ស្មា​ត​ចាប់ផ្តើម បើក​ឲ្យមាន​សេវា​ហៅ​ទូរស័ព្ទ ​Free​ នាទី បន្ទាប់​ពី​រដ្ឋាភិបាល ដក​ប្រកាស​កំណត់​តម្លៃ​ទូរស័ព្ទ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

smart-mobile-2013-12-25

​ប្រព័ន្ធ​ទូរស័ព្ទ​ស្មា​ត ​(Smart) ចាប់ផ្តើម​បើក​ឲ្យមាន​សេវា​ហៅ​ទូរស័ព្ទ​ចេញ ដោយ​ Free​ នាទី​វិញ​ហើយ  បន្ទាប់​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានប្រកាស​និរាករណ៍​ប្រកាស​កំណត់​តម្លៃ​លើ​ប្រព័ន្ធ​ទូរស័ព្ទ​។​

​កាលពី​ថ្ងៃ​ទី​២០​ខែ​ធ្នូ ក្រសួង​ប្រៃសណីយ៍ ឲ្យដឹងថា រាជរដ្ឋាភិបាល​សម្រេច​ដក​សេចក្តីប្រកាស​លើ​ប្រព័ន្ធ​ទូរស័ព្ទ ដែល​បាន​កំណត់​តម្លៃ​ក្នុង​ការហៅ​ចេញ​ជា​នាទី​។​កាលពី​ពេល​ថ្មីៗ ក្រសួង បាន​ចេញ​សេចក្តីជូនដំណឹង​ដែល​តម្រូវឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ ចល័ត​ទាំងអស់ មិន​ត្រូវ​ផ្តល់​ទឹកប្រាក់​បន្ថែម ដែល​នាំ​ឲ្យ​អត្រា​ការហៅ​ចេញ​ក្នុង​ប្រព័ន្ធ​តិចជាង​៤.៥​សេន​/​ដុល្លារ ក្នុង​មួយ​នាទី និង​តម្លៃ​ហៅ​ចេញ​ក្រៅ​ប្រព័ន្ធ​ទាប​បំផុត​៥.៩៥​សេន​ដុល្លារ ក្នុង​មួយ​នាទី​។​

​ប័ណ្ណ​ឃោសនា​ពាណិជ្ជកម្ម​របស់​ស្មា​ត ឲ្យដឹងថា ការហៅ​ទូរស័ព្ទ​ Free ​នាទី គឺ​តេ​អស់ទាស់​ឥត​គិត​លុយ សម្រាប់​ក្នុង​ប្រព័ន្ធ មាន​ដូចដើម​វិញ​ហើយ​។ ការបញ្ចូល​ក្រោម​៥​ដុល្លារ នឹង​ទទួលបាន​ការហៅ​ចេញ​ Free​ ចំនួន​២០​នាទី​ជា​រៀងរាល់ថ្ងៃ និង​លើសពី​៥​ដុល្លារ នឹង​ទទួលបាន​៣០​នាទី ជា​រៀងរាល់ថ្ងៃ​។ កម្មវិធី​នេះ ត្រូវបាន​ផ្តល់ជូន​អតិថិជន ចាប់ពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​នេះ​តទៅ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ចេញផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឲ្យដឹងថា ការ​បន្ទាប​តម្លៃ ដែល​ក្រុមហ៊ុន​ខ្លះ ទម្លាក់​មក​ស្ទើរ​សូន្យ​នោះ ជាការ​បង្ខូច​តម្លៃ ដែល​ផ្ទុយ​ពី​បទបញ្ញត្តិ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​កម្ពុជា ជា​សមាជិក ហើយ​កម្ពុជា​បាន​សន្យា​ជាមួយ​អង្គការ​ក្នុង​ការធានា​ការប្រកួតប្រជែង​ដោយ សេរី និង​ស្មោះត្រង់​ចំពោះ​អ្នកវិនិយោគ​ទាំងអស់​។ សេចក្តីប្រកាស​បន្ត​ថា សង្គ្រាម​នៃ​តម្លៃ​នេះ ធ្វើឲ្យប៉ះពាល់​ដល់​គុណភាព​សេវា ដោយ​ការ​បន្ទាប​តម្លៃ​ពុំ​បាន​គិត​ដល់​គុណភាព​សេវា​ដល់​អ្នកប្រើប្រាស់ ធ្វើឲ្យ​អ្នកប្រើប្រាស់​រអ៊ូរទាំ និង​ប៉ះពាល់​ដល់​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​រយៈពេល​វែង​។​

​ក្រសួង​ប្រៃសណីយ៍​បន្តថា ការប្រកួតប្រជែង​ពុំ​ស្មោះត្រង់​នេះ ធ្វើឲ្យ​ប្រតិបត្តិករ​មួយ​ចំនួ​ន​ដួលរលំ និង​ត្រូវបាន​បញ្ចូល​ជាមួយ​ប្រតិបត្តិការ​ដទៃទៀត ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នៃ​វិស័យ និង​ជំនឿ​ទុកចិត្ត​។ ក្រសួង​បន្ថែ​ថា ការ​បន្ទាប​តម្លៃ​ហួស​ហេតុនេះ ក៏​បើក​ឱកាស​ឲ្យ​ឧក្រិដ្ឋកម្ម និង​បទល្មើស​នានា​ក្នុង​វិស័យ​ទូរគមនាគមន៍ កើនឡើង​។ តួ​យ៉ាង​ការកើនឡើង​នៃ​បទល្មើស​តាម​រូបភាព​នៃ​ការប្រើប្រាស់ SIMBOX ដើម្បី​ទាក់​ថ្ពក់​ការហៅ​ចូល​ពី​ក្រៅប្រទេស ដោយ​មិន​ឆ្លងកាត់​ច្រក​ទូរគមនាគមន៍​អន្តរជាតិ ផ្លូវការ បាន​នាំទៅដល់​ការខាតបង់​ចំណូល​របស់​ក្រុមហ៊ុន ដែល​បាន​ទទួល​អាជ្ញាប័ណ្ឌ​ប្រតិបត្តិការ និង​របស់​រដ្ឋ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

3 Responses to "ស្មា​ត​ចាប់ផ្តើម បើក​ឲ្យមាន​សេវា​ហៅ​ទូរស័ព្ទ ​Free​ នាទី បន្ទាប់​ពី​រដ្ឋាភិបាល ដក​ប្រកាស​កំណត់​តម្លៃ​ទូរស័ព្ទ​​"

  1. ព្រះសុវណ្ណកោដ្ឋ says:

    រដ្ឋាភិបាលកញ្ជើធ្លុះពុករលួយអស់លុយពីរតនាគារជាតិហើយ!!បានជារកគ្រប់វិធីដើម្បីកៀគររកលុយឲ្យ ខាងតែបាន យកមកទប់នឹងវិបត្តិហិរញ្ញវត្ថុនាពេលដ៏ខ្លីខាងមុខនេះ!!!????

  2. Korm Heung Kon Khmers says:

    ក្រុមហ៊ុន គេមិនល្ងង់ ទេ កុំ អោយតែអស់លោកខ្លះ គាបសង្កត់ ក គេ ទៅ គឺជាការ ល្អ ហើយ !

  3. killer says:

    ថៅកែរោងចក្រប្រាប់ថា កុំថា 160​ដុល្លារ ឡើងជាង 200​ដុល្លារ ក៏បានដែរ អោយតែរដ្ឋាភិបាលហ៊ុន សែន កុំគាបយកលុយ ពីគាត់ ។ នេះជាសម្តីថៅកែ ។ ពេលនេះយើងដឹងហើយថាអាណាជាអ្នកខូច ពិតប្រាកដ៏ ។ ពីមុនជារឿងកម្មករ និងថៅកែ តែអីឡូវ គឺជារឿងរវាងកម្មករ និងរដ្ឋាភិបាលហ៊ុន សែន វិញ ពីព្រោះថៅកែ ក៏ត្រូវហ៊ុន សែន គាបដូចគ្នាដែរ ។ សត្រូវរួមរបស់ថៅកែ និងកម្មករ គឺហ៊ុន សែន និង គូកនរបស់វា ។