អ្នក​បឹងកក់​បិទផ្លូវ​មុខ​សាលា​រាជធានី​ទៀតហើយ​​

ដោយ៖​ តាំង វីដា​
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

អ្នកបឹងកក់ប្រមាណជា១០០នាក់ បិទផ្លូវនៅខាងមុខសាលារាជធានីភ្នំពេញ ដោយទាមទារឲ្យមានដំណោះស្រាយរឿងបណ្តេញចេញ / រូបថតដោយតាំង វីដា

អ្នកបឹងកក់ប្រមាណជា១០០នាក់ បិទផ្លូវនៅខាងមុខសាលារាជធានីភ្នំពេញ ដោយទាមទារឲ្យមានដំណោះស្រាយរឿងបណ្តេញចេញ / រូបថតដោយតាំង វីដា

ប្រជា​សហគមន៍​បឹងកក់​ប្រមាណ​ជា​១០០​នាក់  នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ចាប់ផ្តើម​បិទផ្លូវ​មុខ​សាលា​រាជធានី​ភ្នំពេញ រហូតមកដល់​ម៉ោង​ជាង​១០​នេះ ដើម្បី​ទាមទារ​ឲ្យ​អភិបា​លសាលា​រាជធានី​ភ្នំពេញ ជួយ​ដោះស្រាយ​បញ្ហា​ផ្តល់​សំណង និង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិឲ្យ​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស​។​

​បឹងកក់​ពីរ​ក្រុម​ដែល​បាន​តវ៉ា​រួមគ្នា គឺ​ប្រជា​សហគមន៍​ដែល​ទទួលបាន​សំណង​ហើយ និង​ប្រជា​សហគមន៍​ដែល​មិន​ទាន់​ទទួលបាន​សំណង​។ ប្រជា​សហគមន៍​ដែល​ទទួល​សំណង​ហើយ ទាមទារ​សំណង​បន្ថែមទៀត ដោយ​ពួកគេ​អះអាងថា សំណង​ដែល​ក្រុមហ៊ុន បង្ខំ​ឲ្យ​ពួកគេ​ទទួល​ពី​មុន​នោះ​តិចតួច​មិន​សម និង​តម្លៃ​ដី​។ ចំណែក​ប្រជា​សហគមន៍ ដែល​មិន​ទាន់​ទទួល​សំណង​ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​វាស់វែង​ដី ផ្តល់​ប័ណ្ណ​កម្មសិទ្ធិឲ្យ​ពួកគាត់​ឲ្យ​បាន​ឆាប់ ដើម្បី​ជៀសវាង​ការបណ្តេញចេញ​ដោយ​បង្ខំ​ទៀត​។​

​អ្នក​បឹងកក់ ព្រមាន​ថា ពួកគេ​នឹង​បិទ​ផ្លូវ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ជំរុញ​ឲ្យមាន​ដំណោះស្រាយ​។ ពួកគេ បាន​តវ៉ា​ចំនួន​៣​ថ្ងៃ​ជាប់​គ្នា​មកហើយ ដោយ​បិទផ្លូវ​ជា​បន្តបន្ទាប់​។​

ប្រជាពលរដ្ឋ​អះអាងថា ពួក​គេ​ជាង ៣០០០​គ្រួសារ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន បាន​បណ្តេញចេញ ពី​តំបន់​បឹងកក់​ឲ្យទៅ​នៅ​រាយប៉ាយ​ក្នុង​ខណ្ឌ​ទាំង​៩​ក្នុង​រាជធានី ចាប់តាំងពី​ឆ្នាំ​២០០៨​មក ដោយ​សាលា​រាជធានី​ភ្នំពេញ យក​ដី​នៅ​តំបន់​នោះ​ឲ្យទៅ​ក្រុមហ៊ុនស៊ូ​កាគូ​អ៊ីន របស់​លោក​ឡៅ ម៉េង​ឃិន សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​គម្រោង​អភិវឌ្ឍន៍​៩៩​ឆ្នាំ ដែល​ធ្វើឲ្យ​ប៉ះពាល់​ពលរដ្ឋ​នៅ​តំបន់​នោះ​ជាង​៤០០០​គ្រួសារ​៕

​សរសេរ​មកកាន់ លោក តាំង វី​ដា តាមរយៈ​vida@vodhotnews.com

What Next?

Recent Articles

One Response to "អ្នក​បឹងកក់​បិទផ្លូវ​មុខ​សាលា​រាជធានី​ទៀតហើយ​​"

  1. bol says:

    មានឃើញអាត្រងោល មកដែរឬទេ? បើឃើញ សូមចាប់ ៤ – ១០ ក្បាល មកប្រដៅធម៌ដល់វាបន្តិចទៅ! ពិសេស គឺនៅពេលដែលវាធ្វើដូចពីម្សិល។