញ្ចេញនូវពាក្យស្លោកថ្មីទាំងពីរឃ្លានេះ គឺបន្ទាប់មានពាក្យស្លោកដែលសរសេរនិងត្រូវបានស្រែកទាមទារ ក្នុងការធ្វើបាតុកម្មរយៈពេល ៨ ថ្ងៃកន្លងមកថា «ហ៊ុន សែន អើយ ចុះចេញទៅ»។
លោក ធុន ធា អាយុ ៣៦ ឆ្នាំ ជាជាងដែកនៅ ភ្នំពេញ បានថ្លែងក្នុងអំឡុងពេលចូលរួមដង្ហែក្បួនកាលពីម្សិលមិញថា៖ «ខ្ញុំមិនចង់ឲ្យមានគាត់ (ហ៊ុន សែន) ដឹកនាំប្រទេសទៀតទេ ប្រសិនបើមានគាត់ សូមគាត់ជួយប្រជាជន កុំធ្វើបាបប្រជាជនទៀត»។
បាតុករម្នាក់ទៀតបានស្រែកតាមឧគ្ឃោសនសព្ទថា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមាន ហ៊ុន សែន» ធ្វើជានាយករដ្ឋមន្រ្តី ប្រជាជនលែងចង់ឲ្យគាត់ដឹកនាំប្រទេសទៀតហើយ ព្រោះធនធានធម្មជាតិ ត្រូវបានបំផ្លាញអស់ហើយ ប្រទេសជាតិមិនរីកចម្រើនទេ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបវិលត្រឡប់មកពីបំពេញការងារនៅតាមខេត្ត បានថ្លែងនៅចំពោះមុខក្រុមអ្នកគាំទ្រគណបក្សគាត់ថា ប្រជាពលរដ្ឋមិនត្រូវការឲ្យលោក ហ៊ុន សែន នៅបន្តដឹកនាំប្រទេសទៀតទេ។
លោកបញ្ជាក់ថា៖ «ពេលនេះអ្វីៗមិនអាចជួយគាត់បានទេ។ ប្រផ្នូលខ្លាំងគឺ ហ៊ុន សែន ត្រូវធ្លាក់ គឺការបាត់បង់សារីរិកធាតុ ដូចធ្វើឲ្យគាត់ដាំដូង ឥឡូវនេះ ហ៊ុន សែន ភ័យរត់ទៅ យួន សុំឲ្យ យួន ជួយរត់ទៅរកគ្រូឲ្យជួយ។ ម្សិលមិញគាត់បម្រុងនឹងចុះ ប៉ុន្តែ ក្នុងករណីគាត់ស្តាប់យួន គាត់មិនចុះទេ។ ឥឡូវនេះ យើងសូមធ្វើការបន់ស្រន់កុំឲ្យគាត់ស្តាប់ យួន ហើយសូមឲ្យគាត់ចុះចេញ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា៖ «ការងាររបស់យើង គឺការពាររដ្ឋធម្មនុញ្ញ។ ការងាររបស់យើងគឺការពារឆន្ទៈប្រជាជន។លោក ជាម យៀប បានមានប្រសាសន៍ថា ប្រជាជនបានសម្រេចរួចហើយ ក្នុងការបោះឆ្នោត។ យើងចង់ឲ្យអ្នករាល់គ្នាអង្គុយក្នុងរដ្ឋសភា»។
លោក ផៃ ស៊ីផាន បានបន្តថា៖ «យើងមិនចង់ឲ្យអ្នកណាម្នាក់ផ្លាស់ប្តូរនីតិវិធីច្បាប់ ដោយប្រើកម្លាំងទេ។ យើងមិនអនុញ្ញាតឲ្យអ្នកណាបំផ្លាញឆន្ទៈប្រជាជនទេ។ ឥឡូវនេះ យើងទុកឲ្យគាត់បន្ត ដរាបណារក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ។ យើងមិនចង់ឃើញគេប្លន់ឆន្ទៈរបស់មតិភាគច្រើននោះទេ»៕ TK
អាណាប្លន់អាណាអាផៃ ស៊ីផោម?
ខ្ញុំសូមនិយាយតាមត្រង់ទៅចុះពេលវាលាដែលហ៊ុនសែនកាន់អំណាចក៍យួរដែរហើយ ភាពមានបាន របស់គ្រួរសាររបស់គាត់ក៍មិនដឹងយកទៅចាយវាយនៅឯណានិងអស់នោះទេ។ ដូច្នេះរយះពេលដ៍ យូរយ៉ាងនេះក៍ល្មមនិងដល់ពេលត្រូវតែចុះចេញពីតំណែងហើយទុកឲ្យអ្នកថ្មីមានគំនិតថ្មីថាមពលថ្មី មកដឹកនាំប្រទេសម្តងក្រែងវាប្លែកពីបច្ចុប្បន្នខ្លះ។ ការផ្លាស់ប្តូរមេដឹកនាំប្រទេសគឺសំខាន់ណាស់ធ្វើ ឲ្យប្រជាជនមានកំលាំងចិត្ត និងចូលរួមជាមួយនៅអ្វីដែលគំនិតថ្មីរបស់រដ្ឋាភិបាលថ្មី។ បើដឹកនាំនៅ តែចាស់ដដែលៗនោះធ្វើឲ្យប្រទេសជាតិនៅតែដដែលៗ និងគ្មានគំនិតប្រគួតប្រជែងនិងប្រទេស ដ៍ទៃៗទៀតនោះទេ ព្រោះតែគំនិតមិនមានអ្វីថ្មីជាងនេះ ហើយដូច្នេះប្រទេសជាតិក៍នៅតែដដែលៗ មិនទៅមុខនោះទេ ព្រោះការវិវត្តរបស់ពិភពលោកត្រូវការមនុស្សនិងខួរក្បាលអ្នកដឹកនាំដែលមាន គំនិតការវិវត្តដូចច្នេះដែរទើបសម្របខ្លួនបាននិងគេ បើនៅតែរឹងកំព្រឺសតាមបែបកូនកាត់កុំម្មុយនីស៍ និងសេរីរបៀបនេះគឺមិនកើតនោះទេ។ ត្រូវតែហានសម្រេចចិត្តបើដឹកនាំតាមសេរីគឺសេរីបើកុំម្មុយ នីស្តន៍គឺកុំម្មុយនីស្តន៍កុំស្ទាក់ស្ទើររបៀបអ្នកដឹកនាំខ្មែរបច្ចុប្បន្នគឺមិនទៅមុខលឿនដូចប្រទេសគេនោះ ទេ។
ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមាន ហ៊ុន សែន
ពិតជាឡូវមែនពួកសង្គោះជាតិ សូមបីតែពាក្យស្លោកក៍យកតាមគេដែរនៅថាគ្រាន់បើទៀត
សម រង្សីអើយ ចេញពីភូមិឋានខ្ញុំទៅ
ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានបាតុកម្ម
ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានអាសម រង្សី-គឹម សុខា
ថ្ងៃនេះ ថ្ងៃស្អែក សម្តេចតេជោ ជានាយករដ្ឋមន្រ្តីរហូត
មិនដូរ លុះក្ស័យ
ថ្ងៃនេះថ្ងៃស្អែក សូមឲ្យសម រង្ស៊ីវិនាស។
ថ្ងៃនេះថ្ងៃស្អែក សូមឲ្យកឹម សុខាវិនាស។
ធម្មតាទេមនុស្សយើង កាលណាធ្វើអ្វីគេមិនកើត តែងតែស្រែកជេរដៀលគេថាយ៉ាងនេះ យ៉ាងនោះហើយ។ ចាស់បូរាណលោកប្រដៅកូនចៅថា ត្រូវមានឧបការៈគុណចំពោះបុព្វការី និងមាតាបិតា តែខ្ញុំឃើញអ្នកបញ្ចេញមតិភាគច្រើនបំផុត បានប្រើពាក្យអសុរសជាច្រើន ដែលមិនសមនឹងប្រជាជាតិមួយដែលមានវប្បធម៌ល្បីល្បាយនៅជ្រោយមាឡាយូសោះ។
ខ្ញុំសំណូមពរឈប់ប្រើទម្លាប់ចម្លងតាមគេទៅ ខ្មាសគេ
We are living oversea support CNRP, happy on NOEL day to CNRP and all Khmer love nation.
គំនិតជួនម្យា៉ងដែរ បុ៉ន្តែខ្ញុំគិតថាមកទល់សតវត្សនេះហើយយើងមិនគួរដកថយ
ទៅចាប់ផ្តើមសារថ្មីទេ តាំងពីទទួលបានសន្តិភាពមក យើងកសាងបានបុ៉ណ្ណេះមិនទាន់
គួរជាទីពេញចិត្តទេ បើចង់បានល្អលើសនេះតទៅទៀត គួរព្រួតដៃគ្នាធ្វើបន្ត មិនគួរចាប់
ផ្តើមសារថ្មីទេ ម្យា៉ងទៀតរឿងធ្វើខ្ញុំអាមេរិកខ្ញុំធ្លាប់ឆ្លងកាត់ហើយ កិ់ដូចបណ្តាប្រទេស
មួយចំនួនសព្វថ្ងៃដែរ អាមេរិកវាដើរ. ៉បំផើមចោល ៉…គឺសង្រ្គាមផ្ទៃក្នុងវិនាសហិន
ហោច ក្រោយពេលវាដកចេញ មិនគួរChournមានគំនិតចង់សាកល្បងទេ….
«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមាន ហ៊ុន សែន ព្រោះវាមុជមិនជ្រៅទៅមិនឆ្ងាយពីធ្វើមេចោរពុករលួយនិងធ្វកញ្ជះយួនឡើយ»
«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមាន ហ៊ុន សែន ព្រោះវាមុជមិនជ្រៅទៅមិនឆ្ងាយពីធ្វើមេចោរពុករលួយនិងធ្វើកញ្ជះយួនឡើយ»
“ថ្ងៃនេះ ថ្ងៃសែ្អក បើអត់មាន ហ៊ុន សែន” នឹងជួបតែក្តីវេទនា និងការបង្ហូមឈាមខែ្មរ ! េសដ្ឋកិច្ចបែប សម រុង្សី និងបែប ខៀវ សំផន គឺតែមួយ!
សូមអាជ្ញាធរនិងកងកំលាំងទាំងអស់ឈប់ហៅសកម្មភាពកំពុងដឹកនាំដោយ សម រុង្សី និង កឹម សុខា ថា បាតុកម្មទៅ យើងត្រូវហៅថា ” សកម្មអនាធិបតេយ្យនិងក្រុមជ្រុលនិយម” វិញ ! ហៅយូរៗទៅ វារត់មាត់មិនខាន!