​កម្មករ​ច្រើន​ម៉ឺន​នាក់​នៅ​តាម​បណ្តា​ខេត្ត​ផ្ទុះ​ការតវ៉ា​ព្រម​គ្នា​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​​

ដោយ៖​ ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុន​ថន​
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដែល​ជា​តំបន់​សេដ្ឋកិច្ចពិសេស ដូចជា នៅ​ខេត្ត​ស្វាយរៀង មាន​កម្មករច្រើន​ម៉ឺន​នាក់ ក៏​ផ្ទុះ​ការតវ៉ា​ព្រមៗ​គ្នា នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​លោក សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ចុះ​ទៅ​ទីនោះ​។ ចំណែកក្នុង​ខេត្ត​មួយចំនួនទៀត ក៏​បាន​ផ្ទុះ​បាតុកម្ម​ព្រមៗ​គ្នា ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ដល់​១៦០​ដុល្លារ​។ នៅ​ខេត្ត​កំពង់ចាម កម្មករបាន​បិទគល់​ស្ពាន​គី​សូ​ណា ខណៈ​លោក កឹម សុខា ចុះ​ទៅ​ទៅនោះ​។

មន្ត្រី​សហជីព​ឲ្យដឹងថា កម្មករ​ផ្ទុះ​ការតវ៉ា​ធំ​នៅ​ខេត្ត​កណ្តាល កំពង់ស្ពឺ កំពង់ចាម និង​ខេត្ត​ស្វាយរៀង។ ការតវ៉ា​នេះ បន្ទាប់​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាល​ពី​ម្សិលមិញ បានសម្រេច​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​គោល​កម្មករ​ត្រឹម ៩៥ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ ហើយ​រយៈពេល​៥​ឆ្នាំ​ទៀត​ទើប​អាច​ដំឡើង​បាន​១៦០​ដុល្លារ។

​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ថ្លែងថា កម្មករ​ជាង​៥​ម៉ឺន​នាក់​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ប្រមាណ​៥០​បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​រោងចក្រ ហើយ​កម្មករ​មួយចំនួន​ទៀត​កូដកម្ម​មិន​ចូល​ធ្វើការ​។ លោក​ថា ក្រុមកម្មករ​ជំរុញ​ឲ្យ​ក្រសួង​ពិចារណា​លើ​បញ្ហា​នេះ​ឡើងវិញ ៖

​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C-CAWDU) លោក អាត់ ធន់ មានប្រសាសន៍ថា ក្រៅ​ពី​កម្មករ​ធ្វើ​កូដកម្ម​នៅថ្ងៃនេះ មាន​តំណាង​កម្មករ និង​សហជីព​ផ្សេងៗ​ទៀត បាន​ជួបប្រជុំ​គ្នា​ដើម្បី​ដាក់​លិខិត​ធ្វើ​កូដកម្ម​ទៅ​ថៅកែ​រោងចក្រ​។ លោក​ថា មាន​ក្រុម​សហជីព​មួយ​ចំនួន​ទៀត ​កំពុង​ពិភាក្សា​គ្នា​ពី​ការធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស​នៅ​ចុង​ធ្នូ ឬ​ដើម​ខែ​មករា​ខាងមុខនេះ​ ៖

​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះផងដែរ កម្មករនៅ​ខេត្ត​កំពង់ចាម បាន​ប្រមូលផ្តុំ​គ្នា​បាតុកម្ម បិទ​ផ្លូវ​ចេញ​ចូល​ស្ពាន​គី​សូ​ណា​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល នៅ​ពេល​លោក កឹម សុខា អនុប្រធាន​គណបក្សសង្គ្រោះ​ជាតិ ចុះ​ទៅ​ទីនោះ​។ ចំណែកនៅ​ខេត្ត​ស្វាយរៀង កម្មករច្រើន​ម៉ឺន​នាក់ ក៏​ផ្ទុះ​ការតវ៉ា​ព្រមៗ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​ចុះ​ទៅ​ទីនោះ​។

​មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​នៃ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​លោក មឿន តុលា មានប្រសាសន៍ថា ក្រសួង​ការងារ ជា​អ្នកជំរុញ​ឲ្យ​កម្មករ​ផ្ទុះ​កូដកម្ម​នៅពេលនេះ ហើយ​ក្រសួង​កំពុង​ខកខាន​មិន​បាន​បំពេញ​ភារៈកិច្ច​របស់​ខ្លួន ​ក្នុង​ការកំណត់​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​។ លោក​ថា កន្លងមក​គណៈកម្មកា​រ​ចម្រុះ​របស់​ក្រសួង​រកឃើញថា ប្រាក់​ឈ្នួល​ដែល​កម្មករ​អាច​រស់នៅ​បាន​សមរម្យ គឺ​ចាប់ពី ១៥៧​ដុល្លារ ដល់១៧៧​ដុល្លារ​ក្នុង​មួយខែ តែ​ក្រសួង​បែរ​ជា​ឲ្យ​កម្មករ​រង់ចាំ​រយៈពេល​៥​ឆ្នាំ​ទៀត​ ទើប​អាច​ទទួលយក​ប្រាក់​ឈ្នួល ដែល​​ពួកគាត់​គួរតែ​ទទួលបាន​ទៅ​វិញ​៕

សូមសរសេរមកកាន់អ្នកនាង ថុល ស្រី​លក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com    ​

What Next?

Recent Articles

5 Responses to "​កម្មករ​ច្រើន​ម៉ឺន​នាក់​នៅ​តាម​បណ្តា​ខេត្ត​ផ្ទុះ​ការតវ៉ា​ព្រម​គ្នា​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​​"

  1. dragon says:

    5ឆ្នាំទៀតកម្មករគួរតែបាន៥០០ដុល្លាទើបវាសមទៅនឹងតំលៃអាមោកសែនអានេះអត់ចេះវិភាគមែន

  2. dragon says:

    ៩៥ដុល្លាក្នុង១ខែមិនបានស្មើនឹងបក្សពួកបងសែនឯងស៊ីបាយព្រឹកមួយពេលផងហ្នឹង!

  3. dragon says:

    សូមអោយកម្មករទាំងអស់កុំចូលធ្វើការទាំងអស់គ្នាហើយសហការគ្នាដើម្បីចូលរួមធ្វើមហាបាតុកម្មជា

    មួយគណបក្សសង្គ្រោះជាតិដើម្បីលំបំបាត់របបផ្តាច់ការនឹងបក្សពួកនិយមរបស់លោកហ៊ុនសែន

  4. សម្រាំង ស៊ី says:

    ព្រឹកម៉ិញមកព្រុសបានមួយភ្លែត គ្មានអ្នកអេីពេី បោលទៅវិញបាត់។ រាប់ម៉ឺននាក់ ចែកនឹង១០០! សរសេឲ្យពិតខ្លះផងទៅលោកអេីយ លោក vod (voice of dog)

  5. ភ្នែកទោល says:

    ប្រាក់ខែ៩៥ដុល្លាមិនបានស្មើនិងតម្លៃបាយឆ្កែពួកអាចោរលួចជាតិមួយពេលផងបងប្អូនអើយ។