ដោយ៖ ពៅ មេត្ដា
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
រូបភាពបាតុកម្ម ប្រជាពលរដ្ឋ កម្មករ(រូបភាពពី ហ្វេសប៊ុក)
នៅថ្ងៃទី២៥ ខែធ្នូ គឺក្រោយមួយថ្ងៃនៃការប្រជុំសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ ដែលដែលសម្រេចដំឡើងប្រាក់ខែគោលឲ្យកម្មករពី១៥ទៅ១៧ដុល្លារក្នុងមួយឆ្នាំ ដោយកំណត់ រយៈពេល៥ឆ្នាំអាចឡើងដល់១៦០ដុល្លារ តែការដំឡើងនេះខុសពីការចង់បានរបស់កម្មករ និយោជិត ទើបនាំកម្មករនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាលខេត្តមួយចំនួនចាប់ផ្តើមធ្វើបាតុកម្ម និងកូដកម្ម។ កម្មករទាមទារដំឡើងប្រាក់ឈ្នូលតាមរូបមន្ត៨០ បូក៨០ដុល្លារ ស្នើនឹង១៦០ដុល្លារនៅឆ្នាំ២០១៤នេះ។
ក្រោយការប្រកាសលទ្ធផលនៃការប្រជុំរបស់គណៈកម្មការប្រឹក្សាការងារតែប៉ុន្មានម៉ោងប៉ុណ្ណោះ សម្ព័ន្ធសហជីពនិងសហព័ន្ធសហជីពប្រកាសជាបន្តបន្ទាប់ថា នឹងដឹកនាំធ្វើបាតុកម្ម កូដកម្មទូទាំងប្រទេសប្រឆាំងលទ្ធផលនោះ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រាប់ VODថា លោកខកចិត្ត ចំពោះសេចក្តីសម្រេចរបស់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធខាងរោងចក្រដែលផ្តល់ប្រាក់ឈ្នួលឲ្យកម្មករត្រឹម៩៥ដុល្លារនោះ។ លោកបន្តថា ករណីនេះកម្មករមិនអាចទទួលយកបានឡើយ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា ស៊ីខាឌូ ដែលមានកម្មករជាសមាជិក ជិត២០ម៉ឺននាក់ គឺលោក អាត់ ធន់ មានប្រសាសន៍ថា លោកនឹងធ្វើសំណើមួយទៅកាន់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធបន្តទៀត ដើម្បីជំរុញឲ្យមានការគិតគួរផ្តល់ប្រាក់ឈ្នួលដល់កម្មករ ឲ្យបានតាមការទាមទាររបស់សហជីពគឺ១៦០ដុល្លារ។ ប៉ុន្តែលោកបានព្រមានថា ប្រសិនបើមិនមានការឆ្លើយតបភា្លមទេនោះ លោកនឹងដឹកនាំកម្មករធ្វើកូដកម្ម និងបាតុកម្ម ។
តាមគម្រោងរបស់សម្ព័ន្ធសហជីព និងសហព័ន្ធសហជីព ពួកគេនឹងដឹកនាំធ្វើ កូដកម្ម និងបាតុកម្មទូទាំងប្រទេសនៅចុងខែធ្នូនេះ។
របាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញថា កម្មករទូទាំងប្រទេស មានប្រមាណ៧០ម៉ឺននាក់ កំពុងធ្វើការនៅរោងចក្រចំនួន៧៩៥។
ជាង១០ថ្ងៃមកហើយ គណបក្សសង្គ្រោះជាតិ បានដឹកនាំបាតុករពីរាប់ម៉ឺនទៅរាប់សែននាក់ ធ្វើបាតុកម្មនៅរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ ដើម្បីទាមទារឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រៀបចំការបោះឆ្នោតឡើងវិញ។
ចុះបើកម្មករទាំង៧០ម៉ឺននាក់ ធ្វើបាតុកម្មពេញទំហឹងនៅចុងខែធ្នូតាមការគ្រោងទុកនោះ តើស្ថានភាពនយោបាយ នៅកម្ពុជានឹងទៅជាយ៉ាងណា?
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក មឿន តុលា យល់ឃើញថា ការធ្វើបាតុកម្មទូទាំងប្រទេសរបស់កម្មករ គឺជាទម្ងន់ថ្មីដាក់បន្ទុកលើរដ្ឋាភិបាលបន្ថែមទៀត ឲ្យគិតគូរពីបញ្ហាជីវភាពកម្មករ ៖ “កម្មករមិនធ្វើចឹងទេ គឺវាដាក់សម្ពាធទៅលើរដ្ឋាភិបាល ដែលគាត់អត់មានឆន្ទៈក្នុងការដោះស្រាយបញ្ហារបស់កម្មករហ្នឹងទេ យើងឃើញច្បាប់ការងារកើតតាំងពីឆ្នាំ១៩៩៧ ហើយយើងឃើញរដ្ឋាភិបាល កំណត់ប្រាក់ឈ្នួលគោលដែលធានាឲ្យកម្មករគ្រប់វិស័យ ទូទាំងប្រទេសហ្នឹងរស់បានក្នុងសេចក្ដីថ្លៃថ្នូររបស់មនុស្សហ្នឹង ប៉ុន្ដែតាំងពីច្បាប់ការងារកើតឡើងមក រដ្ឋាភិបាលមិនដែលចេញអនុក្រិតណាមួយដែលកំណត់ពីប្រាក់ខែគោលនោះទេ លើកលែងតែនៅក្នុងវិស័យកាត់ដេរ និងវាយនភ័ណហ្នឹងឯង ” ។
នៅថ្ងៃទី២៥ ខែធ្នូ ក្រោយមួយថ្ងៃនៃការសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ កម្មករមួយ ចំនួននៅរាជធានីភ្នំពេញបានធ្វើបាតុកម្ម និងកូដកម្ម ចំណែកកម្មករមួយចំនួនទៀតសម្រេច មិន ចូលធ្វើការហើយចូលរួមតវ៉ា ជាមួយគណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យតែម្តង។ នៅថ្ងៃទី២៥នេះដែរ កម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ប្រមាណ៣ម៉ឺននាក់ ធ្វើការនៅ ក្នុងរោងចក្រជាង២០ ក៏មិនចូលធ្វើការដែរគឺពួកគេទាមទារប្រាក់គោលឲ្យបាន១៦០ដុល្លារនៅ ដើមឆ្នាំ២០១៤។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងនយោបាយលោក សុខ ទូច ព្រមានថា ការដែលកម្លាំងបាតុកម្មកាន់តែធំ ហើយគណបក្សទាំងពីរនៅតែមិនអាចចរចាដោះស្រាយបញ្ហាបាននោះ កម្ពុជាបច្ចុប្បន្នអាចនឹងមានមហន្តរាយ ដូចកាលដែលកម្ពុជាបែកបាក់ផ្ទៃក្នុងដែលប្រវត្តិសាស្ត្រ បានគត់ត្រា ៖ “ទិដ្ឋភាពនយោបាយឃើញថា ខ្មែរលែងត្រូវគ្នាហើយ បើខ្មែរលែងត្រូវគ្នាយើងទៅមើលប្រវត្ដិសាស្ដ្របី ទីមួយយើងមើលការស្រុតចុះនគរដោយសារអី ដោយសារបែកបាក់គ្នា ទីពីរយើងមើលសម័យឆ្នាំ១៩៧០ ហេតុអីបានជាខ្មែរអាលាយ ហើយត្រូវបានថៃនិងយួនហែកចែកគ្នាបែបនេះគឺដោយសារតែអ្នកនយោបាយខ្មែរ មួយពឹងនេះ មួយពឹងនោះ ដែលមានព្រះមហាក្សត្រខ្មែរទ្រង់សោយទិវង្គតទៅនោះ លោកដឹងច្បាប់ណាស់ថាមួលហេតុអី” ។
លោក សុខ ទូច អំពាវនាវឲ្យគណបក្សទាំងពីរ ងាកមករកការចរចាដោយតម្កល់ផល ប្រយោជន៍ជាធំជាបន្ទាន់ ៖ “គណបក្សសង្គ្រោះជាតិទាមទាររកយុត្តិធម៌ តើយើងមានពាក្យអីដែលដូរដោះនឹងយុត្ដិធម៌បានទេ កុំដូចក្មេងពេក សូមឲ្យអ្នកនយោបាយហ្នឹង មានភាពចាស់ទុំឡើងវិញ ហើយខាងគណបក្សប្រជាជនក៏ដូចគ្នាដែរ សូមឲ្យមានភាពចាស់ទុំឡើងវិញ កុំអួតថា ខ្លួនក្រមុំថាគេស្រឡាញ់គ្រប់គ្នា គេមិនស្រឡាញ់ហ្នឹងហើយបានជាមានបញ្ហាហ្នឹងកើតឡើង” ។
ថ្មីៗនេះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិប្រកាសថា ឈប់ចរចាជាមួយគណបក្សប្រជាជនកម្ពុជាហើយ គឺអ្វីដែលពួកគេទាមទារនៅពេលនេះគឺ ទាមឲ្យមានការបោះឆ្នោត ឡើងវិញ ហើយជំហានបន្ទាប់គឺទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងតែម្តង។
ចំណែកលោក ហ៊ុន សែន ប្រកាសជំហរថា មិនមានការបោះឆ្នោតឡើងវិញទេ ហើយលោកក៏មិនចុះចេញពីតំណែងដែរ ព្រោះមិនមានចែងនៅក្នុងច្បាប់ ឬរដ្ឋធម្មនុញទេ។
ក្នុងមួយសប្តាហ៍ចុងក្រោយនេះ មានកម្លាំងបាតុករបីក្រុមចេញធ្វើបាតុកម្ម ព្រមៗគ្នា នៅរាជធានីភ្នំពេញ គឺបាតុកររបស់គណបក្សសង្គ្រោះជាតិទាមទារឲ្យមានការបោះឆ្នោតឡើងវិញ កម្មករតាមរោងចក្រធ្វើបាតុកម្មទាមទារដំឡើងខែគោលឲ្យដល់១៦០ដុល្លារ ចំណែកក្រុមទី៣ គឺប្រជាសហគមន៍បឹងកក់ទាំងអ្នកចាស់ដែលទទួលសំណងហើយ និងអ្នកដែលមិនទាន់ទទួលសំណង បានធ្វើបាតុកម្មរួមបិទផ្លូវមុខសាលារាជធានីភ្នំពេញស្ទើរាល់ថ្ងៃ។
រាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់ឆ្លើយតបជាផ្លូវការណាមួយឲ្យកម្មករទាំងបីក្រុមស្ងប់ចិត្តហើយឈប់ធ្វើបាតុកម្មនោះទេ។
ក្នុងស្ថានភាពនេះ ទាំងមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកវិភាគនយោបាយមិនទាន់អាច សនិដ្ឋានបានថា ស្ថានភាពនៅខែមករា ឆ្នាំ២០១៤នេះ អ្នកនយោបាយចាប់យកមធ្យោបាយ ណាមួយឡើយដើម្បីបញ្ចប់បញ្ហានោះទេ?៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
បើស្រឡាញ់រាស្រ្តមែន ចូរសិក្សាស្រាវជ្រាវឡើងវិញ និងបំពេញគោលបណងរបស់រាស្រ្តទៅ វាចប់បាត់ទៅហើយ ក្រែងលោ អស់លោកមានអ្វីដែលត្រូវបិទបាំងរឿងអាស្រូវនៅពីក្រោយខ្នងទេដឹង?
មកដល់ដំណាក់កាលនេះហើយការចរចារលើប្រធានបទកាលពីមុនថាសើុបអង្កេតរកការពិតនោះវាហួសពេលអស់ ទៅហើយ ព្រោះតែការខកខានរបស់បក្សប្រជាជនក្នុងការចរចារគ្នាដោយស្មោះត្រង់ដោយកាលណោះគឺបក្សប្រជា ជនគ្រាន់តែចរចារដើម្បីពន្យាពេលក្នុងការរង់ចាំដល់ថ្ងៃប្រជុំសភាលើកទី១តែប៉ុណ្ណោះ។ ដូច្នេះការចរចារលើកមុនគឺ បក្សប្រជាជនមានគំនិងវៀចវៀរនិងក្បត់បក្សសង្គ្រោះជាតិទាំងមួយពប្រចភ្នែកតែប៉ុណ្ណោះ។ ដោយសារតែភាពមិន ស្មោះត្រង់របស់បក្សប្រជាជននេះហើយទើបខ្ញុំសូមសំណូមពរដល់លោកប្រធានសមរង្សីនិងលោកគឹមសុខាថា ប្រសិនបើត្រូវជួបចរចារម្តងទៀតមែននោះនោះសូមលោកប្រធានមេត្តាកុំលើកយកប្រធានបទដដែលអីត្រូវតែលើក តែពីប្រធានបទបានហើយ គឺត្រូវតែរៀបចំការបោះឆ្នោតសារជាថ្មីក្នុងរយះពេល៣ខែខាងមុខជាដាច់ខាតមិនពន្យា ពេលរហូតដល់១ឆ្នាំឬ២ឆ្នាំអីនោះទេ ហើយប្រសិនបើមិនព្រមបោះឆ្នោតសារជាថ្មីហ៊ុនសែនត្រូវតែចុះចេញពី អំណាច។ សូមលោកប្រធានបក្សប្រឆាំងទាំងពីកុំបន្ទន់ជំហរឲ្យសោះលើកនេះត្រូវតែផ្តួលរបបផ្តាច់ការឲ្យបានក្នុង ពេលឆាប់ៗនេះមិនអត់អោនឲ្យពួកដែលធ្វើបាបរាស្ត្ររាប់ទស្សវត្សឲ្យរួចខ្លួននោះទេព្រោះប្រជាជនដូចបាក់ទឹកទំនប់ អញ្ចឹងកំពុងតែសំរុកមកគាំទ្របក្សប្រឆាំង។ សូមជូនពរការតស៊ូរបស់ពួកយើងជាអ្នកប្រជាធិបតេយ្យទទួលបាន ជ័យជំនះក្នុងពេលឆាប់ៗខាងមុខនេះ ហើយពួកផ្តាច់ការវាកំពុងតែស្លន់ស្លោដោយសារកំលាំងប្រជាជនហើយ ឥឡូវនេះ។
ជិតរលាយហើយ។មិនដឹងថានឹងរលាយខាងណាៗទេ។ដឹងច្បាស់
ត្រឹតែអ្នកក្រ កម្មករ មន្ត្រីរាជការតូចតាចមុនគេ។
ថៅកែរោងចក្រប្រាប់ថា កុំថា 160ដុល្លារ ឡើងជាង 200ដុល្លារ ក៏បានដែរ អោយតែរដ្ឋាភិបាលហ៊ុន សែន កុំគាបយកលុយ ពីគាត់ ។ នេះជាសម្តីថៅកែ ។ ពេលនេះយើងដឹងហើយថាអាណាជាអ្នកខូច ពិតប្រាកដ៏ ។ ពីមុនជារឿងកម្មករ និងថៅកែ តែអីឡូវ គឺជារឿងរវាងកម្មករ និងរដ្ឋាភិបាលហ៊ុន សែន វិញ ពីព្រោះថៅកែ ក៏ត្រូវហ៊ុន សែន គាបដូចគ្នាដែរ ។ សត្រូវរួមរបស់ថៅកែ និងកម្មករ គឺហ៊ុន សែន និង គូកនរបស់វា ។
សមមុខវា
យើងជាប្រ/ជចង៉បានណាស់នូវលទ្ទិប្រជាធិបតេយ្យពិតប្រាកដ ព្រោះ3
ជាង30 ឆ្នាំហើយដែលយើងតែងតែទទួលបាននូវការជិះជាន់ធ្វើទុក្ខបុកម្នេញពីសំណាក់ពួកអ្នកមានអំណាច និងអ្វីៗជាច្រើនបណ្តាលឪ្យប្រ/ជខ្មែរបាត៉បង៉សេរីភាពក្នុងនាមជាម្ចាស៉ប្រទេស ដូច្នេះយើងអស៉ជំនឿរលើរដ្ឋាភិបាលកាន់អំណាចសព្វថ្ងៃនេះហើយ ព្រមទាំងខំតសូ៑ធ្វើបាតុកម្មដើម្បីជំរុញឪ្យពួកល្មោភអំណាច ក្រាញអំណាចដែលបានមកពីការលួចសន្លឹក នឹងក្បត់ឆន្ទះប្រ/ជខ្លួនឯង ទង្វើររបៀបនេះជារបៀបដឹកនាំតាមកុម្មនិស យោលទៅលើការទាមទាររបស់យើង គឺចង់បានអ្វីដែលហៅថាយុតិធម៏ ដូច្នេះសុំឪ្យមានការបោះឆ្នោតឡើងវិញដោយយុតិធម៏ ក្រោមការរឿបចំគជបមួយថ្មីដែលយើងទាំងអស៉គ្នាជឿរថាឯករាជ្យ ក្នុងលទ្ទិប្រជាធិបតេយ្យមិនអាចយកភាសារណាមួមកដូរនិងពាក្យយុតិធម៏បានឡើយ ។
យើងត្រូវតែរួបរួមគ្នាធ្វើមហាបាតុកម្មដេញកំចាត់ពួកអាខ្ញុំកញ្ជះយួនដែលជាពួកអាទមិឡអត់សាសនានិងអាចៅហ្វាយយួនពួកវាឲ្យចេញពីស្រុកខ្មែរឲ្យទាល់តែអស់ បើនៅតែបណ្ដោយឲ្យពួកទមិឡ
អស់នេះបន្តកាន់អំណាចទៀត វាសនាជាតិនិងពលរដ្ឋខ្មែរយើងនឹងមិនខុសពីបងប្អូនខ្មែរកម្ពុជា
ក្រោមឡើយ ។