​បក្សសង្គ្រោះ​ជាតិ​សើច​ចំអក​ចំពោះការ​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​​នៅ​​វៀតណាម​របស់​លោក ហ៊ុន សែន

ខេមបូឌា ដេលី

នៅ​ពេល​ការ​ធ្វើបាតុកម្ម​ចំនួន​ប្រាំ​បួន​ថ្ងៃ​ជាប់​ៗគ្នា​របស់គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​ នឹង​ការ​ដឹក​នាំ​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​មកដល់​ទី​បញ្ចប់​កាលពី​យប់​មិញ​ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សើច​ចំអក​ការ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​នៅ​​ប្រទេស​វៀត​ណាម​ក្នុង​ពេល​ឆាប់​ៗ​របស់​លោក ហ៊ុន សែន ​ថា ​ជា​ការ​​ “ រត់​រក​ជំនួយ​”។ 

អ្នក​តវ៉ា​ប្រមាណ​៦.០០០នាក់​ដែល​ភាគ​ច្រើន​ជិះម៉ូតូ​បាន​នាំ​គ្នា​ហែក្បួន​យ៉ាង​វែង​តាម​រាជធានី​កាលពី​ម្សិលមិញ ហើយ​មាន​អ្នក​តវ៉ា​រាប់​ពាន់​នាក់​ផ្សេង​ទៀត​បាន​នាំ​គ្នា​ហែក្បួន​តាម​ផ្លូវ​ហើយ​ស្រែក​ថា ហ៊ុន សែន​ អើយ​
“ ចុះ​ចេញ​ទៅ” ។

បន្ទាប់​ពី​អ្នក​តវ៉ា​ជា​ច្រើន​បាន​ទៅ​ជួប​ជុំ​គ្នា​ម្តង​ទៀត​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​នៅ​ប្រហែល​ម៉ោង​៧ល្ងាច​ លោក កឹម សុខា បាន​សូម​ឲ្យ​លោក​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជ្រើស​​រើស​រវាង​វៀតណាម​ និង​ពលរដ្ឋ​ខ្មែរ​របស់លោក​។

លោក កឹម​ សុខា បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​តវ៉ា​ជាច្រើន​ថា “ កាល​ពី​ម្សិលមិញ​[ថ្ងៃ​អាទិត្យ​]មាន​មនុស្ស​ភ្លូក​​ទឹក​ភ្លូក​ដី​ចេញមក​តវ៉ា​តាម​ផ្លូវ​។ វា​ហាក់​បី​ដូច​ជា​ប្រផ្នូល​អាក្រក់​សម្រាប់​លោក​ ហ៊ុន សែន”។

លោក កឹម​ សុខា ​បាន​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​​ថា “ ឥឡូវ​នេះ​គាត់​កំពុង​តែ​​រត់​ទៅ​ប្រទេស​វៀត ណាម​​​​ដើម្បី​សុំ​ជំនួយ​។​​​ សូម​រង​់​ចាំ​មើលនៅ​ថ្ងៃទី​២៦ ថា តើ​គាត់​ស្តាប់​​កម្ពុជា​ ឬ​វៀតណាម?”។

កាលពី​ម្សិលមិញ​ រដ្ឋាភិបាល​បាន​ប្រកាស​ថា លោក​ ហ៊ុន សែន នឹង​ដឹក​នាំ​ការ​ទៅ​បំពេញ​​​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​នៅ​​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ព្រហស្បតិ៍។

កាល​​​ពីយប់​មិញលោក កឹម​ សុខា បាន​លើក​ឡើង​​ថា នេះ​គឺ​ជា​ការ​អំពាវ​នាវ​សុំ​ជំនួយ​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​ប្រជា​​​ពលរដ្ឋ​យ៉ាង​តិច​៣០.០០០នាក់​ បាននាំ​គ្នា​ចេញ​មក​តវ៉ា​តាម​ផ្លូវក្នុង​​​រាជធានី​​​ភ្នំពេញ ​កាលពី​ថ្ងៃ​អាទិត្យ​ នៅ​​​ក្នុង​បាតុកម្ម​ដ៏​ធំ​បំផុត​របស់​ជាតិ​មិន​ដែល​ធ្លាប់​មាន​ក្នុងប៉ុន្មាន​​ទស្ស​វត្សរ៍​នេះ​។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ដោយ​ប្រើ​ពាក្យ​ប្រមាថ​វៀតណាម​ថា “ កាលពី​ម្សិល​មិញ [ថ្ងៃអាទិត្យ​]ខ្ញុំ​បាន​ទទួល​ដំណឹង​ថា គាត់​បាន​គម្រោង​ចុះ​ចេញ​ពី​តំណែង​គឺ​មាន​ន័យ​ថា ​គាត់​នឹង​ស្តាប់​តាម​ពលរដ្ឋ​ខ្មែរ​។ ពល​រដ្ឋ​ខ្មែរ​កំពុង​តែ​ស្រែក​ថា ‘ ចុះ​ចេញ​ទៅ’​ តែ​យួន​ប្រាប់​គាត់​ថា ឲ្យ​នៅ។ តើ​គាត់​នឹង​ជ្រើស​រើស​យក​អ្នក​ណា​?​”។

លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​អវត្តមាន​នៅ​ពេល​ចាប់​ផ្តើម​ការ​ជួប​ជុំ​កាលពី​ម្សិលមិញ​ ប៉ុន្តែ អ្នក​គាំទ្រ​បានដឹក​នាំ​ការ​ស្រែក​​​​​តវ៉ា​ពី​លើ​រុឺម៉កកង់​បី​តាម​ឧគ្ឃោសន​សព្ទ​ ខណៈ​ការ​តវ៉ា​ដោយ​សន្តិវិធី​កំពុង​ប្រព្រឹត្ត​​ទៅ​​ក្នុង​រាជធានី​ភ្នំពេញ។

លោក កឹម សុខា បាន​ចូល​រួម​ការ​តវ៉ា​នៅ​វេលាម៉ោង​ប្រហែល​​​៥ល្ងាច​ដោយ​ជិះ​​​លើ​រថយន្ត​​នៅខាង​មុខ​ក្បួន​ដង្ហែ​ រីឯ​លោក សម រង្ស៊ី វិញ​បាន​ជួប​អ្នក​តវ៉ា​ជាច្រើន​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​បន្ទាប់​ពីជួប​ជុំ​ជាមួយ​កម្មករ​ដែល​ធ្វើ​កូដកម្ម​ក្នុង​ខេត្ត​ស្វាយ​រៀង​ ដើម្បី​​ប្រាប់​​អ្នក​គាំទ្រ​របស់​លោកឲ្យ​រក្សា​កម្លាំង​របស់​ខ្លួន​រួច​។

លោក សម រង្ស៊ី​ បានមាន​ប្រសាសន៍​ទៅ​កាន់​​អ្នក​តវ៉ា​ជា​ច្រើនថា “ នេះ​គឺ​ជា​ទំព័រ​ថ្មី​ក្នុង​ប្រវត្ដិ​សាស្ត្រ​កម្ពុជា​។ ១០ឆ្នាំ​ទៅ​មុខ​បន្ទាប់ពី​ឥឡូវ​នេះ​ទៅ យើង​អាច​ប្រាប់​អ្នក​ជំនាន់​ក្រោយ​ថា យើង​បាន​ចូល​រួម​នៅ​ក្នុង​បាតុកម្ម​ទាំង​នេះ​ដើម្បី​តស៊ូ​សម្រាប់​សេរី​ភាព សន្តិភាព និង​យុត្តិធម៌”។

លោក​បន្ត​ថា “ យើង​ឥឡូវ​នេះអាច​រួច​ផុត​ពី​ការ​គាប​សង្កត់​របស់​យួនកុម្មុយ​នីស្ត​ហើយ​”៕ស៊ុយឈាង

© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។


What Next?

Recent Articles

9 Responses to "​បក្សសង្គ្រោះ​ជាតិ​សើច​ចំអក​ចំពោះការ​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​​នៅ​​វៀតណាម​របស់​លោក ហ៊ុន សែន"

  1. ព្រះសុវណ្ណកោដ្ឋ says:

    កាល​ពី​ថ្ងៃ​អាទិត្យ​មាន​មនុស្ស​ភ្លូក​​ទឹក​ភ្លូក​ដី​ចេញមក​តវ៉ា​តាម​ផ្លូវ​។ វា​ហាក់​បី​ដូច​ជា​ប្រផ្នូល​អាក្រក់​សម្រាប់​លោក​ ហ៊ុន សែន”។ឥឡូវ​នេះ​គាត់​កំពុង​តែ​​រត់​ទៅ​ប្រទេស​វៀតណាម​​​​ដើម្បី​សុំ​ជំនួយ​។​​​

  2. កាដុងជី says:

    ឆ្កែរត់រកម្ជាស់យួនឲ្យជួយ!!!

  3. so so says:

    colab

    December 24, 2013 at 10:19 am

    ​បញ្ហាជាប់​គាំង​នយោបាយ​ក្នុង​ប្រទេស :
    – ​លោកសមរង្ស៊ី​ទៅ​​ចូលរួមពិធីមង្គលការ​ នៅក្នុង​សហរដ្ឋអាមេរិក។ ​គ្មាន​នរណា​និយាយថាអ្វី​។
    – ​លោកហ៊ុនសែន​ទៅធ្វើការ​នៅក្នុងរឿងនយោបាយ​ ប៉ុន្តែ​គាត់ទទួល​ការរិះគន់​។
    —————–
    ​តើ​លោកសមរង្ស៊ី​ ជា​ក្មេង​ ឬ​មនុស្សធំពេញវ័យ​​?

    Former Hia lola

    December 24, 2013 at 10:42 am

    បន្ទាប់ពីការជាប់​គាំង​នយោបាយ​ក្នុង​ប្រទេសមក ​លោកហ៊ុនសែនធ្លាប់បាន​ទៅ​កិច្ចប្រជុំ​អាស៊ាននិងការ​ទៅទស្សនា​ប្រទេសជប៉ុន​ផងដែរ មិនត្រឹមតែ​ប្រទេសវៀតណាម​ទេ។ ​ហេតុអ្វីបានជា​បក្សប្រឆាំង​តវ៉ា​ពេលនេះ​ ប្រសិនបើពួកគេ​មិនមាន​ការរើសអើងជាតិសាសន៍​ទេនោះ?

  4. Neak ta says:

    Hun Sen tries to work in order to build up the country. Sam Rainsy tries to pull down in order to distroy the country.
    Thai want to attack Khmer many time now, but he sees Vietnam is beside Hun Sen that is why Thai still hold back.
    If Sam Rainsy rule the country, Thailand and Vietnam will tear Cambodia into 2 pieces. 1 piece to Thai, an other piece to Vietnam. Do you think that the UN cares about Cambodia more than Thailand and Vietnam????

  5. colab says:

    ​ប៉ុន្មានខែ​ចុងក្រោយនេះ​ លោកសមរង្ស៊ី​និង​លោកកឹម​សុខា​ បានទៅកាន់​សហរដ្ឋអាមេរិក​ជាច្រើន​ដង។ តើ​មាននរណាម្នាក់​និយាយ​អ្វីទេ? នេះបាន​ពិតជា​មនុស្សមាន​មាត់​អាក្រក់។

  6. ភ្នែកម្ខាង says:

    colab

    December 24, 2013 at 10:19 am

    ​បញ្ហាជាប់​គាំង​នយោបាយ​ក្នុង​ប្រទេស :
    – ​លោកសមរង្ស៊ី​ទៅ​​ចូលរួមពិធីមង្គលការ​ នៅក្នុង​សហរដ្ឋអាមេរិក។ ​គ្មាន​នរណា​និយាយថាអ្វី​។
    – ​លោកហ៊ុនសែន​ទៅធ្វើការ​នៅក្នុងរឿងនយោបាយ​ ប៉ុន្តែ​គាត់ទទួល​ការរិះគន់​។
    —————–
    ​តើ​លោកសមរង្ស៊ី​ ជា​ក្មេង​ ឬ​មនុស្សធំពេញវ័យ​​?

    Former Hia lola

    December 24, 2013 at 10:42 am

    បន្ទាប់ពីការជាប់​គាំង​នយោបាយ​ក្នុង​ប្រទេសមក ​លោកហ៊ុនសែនធ្លាប់បាន​ទៅ​កិច្ចប្រជុំ​អាស៊ាននិងការ​ទៅទស្សនា​ប្រទេសជប៉ុន​ផងដែរ មិនត្រឹមតែ​ប្រទេសវៀតណាម​ទេ។ ​ហេតុអ្វីបានជា​បក្សប្រឆាំង​តវ៉ា​ពេលនេះ​ ប្រសិនបើពួកគេ​មិនមាន​ការរើសអើងជាតិសាសន៍​ទេនោះ?

    អាភ្លើ!គេទៅការកូន​សិរីសួស្តី គេមិនមែនទៅចុះហត្ថលេខាបំពេញបន្ថែមលើឯកសាខុសច្បាប់ទេ អាឡប់

  7. The World says:

    ទៅប្រជាធិបតេយ្យ គ្រាន់បើទៅកុម្មុយនិស្ត

  8. The World says:

    ទៅប្រជាធិបតេយ្យ គ្រាន់បើជាងទៅកុម្មុយនីស្ត

  9. Sen-Gaddafi says:

    មេបក្សសង្គ្រោះជាតិសើចចំអកនោះមិនខុសទេគឺស្របពេលខ្លួនហ៊ុនសែនកំពុងតែរងសម្ពាធដែលប្រជាជនខ្លួនបណ្តេញ ចេញពីអំណាចនោះដូច្នេះហ៊ុនសែននៅពេលនេះកុំពុងតែរត់ទៅពឹងប្រទេសយួនហើយមិនមានអ្វីសង្ស័យនោះទេ។ តែត្រង់ថាសុំជំនួយទ័យយួនបានច្រើនប៉ុនណានោះនៅមិនទាន់ដឹងនោះទេព្រោះយួនគេទុកទ័ពសម្រាប់ការពារប្រទេស របស់គេដែរព្រោះខ្លាចប្រជាជនយួនងើបប៉ះបោលចំលងចេញពីកម្ពុជាដែរ។